ឧកញ៉ា ទ្រី ភាព អាចរកស៊ីឈើល្បីពេញ​ស្រុ​កខ្មែ​រហើ​យ​ឥឡូវ​ទទួ​ល​បា​នសិ​ទ្ធិ​ប្រមូ​លនិង​កែ​ច្នៃវ​ល្លិរ​ម

ដោយៈ កម្ពជា ថ្ងៃទី 02 ខែ 02 ឆ្នាំ 2014 វេលាម៉ោង 12:00 នាទី ចំនួនអានៈ 1751

ពា​ក្យដែ​ល​ហៅថា​ “ឧក​ញ៉ា​” នៅ​ក្នុង​ស្រុ​កខ្មែរ​សព្វ​ថ្ងៃ​ គេ​តែ​ង​​ឲ្យ​និយ​ម​ន័យ​​ជា​សា​មញ្ញ​​ថា​ជាអ្នក​មាន។ តែ​អ្នកមា​ននេះ​ គ្រាន់​តែសំ​ដៅទៅ​លើ អ្ន​កមាន​លុយ​កកាក់ ​ទ្រព្យ​​ស​ម្បត្តិ​​ស្ដុក​ស្ដ​ម្ភ ម​ហា​សាល​តែប៉ុ​ណ្ណោះ ពោ​លគឺជាទូ​ទៅ​គេមិនមែ​នសម្គា​ល់​ថា ជាអ្ន​កមានចំ​ណេះ​ដឹង, ​អ្នកមាន​ឧត្តម​គតិ​ខ្ពស់, អ្ន​មាន​ន្ទៈខ្ព​ស់, អ្នកមានចិត្តអាណិតស្រឡាញ់ជាតិ ឬ​អ្នក​មាន​បេះដូង​ ចេះគិត ចេះព្រួយបារម្ភ អំពីផលប្រយោជន៍ជាតិ… ជាដើមនោះទេ ។ព្រោះថា សម័យបច្ចុប្បន្ន ឲ្យតែមានលុយ អ្នកណាៗក៍អាចធ្វើ ឬទទួលបានគោរមងារជា “ឧកញ៉ា” បានយ៉ាងស្រួលដែរ ទោះបីជននោះមិនចេះអក្សរ ឬចូលចិត្តប្រកបមុខរបរ ដែល​ប៉ះ​ពាល់ដល់ផលប្រយោជន៍ប្រទេសជាតិក៍ដោយ ។ ជាក់ស្ដែង ឧកញ៉ា​ទ្រី ភាពប្រធានក្រុមហ៊ុន អឹម ឌី អេស អាហ័រណ នីហរ័ណ ត្រូវបានមហាជននាំគ្នារិះគន់យ៉ាងខ្លាំង ជាច្រើនឆ្នាំមកហើយ ពាក់ព័ន្ធនឹងការប្រកបមុខរបររបស់គាត់ដូចជា ការរកស៊ីជំនួញឈើប្រណីតយ៉ាងល្បីឈ្មោះ នៅក្នុងខេត្ត​ពោធិ៍សាត់ និងកោះកុងកន្លងមក ។លើសពីនេះ គាត់ (ឧកញ៉ា​ទ្រី ភាព) ថែមទាំងបានប្រមូល​ទិញ​ឈើ​ផ្តាច់​មុខ​ពី​ក្រុមហ៊ុន​សម្ប​ទាន​​​សេដ្ឋកិច្ច​នៅ​ក្នុង​ខេត្ត​រតនគិរីនិង​នៅ​ស្រុក​រវៀង​, ​ស្រុក​ជ័យសែន​​ក្នុង​ខេត្តព្រះ​វិហារ​,ការ​កាប់​បំផ្លាញព្រៃឈើ នៅក្នុង​ដី​សម្បទាន​សេដ្ឋកិច្ច​ជម្រក​សត្វ​ព្រៃ​បឹងពែរក្នុងខេត្ត​ព្រះ​វិហារ និង នៅ​ដែន​ជម្រក​សត្វ​ព្រៃ​ភ្នំ​សំកុសខេត្ត​ពោធិ៍សាត់ ដើម្បីដឹកជញ្ជូនឈើ ស្ទើរ​រលាយ​ហិន​ហោច​អស់​ពីកម្ពុជា យកទៅលក់នៅស្រុកយួន បម្រើផលប្រយោជន៍ផ្ទាល់ខ្លួនទៀតផង ។

មិនត្រឹមតែប៉ុណ្ណឹង ឥឡូវនេះតាមព័ត៍មានថ្មីៗបានឲ្យដឹងថា ក្រសួង​កសិកម្ម​រុក្ខា​ប្រមាញ់​និង​នេសាទ ក៍​បាន​​អនុញ្ញាត​ឲ្យក្រុមហ៊ុន អឹម ឌី អេស អាហ័រណ នីហរ័ណ របស់​​ឧកញ៉ា​ទ្រី ភាព​ទទួលបានសិទ្ធិពិសេសបំផុតមួយទៀតហើយ ក្នុងការ​ប្រមូលនិង​កែ​ច្នៃ​វល្លិ​រមៀត​នៅ​ក្នុង​អាង​ស្តុក​ទឹក​វារី​អគ្គិសនី​ស្ទឹង​អាតៃស្ថិត​នៅ​ក្នុង​ជួរ​ភ្នំ​ក្រវាញ​ភាគ​កណ្តាល​ស្រុក​វាល​វែង​ខេត្ត​ពោធិ៍សាត់​។​ ដែលវល្លិ​រមៀតនេះ ​ក្រសួង​មហា​ផ្ទៃ​បាន​ធ្វើ​ការ​ហាមឃាត់ តាំង​ពី​ឆ្នាំ​២០០៥ មក​ម្លេះដោយចាត់ទុកថា វាជា​សារធាតុ​ផ្សំ​អាច​ផលិត​ជា​គ្រឿង​ញៀនបាន… ដែលមិនអនុញ្ញាត​ឲ្យ​មានការផលិតកែឆ្នៃ ឬធ្វើចរាចរនោះទេ​​។ប៉ុន្តែ​ការហាមប្រាម របស់ក្រសួង​មហា​ផ្ទៃកម្ពុជា មិន​មាន​ប្រសិទ្ធភាពឡើយ ចំពោះមហិច្ឆតាឥតព្រំដែនរបស់ឧកញ៉ា​ទ្រី ភាព ដែល​ចូល​ចិត្ត​ប្រព្រិត្ត​មុខរបរ ដែលរដ្ឋហាមឃាត់បែបនេះ ។ពាក់ព័ន្ធនឹងការអនុញ្ញាត​ឲ្យក្រុមហ៊ុនរបស់​​ឧកញ៉ា​ទ្រី ភាព​ប្រមូលនិង​កែ​ច្នៃ​វល្លិ​រមៀត​នេះ​ដែរ​គេឃើញមាន​លិខិត​ស៊ីញ៉េ​នៅ​ថ្ងៃ​ទី០១ខែ​មីនា ឆ្នាំ​២០១៣ដោយ​លោក ឡោ រស្មីអគ្គ​លេខា​ធិ​ការ​​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់​និង​នេសាទ​បានដាក់​ជូនទៅលោក ឆេង គឹមស៊ុន ​ប្រធាន​រដ្ឋបាល​ព្រៃឈើ​ដោយយោង​តាម​ចំណារចុះ​ថ្ងៃ​ទី០១ខែ​មីនា​ឆ្នាំ​២០១៣ របស់រដ្ឋ​មន្ត្រីក្រសួង​កសិកម្ម​រុក្ខា​ប្រមាញ់​និង​នេសាទ ។លិខិតនោះបានសរសេរ ​ជម្រាប​ជូន​ប្រធាន​រដ្ឋបាល​ព្រៃ​ឈើ​​ អំពី​សំណើ​សុំ​គោល​ការណ៍​អនុញ្ញាត​ប្រមូលនិង​កែចៃ្ន​វល្លិ​រមៀត​នៅ​ក្នុង​អាង​ស្តុក​ទឹក​វារី​អគ្គិសនី​ស្ទឹង​អាតៃ​របស់​ក្រុមហ៊ុន អឹម ឌី អេស​អាហ័រណ​នីហរ័ណ​​ ដែលក្រសួង​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទបាន​សម្រេច​ឯកភាព និងសុំ​មតិបន្ថែមពី​រដ្ឋបាល​ព្រៃឈើ។មន្ត្រី​​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជាលោក ឈឹម សាវុធ​ដែល​បានធ្វើ​ការ​ស្រាវ​ជ្រាវ​បទ​ល្មើស​ព្រៃ​ឈើ​នៅ​ជួរ​ភ្នំ​ក្រវាញ​​បាន​និយាយ​ថា ​លិខិត​អនុញ្ញាត​ដែល​ចេញ​ឲ្យឧកញ៉ា​ទ្រី ភាព ប្រមូល​ទិញ​និង​កែ​ច្នៃ​រល្លិ៍​រមៀតព្រម​ទាំង​បង្កើត​រោង​កែ​ច្នៃ​វល្លិ​រមៀត​នោះ​គឺ​ល្មើស​ទៅ​នឹង​ច្បាប់​ទាំង​ស្រុងព្រោះបើតាម​ច្បាប់​ព្រៃ​ឈើ​ឆ្នាំ​២០០២គឺ​ហាម​ឃាត់​ដាច់​ខាត​មិន​ឲ្យ​មាន​ការ​បង្កើត​រោងចក្រ​ផលិត​ម្សៅវល្លិ​រមៀត​នោះ​ទេ​។នៅ​ក្នុងជំពូកទី១៥មាត្រា​ទី៩៧នៃ​ច្បាប់​ព្រៃ​ឈើ​ស្ដី​ពី​បទ​ល្មើស​ព្រៃ​ឈើ​និង​ទោសប្បញ្ញត្តិ បាន​ចែង​ថា​ត្រូវ​ផ្តន្ទាទោស​ក្រោម​បទ​ល្មើស​ព្រៃ​ឈើ​ថ្នាក់​ទី១ដែល​ត្រូវ​ជាប់​ពន្ធនាគារ​ពី​ប្រាំ​ឆ្នាំ​ទៅ​ដប់​ឆ្នាំនិង​ត្រូវ​រឹប​អូស​វត្ថុតាង​ទាំង​អស់​មក​ជា​សម្បត្តិ​រដ្ឋ​ដក​ហូត​កិច្ចព្រម​ព្រៀង​អាជ្ញាប័ណ្ណ លិខិត​អនុញ្ញាតនិង​កម្ទេច​ចោល​វត្ថុ​តាង​ក្លែងចំពោះ​ជន​ណា​ដែល​បាន​ប្រព្រឹត្ត​បទ​ល្មើស​ណា​មួយ​ដូច​ជា​បង្កើត​មូលដ្ឋាន​កែ​ច្នៃ​វល្លិ​រមៀត​ឬ​មូលដ្ឋាន​សិប្បកម្ម​អនុផល​ព្រៃ​ឈើ​ផ្សេង​ទៀត​ដែល​នាំ​មក​នូវ​ការ​បំផ្លាញ​ព្រៃ​ឈើ​និង​មជ្ឈដ្ឋាន​ព្រៃ​ឈើ​។ ជន​ណា​ប្រព្រឹត្ត​បទ​ល្មើស​ថ្នាក់​ទី១​មិន​រាង​ចាល​ត្រូវ​ផ្តន្ទាទោស​ទ្វេ​ដង​នៃ​បទ​ល្មើស​ថ្នាក់​ទី​១​នៃ​ច្បាប់​នេះ​។ដោយឡែក​កាល​ពី​ថ្ងៃ​ទី៦ ខែ​តុលា​ឆ្នាំ២០០៥ ​​ក្រសួង​មហា​ផ្ទៃបានធ្វើលិខិត​ស្នើ​សុំ​ឲ្យអគ្គ​លេខាធិការ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់និង​នេសាទ ផ្តល់​ដំបូន្មាន​ទៅ​ប្រធាន​រដ្ឋបាល​ព្រៃ​ឈើ​បញ្ឈប់ជាបន្ទាន់ នូវ​ការ​ផលិត​ប្រេង​ម្រះ​ព្រៅ និង​វល្លិ​រមៀត ដោយសារតែវាជា​ធាតុ​ផ្សំ អាច​ផលិត​គ្រឿង​ញៀន​ពេល​ដែល​លាយ​ជាមួយ​អាស៊ីត ៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ភរិយាលោកមិនចន្ថាអធិការស្រុកប្រាសាទបាគង និងបក្ខពួក៤នាក់ទៀតត្រូវបានសមត្ថកិច្ចចាប់ខ្លួន?...    អាន1798ដង ផ្លូវមួយចំនួនលោកអភិបាលក្រុងភ្នំពេញសម្ប ទានឲ្យប្រធានផ្សារដើមគដើរយកលុយផាស៊ីស្រេចតែចិត្?...    អាន1973ដង លោកជំទាវ លីអ៊ុំអេង អះអាងថា អ្នកដែលអាជ្ញាធរនាំទៅវាស់យកដីរបស់គាត់ សុទ្ធតែប្រជាពលរដ្ឋសប្ប?...    អាន1980ដង ទំនិញ​ស្ទុះ​ជាន់.ក ខ្មែរ​លៀន​អណ្តាតជិត​ចូល​ឆ្នាំ​ចិន-យួន​   អាន1770ដង ប្រធានមន្ទីរបរិស្ថានខេត្តបើកដៃអោយរថយន្ត ដឹកដីខ្សាច់ដឹកហូរទឹកធ្លាក់ពេញថ្នល់និងមិនគ្រប?...    អាន1912ដង ចិនចេញមុខការពារខ្លួនពីការចោទប្រកាន់របស់អាមេរិកចំពោះទំនាក់ទំនងយោធាជាមួយកម្ពុជា   អាន2179ដង បទល្មើសកាប់ឈើប្រណិតតំបន់ក្រៅបាតអាងទំនប់វារីអគ្គិសនីសេសានក្រោម២កើតពេញបន្ទុកគ្មានអ្នក?...    អាន1766ដង លោ​កផ្កា​យ២​ វុធ​ផ​ល្លី ​កំ​ពុ​ង​ប្រ​ឆាំ​ងប​ទ​ប​ញ្ជា​លោក​នា​យ​ករ​ដ្ឋម​ន្ត្រី ​ហ៊ុន​ សែ?...    អាន1766ដង មន្រ្តីជំនាញចុះត្រួតពិនិត្យទីតាំងឡ នំបុ័ងបន្ទាប់ពីរមានពលរដ្ឋពុលជាង៥០០នាក់   អាន2820ដង មានជនមិនស្គាល់មុខបានខលទូរស័ព្ទជេរប្រមាត គំរាមកំហែង ចាងហ្វាងកាសែតកម្ពុជាសុវណ្ណភូមិ (មាន?...    អាន2247ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លោក នាយករដ្ឋមន្ត្រី ហ៊ុនសែន ប្រកាសដកការលក់សំបុត្រអង្គរពីក្រុមហ៊ុនលោក សុខគង់ មកជាសម្បត្តិរដ្ឋវិញ យោងតាមប្រ​ភព​ព័ត៌មាន​ពី​ក្រុង​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃទី០៦ ខែវិច្ឆកា ឆ្នាំ២០១៥​នេះ ​បាន​អោយ​ដឹងថា លោកនាយក​រដ្ឋ​មន្ត្រី​ ហ៊ុនសែន បាន​ប្រកាសក្នុង​អង្គប្រ​ជុំប្រចាំ​សបា្ដហ៍​របស់​ខ្លួន​នៅ​ទីស្ដីការគណ​រដ...Read more
គ្លីនិកសុខភាព បានព្យួរសេរ៉ូមឲ្យអ្នកជម្ងឺម្នាក់ស្លាប់សាច់ញាតិប្តឹងទារសំណង១ម៉ឺនដុល្លារ បុរស់ម្នាក់ឈ្មោះ យន់សុធា អាយុ៣៣ឆ្នាំ រស់នៅ​ភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុង​សៀមរាប ត្រូវបានគ្លីនិកឯកជនមួយដែលមានយីហោ គ្លីនិកសុខភាព ស្ថិតនៅភូមិគ្រួស តាម​​ផ្លូវជាតិលេខ៦ ខាង​កើតភ្លើង​ស្តុបទន្លេសាប បាន​ព្...Read more
អ្នកគ្រូក្រមុំជិតដល់ថ្ងៃរៀបការ ត្រូវប៉េអឹមលើផ្ទៃប្រទេសបើកបុកស្លាប់ អ្នកគ្រូ​បង្រៀន​វិទ្យាល័យ​អាយុ​២៤​ឆ្នាំ​ម្នាក់​ដែល​ត្រៀម​ចូល​រោងការ​បាន​ស្លាប់​ដោយសារ​រថយន្ត​មួយគ្រឿង​បាន​បុក​ពី​ក្រោយពេល​អ្នកគ្រូ​កំពុង​ជិះ​ម៉ូតូ​តែម្នាក់ឯង​នៅលើ​ផ្លូវ​មួយ​ក្នុងស្រុក​ប​វេ​ល​ខេត្តបាត់...Read more
សមត្ថកិច្ចចាប់រថយន្តយីឌុបដឹកឈើធ្នង់២គ្រឿងរបស់អតីតអភិបាលរងខេត្តកំពង់ចាម ឈើធ្នង់ជិត៦០០ដុំ និងជាង៧០ម៉ែត្រគូប ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលសេដ្ឋកិច្ច សហការជាមួយផ្នែករដ្ឋបាលព្រៃឈើស្ទោង ខេត្តកំពង់ធំ ស្ទាក់ចាប់ឃាត់បានកាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៤ ខណៈឈើទាំងត្រូវបានដឹកតាមរ...Read more
លោក យ៉ាន់ស៊ីវ័ត នាយសង្កាត់រដ្ឋបាលព្រៃឈើស្រុកស្វាយលើ កំពុងបើកដៃអោយក្រុមឈ្មួញដឹកឈើតាមរថយន្តសាន់យ៉ុង គោយន្តកន្រ្តៃ និងរទេះគោ ខុសច្បាប់ឆ្លងកាត់យ៉ាងអាណាធិប្បតេយ្យ! ជា​រៀង​រាល់​ថ្ងៃ​គេ​សង្កេត​ឃើញ​ថា ក្រុម​ឈ្មួញ​រក​ស៊ី​ដឹក​​ឈើ​ខុស​ច្បាប់​​តាម​រថ​យន្ត​គ្រប់​​ប្រ​ភេទ ​​គោ​យន្ត​កន្រ្តៃ និង​​រទេះគោ បាន​ចរាចរណ៍​យ៉ាង​អាណាធិប្បតេយ្យតាម​ដង​ផ្លូវ​ពី​ចំណុច​ស្រុក​គូ​លែន​ខេត្...Read more
រទេះដឹកឈើខុសច្បាប់ចំនួន១៥ត្រូវរដ្ឋបាលព្រៃឈើចាប់ទាំងបង្ខំចិត្ត រទេះគោដឹក​ឈើ​ខុស​ច្បាប់​ចំនួន១៥​គ្រឿងត្រូវ​បាន​សង្កាត់​រដ្ឋបាល​ព្រៃឈើ​ឃុំ​ស្រែ​ណូយ​រឹបអូស​ទាំង​តឹង​ដើម​ទ្រូង​បន្ទាប់​ពី​មាន​ជំ​នាញ​មួយ​ចំ​នួន​បាន​ទៅ​យក​លុយអស់​ជាង​២លាន​រៀល​រួចមក។ មន្ត្រីរដ្ឋបាលព្រៃ...Read more
លោកសង្ឃយួន១អង្គដើរបិណ្ឌបាទផ្តេសផ្ទាស ត្រូវបានសមត្ថកិច្ចហៅមកធ្វើកិច្ចសន្យា នគរបាល​ការិយាល័យ​អន្តោរប្រវេសន៍​នៃស្នងការខេត្តសៀមរាប​បានធ្វើការ​ហៅសង្សជនជាតិយួន១អង្គរ មកធ្វើកិច្ច​បញ្ឈប់លែង​អោយ​ដើរបិណ្ឌបាត​បន្តទៅទៀតនេះ​បើ​យោង​តាម​ការ​អោយ​ដឹង​ពី​សមត្ថ​កិច្ច។ មន្ត្រីនគរបាល ការិយាល...Read more
តំណាងសហគមន៍៧ស្រុក ហែញត្តិពាក់ព័ន្ធរឿងទំនាស់ដីធ្លី ទៅដាក់ជូនអភិបាលខេត្តមិនបានសម្រេច នៅ​ព្រឹក​ថ្ងៃទី​២២ ខែឧសភា ឆ្នាំ២០១៥នេះ មាន​ប្រ​ជាពល​រដ្ឋ​តំ​ណាង​សហគមន៍​ចំនួន​៧​ស្រុក​ផ្សេង​ៗគ្នា មាន​បំ​ណង​​ហែញត្តិ​ ដាក់​ជូន​អភិបាល​ខេត្ត​សៀមរាប ពាក់​ព័ន្ទ​និង​រឿង​ជម្លោះ​ដី​ធ្លី​របស់​ពួកគាត់ តែ​ត្រូ...Read more
ជនសង្ស័យ២នាក់ត្រូវបាន កម្លាំងកងរាជអាវុធឃាត់ខ្លួនពាក់ពន្ធ័ករណីជួញដូរគ្រឿងញៀនយ៉ាម៉ា១១គ្រាប់ ជនសង្ស័យ​២​នាក់​ត្រូវបាន​កំលាំង​កង​រាជ​អាវុធ​ឃាត់ខ្លួន​ករណី​ជួញដូរ​គ្រឿងញៀន​ប្រភេទ​យ៉ាម៉ា​១១​គ្រាប់​ត្រូវបាន​កសាង​សំណុំរឿង​បញ្ជូ​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័​យ​នា​ព្រឹក​ថ្ងៃ​ទី​១០​កញ្ញា​២០១៤​។​ លោ...Read more
សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃសម័យ​ប្រជុំលើក​ទី៧ព្រឹទ្ធសភា​នីតិកាលទី៣ ថ្ងៃសុក្រ​ទី១៧ ខែកក្កដា ឆ្នាំ២០១៥ សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃសម័យ​ប្រជុំលើក​ទី៧ព្រឹទ្ធសភា​នីតិកាលទី៣ ថ្ងៃសុក្រ​ទី១៧ ខែកក្កដា ឆ្នាំ២០១៥។ សូមចុចលើ​រូប​ភាព​ខាង​ក្រោម ដើម្បីអានព័ត៌មាន​លំអិត...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      34800នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    77133នាក់
ខែនេះ    224406នាក់
ឆ្នាំនេះ   2968710នាក់
សរុប   56567606នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 18:19