បែកធ្លាយរឿងពុករលួយ​ នៅមន្ទីរទេស​ចរណ៍​ខេត្ត​បាត់​ដំបង

ដោយៈ សៀមរាប ថ្ងៃទី 06 ខែ 03 ឆ្នាំ 2014 វេលាម៉ោង 12:59 នាទី ចំនួនអានៈ 1563

ប្រធាន អនុប្រធាន និងប្រធានគណនេយ្យនៃ​មន្ទីរទេស​ចរណ៍​ខេត្ត​បាត់​ដំបង ត្រូវ បាន មន្ត្រី ក្រោម​ឱវាទ​បាន​ធ្វើការចោទប្រកាន់ថា បានឃុបឃិត​គ្នាប្រព្រឹត្តអំពើពុករលួយកិបកេងថវិកានៅក្នុងមន្ទីរ បំបាត់ចំណូលថវិកា​ដែល​​បានមកពីវិស័យឧស្សាហកម្មទេសចរណ៍ ក្នុងឆ្នាំ២០១៣ រាប់សិបលានរៀល។​​​​​ប៉ុន្តែប្រធានមន្ទីរទេស​ចរណ៍​ខេត្ត​បាត់​ដំបង បានបញ្ជាក់ថា ចំពោះបញ្ហានេះ​លោក​នឹងធ្វើលិខិតបំភ្លឺទៅរដ្ឋមន្ត្រីក្រសួងទទេសចរណ៍ ទាក់​ទង​ការ​ចោទ​​ប្រកាន់នេះ។ ក្រុមមន្ត្រីបម្រើការនៅមន្ទីរទេសចរណ៍ខេត្តបាត់ដំបង ក៏បាន​ស្នើ​សុំ​ឲ្យ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ​បើកការស៊ើបអង្កេតស្រាវជ្រាវ ទៅលើករណី​អំពើពុករលួយនៅមន្ទីរទេសចរណ៍ខេត្តបាត់ដំបង។

យោងតាមឯកសារបានលាតត្រដាងថា ចាប់តាំងពីប្រធាន​ចាស់​បាន​ចូល​និវត្តន៍​និង​លោក​ប្រធាន​ថ្មី​ អ៊ុច​អ៊ុំ ​ភីនី​ស្សារ៉ា​ បានចូលកាន់មុខតំណែង​ជាប្រធានមន្ទីរមួយរយៈពេលមកនេះភ្លាម ក្នុងមន្ទីរទេសចរណ៍​ខេត្តបាត់​បង​ទាំងមូលចាប់ផ្ដើមលេចចេញមានអំពើពុករលួយ និងភាពមិនប្រក្រតីជាច្រើនតាមរយៈការសមគំនិតគ្នារវាងលោកប្រធានមន្ទីរ និងលោកអនុប្រធាន​មន្ទីរ​ម្នាក់ទៀតឈ្មោះនួន ផា ព្រមទាំងលោកព្រឿង ឡុង ជាប្រធាន​ការិយា​ល័យ​គណនេយ្យបង្កនូវភាពក្ដៅក្រហាយដល់ជួរមន្ត្រីជាបណ្ដើរៗឥតឈប់ឈរ។​ទឹកប្រាក់​ចំនួន​ប្រមាណ​១៦.​៦​០​០​.០​០​០​រៀល​ ដែល​បាន​មក​ពី​ចំណូល​ចំនួន​ ៤៩​ភាគ​រយ​នៃឧស្សាហកម្ម​ទេសចរណ៍ឆ្នាំ២០១៣​ ត្រូវ​បាន​លោក​ប្រធាន​មន្ទីរ​និង​គូកនស៊ីដាច់ស្ទើរទាំងស្រុង។ លើសពីនេះ ប្រាក់បម្រើការងាររដ្ឋបាល​ក្នុង​មន្ទីរដូចជាប្រាក់សម្រាប់ទិញសម្ភារៈបរិក្ខារ ប្រាក់បេសកកម្ម និងរបប​ប្រេង​ឥន្ធនៈព្រមទាំងចំណូលមកពីរមណីយដ្ឋានចំនួន៣កន្លែងក្នុងខេត្ត ត្រូវបាន​លោកប្រធានមន្ទីរនិងបក្ខពួកស៊ីដាច់ទាំងស្រុង ដែលមានតួអង្គសំខាន់ៗ​ចំនួន​៣​នាក់​ គឺ​លោក​ប្រធាន​មន្ទីរ​ អ៊ុច​អ៊ុំ​ភី​នី​ស្សារ៉ា,​ លោកអនុប្រធានមន្ទីរ នួន ផា និងលោកប្រធានការិយាល័យគណនេយ្យ ព្រឿងឡុង ព្រមទាំង​មន្ត្រីជំនិត​លោកប្រធានមន្ទីរ២-៣នាក់ទៀតប៉ុណ្ណោះ។

ជាមួយគ្នានោះមន្ត្រីនៃមន្ទីរទេសចរណ៍ខេត្តបាត់ដំបង ក៏បាន​សូម​សំណូ​ម​ពរ​ចំពោះ​លោក​ឱម​ យ៉ិន​ទៀង​ ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ និង​លោកថោង ខុនរដ្ឋមន្ត្រីក្រសួងទេសចរណ៍ មេត្តាបើកការ​ស៊ើប​អង្កេត​ស្រាវ​ជ្រាវនិងមានវិធានការឲ្យបានម៉ឺងម៉ាត់ទៅលើករណីអំពើពុករលួយនៅមន្ទីរទេសចរណ៍ ខេត្តបាត់ដំបងនេះផង៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

លោកជំទាវបណ្ឌិត លី អ៊ុំអេង បកស្រាយរឿងពលរដ្ឋ​មានមេខ្លោងនៅក្រោយខ្នងចង់យកដីចំការរបស់គាត់   អាន1613ដង ពលរដ្ឋចោទថា លោកផ្កាយ៣ ប៉ុលសុគន្ធ កំពុងជីករំលើងភ្នំជីសូខុសច្បាប់   អាន1587ដង មេបញ្ជា​ការ​អាវុធ​ហត្ថ​រាជធានី​​ភ្នំពេញ​ត្រូវ​ដក​ហូត​តំណែង   អាន1735ដង វាយ​​កូនហើយ​យក​កាវវិទ្យា​សាស្រ្តបិត​ដៃ​ភ្ជាប់​​ជញ្ជាំង​ជាប់​គុគ​៩៩ឆ្នាំ   អាន1723ដង គេវាយ​ស្តូបអដ្ឋិធាតុអ្នកស្នេហាជាតិក្នុងស្រុកថ្មពួក​យកដីលក់ ​ពលរដ្ឋសុំអោយរដ្ឋាភិបាល​ជ?...    អាន2202ដង ពលរដ្ឋ និងយុវជនរាប់រយនាក់ ឈរឃ្លាំមើលនៅមុខតុលាការខេត្តសៀមរាប   អាន1931ដង គំរោងធ្វើបារាយណ៍នៅសង្កាត់ជ្រាវ តែកាយដីលក់២០ហិចតា ក្នុងតំលៃ២ម៉ឺនដុល្លារ១ហិចតា ដោយយកឈ្ម?...    អាន1871ដង បក្សប្រឆាំងប្រារព្ធខួប ថ្ងៃ២៣តុលាសន្តិភាពទីក្រុងប៉ារីស   អាន1669ដង សិប្បករចម្លាក់ឈើផ្ទុះការតវ៉ាក្រុមហ៊ុនអាទីសង់អង្គរ    អាន1782ដង វប្បធម៌~អរិយធម៌   អាន9536ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លោកឈាងវុន ខលទូរស័ព្ទមកចាងហ្វាងកម្ពុជាសុវណ្ណភូមិសុំអោយបកស្រាយរឿងប្រវត្តិថា ជាចោរលួចឡាន។ នៅល្ងាចម៉ោង៦:២៦នាទីថ្ងៃទី១១ខែមេសាឆ្នាំ២០១៦ នេះលោកឈាងវុនបានខលទូរស័ព្ទមកលោក ផ្លុងរ៉េត ចាងហ្វាងសារព័រមានកម្ពុជាសុវណ្ណភូមិសុំអោយបកស្រាយរឿងជីវប្រវត្តិសង្ខេបដែលចោទថា លោកជាចោរលួចឡាន ដែលលោកបានសរសេរបកស្រាយនៅលើ...Read more
បទល្មើសអួននេសាទខុសច្បាប់ កើតមានគគ្រឹកគគ្រេងក្នុងស្រុកបរិបូរណ៍ មន្ត្រីជលផលគ្មានការបង្ក្រាបមានតែអ្នកដាក់ខែ នៅឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូរណ៍ ខេត្តកំពង់ឆ្នាំង បទល្មើស​នេសាទ​ខុសច្បាប់អូសអួន​ទ្រង់ទ្រាយ​ធំ​ បាន​​ធ្វើ​សកម្មភាព​​យ៉ាង​គគ្រឹក​គ​គ្រេង​នៅ​ដែន​​នេសាទ ជា​រៀងរាល់​ថ្ងៃបាន ម៉ាសេរី ហើយ​បទ​ល្មើស​ទាំង​នេះមាន​ភ...Read more
មន្ត្រីពន្ធដាខេត្តរតនគីរីម្នាក់ ត្រូវនគរបាលឃាត់ខ្លួន ពីបទចាប់រំលោភអ្នកអនាម័យ យោង​សេចក្តីរាយការណ៍​ពី​ខេត្ត​រតនគីរី បានឲ្យដឹងថា លោក ប្រាក់ សា​វ័ន្ត មន្ត្រី​ពន្ធដា​ខេត្ត​រតន​គី​រី មាន​តួនាទី​ជា​ប្រធាន​ផ្នែក​បំណុល ត្រូវ​នគរបាល​ក្រុង​បាន​លុង​ចាប់ខ្លួន ពី​បទ​ចាប់រំលោភ​​​ស្ត្រី ជា​​អ...Read more
ចំណុចដែលបុរស់មិនចូលចិត្តស្រ្តី -ចរិតប្ញកពារដូចប្រុស -ចាត់ចែងក្នុងគ្រប់រឿង -ប្រកែកយកឈ្នះគ្មានហេតុផល -ចូលចិត្តប្រើហិង្សា -ចូលចិត្តយកឈ្នះដោយគ្មានហេតុ -អួតអាងក្រអឺក ក្រទម -ចំណាយពេលវេលាឥតមានប្រយោជន៍ -គ្មានការងារធ្វើច្បាស់លាស់ -ម...Read more
អាវុធហត្ថក្រុងនិងខេត្តបង្រ្កាបបានក្រុមចោរលួចម៉ូតូ៨នាក់ដោយជោគជ័យបន្ទាប់ពីបាញ់តគ្នាមួយប្រាវ កង​រាជ​អាវុធ​ហត្ថ​ក្រុង និង​ខេត្ត​បាន​ចុះ​ប្រតិបត្តិ​ការ​បង្ក្រាប​ក្រុម​ចោរ​លួច​ម៉ូតូ​នៅ​ចំ​ណុច​ភូមិបឹង សង្កាត់​ជ្រាវ ក្រុម​សៀម​រាប​កាល​ពី​វេលាម៉ោងប្រ​​ប្រែល៦និង​៣០​នាទី​ព្រឹក​​ថ្ងៃទី២៥ ខែមករា ឆ្...Read more
លោក លឹមសម្បត្តិ មេគយច្រកអន្តរជាតិព្រំខេត្តប៉ៃលិនប្រព្រឹត្តអំពើពុករលួយយ៉ាងគឃ្លើន មាន​សេចក្តី​រាយ​ការ​ពី​រឿងអាស្រូវ​របស់លោក លឹម សម្បត្តិ ប្រធានការិយាល័យ​គយ​និង​រដ្ឋាករ​ច្រក​អន្តរជាតិ​ព្រំ​ក្នុង​ខេត្ត​ប៉ៃលិន​បានធ្វើ​ឲ្យ​មន្ត្រី​គយ​ទូទាំងប្រទេស​មានការ​ចាប់​អារម្មណ៍​យ៉ាងខ្លាំង​ ដោយហេត...Read more
កងរាជអាវុធហត្ថ បង្ក្រាបបានកញ្ឆាស្រស់ និងក្រៀមមួយចំនួន និងឃាត់ខ្លួនម្ចាស់បញ្ជូនទៅតុលាការ យោង​តាម​សេច​ក្តី​រាយ​ការណ៍​បាន​អោយ​ដឹង​ថា ចំការ​កញ្ឆា​ដ៏​ធំ ដែល​ត្រូវបាន​គេ​ដឹងថា​មាន​មនុស្ស​លួច​ដាំ​ ដើម្បី​លក់​ចែកចាយ ដែល​មាន​ទីតាំងស្ថិត​នៅក្នុង​ភូមិ​និម្មិត​១ សង្កាត់​និម្មិត ក្រុង​ប៉ោយប៉ែត ខេត្ត​...Read more
សូមសមត្ថ​កិច្ច​​គ្រប់លំ​ដាប់ថ្នាក់ និង​ប្រ​ជា​រាស្រ្ត​ខ្មែរ អានច្បាប់​ស្តីពី​ព្រៃ​ឈើ​ខ្លះៗផង ច្បាប់ស្តីពីព្រៃឈើ ជំពូក៨:  ការ​ហាមឃាត់ការ​ប្រ​មូល​ផល អនុផល​ព្រៃឈើ និងការ​ការពារព្រៃឈើ មាត្រា ៣២:  ព្រៃឈើ​ត្រូវ​បាន​ការ​ពារ​ប្រ​ឆាំងនឹង​រាល់​សកម្ម​ភាព​ដែល​ធ្វើ​អោយ​ខូច​ខាត បណ្តាល​មក​ពី...Read more
តើអ្វីទៅជា អាថ៍កំបាំងស្រ្តី? តើអ្វីទៅជា អាថ៍កំបាំងស្រ្តី? ស្រ្តីខឹងក៏នៅតែសើច គឺស្រ្តីឆ្លាត ចរិយាសម្បត្តិល្អបំផុតរបស់នារីគឺភាពទន់ភ្លន់​ ស្លូតបូត វិធីរក្សារព្រហ្មចារីល្អបំផុត​គឺរក្សាភាពម៉ឺាងម៉ាត់ ទឹកភ្នែកអាចកាត់បន្...Read more
សមត្ថកិច្ច និង តុលាការចុះឆែកឆេរកន្លែងកែឆ្នៃរថយន្តខុសបច្ចេកទេស តែត្រូវបានលោកផ្កាយបីនៅក្រសួងមហាផ្ទៃម្នាក់ចេញមុខអន្តរាគមន៍អោយដកថយ មាន​សេច​ក្តី​រាយ​ការណ៍​មក​ថា មាន​ប៉ូលិសផ្កាយបីម្នាក់ធ្វើ​ការ​នៅក្រសួងមហាផ្ទៃ បាន​ធ្វើការអន្តរាគមន៍ ទៅ​តុលាការ​ខេត្តកណ្តាល​អោយមានការ​ដោះលែង​មេឈ្មួញ ជាជនជាតិ យួន រកស៊ីកាត់​តរថយន្ត ដំឡើងរថយន្ត​...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      34520នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    76853នាក់
ខែនេះ    224126នាក់
ឆ្នាំនេះ   2968430នាក់
សរុប   56567326នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 18:10