លោក អំ សំអាត ប្រធានផ្នែកបច្ចេកទេសស៊ើបអង្កេតរបស់អង្គការលីកាដូ បានឲ្យដឹងនៅព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៣ នេះថា ជនសង្ស័យបួននាក់ ដែលជាប់ពាក់ព័ន្ធក្នុងករណីរៀបចំគម្រោងចែកខិត្តប័ណ្ណ និងផ្កាកុលាបពណ៌លឿង ជូនដល់កងកម្លាំងប្រដាប់អាវុធ ត្រូវបានតុលាការសាលាដំបូងរាធានីភ្នំពេញ សម្រេចឲ្យនៅក្រៅឃុំបណ្តោះអាសន្ន តាមការស្នើសុំរបស់មេធាវី និងក្រុមគ្រួសារ។
យុវជនទាំង ៤នាក់ មានឈ្មោះ ១-ឈ្មោះ ទត់ ច័ន្ទបញ្ញា ២- ហ៊ើយ បូរិន ៣- ឡុង លីផេង (ស្រី) និងទី៤- សុខ ដាលីន (ស្រី)។ ជនសង្ស័យទាំង៤នាក់នេះ បានត្រូវចាប់ខ្លួន កាលពីថ្ងៃ១៥ ខែសីហា ឆ្នាំ២០១៣ ដោយរួមមាន ភស្តុតាង ខិត្តប័ណ្ណជាច្រើរយសន្លឹកផង។
លោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញារងសាលាដំបូងរាជធានីភ្នំពេញ បានមានប្រសាសន៍កាលពីព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៣ ថា ក្រុមគ្រួសារជនសង្ស័យទាំង ៤ នាក់ បានមានធានា ដើម្បីសុំធានាឲ្យនៅក្រៅឃុំជាបណ្តោះអាសន្ន កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៣ ដោយបានសន្យាថា នឹងឈប់ប្រព្រឹត្តអំពើអ្វី ដែលធ្វើឲ្យប៉ះពាល់របៀបរៀបរយសាធារណៈតទៅទៀតហើយ៕
ថ្ងៃនេះ | 35653 | នាក់ |
ម្សិលមិញ | 42319 | នាក់ |
សប្ដាហ៍នេះ | 77986 | នាក់ |
ខែនេះ | 225259 | នាក់ |
ឆ្នាំនេះ | 2969563 | នាក់ |
សរុប | 56568459 | នាក់ |
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 18:56 |
Copyright © 2025 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net