អ្នក​រត់​រ៉ឺម៉ក​ម៉ូតូ​និង​សហគមន៍​ដីធ្លី​ហែ​ក្បួន​បាតុកម្ម​នៅ​សៀមរាប

ដោយៈ ហង្ស សាវយុត សៀមរាប ថ្ងៃទី 01 ខែ 01 ឆ្នាំ 2014 វេលាម៉ោង 11:35 នាទី ចំនួនអានៈ 1562

ក្រុម​អ្នក​រត់​រ៉ឺម៉ក ម៉ូត​ឌុប និង​សហគមន៍​មាន​ទំនាស់​ដីធ្លី​ប្រមាណ​ជិត ១.០០០​នាក់ បាន​នាំ​​គ្នា​ដើរ​​ដង្ហែ​ក្បួន​​បាតុកម្ម​តាម​ដង​ផ្លូវ​សំខាន់ៗ​ខ្លះ ក្នុង​ទីក្រុង​សៀមរាប កាល​ពី​ព្រឹក​ថ្ងៃ​ពុធ ទី​១ ខែ​មករា។

ក្រុម​បាតុករ​​​បាន​ចាត់​ទុក​​ថា ការ​ដង្ហែ​ក្បួន​ចំ​ថ្ងៃ​ទី​១ នៃ​ ឆ្នាំ​​២០១៤ គឺ​ជា​កាដូ​ឆ្នាំ​ថ្មី​សម្រាប់​ជូន​អភិបាល​ខេត្ត​សៀមរាប ឱ្យ​ជួយ​ដោះស្រាយ​ ​បញ្ហា​ជា​ច្រើន​ដែល​ក្រុម​សហគមន៍​ទំនាស់​ដីធ្លី និង​អ្នក​រត់​រ៉ឺម៉ក​ម៉ូតូ​ ​​​មាន​កង្វល់​ជា​យូរ​មក​ហើយ។

លោក វន់ ពៅ ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ (IDEA) ជា​អ្នក​ដឹក​នាំ​ក្បួន​​បាតុកម្ម​នោះ។ លោក​បាន​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ក្រុម​អ្នក​រត់​រ៉ឺម៉ក ម៉ូតូឌុប នាំ​គ្នា​​ក្រោក​​ឈរ​ធ្វើការ​តវ៉ា ដើម្បី​បាន​ផល​ប្រយោជន៍​ពី​វិស័យ​ទេសចរណ៍​នៃ​ប្រាសាទ​អង្គរ​​ដ៏​សំបូរ​បែប​នៅ​ក្នុង​ខេត្ត​នេះ។

លោក វន់ ពៅ​ បាន​មាន​ប្រសាសន៍​ថា ប្រាសាទ​អង្គរ​គឺ​ជា​មត៌ក​របស់​ដូនតា​ខ្មែរ​ដែល​បន្សល់​ទុក​ឱ្យ​កូន​ចៅ​ជំនាន់​ក្រោយ​ទទួល​បាន​ផល​ប្រយោជន៍ ក៏​ប៉ុន្តែ​បច្ចុប្បន្ន​ចំណូល​ដែល​បាន​ពី​វិស័យ​ទេសចរណ៍​ជា​ច្រើន​កំពុង​ធ្លាក់​ទៅ​លើ​ដៃ​ឈ្មួញ​ធំៗ និង​អ្នក​វិនិយោគទុន​បរទេស។ ឯ​ប្រជាពលរដ្ឋ​​ខ្មែរ​ដែល​ជា​អ្នក​រត់​រ៉ឺម៉ក និង​ម៉ូតូឌុប គឺ​បាន​ទទួល​កម្រៃ​បន្តិចបន្តួច​ប៉ុណ្ណោះ។

​លោក ផឹង សាមេធ ប្រធាន​សាខា​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ខេត្ត​សៀមរាប បាន​ថ្លែង​ថា បាតុកម្ម​ថ្ងៃ​នេះ ទាមទារ​លើ​បញ្ហា​ចំនួន ១០​ចំណុច ​ដូច​ជា​ឱ្យ​មាន​ការ​ដំឡើង​ប្រាក់​ខែ​ជូន​កម្មករ ១៦០​ដុល្លារ​​ក្នុង​១​ខែ ដំឡើង​ប្រាក់​បៀវត្ស​ជូន​មន្ត្រី​រាជការ​យ៉ាង​តិច ១​លាន​រៀល​ក្នុង​១​ខែ ឱ្យ​រដ្ឋាភិបាល​ដំឡើង​ថ្លៃ​ស្រូវ​ជូន​កសិករ​ឱ្យ​បាន ១.៥០០​រៀល​ក្នុង​១​គីឡូក្រាម និង​ឱ្យ​កន្លែង​ការងារ​ទាំង​អស់ លុប​ចោល​កិច្ចសន្យា​​ខ្លី​សម្រាប់​កម្មករ​នៅ​ទូទាំង​ប្រទេស​ជាដើម។

លោក ផឹង សាមេធ៖ «គឺ​យើង​ទាម​ទារ​លុប​បំបាត់​ទាំង​ស្រុង​នូវ​ក្រុមហ៊ុន​រថយន្ត​អគ្គិសនី​ក្នុង​ខេត្ត​សៀមរាប។ ទី​២ សហគមន៍​ត្បែង​ខាង​កើត​ទាមទារ​កម្មសិទ្ធិ​ដី ៥៣​ហិកតារ​សម្រាប់ ១១៨​គ្រួសារ សហគមន៍​ត្បែង​ខាង​លិច ទាមទារ​ដី ៤២៧​ហិកតារ សម្រាប់ ១០៥​គ្រួសារ។ សហគមន៍​ស្គន់ ទាមទារ​កម្ម​សិទ្ធិ​ដីធ្លី​ចំនួន ១៣៧​ហិកតារ​សម្រាប់ ១១៧​គ្រួសារ។ សហគមន៍​តាពេន ទាមទារ​កម្មសិទ្ធិ​ដីធ្លី ១៨៣​ហិកតារ​សម្រាប់ ៩០​គ្រួសារ»

បន្ទាប់​ពី​ហែ​ក្បួន​នៅ​តាម​ដង​ផ្លូវ និង​នៅ​មុន​ពេល​រំសាយ​បន្តិច ក្រុម​បាតុករ​​បាន​យក​ញត្តិ​ទាម​ទារ របស់​ពួកគេ​ដាក់​ជូន​ទៅ​សាលា​ខេត្ត​សៀមរាប ដើម្បី​ឱ្យ​ជួយ​ដោះស្រាយ។ នៅ​​ឯ​សាលា​ខេត្ត​ សៀមរាប កាល​ពី​ព្រឹក​ថ្ងៃ​ទី​១ ខែ​មករា អនុ​ប្រធាន​ផ្នែក​​រដ្ឋបាល​ម្នាក់​បាន​ទទួល​យក​ញត្តិ​​​ទាំង​នោះ ព្រម​ទាំង​សន្យា​ថា នឹង​ដាក់​ជូន​អភិបាល​ខេត្ត​នៅ​ក្នុង​ថ្ងៃ​ដែល​មន្ត្រី​រាជការ​​ចូល​ធ្វើ​ការងារ​វិញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។ ប្រភពដើមពី អាស៊ីសេរី

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ទាហានសឹករងរារាំងមិនអោយប៉ូលីសសាងសង់ប៉ុស្តិ៍ព្រំដែន   អាន2249ដង លោក ប៊ិច ជាមេកន្ទ្រាញនៅព្រំដែនវៀតណាម ស្រុកអណ្តូងមាស    អាន1722ដង ឃាត្តករដែលបាញ់សម្លាប់លោក កែមលី ត្រូវ​បាន​ចាប់ខ្លួន   អាន2202ដង មេព្រៃ សង្កាត់បាកានដេកលើអង្រឹងចាំយកលុយ ពី រថយន្តដឹកអុសគូប និងធ្យូងយ៉ាងសប្បាយដៃ    អាន1684ដង គជប មិន​អនុញ្ញាតឲ្យ​លោក​សមរង្ស៊ី ចុះ​ឈ្មោះ​បោះឆ្នោត​បាន​ទេ   អាន1530ដង លោក ហ៊ុយសុជាតិ មេគយក្រុមងប៉ោយប៉ែត ត្រូវបានពលរដ្ឋចោទថាប្រព្រឹត្តអំពើពុករលួយលើសលោក ឈួន ហៃ...    អាន2770ដង និស្សិតពេទ្យ អូស្ត្រាលីចុះកម្មសិក្សា ជួយពង្រឹងការថែរទាំសុខភាព ជូនប្រជាពលរដ្ឋ   អាន1558ដង រាប់ពាន់នាក់ផ្លាស់ទីជម្រកដោយសារភាពវឹកវរនៅមីយ៉ាន់ម៉ា   អាន1781ដង លោក កឹម វិក្រា​​ នៅតែប្រព្រឹត្តអំពើពុករលួយ នៅក្រុមហ៊ុនទូរគមនាគមន៏កម្ពុជាដូច​​​លោក​ ឡៅ​ ?...    អាន1654ដង លោកម៉ៅពៅស្នងការខេត្តព្រះវិហារត្រូវបានបញ្ជូនទៅអគ្គនាយកដ្ឋានបុគ្គលិក   អាន1728ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
គ្លីនិកសុខភាព បានព្យួរសេរ៉ូមឲ្យអ្នកជម្ងឺម្នាក់ស្លាប់សាច់ញាតិប្តឹងទារសំណង១ម៉ឺនដុល្លារ បុរស់ម្នាក់ឈ្មោះ យន់សុធា អាយុ៣៣ឆ្នាំ រស់នៅ​ភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុង​សៀមរាប ត្រូវបានគ្លីនិកឯកជនមួយដែលមានយីហោ គ្លីនិកសុខភាព ស្ថិតនៅភូមិគ្រួស តាម​​ផ្លូវជាតិលេខ៦ ខាង​កើតភ្លើង​ស្តុបទន្លេសាប បាន​ព្...Read more
កាប់៥ពូថៅប្លន់សំលាប់យកម៉ូតូដោយសុវត្តិភាព ប្លន់សំលាប់កាប់៥ពូថៅ ជនរងគ្រោះដេកស្លាប់ក្នុងថ្លុកឈាម​ជនល្មើសឆក់យកម៉ូតូ​គេចខ្លួន​ដោយ​សុវត្តិភាព​ សមត្ថកិច្ច ដុតដៃដុតជើង​ស្រាវជ្រាវមុខសញ្ញាចោរប្លន់​ ផ្អើលកក្រើកខេត្តកំពង់ធំ កាលពីព្រឹក​ថ្ងៃទី០២ខែធ្នូឆ្នា...Read more
ពលរដ្ឋកម្ពុជា និងសហព័ន្ធនិស្សិតស្នើឲ្យដកលោក ហោណាំហុង ចេញពីតំណែង ប្រជាពល​រដ្ឋ​កម្ពុជា និង​សហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា ស្នើ​សុំ​ម​អោយ​លោក នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​សែន ដក​​លោក ហោណាំហុង រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​ចេញ​ពីដំណែង​ បន្ទាប់​ពីមាន​ប្រតិកម្ម​ខ្លាំងៗ​ ចំ​ពោ...Read more
លោក ចេងដារ៉ាវុធ អតីតប្រធានស្តីទីនាយកដ្ឋានសុខុមាលភាពមនុស្សចាស់នៃក្រសួងសង្គមកិច្ចដង្ហើយហៅលោក នាយករដ្ឋមន្ត្រី ហ៊ុនសែន អោយជួយរកយុត្តិធម៌ជូនលោកផង គេសង្កេត​ឃើញ​ថា មាន​បុគ្គល​មួយ​ចំ​នួន​នៅបំ​រើ​ការ​​ក្នុង​​ក្រ​សួង​សង្គ​មកិច្ច​​មាន​បក្ខពួកនិយម​ បណ្តាល​អោយ​មាន​ភាព​​អយុត្តិ​ធម៌​លើ​មន្ត្រីរាជ​ការ ដូច្នេះ​លោក​ ចេង ដារ៉ាវុធ (អតីត) ប្រ​ធាន​ស្តី​ទី​នាយកដ...Read more
ពលរដ្ឋរិះគន់ ការបិទផ្លូវឃោសនារកសម្លេងឆ្នោតរបស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិប្បតេយ្យ ខេត្តសៀមរាប ព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៧ មានប្រជាពលរដ្ឋមួយចំនួនសម្ដែង ការមិនពេញចិត្តយ៉ាងខ្លាំង ចំពោះការបិទផ្លូវ ដើម្បីធ្វើការជួបជុំ និងឃោសនារកសម្លេងឆ្នោត របស់គណបក្ស សម្ព័នដើម្បីប្រជាធិប្បតេយ្យ នៅតាម...Read more
សហភាពអឺរ៉ុបព្រមានថា បន្លែពីវៀតណាម មានបាក់តេរីអាចបង្កគ្រោះថ្នាក់ដល់សុខភាព សហភាព​អឺរ៉ុប (EU) បាន​ព្រមាន​ជា​បន្តទៀត សម្រាប់​បន្លែ​របស់​វៀត​ណា​ម​ដែល​នាំចូល​ទៅក្នុង​តំបន់​របស់ខ្លួន​ដោយសារតែ EU រកឃើញថា​មាន​បាក់តេរី​ដែល​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​អ្នកប្រើប្រាស់​នៅក្នុង​បន្លែ​ទាំ...Read more
សមត្ថកិច្ចចំរុះ ចុះបង្រ្កាបទីតាំងស្កុកឈើរបស់ជនជាតិយួន២កន្លែងធំៗនៅក្រុងបានលុង កន្លែងស្កុក​ឈើ​របស់ជនជាតិយួន​២កន្លែង​ធំៗ នៅក្រុង​បានលុង​ត្រូវ​បាន​កម្លាំង​ចំរុះរបស់​ខេត្ត​ចុះ​បង្រ្កាប ដែល​ដឹក​នាំ​ដោយ លោក ជាសុភ័ក្រ្ក ព្រះរាជអាជ្ញារង​នៃ​សាលាដំ​បូង​ខេត្ត ​កាល​ពី​ថ្ងៃទី១៨​ ខែមេសា ឆ្នា...Read more
រទេះដឹកឈើខុសច្បាប់ចំនួន១៥ត្រូវរដ្ឋបាលព្រៃឈើចាប់ទាំងបង្ខំចិត្ត រទេះគោដឹក​ឈើ​ខុស​ច្បាប់​ចំនួន១៥​គ្រឿងត្រូវ​បាន​សង្កាត់​រដ្ឋបាល​ព្រៃឈើ​ឃុំ​ស្រែ​ណូយ​រឹបអូស​ទាំង​តឹង​ដើម​ទ្រូង​បន្ទាប់​ពី​មាន​ជំ​នាញ​មួយ​ចំ​នួន​បាន​ទៅ​យក​លុយអស់​ជាង​២លាន​រៀល​រួចមក។ មន្ត្រីរដ្ឋបាលព្រៃ...Read more
លោក ចាបសុផារិទ្ធិ មេប៉ូលីសសេដ្ឋកិច្ចខេត្តបន្ទាយមានជ័យកំពុងតែផ្គើនបទបញ្ជារាជរដ្ឋាភិបាល លោក​ ​ ចាបសុ​ផារិទ្ធ មេប៉ូលីស​សេដ្ឋ​កិច្ច​ខេត្ត​បន្ទាយ​មាន​ជ័យ កំពុងតែ​សប្បាយ ក្នុង​ការប្រមូល​​លុយក្រោម​តុ​​ពី​​ក្រុម​ឈ្មួញរក​ស៊ី​នាំទំនិញខុស​ច្បាប់​​ចូល​ពី​ប្រ​ទេស​ថៃ​ មក​​កម្ពុជា​តាម​ច្រក​មួយ​ចំ​នួន...Read more
សមត្ថកិច្ចចំរុះចុះបង្ក្រាបសិប្បកម្មកែឆ្នៃបង្កប់ឈើក្រញូងបីកន្លែងទល់មុខគ្នាដូចមុំចង្ក្រានក្នុងពេលតែមួយ នៅ​ព្រឹក​ថ្ងៃ​ទី១៨ ខែកញ្ញា ឆ្នាំ២០១៥នេះស្ថិត​នៅ​ក្នុង​ភូមិ​តាវៀន សង្កាត់​សាលាកំ​រើក ក្រុង​+ខេត្តសៀមរាប​ កម្លាំង​សមត្ថ​កិច្ច​ចំរុះ​ចុះ​បង្ក្រាប​សិប្ប​កម្ម​កែ​ឆ្នៃ​​២​កន្លែង ​និង​ផ្ទះ​ពល​រដ្ឋ​មួយ​កន្លែង...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      35234នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    77567នាក់
ខែនេះ    224840នាក់
ឆ្នាំនេះ   2969144នាក់
សរុប   56568040នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 18:41