តាំងពីលោក កាន់ ឆាយហុង តែងតាំងជា ប្រធានមន្ទីរសាធារណការ ខេត្តកំពង់ស្ពឺ ពេលណាមកគេសង្កេត ឃើញមន្ត្រី តូចតាចជាច្រើនចាប់ផ្តើមទម្លាយរឿងអាស្រូវពុករលួយរបស់លោក កាន់ ឆាយហុង ចេញមកខាងក្រៅ ជាបន្តបន្ទាប់ ពាក់ព័ន្ធនឹងការគ្មានកំណែទម្រង់ស៊ីជម្រៅទៅធ្វើជាលេសដើម្បីដក មន្ត្រីដទៃដែលមិនមែនជាបក្ខពួក របស់គាត់ ឬមិន សូវ ស៊ីខ្សែសង្វាក់ជាមួយគាត់ដើម្បីដាក់បក្ខពួកខ្សែទុយោរបស់គាត់ឱ្យកាន់តំណែងការងារលុយកាក់។
ហើយ ជា ពិសេស ក្រុមជញ្ជីងថ្លឹងរថយន្តផ្ទុកលើសទម្ងន់ចំនួន ២កន្លែង ក្នុងខេត្តកំពង់ស្ពឺ ស្ថិតក្រោមការចាត់ចែង ដោយផ្ទាល់ពី លោក កាន់ ឆាយហុង នោះតែម្តង ដែលបំពានទៅលើមន្ត្រីថ្នាក់ក្រោម ។បញ្ហាខាងលើនេះ គេចាំបានថា មុនពេលតែងតាំងជាប្រធានមន្ទីរសាធារណការខេត្តកំពង់ស្ពឺ លោក កាន់ ឆាយហុង បានកាន់តំណែងជាមេជញ្ជីងថ្លឹងរថយន្តលើសទម្ងន់នៅទូទាំងខេត្តកណ្តាល ដូច្នេះគាត់យល់ពីបែបបទនៃ ការប្រមូល លុយ ពីការដឹកជញ្ចូនលើសទម្ងន់យ៉ាងច្បាស់ណាស់ គ្មាននរណាម្នាក់អាចបន្លំគាត់បានទេ ។
ដូចជា ជញ្ជីងថ្លឹងរថយន្តនៅចំណុចភូមិព្រែកស្រឡែង ឃុំទួលអម្ពិល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ មួយថ្ងៃៗ មានរថយន្ត ដឹកទំនិញផ្ទុកលើសទម្ងន់ បើកបរឆ្លងកាត់រាប់រយគ្រឿង សុទ្ធតែត្រូវចូលបង់លុយឱ្យមន្ត្រីរបស់លោក កាន់ ឆាយហុង ដែលប្រចាំការនៅទីនោះទាំងយប់ទាំងថ្ងៃដោយគ្មានការយោគយល់អ្វីឡើយ ។ ហើយប្រសិន បើគ្មាន ការ បង់លុយឱ្យ មន្ត្រីរបស់ កាន់ ឆាយហុង ទេនោះ កុំសង្ឃឹមថា រថយន្តអាចវិលកង់ទៅមុខរួចឱ្យសោះ ។
ឯជាធម្មតាការដាក់ជញ្ជីងថ្លឹងរថយន្ត ត្រូវធ្វើតាមរបៀបចល័ត ទៅតាមដងផ្លូវ ដែលមានសកម្មភាព ដឹកជញ្ជូនទំនិញផ្ទុក លើសទម្ងន់ មិនមែនជាការដាក់តាំងជញ្ជីងឱ្យឈរជើងចាំប្រមូលលុយជាអចិន្ត្រៃយ៍ដូចនៅចំណុចឃុំទួល អម្ពិល នៃ ស្រុក បសេដ្ឋ ខេត្តកំពង់ស្ពឺ នោះទេ (Sic) ។
យោងដោយឡែងជញ្ជីងថ្លឹងរថយន្តផ្ទុកលើសទម្ងន់របស់មន្ទីរសាធារណការខេត្តកំពង់ស្ពឺ ស្ថិតនៅប្រជុំជន ស្រុកឧដុង្គ តាមផ្លូវជាតិលេខ ៥ កំពុងធ្វើសកម្មភាពប្រមូលលុយពីក្រុមឈ្មួញរកស៊ីដឹកជញ្ជូនទំនិញទាំងផ្ទុកលើស ទម្ងន់ និងមិន លើសទម្ងន់ មិនខ្លាចញញើតចំពោះចំណាត់ការរបស់អង្គភាពប្រឆាំងអំពើពុករលួយម្តងណាឡើយ ។
ដូចជាករណីការដឹកជញ្ជូនទំនិញ ប្រភេទខុសច្បាប់ដូចជា ឈើជាដើម នៅពេលមន្ត្រីប្រចាំការនៅចំណុច ជញ្ចីងថ្លឹង រថ យន្តទទួលបានព័ត៌មានពីមុខសញ្ញា នៃការដឹកជញ្ជូនទំនិញខុសច្បាប់ គឺពួកគេនិងចាប់ឃាត់ជម្រិតកោស រូសឱ្យបង់ លុយ ក្នុងកម្រិតខ្ពស់ ដោយមិនយោគយល់នោះទេ សូម្បីតែរថយន្តដឹកទំនិញប្រភេទខ្សែរបស់ឈ្មួញមាន អំណាចក៏ មន្ត្រីរបស់លោក កាន់ ឆាយហុង ហ៊ានបង្ខំឱ្យបង់លុយថ្លៃបាយយ៉ាងក្រអឺតក្រទមផងដែរ ។
តាមករណីជាក់ស្តែង នៅចំណុចឧដុង្គ ខេត្តកំពង់ស្ពឺ តាមបណ្តោយផ្លូវជាតិលេខ ៥ មានទីតាំងថ្លឹងរថយន្តនៅ ខាងលិច ផ្លូវ ជារបស់មន្ទីរសាធារណការខេត្តកំពង់ស្ពឺ ក្រោមបញ្ជារបស់លោក កាន់ ឆាយហុង ប៉ុន្តែនៅតាមដងផ្លូវ លេខ ៥១ គេ សង្កេតឃើញមានការស្រុតប្រេះស្រាំផ្លូវ គួរឱ្យសោកស្តាយបំផុត ដែលរថយន្តតូចៗឬរ៉ឺម៉កមិនអាចធ្វើ ដំណើរបានទេ ព្រោះទំហំនៃការខូចខាតដែលគ្មានការជួសជុលនោះកាន់តែរីកធំឡើងៗ ។ ករណី១ ទៀត គេមិនច្បាស់ទេថា តើលោក កាន់ ឆាយហុង ព្យាយាមចាត់ចែងឱ្យមន្ត្រីក្រោមឱវាទប្រចាំការតាមចំណុចជញ្ជីងថ្លឹង រថយន្តទាំងនោះ ប្រមូលលុយ យកទៅបង់ចូលជាថវិកាជាតិ ឬយកទៅចែកគ្នាធ្វើមានធ្វើបានផ្ទាល់ខ្លួននោះទេ ។
ផ្ទុយទៅវិញគេចង់ឃើញរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនពិនិត្យមើលភាពអសកម្មក្រោមចំណាត់ ការរបស់ លោក កាន់ ឆាយហុង ឡើងវិញផង ។ ព្រោះក្រុមអ្នករកស៊ីដឹកជញ្ជូនទំនិញមួយចំនួនបានរអ៊ូរទាំពីការ កោសរូសបង្ខំឱ្យ បង់លុយទៅតាមតែទំនើងចិត្តមិនដែលក្រែងញញើតពីច្បាប់ទម្លាប់នោះទេ ។ ហើយបើទោះបីជា ការបង់លុយ គ្មាន វិក្ក័យ បត្រទាំងនោះ ត្រូវបានចាត់ទុកជាអំពើពុករលួយ ផ្ទុយពីការណែនាំរបស់លោក ឱម យ៉ិនទៀង ក៏ដោយ ។
គួររំលឹកថា ការដឹកជញ្ជូនផ្ទុកលើសទម្ងន់ ឬមិនលើសទម្ងន់សុទ្ធតែត្រូវជាប់កាតព្វកិច្ចបង់លុយជូនក្រុមជញ្ជីង ថ្លឹង រថ យន្តមិនអាចគេចវេសបានឡើយ ។ ដើម្បីកុំឱ្យមានឧបសគ្គ ឬបញ្ហាផ្សេងៗដូច្នេះហើយបានជាលោក កាន់ ឆាយហុង មានឱកាសយកបទពិសោធន៍ដែលគាត់ធ្លាប់ធ្វើជាប្រធានក្រុមជញ្ជីងថ្លឹងរថយន្តផ្ទុកលើសទម្ងន់នៅក្នុង ខេត្តកណ្តាល មកអនុវត្តន៍ក្នុងការប្រមូលផលប្រយោជន៍ពីការដឹកជញ្ជូនលើសទម្ងន់នៅក្នុងខេត្តកំពង់ស្ពឺ យកទៅ ច្រកហោប៉ៅ ធ្វើ មានធ្វើបានផ្ទាល់ខ្លួនយ៉ាងរំភើយ ។
ពាក់ព័ន្ធនឹងបញ្ហាអសមត្ថភាពខាងលើនេះមន្ត្រីជាច្រើនមិនសប្បាយចិត្តចំពោះចំណាត់ការពុករលួយ និងភាព អសកម្ម ដែលកើតឡើងដោយសារអំពើបក្ខពួកនិយមរបស់លោក កាន់ ឆាយហុង នោះទេ ហើយសកម្មភាព ទាំង នោះកំពុង ប្រព្រឹត្តផ្ទុយពីគោលការណ៍កែទម្រង់ស៊ីជម្រៅរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដល់ទៅ ១៨០អង្សារឯណោះ គឺ ពួក គេនៅតែធ្វើអ្វីៗដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនដែលពុំគួរអភិបាលខេត្តកណ្តាល មើលរំលងទង្វើពុក រលួយ របស់ លោក កាន់ ឆាយហុង នោះទេ !៕