ស្របពេលជាមួយគ្នានឹងកេរ្តិ៍ឈ្មោះ កំពុងតែបោះជំហានល្បីទៅមុខជាបណ្តើរៗ តាមរយៈនៃបទចម្រៀង នៅក្នុងផលិតកម្មភ្លេងរីខត កញ្ញា គៀត សុវណ្ណាឡាង ថ្មីៗនេះ មានប្រភពមួយ ដែលជិតដិតបានបង្ហើបព័ត៌មានថា តារាចម្រៀងស្រី រូបនេះ កំពុងតែមានភាពស្និទ្ធស្នាលប្លែក ជាមួយនឹងបុរសម្នាក់ ដែលគេដឹងថា ជាកូនថៅកែធំមានទ្រព្យស្តុក ក្នុងស្រុកម្នាក់។
អាចចាត់ទុកថា នេះជាដំណឹងថ្មីមួយទៀត សម្រាប់តារាចម្រៀងជើងថ្មី គៀត សុវណ្ណាឡាង ខណៈដែលកន្លងមកបុប្ផាក្រពុំមួយនេះ ពុំដែលលេចឮព័ត៌មានស្នេហា ជាមួយអ្នកណាម្នាក់ឡើយ។ ដោយឡែកមានតែបែកធ្លាយព័ត៌មានថា នាងត្រូវបានក្រុមម៉ែយ៉ែម បានរំខានទាក់ទងឲ្យនាងទៅញ៉ាំបាយ ជាមួយអ្នកនេះជាមួយអ្នកនោះ មិនដែលដាច់ ធ្វើឲ្យនាងធុញថប់ត្រូវប្ដូរលេខទូរស័ព្ទ ជាបន្តបន្ទាប់។
តាមប្រភពព័ត៌មានមួយ នៅក្បែរ កញ្ញា គៀត សុវណ្ណាឡាង បានកត់សម្គាល់ឃើញថា មួយរយៈនេះ គៀត សុវណ្ណាឡាង បែរជាទៅមានភាពស្និទ្ធស្នាលប្លែក ជាមួយនឹងបុរសម្នាក់ ដែលមានវ័យស្របាលគ្នានឹងនាង ហើយភាពស្និទ្ធស្នាល រវាងអ្នកទាំងពីរ អាចមានទំនាក់ទំនងស្នេហា ជាមួយគ្នា។
ប្រភពខាងលើបាននិយាយទៀតថា ភាពស្និទ្ធស្នាល រវាង គៀត សុវណ្ណឡាង និងបុរសវ័យក្មេងម្នាក់នោះ មើលទៅទើបនឹងបាន ចាប់ផ្តើមឡើង ក្នុងពេលថ្មីៗនេះទេ។ ម្យ៉ាងទៀតបើគេសង្កេតមើល លើទំនាក់ទំនងរបស់អ្នកទាំង កំពុងស្ថិតក្នុងដំណាក់កាល នៃស្វែងយល់ចិត្តគ្នា ។
ជារឿយៗគេឧស្សាហ៍ឃើញអ្នកទាំងពីរដើរទៅណាមកណាជាមួយគ្នា ហាក់ដូចជាកំពុងតែផ្តល់ឱកាស និងពេលវេលា សម្រាប់ឲ្យស្វែងយល់លើចិត្ត និងអត្តចរិកពីគ្នាទៅវិញទៅមកទៀតផង។ ជុំវិញនឹងព័ត៌មានលេចឮនេះ អ្នកព័ត៌មានបានព្យាយាមទាក់ទង ដើម្បីសុំការបំភ្លឺឲ្យបានច្បាស់ពីកញ្ញា គៀត សុវណ្ណាឡាង ប៉ុន្តែមិនទាន់អាចទាក់ទងបានទេ ព្រោះលេខទូរស័ព្ទ ដែលនាងធ្លាប់ប្រើត្រូវបានបិទ៕
ថ្ងៃនេះ | 36617 | នាក់ |
ម្សិលមិញ | 42319 | នាក់ |
សប្ដាហ៍នេះ | 78950 | នាក់ |
ខែនេះ | 226223 | នាក់ |
ឆ្នាំនេះ | 2970527 | នាក់ |
សរុប | 56569423 | នាក់ |
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 19:23 |
Copyright © 2025 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net