ទំនៀមសែនក្រុងពាលី

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 01 ខែ 12 ឆ្នាំ 2014 វេលាម៉ោង 01:37 នាទី ចំនួនអានៈ 2607

តាំងពី​បុរាណរហូត​មក យើង​តែង​សង្កេត​គេ​រៀប​ចំពិធី​សែន​ក្រុង​ពាលី នៅ​ក្នុង​ពិធី​ប្រ​ពៃ​ណី​ផ្សេងៗ​ដូច​ជា ក្នុង​ពិធី​ច្រត់​ព្រះ​នង្គ័ល​ ពិធី​រៀប​ចំអាពាហ៍ពិពាហ៍ ពិធីចាប់ដាំពូជ​លើ​ដី​ថ្មី ពិធី​សុំកន្លែង​សង​ផ្ទះថ្មី ជាដើម។ ប៉ុន្តែ​សព្វ​ថ្ងៃនេះ គេ​បាន​បោះ​បង់​ចោល ឬនៅ​មាន​តិច​តួច​ណាស់។ តើពិធី​សែន​ក្រុង​ពាលីនេះ​គេ​ធ្វើ​ដើម្បីអ្វី?

            មនុស្ស​ជំនាន់ដើម ពុំទាន់​មាន​ការ​ចេះដឹង និង​យល់​ពី​បាតុភូត​ធម្ម​ជាតិ​នៅ​ឡើយ។ គេ​ជឿ​ថា​ធម្ម​ជាតិ​ទាំង​អស់​សុទ្ធ​តែមាន​អទិទេព ព្រាយ​បីសាច ឬអំ​ណាច​អ្វី​មួយ​ថែ​រក្សា។ ម្លោះ​ហើយ​គេ​នាំ​គ្នា​គោរព​ធម្ម​ជាតិ បួង​សួង​បន់ស្រន់​សុំ​សេច​ក្តី​សុខ​ពី​ធម្ម​ជាតិ​សំ​ខាន់ៗ ដូច​ជា​ព្រះ​ធរណី ព្រះ​ច័ន្ទ ព្រះសូរ្យ ព្រះវាយុ ព្រះភិរុណ…។

            ពិធីសែនក្រុងពាលី

            ក្រុងពាលី គឺជាសេ្តច​នៃ​ពួកទេវតា ដែល​ជា​ម្ចាស់​ទឹក ម្ចាស់​ដី និង​ជា​អ្នក​ផ្តល់​សេច​ក្តី​សុខ​គ្រប់​បែប​យ៉ាង​ដល់​មនុស្ស​គ្រប់​រូប​ដែល​រស់​នៅ​លើ​ផែន​ដី​នេះ។

            ពិធី​សែន​ក្រុង​ពាលី​នេះ មាន​ទាក់​ទង​ទៅ​នឹង​រឿង​រាវ​ខ្លះៗ ដែល​មា​ន​ក្នុង​ព្រាហ្ម​សាសនា​ផង​ និង​ពុទ្ធ សាសនា​ផង។

            ក្នុង​ព្រាហ្ម​សាសនា​ មាន​រឿង​តំណាល​ថា មាន​យក្ស​មួយ​ឈ្មោះពាលី គ្រប់​គ្រង​លើ​ទឹក​ដី​ទាំង​មូល ហើយ​តែង​តែ​ធ្វើ​បាប​យាយី​ដល់​មនុស្ស​លោក។ ឃើញ​សភាព​បែបនេះព្រះវិស្ណុបាន​ក្រឡា​ខ្លួន​ជា​មនុស្ស​តឿ​ឈ្មោះ វាមរៈ មក​ស្នើ​សុំ​ដី​ពាលី​បី​ជំហ៊ាន​សំ​រាប់​ជា​ជំ​រក​ដល់​មនុស្ស​លោក។ យក្ស​ពាលី​យល់​ព្រម​តាម​សំ​ណើរ​មនុស្ស​តឿ។ ព្រះវិស្ណុក្រលា​ខ្លូន​យ៉ាង​ធំ​ឈាន​មួយ​ជំហ៊ាន​បាន​ផែនដី មួយ​ជំ​ហ៊ាន​បាន​ឋានសួគ៌ និង​មួយ​ជំ​ហ៊ាន​ទៀត​បាន​ស្ថាន​បាតាល។ ចាប់​ពី​ពេល​នោះ​មក​មនុស្ស​បាន​សុខ​រហូត។

            ក្នុង​រឿង​ពុទ្ធ​សាសនា​ ក៏មាន​ដំ​ណាល​ថា ពេល​ដែល​ព្រះ​សមណគោត្តម​អន្ទោល​យក​កំ​ណើត​ជា​ស្តេច​ស្វា​ខ្មៅ​មួយ​ឯក្រុង​ពាលី​ជា​ស្តេច​ស្វាស នៅ​មាត់​ច្រក​សមុទ្រ (បាង​សមុទ្រ) ម្ខាង​ម្នាក់។ ក្រុម​ស្វា​ទាំង​ពីរ​មិន​ត្រូវ​គ្នា​ទេ តែង​ប្រ​ខាំ​គ្នា​យក​ស្លាប់​រស់។ ឃើញសភាព​បែបនេះ ព្រះ​ពោធិ​សត្វ​ជា​ស្តេច​របស់ក្រុម​ស្វា​ខ្មៅ ក៏​អធិដ្ឋាន​បារមី​សុំ​អោយ​ហោះរួច ហើយ​ហោះ​ទៅ​ចុះ​ចំកណ្តាល​ហ្វូង​ស្វាស។ ដំណឹង​នេះ​លឺ​ដល់​ស្តេច​ស្វាសៗ​ខឹង​ក្រេវ​ក្រោធថា កន្លែង​នេះ​មាន​តែ​អញ​ជាធី ហើយ​ក៏​ជួប​និង​ស្វា​ពោធីសត្វ។ ស្វា​ពោធិសត្វ​បាន​និយាយ​អួត​សរសើរ​ថា​ស្តេច​ស្វា​សមាន​​ចិត្ត​សប្បុរស​មិន​បង្កជំ​លោះ​មិន​ចង​ពៀរ ហើយ​បាន​សុំ​ចង​មិត្ត​មេត្រី​និងគ្នា​ចាប់​ពី​ពេល​នោះ​មក​ស្វា​ទាំង​ពីរ​ក្រុម​បាន​សុខ​សប្បាយ​និង​គ្នា លែង​រំលោភ​ព្រៃ​រក​ស៊ី​ដូច​មុន​ទៀត​ហើយ។ ស្តេ​ច​ស្វា​ខ្មៅ និង​ស្តេច​ស្វាស ស្រលាញ់គ្នាណាស់។ ស្តេច​ស្វាស​គោរព​ស្វា​ពោធិសត្វ​ជា​គ្រូ ហើយ​បាន​បួង​សួង​កើត​ជាតិណា​កុំ​អោយ​ផុត​ពី​ការ​ទំនុកបំ​រុង​គ្នា​ទៅ​វិញ​ទៅ​មក។

            លុះ​កន្លង​ជាតិមក ស្តេច​ស្វាខ្មៅ បាន​ត្រាស​ដឹង​ជា​ព្រះសាម្មា​សាម្ពុទ្ធ ជា​ស្តេច​ស្វា​ស​កើត​ជា​ស្តេច​ក្រុង​ពាលីសោយ​រាជ​នៅ​កណ្តាល​ចក្រវាឡមាន​រូប​រាង​ជា​មនុស្ស​ពាក់​កណ្តាល ជា​សត្វ​ពាក់​កណ្តាល គឺ​មាន​មុខ​មាត់​សំ​លៀក​បំ​ពាក់​ជា​មនុស្ស​ មាន​ម្រាម​ដៃ ម្រាម​ជើង និង​កន្ទុយ​ជាស្វាស ហើយ​អួត​អាង​អំ​ណាច ប្ញទ្ធា​នុ​ភាព​​វាត​ទី​យក​ទឹក​ដី ទ្វី​ទាំង​បួន​កាន់​កាប់​ទៀត។ ក្រុង​ពាលី​មាន​កូន៧​នាក់​ប្រុស​៦នាក់​ ស្រី​ម្នាក់ជា​កូន​ពៅ ព្រះ​អង្គ​បាន​ចែក​ទឹក​ដី អោយ​កូន​ទាំង​៧​នាក់គ្រប់​គ្រង។ ឯនាង​នាថ​វត្តី ជាកូន​ស្រី​ត្រូវ​បាន​គ្រប់​គ្រង​ជម្ពូទ្វីប ដែល​ចែក​ជា​១៦នគរ ហើយ​បាន​រៀប​ចំ​អភិសេកជា​មួយ​ស្តេច​នាគរាជ​ឈ្មោះ ជម្ពូបាបកាស។

            ព្រះ​សាម្មា​សាម្ពុទ្ធបាន​យាង​ទៅ​ប្រោស​សត្វ នៅ​នគរ​ទាំង​១៦​ ជា​ហេតុ​ធ្វើ​អោយ​ជម្ពូបាបកាស ខឹង​ក្រេវ​ក្រោធ ខ្លាំង​ដោយ​យល់​ថា ទឹក​ដី​ជម្ពូ​ទ្វីបនេះ ជា​កេរ្តិ៍​ឪពុក​ក្មេក​ហេតុ​អ្វី​ក៏​ព្រះ​សមណគោត្តម​ មក​បណ្តុះ​បណ្តាល​ប្រ​ជា​ជន​យក​ទឹក​ដី​របស់​អញ។ ជម្ពូ​បាប​កាស​យក​ទ័ព​ទៅ​ច្បាំង តែ​នាង​ នាថវត្តី ឃាត់​ចាំ​ទៅ​ទូល​ព្រះ​បីតាសិន។ ពេល​ដឹង​ដំ​ណឹង​ក្រុង​ពាលី​ខឹង​ក្រេវ​ក្រោធ មាន​តែ​អញជា​អ្នក​ត្រួត​ត្រា​លើ​កណ្តាប់​ដៃ​ចក្រ​វាឡនេះ ម៉េច​ក៏មាន​សមណគោត្តម​មក​ពីណា ដើរ​បណ្តុះ​បណ្តាល​ប្រ​ជា​ជន ត្រូវ​ចាប់​ខ្លួន​យក​ទៅ​ធ្វើ​ទោស​កុំ​អោយ​អ្នក​ពួង​យក​តំ​រាប់​តាម។

            ព្រះ​សាម្មាសាម្ពុទ្ធ​ដឹង​ញាណថា ក្រុង​ពាលី​ខឹង ក៏​បង្រួម​ផែន​ដី​អោយ​ពាលី​មក​ដល់​ឆាប់ ព្រោះ​ស្តេច​ក្រុង​ពាលីបាន​សន្យា​ជួយ​សង្គ្រោះ​គ្នា​តាំង​ពី​មាន​កំណើត​ជា​ស្តេច​ស្វាស​មក​ម្លេះ។ ពេល​ក្រុង​ពាលី​ជួប​ព្រះភ័ក្រ​ព្រះ​សាម្មា​សាម្ពុទ្ធ ក៏​ធ្លាក់​ទឹកចិត្ត រលាយ​រលត់​ទោសៈ​អស់​រលីង ព្រោះ​ព្រះ​អង្គ​បាន​និយាយ ព្រះ​អង្គ​ជា​កូន​មហា​ចក្រពត្រាធិរាជ្យ បើ​ថា​គាត់​លោភ​លន់​ចង់​បាន​ទឹក​ដីរាជ​សម្បត្តិ មិន​ចេញ​មក​បួស​ទេ ការ​មក​នេះ​គឺ​គ្រាន់​តែ​ប្រោស​សត្វ​អោយ​រួច​ផុត​ពី​ទុក្ខ ព្រះ​អង្គ​ក៏​សំដែង​ប្រាប់​ស្តេច​ក្រុង​ពាលី រឿង​អតីតជាតិ ក្រុង​ពាលីដឹង​ខ្លួន​ក៏​គោរព​ព្រះ​ពុទ្ធ ហើយ​សុំ​បួស​ជាមួយ​ព្រះពុទ្ធ។ ព្រះ​ពុទ្ធ​ប្រាប់​ថា​មិន​អាច​បួស​បាន​ទេ ព្រោះ​ស្តេច​ក្រុង​ពាលី​ជា​មនុស្ស​ពាក់​កណ្តាល ជា​សត្វ​ពាក់​កណ្តាល ព្រះ​អង្គ​អាច​ជួយ​បាន​តែ​អោយ​សីល​៥ កម្ម​បទ​១០ ធ្វើ​ជា​ពូជ​ទៅ​អនាគត​ប៉ុណ្ណោះ។ ស្តេច​ពាលី​ក៏បាន​ទទួល​សីល៥ ផ្ទាល់​ពី​ព្រះ​អង្គ ហើយ​ក្រាប​ទូល​សុំ​ពរ​អោយ​ឆាប់​រួច​ពី​ជាតិ​ដែល​អាក្រក់​ថោក​ទាប​នេះ។ ព្រះ​អង្គ​សន្យា​និង​ប្រ​កាសដល់​ពួក​បរិស័ទ​ទាំង​អស់​អោយ​មាន​សទ្ធា​ជ្រះ​ថ្លា ថ្វាយ​មហាទាន ឧទ្ទិស​ចំណែក​កុសល​ទៅ​ជួយ​រំ​ដោះ​ទុក្ខ ស្តេច​ក្រុង​ពាលី។

            ក្រោយ​មក​ពួក​បរិស័ទ​ កាល​ណា​ត្រូវ​ធ្វើ​បុណ្យ​ទាន គេ​តែ​ង​តែ​ឧទ្ធិស​ចំ​ណែក​ផល ជូន​ទៅ​ក្រុង​ពាលីគ្រប់​ៗគ្នា ជា​រៀង​ដរាប​មក តាម​បង្គាប់​ព្រះសាម្មាសាម្ពុទ្ធ​ដែល​ទ្រង់​បញ្ញតិ ទុក​អោយ​នោះ​ឯង ក្រោយ​ព្រះ​ពុទ្ធ​ទ្រង់បរិនិព្វាន​ពិធីនេះ ធ្វើ​ច្រ​បូក​ច្រ​បល់ ហើយ​មាន​រៀប​សែន​ក្រុង​ពាលី​រៀង​មក ក្នុង​ពិធី​ផ្សេង​ៗ​ព្រោះ​យល់​ថា ស្តេច​ក្រុង​ពាលី​ជា​អ្នក​ត្រួត​ត្រា​លើ​ទឹក​ដី​ទាំងមូល៕ (ដកស្រង់ចេញពី Tourist Guide 2003)

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  វប្បធម៌-អវិយធម៌ 

ព័ត៌មានដែលមានទំទាក់ទំទង

សមត្ថកិច្ចចម្រុះចុះចាប់គ្រឿងចក្រជីកដីជិតដល់ក្បាល់ប្រែតរបស់ស្ត្រីល្បីឈ្មោះម្នាក់   អាន1649ដង គណបក្ស​ខ្មែរ​ឈប់​ក្រ​ប្រកាស​ធ្វើ​កូដកម្ម​អហិង្សា និង​ស្នើ​ឲ្យ​បោះឆ្នោត​ឡើងវិញ   អាន1632ដង ឃាត់​ខ្លួន​ជនជាតិ​ចិន និង​ខ្មែរ ជិត​៥០​នាក់ ជាប់​ពាក់ព័ន្ធ​នឹង​ល្បែង​ភ្នាល់​បាល់​ខុស​?...    អាន1406ដង ក្រុងសៀមរាប និង​ប្រាសាទបុរាណរង​ផល​ប៉ះពាល់ពីជំនន់ទឹកភ្លៀង   អាន1722ដង កូនប្រុស​ស្នងការ​នគរបាល​ខេត្តកណ្តាល បាញ់ផ្អើលក្រុងតា​ខ្មៅ​គ្មាន​អ្នក​ហ៊ានចាប់   អាន1381ដង ប្រធា​ន​ស្នា​ក់កា​រសន្តិសុ​ខលេ​ខ ៧០​២ ​ឈ្មោះ ​មាន ​ប៊ុនធឿន ​ចាប់ក្មេ​ងប្រុស​ម្នាក់​វាយឲ...    អាន1397ដង លិខិតថ្លែង​អំណរគុណ របស់បញ្ញត្តិករទូរគមនាគមន៍កម្ពុជា   អាន1414ដង អ្នក​ភូមិ​បឹងកក់​និង​អ្នក​បុរីកីឡា​ដាក់​បណ្ដាសា​មន្ត្រី​ពុករលូយ   អាន1453ដង អង្គ​កឋិនទាន​ក្រសួង​ព័ត៌មាន​ ដង្ហែ​ទៅ​ខេត្ត​សុរិន្ទ​ ប្រទេស​ថៃ​ ប្រមូល​ប​ច្ឆ័​យ​បាន​ច?...    អាន1537ដង ដីពុះឡូដ៍លក់ ក្នុងតំលៃធូថ្លៃ   អាន1493ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ប្រជាពលរដ្ឋកម្ពុជាកំពុងជួបជុំនៅមុខស្ថានទូតអាមេរីកដើម្បីដាក់ញត្តិប្រឆាំងការទទួលយកជនភៀសខ្លួន យោង​តាម​បណ្តាញ​សង្គម (Face Book) នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៤នេះបាន​អោយ​ដឹងថា  មាន​ក្រុម​ប្រជាពលរដ្ឋកម្ពុជា ជាច្រើនសន្ធឹកសន្ធាប់​ បានមកជួបជុំគ្នានៅមុខស្ថានទូតសហរដ្ឋ​អាមេរីក ក្នុង​ទីក្រុង...Read more
រថយន្តយក្សដឹកឈើរបស់ក្រុមហ៊ុន ហួតម៉េងរីតា ក្រឡាប់ផ្ងាជើងតៃកុងរបួសធ្ងន់ យោង​តាម​ប្រ​ភព​ព័ត៌មាន​បាន​រាយការណ៍បានឲ្យដឹងថា នៅម៉ោង ៣ រំ​លង​អាធ្រា​ត្រថ្ងៃទី៥ឈាន​ចូល​ថ្ងៃទី៦ ខែ​កញ្ញា ឆ្នាំ២០១៥ យប់មិញនេះ រថយន្តយីឌុប​របស់ ក្រុម​ហ៊ុន​ដី​សម្បទាន ហួតម៉េងរីតា បានក្រឡាប់​ខ្ជាក់ចេញ​សុទ្...Read more
លោក នូ ផេង ប្រធានមន្ទីរធម្មការខេត្តពោធិ៍សាត់ប្រព្រឹត្តអំពើពុករលួយនិងបក្ខពួកនិយម មន្ត្រីរាជការ​នៃ​មន្ទីរ​ធម្មការ​ខេត្តពោធិ៍សាត់​បាន​ឲ្យ​ដឹងថា ការដែល​ឈ្មោះ ពេជ្រ ចន្ថា ប្រព្រឹត្ត​អំពើពុករលួយ​តាមរយៈ​កេងប្រវ័ញ្ច​ថវិកាជាតិ និង​ថវិកា​ចំណាយ​លើ​គម្រោង​ផ្សេងៗ​នោះ​គឺមាន​ការ​បើកដៃ​ពី​លោក នូ...Read more
ជីវប្រវត្តិរូបសង្ខេប បទពិសោធការងារ និងសញ្ញាប័ត្ររបស់លោកឈាងវុន (ចុចអានបានដឹងច្បាស់) នៅវេលាម៉ោង១១និង១០នាទី ព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៦នេះលោក ឈាងវុន បានទូរស័ព្ទមក​លោក ផ្លុងរ៉េត ចាងហ្វាង​សារព័ត៌មាន កម្ពុជាសុវណ្ណភូមិ សាជាថ្មីម្តងទៀតសុំអោយដកស្រង់ឯកសារពីគណនីបណ្តាញសង្គមរបស់លោក ដែល​លោក​បា...Read more
ចម្រៀងបទ នាវាខ្មែរ​កម្ពុជាក្រោម Post by សារព័ត៌មាន កម្ពុជាសុវណ្ណភូមិ | Kampuchea Sovanphum News....Read more
វីឌីអូ ឆុតឆាក ប្រយុទ្ធក៏សាហាវ របស់យុវជនឈាមរាវ ក្នុងកម្មវិធីរាំលេងក្នុងអារាម ក្រុមយុវជនប្រមាណ ៤០នាក់បានវាយតប់គ្នាយ៉ាងសាហាវ ពេញទីអារាមក្រោយពេលប៉ះទង្គិចគ្នាក្នុងកម្មវីធីរាំលេង។ នេះជាទង្វើរមួយដែលបានបង្ហាញអោយឃើញថា យុវជនខ្មែរមួយចំនួន ស្ថិតក្នុងការអប់រំទាប និងយកអរិយធម៌មិនល្អពីបរទេសម...Read more
លោក ឧញ្ញ៉ា អ៊ឹង-ម៉េងជឺ ជាថៅកែស៊ីម៉ង់ពេជ្រ ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់នៅមុខហាងលក់ផ្លែឈើ (មានវីដេអូ) លោក ឧញ្ញា អ៊ឹង-ម៉េងជឺ ជា​ថៅ​កែ​ស៊ីម៉ង់ពេជ្រ ត្រូវបាន​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​នៅ​មុខ​ហាង​ ឡោតិចសេងភិភព​ផ្លែឈើនៅ​ម៉ោង​ជាង​៧យប់ នៅ​ចំណុចបណ្តោយ​ផ្លូវ​ព្រះសីហនុ កែង​ផ្លូវ​២៥០ សង្កាត់​ទូលស្វាយ​ព្រៃ២ ខណ...Read more
តើមនុស្សប្រភេទណាដែលគេចាត់ទុកថា ជាសត្វតិរិច្ឆាន? សត្វតិរិច្ឆាន​ គឺ​ជា​​សត្វ​មួយប្រ​ភេទ ដែល​មិន​ស្គាល់បុណ្យបាប មិន​ស្គាល់​ពូជ​ពង្សវង្សសាវតារបស់ខ្លួន មិន​មានឧត្តមគិតិ មិន​មាន​ចំ​ណេះដឹង ស៊ីតែអាហារដែល​ជា​កាក​សំ​ណល់ពីគេ រកស៊ី​ចិញ្ចឹមជីវិតតែមួយក្រពេះ មិន​...Read more
១៤គុម្ភៈទិវានៃក្តីស្រលាញ់ឆ្នាំនេះមាននារីប៉ុន្មាននាក់ យកព្រហ្មចារីទៅប្តូរជាមួយផ្កា១ទង? កាភ្លើត​ភ្លើន​ ការ​ជ្រុល​និយម ការ​គាំទ្រតែ​វប្បធម៌បរទេស ការ​ត្រេក​ត្រអាលនិង​កាម​តណ្ហា​ស្នេហា​ដូរ​ផ្កា​១ទងនៅ​ថ្ងៃ​ទិវ​នៃ​ក្តី​ស្រ​លាញ់​ ឬហៅ​ថា Valentine’s Day របស់​​យុវជន​យុវតី នា​សម័យ​កាល​បច្ចុប្បន្ន​...Read more
ជនជាតិវៀតណាម២៣នាក់ ត្រូវបានចាប់បញ្ជូន ទៅស្រុកកំណើតវិញ កម្មករ​ជនជាតិ​វៀតណាម​២៣​នាក់ ដែល​ឆ្លង​ដែន​ខុស​ច្បាប់​ចូល​មក​កម្ពុជា ហើយ​បាន​មក​លាក់ខ្លួន និង​ធ្វើការ​នៅក្នុង​ក្រុមហ៊ុន​សំណង់​មួយ​ឈ្មោះ​ថា ហត្ថ​ពលកម្ម ក្នុង​ក្រុង​ស្ទឹងសែន ខេត្ត​កំពង់ធំ ត្រូវបាន​ក្រុម​...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      381នាក់
ម្សិលមិញ    14866នាក់
សប្ដាហ៍នេះ    32137នាក់
ខែនេះ    215728នាក់
ឆ្នាំនេះ   2673631នាក់
សរុប   52033557នាក់
ថ្ងៃទី 24 ខែ 05 ឆ្នាំ 2024 ម៉ោង 01:57