ពលរដ្ឋ​ខេត្តសៀម​រាប​ត្អូញត្អែថាខ្វះទឹកស្អាតប្រើប្រាស

ដោយៈ ប៊ុត វិចិត្រ សៀមរាប ថ្ងៃទី 12 ខែ 09 ឆ្នាំ 2013 វេលាម៉ោង 01:41 នាទី ចំនួនអានៈ 1724

ប្រភពពីបងប្អូនប្រជាពលរដ្ឋជាច្រើនគ្រួសារដែលមានលំនៅឋានក្នុងក្រុងសៀមរាប ខេត្តសៀមរាប បានឲ្យដឹងដូចៗគ្នាថាសព្វថ្ងៃនេះពួកគាត់មានការក្តៅ ក្រហាយយ៉ាងខ្លាំង​ចំពោះទង្វើរបស់​ក្រុមមន្រ្តីនៃ​ស្ថាប័នរដ្ឋា​ករទឹកស្វយ័តដោយ​ហេតុថាសព្វថ្ងៃនេះ​ប្រជាពល​រដ្ឋមិន​ទាន់ត្រូវបាន​គេតបណ្តាញ​ទឹក​ស្អាតឲ្យ​ប្រើប្រាស់​គ្រប់គ្រាន់​នោះឡើយ។

ប្រជាពលរដ្ឋលើកឡើងថាភាពយឺតយ៉ាវក្នុងការតបណ្តាញទឹកស្អាតដែលធ្វើឲ្យប្រជាពលរដ្ឋមានការធុញទ្រាំនេះក៏ដោយសារតែមន្រ្តីរដ្ឋាករទឹកស្វយ័តឆ្លៀតឪកាស ប្រមូលលុយពីការតបណ្តាញទឹកពោលគឺតឲ្យចំពោះតែផ្ទះអ្នកមាន ប៉ុណ្ណោះ។ ប្រជាពលរដ្ឋបាននិយាយថាពួកគាត់បានទៅសុំពាក្សនៅអង្គភាពរដ្ឋាករស្វយ័តសៀមរាប ក្នុងគោលបំណងដើម្បីតបណ្ដាញទឹកស្អាតប្រើប្រាស់នឹងគេក៏ប៉ុន្តែរហូតមកដល់ពេលនេះអស់រយៈពេលជិត២ឆ្នាំមកហើយនៅមិនទាន់បានទឹកស្អាតប្រើប្រាស់ទៀត។

បើតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋរស់នៅម្តុំផ្សារដើមក្រឡាញ់ក៏ដូចជាផ្សារលើធំថ្មីបានបញ្ជាក់ទាំងបញ្ចេញកំហឹងដូចៗគ្នាថានៅក្បែរផ្ទះពួកគាត់មានពលរដ្ឋអ្នកមានលុយ មួយចំនួនបានស្នើសុំតបណ្ដាញទឹក ស្អាតប្រើប្រាស់ ដូចគាត់ដែរហើយយ៉ាងយូររយៈពេលតែ៥ទៅ ៧ថ្ងៃប៉ុណ្ណោះពួកគេនិងបានទឹកស្អាតប្រើប្រាស់ភ្លាមព្រោះពួកគេបាន ចំណាយលុយចាប់ពី១៥០ដុល្លារទៅ៥០០ដុល្លារទៅឲ្យភ្នាក់ងារតបណ្តាញ។

ក្នុងនោះដែរក៏មានផ្ទះវីឡានិងបុរីក៏ដូចជាសណ្ឋាគារមួយចំនួនបានចំណាយលុយរហូតដល់ទៅ១០០០ដុល្លារឯណោះ ដោយមិនចាំបាច់ទៅសុំដាក់ពាក្យដូចប្រជាពលរដ្ឋ ដទៃទៀតឡើយពោលគឺគ្រាន់តែទូរ ស័ព្ទ ប្រាប់ដល់មន្រ្តីរដ្ឋាករទឹក ទៅគេនិងចុះមកតបណ្តាញទឹកឲ្យបានប្រើប្រាស់យ៉ាងឆាប់បំផុត ។

ពាក់ព័ន្ធទៅនឹងបញ្ហាដែលធ្វើឲ្យប្រជាពលរដ្ឋមួយចំនួនធំរស់នៅក្នុងក្រុងសៀមរាបមានការខឹងសម្បារប៉ុន្តែមិនដឹងថាទៅយំស្រែកប្រាប់អ្នកណានោះ កាលពីពេលកន្លងទៅ មន្រ្តីការិយាល័យទំនាក់ទំនងអតិថិជនគឺលោកថាប់សារ៉ាធ្លាប់បានឆ្លើយបដិសេធចំពោះសំណួររបស់អ្នកយកព័ត៌មានយើងដោយលោកបានបញ្ជាក់ថាចាំសួរលោកប្រធានសិន។ប៉ុន្តែទោះបីយ៉ាងនេះក្តីរហូតមកទល់នឹងពេលនេះហាក់នៅពុំទាន់មានដំណោះស្រាយណាមួយសម្រាប់ប្រជាពលរដ្ឋនោះឡើយ ពោលគឺប្រជាពលរដ្ឋណាដែលគ្មានលុយ នៅតែមិនទាន់បានទឹកស្អាតប្រើប្រាស់ដដែល។

បើតាមប្រភពព័ត៌មានពីមន្រ្តីសាលាក្រុងសៀមរាបបានឲ្យដឹងថាបើតាមគម្រោងការតបណ្ដាញប្រព័ន្ទទឹកស្អាតនេះគឺនិងធ្វើឲ្យរួចរាល់ជាស្ថាពរនៅក្នុងខែមិថុនាឆ្នាំ២០១៣ កន្លងមកនេះ។ប៉ុន្តែគេឆ្ងល់ថារហូតមកដល់ពេលនេះហេតុអ្វីក៏គម្រោងនៃការតបណ្តាញទឹកស្អាតនេះនៅតែមិនទាន់បញ្ចប់នោះដែលជាហេតុធ្វើឲ្យប្រជាពលរដ្ឋចោទប្រកាន់ ថាក្រុមមន្រ្តីរដ្ឋាករទឹកស្អាតខេត្តសៀមរាប ឆ្លៀតឪកាសរកលុយច្រកហោប៉ៅសិន។

ទាក់ទិននឹងរឿងរ៉ាវនេះដែរសារព័ត៌មានខ្មែរ៧មករាមិនអាច ស្វែងរកការ​បំភ្លឺពីមន្រ្តីអាជ្ញាធរ​ក្រុងសៀមរាបបានទេ ។ប្រជាពលរដ្ឋក៏បាននាំគ្នាសំណូមពរដល់អជ្ញាធរខេត្ត សៀមរាប​ជាពិសេសឯកឧត្តមឃឹម ប៊ុនសុង អភិបាលនៃគណអភិបាលខេត្តសៀមរាប សូមឲ្យជួយចាត់វិធានការពន្លឿនការតបណ្តាញប្រព័ន្ធទឹកស្អាតរបស់អង្គភាពរដ្ឋាករ ទឹកស្វយ័តដើម្បីឲ្យប្រជាពលរដ្ឋបានទឹកស្អាតប្រើប្រាស់គ្រប់ៗគ្នាផង៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ពលរដ្ឋប្រមាណ១៤០០គ្រួសារទទួលបានទឹកស្អាតប្រើប្រាសនៅខេត្តកំពង់ស្ពឺ    អាន1710ដង សិប្បករចម្លាក់ឈើផ្ទុះការតវ៉ាក្រុមហ៊ុនអាទីសង់អង្គរ    អាន1783ដង លោក ឃឹមប៊ុនសុង គួរតែពិនិត្យមើលបាឡុងហោះផង ជៀសវាងគ្រោះថ្នាក់ដល់ភ្លៀវទេសចរណ៍ ព្រោះធ្លាក់ញ?...    អាន1616ដង លោក នូ និច នាយប៉ុស្តិ៍នគរបាលច្រកទ្វេភាគីព្រំដែនដូនរ័ត្នត្រូវគេសង្ស័យថា បានប្រព្រឹត្តអំ?...    អាន1218ដង ពលរដ្ឋជាង៤០គ្រួសារស្នើសុំអាជ្ញាធរខេត្តសៀមរាបអោយបើកផ្លូវ១ខ្សែរ   អាន1684ដង ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​នឹង​បើក​សវនាការ​ជំនុំ​ជម្រះ​លើ​សំណុំ​រឿង​លោក សម រង្ស៊ី   អាន1512ដង លោក ចាន់សុផល ចៅហ្វាយខេត្តបាត់ដំបងឆ្លើយថា ក្តាប់មិនជុំចំពោះអាជីវកម្មថ្មកែវលើភ្នំ១៥០   អាន2593ដង រាជរដ្ឋាភិបាលកម្ពុជា ប្រកាសផ្អាកពិធី បុណ្យអុំទូកឆ្នាំនេះ   អាន1729ដង តំណាងអយ្យការបញ្ជាអោយមេព្រៃរឹបអូសឈើជាច្រើនម៉ែត្រគូបនៅក្បែរព្រៃស្អាក   អាន1767ដង ឧត្តម​សេនីយ៏យោធា ​​​ដែល​ពាក់ព័ន្ធ​គ្រឿងញៀន ​​ត្រូវ​បាន​​ដោះលែង​   អាន1537ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លោក កែវវ័យ ប្រធានមន្ទីរធនធានទឹកខេត្តពោធិ៍សាត់ព្យាយាមបិទបាំងអំពើពុករលួយរបស់ខ្លួនបើទោះជាមន្រ្តីថ្នាក់ក្រោមចោទប្រកាន់ក៏ដោយ ការ​ប្រ​ព្រឹត្តិអំពើពុករលួយ​របស់​លោក កែវ វ័យ ប្រធាន​មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​ខេត្តពោធិ៍សាត់​ត្រូវបាន​មន្ត្រីក្រោមឱវាទ​លាតត្រដាង​ជា​សាធារណៈ ហើយ​ជំរុញ​ឲ្យ​ក្រសួង​ធនធានទឹក ​និង​អង្គភាព​ប្រឆាំង​អំពើពុក...Read more
សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃសម័យ​ប្រជុំលើក​ទី៦ព្រឹទ្ធសភានីតិកាលទី៣ថ្ងៃទី២៣មីនាឆ្នាំ២០១៥ សូមចុចលើរូបភាពខាងក្រោម​ដើម្បីអាច​ព័ត៌មាន​លំអិត។...Read more
អ្នកកាសែតភ្នំពេញប៉ុស្តិ៍ម្នាក់ បើកសាលាបង្រៀនភាសាអង់គ្លេសនិងកុំព្យូទ័រមិនយកប្រាក់ លោក ម៉ៃ ទិត្យថារ៉ា ជា​អ្នក​កាសែតពីរភាសា (ភាសាខ្មែរ និង​ភាសាអង់គ្លេស) ធ្វើ​ការ​នៅ​សារព័ត៌មាន​​ភ្នំពេញ​ប៉ុស្តិ៍​ ​បាន​បង្កើត​​សាលា​បង្រៀន​​ភាសាអង់គ្លេស និង​កុំព្យូទ័រ មិន​យក​ប្រាក់​មួយ នៅ​ស្រុក​កំណើត រប...Read more
សំណុំរឿងលោក អ៊ាឆៃយិន ឈ្មួញរកស៊ីដឹកឈើក្រញូង ប៉ុនប៉ងបុក​សម្លាប់អ្នកកាសែត ត្រូវបានតុលាការតម្កល់ឥតចាត់ការ សំណុំរឿង​ឈ្មួញ​រក​ស៊ី​ដឹក​ឈើ​ក្រញូង​ បើក​រថ​យន្ត​បំបុក​រថ​យន្ត​អ្នក​កាសែត ប៉ុនប៉ង​មនុស្ស​ឃាត​ដោយ​ចេត​នា តាំង​ពី​ឆ្នាំ​២០១៣នោះ ត្រូវ​បាន​តុលាការ​ ខេត្តសៀម​រាប​ធ្វើ​ការ​តម្កល់​ឥត​ចាត់ការ​នេះ​បើ​យោង​តាម​...Read more
លោកព្រះរាជអាជ្ញារង លី សុផាណា ពុំទាន់សម្រេចចោទ ឬ មិនចោទប្រកាន់ លោក កឹម សុខា នៅ ឡើយទេ តុលាការ​បាន​ចំណាយពេល​ជាង​៥​ម៉ោង ពោល​គឺ​ចាប់ពី​ម៉ោង​៨​និង​៣០​នាទី ក្នុង​ការសាកសួ​រលោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​សំណុំរឿង ញុះញង់​ឱ្យ ប្រព្រឹត្ត​បទ​ឧក្រឹដ្ឋ ឬ ប្រព្រឹត្ត​អំពើ​បង្កឱ្យម...Read more
មនុស្សមិនត្រូវលក្ខណះ ៣២ចំណុច មនុស្សកំបុតដៃ កំបុតជើង កំបុតទាំងដៃកំបុតទាំងជើង   មនុស្សកំបុតត្រចៀក  មនុសកំបុតច្រមុះ មនុស្សកំបុតទាំងត្រចៀកនិងច្រមុះ   មនុស្សកំបុតម្រាមដៃ មនុស្សកំបុតម្រាមដៃម្រា...Read more
ជនសង្ស័យ២នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បញ្ជូនទៅតុលាការពាក់ព័ន្ធគ្រឿងញៀន ជនសង្ស័យ​២​នាក់​ត្រូវ​នគរបាល​ចាប់ខ្លួន ពាក់​ពន្ធ័​ករណី​ជួញដូរ​គ្រឿងញៀន ដកហូត បាន​ថ្នាំញៀន​មួយចំនួនធំ នៅលើ​ផ្ទះសំណាក់​ហ្គោដ​ឡាក់ ក្នុង​ភូមិ​ក្បាលស្ពាន​២ សង្កាត់​/​ក្រុង​ប៉ោយ ប៉ែត ខេត្ត​បន្ទាយមានជ័យ កាល...Read more
សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំលើកទី៦ព្រឹទ្ធសភា នីតិកាលទី៣ថ្ងៃទី៣០ខែធ្នូឆ្នាំ២០១៤ សូមអានព័ត៌មានលំអិតដោយចុច​លើ​រូបភាពខាងក្រោម៖...Read more
មន្រ្តីជំនាញចុះត្រួតពិនិត្យទីតាំងឡ នំបុ័ងបន្ទាប់ពីរមានពលរដ្ឋពុលជាង៥០០នាក់ នគរបាល ប្រឆាំងបទល្មើស សេដ្ឋកិច្ច នៃស្នងការនគរបាល ខេត្តសៀមរាប នៅព្រឹកថ្ងៃអា​ទិត្យ​នេះ ទី២៩មីនានេះ បានចុះត្រួតពិនិត្យ នូវទីតាំង អាជីវកម្ម ឡនំបុ័ង ១កន្លែង ក្រោយពីរមាន ប្រជាពលរដ្ឋ ជាង៥០០នាក់ បានពុលនោះ។ ...Read more
បែកធ្លាយ​​បុរស​ម្នាក់ សរ​សេរ​​សំបុត្រ​​ទៅ​​ម្តាយ ​ពី​រឿង​​ចង់​​លែង​​ប្រ​ពន្ធ​ អ្នកម្តាយជាទីគោរពស្រលាញ់ អ្នក​ម្តាយ​ជាទីគោរពស្រលាញ់​ តើ​អ្នក​ម៉ែ​មាន​សេច​ក្តី​សុខ​ទុក្ខ​យ៉ាង​ណាដែរ? ជា​បឋម​កូន​សូម​ខន្តី​អភ័យ​ទោស​ដែល​ខ្វះ​ការ​គួរ​សម​ដោយ​សរសេរ​សំ​បុត្រ​ផ្ញើ​ជូន​អ្នក​ម៉ែ​ មិន​បាន​ទ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      43066នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    85399នាក់
ខែនេះ    232672នាក់
ឆ្នាំនេះ   2976976នាក់
សរុប   56575872នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 23:22