លោកសមរង្ស៊ី និងត្រឡប់មកប្រទេសកម្ពុជាវិញនៅថ្ងៃស្អែក

ដោយៈ សៀមរាប ថ្ងៃទី 15 ខែ 08 ឆ្នាំ 2013 វេលាម៉ោង 04:40 នាទី ចំនួនអានៈ 1763

យោង​តាម​គេហទំព័រ​មួយ​ចំនួន និង​បណ្តាញ​សង្គម Facebook បាន​អោយ​ដឹង​ថា លោក សម រង្ស៊ី ប្រធាន​គណបក្សសង្រ្គោះជាតិ​ និង​​វិល​ត្រឡប់​​មក​ប្រទេស​កម្ពុជា​វិញ​នៅ​​​ថ្ងៃសុក្រទី១៦ ខែសីហា ឆ្នាំ២០១៣ស្អែក វេលា​ម៉ោង​៩ព្រឹកវិញ នេះ​បើ​តាម​ការ​បញ្ជាក់​​ពី​គណបក្ស​​សង្រ្គោះជាតិ។

គួរ​រំលឹក​ថា លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្រ្គោះជាតិ​ បាន​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា​តាំង​ពី​ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៣ ដើម្បី​ទៅ​ចូលរួម​ពិធី​មង្គល​ការ​កូនស្រី​ពៅ​របស់​លោក​នៅ​សហរដ្ឋ​អាមេរិក បន្ទាប់​ពី​លោក​បាន​មក​ចូល​រួម​ឃោសនា​រក​សម្លេង​ឆ្នោត​អាណត្តិទី០៥ កាល​ពី​ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ២០១៣កន្លង​ទៅ​ថ្មីៗនេះ។

ឆ្លៀតក្នុងឱកាស​ដែល​លោក សមរង្ស៊ី ទៅ​សហ​រដ្ឋ​អាមេរីកនេះ លោក​បាន​​ចូល​ជួប​ជាមួយ​មន្រ្តី​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក និង​មន្រ្តី​អង្គការ​សហ​ប្រជាជាតិ​ផង​ដែរ ដើម្បី​​ធ្វើ​ការ​អំពាវនាវ​ទៅ​កាន់​អ្នក​គាំទ្រ​នៅ​ក្រៅ​ប្រ​ទេស​ ឲ្យ​ធ្វើ​បាតុកម្មនៅ​ខាង​មុខ​ទីស្នាក់​ការ​អង្គការ​សហប្រជាជាតិ ដើម្បី​ប្រឆាំង​នឹង​លទ្ធផល​ឆ្នោត​នៅ​កម្ពុជា​ ព្រម​ទាំង​ប្រកាស​ស្វែង​រក​ជំនួយសម្រាប់​គាំទ្រ​ដល់​បាតុកម្ម​នៅ​ក្នុង​ប្រទេស ដែល​លោក​ថា គ្រោង​នឹង​ធ្វើ​នៅ​ពេល​ខាង​មុខនេះ។

បើ​តាម​ការ​សង្កេត​ពី​សង្គម​ Facebook បាន​អោយ​ដឹង​ថា អ្នក​គាំ​ទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​កំ​ពុង​តែ​ពុះ​កញ្ជ្រោល​រង​ចាំ​លោក​ សម​រង្ស៊ី វិល​ត្រ​ឡប់​មក​វិញ​ដើម្បី​ធ្វើ​មហា​បាតុកម្ម​អហឹង្សា​ប្រ​ឆាំង​និង​ទល្ធផល​ឆ្នោត​ ដែល​ គ.ជ.ប បាន​ធ្វើ​ការ​ប្រ​កាស​កាល​ពី​ថ្ងៃទី​១២ ខែ​សីហា ឆ្នាំ២០១៣​នេះ។ ប៉ុន្តែ​ផ្ទុយ​ពី​នេះ​សកម្មជន​គណបក្ស​ប្រ​ជាជន​កម្ពុជាវិញ មិន​ចង់​អោយ​មាន​មហា​បាតុកម្ម​នេះ​កើត​ឡើង​ទេ ព្រោះ​ពួកគេ​បាន​គាំទ្រ​លទ្ធផល​​ឆ្នោត​ដែល​ គ.ជ.ប បាន​ប្រ​កាស​កាលពីថ្ងៃទី១២​ថ្មីៗនេះថា​ត្រឹម​ត្រូវ​។

ប្រ​ជា​ពល​រដ្ឋ​មួយ​ចំ​នួន​នៅ​តាម​ជន​បទ​មិន​ចង់​អោយ​មាន​មហា​បាតុកម្ម​នោះទេ ព្រោះ​ពួកគាត់​មាន​ការ​ភ័យ​ខ្លាច​មាន​ការ​ប្រើ​អំ​ពើ​ហឹង្សា​បង្ក្រាប​ហ្វូង​បាតុករពី​សំ​ណាក់សមត្ថ​កិច្ច​របស់​​រដ្ឋា​ភិបាល​ ព្រោះ​កន្លង​ទៅ​នេះ គេ​សង្កេត​ឃើញ​មាន​កង​ទ័ព​ដាក់​ពង្រាយ​មួយ​ចំ​នួន​នៅ​ទី​ក្រុង​ភ្នំ​ពេញ​ និង​ខេត្ត​មួយចំ​នួន​។ ប្រ​ជា​ពល​រដ្ឋ​បាន​បន្តថា បើ​មាន​ការ​ធ្វើ​បាតុកម្ម​មែន​សូម​ក្រុម​បាតុករ និង​សមត្ថ​កិច្ច​ពាក់ព័ន្ធគ្រប់​លំ​ដាប់​ថ្នាក់មេត្តា​រក្សា​ធម៌អហឹង្សា​ទៅ​វិញ​ទៅ​មក ព្រោះ​យើង​ទាំង​អស់​គ្នា​សុទ្ធ​តែ​ជា​កូន​ខ្មែរ​ដូច​​គ្នា​ គ្មាន​ហេតុ​ផល​មួយ​ណា​ដែល​ខ្មែរ​ត្រូវ​សម្លាប់​ខ្មែរ​គ្នា​ឯងនោះទេ។ ប្រ​ជា​ពលរដ្ឋ​បាន​បន្ថែមថា ˝ខ្ញុំ​ជឿជាក់​សម្តេច​ ហ៊ុន​សែន​ ច្បាស់​ជាមិន​ប្រើ​ហ្វូង​បាតុករ​បង្ក្រាប​បាតុករ និង​មិន​ប្រើ​សមត្ថ​កិច្ច​កង​កំលាំង​ដែល​មាន​អាវុធ ទៅ​បង្ក្រាប​ហ្វូង​បាតុករ​ទេ ព្រោះ​សម្តេច​ស្រលាញ់​ប្រ​ជា​រាស្ត្រ​ខ្មែរ សម្តេច​ជា​ខ្មែរដែល​កើត​ចេញ​ពី​ពួជពង្សខ្មែរ​ពិត​ប្រកដ​​ សម្តេច​ច្បាស់​ជា​មិន​អោយ​ខ្មែរ​បង្ហូរឈាមគ្នា​ឯង​ដើម្បី​អំណាច​នោះទេ˝៕ ដោយ​៖ ផ្លុងរ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

និស្សិតពេទ្យ អូស្ត្រាលីចុះកម្មសិក្សា ជួយពង្រឹងការថែរទាំសុខភាព ជូនប្រជាពលរដ្ឋ   អាន1558ដង សំណង់ក្រុមហ៊ុនបាលីរីសតជិត១០០បន្ទប់ត្រូវ អគ្គិភ័យឆេះទាំងស្រុង   អាន1581ដង មន្ទីរសំរាកព្យាបាលពន្លឺជ័យត្រូវបានប្រជាពលរដ្ឋគាំទ្រយ៉ាងពេញទំហឹង    អាន1703ដង ឯកឧត្តមជាចំរើនម្ចាស់កាសែតវិទ្យាសាស្រ្តខ្មែរថាបើកលុយឲ្យបុគ្គលិកនៅចុងខែមករា   អាន1993ដង ពន្លក ជាមេឈ្មួញរកស៊ីដឹកឈើក្រញូងក្បត់ជាតិ ធំម្នាក់ដែលជាឆ្នាំងបាយរបស់សមត្ថកិច្ច   អាន1573ដង សំណើ​របស់​លោក សម រង្ស៊ី ជា​លើក​ទី៣ត្រូវបានរដ្ឋាភិបាល​ច្រាន​ចោល​ទៀត   អាន1536ដង ស្រ្តីរងគ្រោះម្នាក់ចោទថា អ្នកលក់នុំបុ័ងមានគ្នា៤នាក់ព្រួតវាយនាង   អាន1878ដង លោក ឃឹមប៊ុនសុង ប្រកាសចូលកាន់តំណែងអភិបាលខេត្ត   អាន1600ដង លោក ស៊ុយសែម នៅតែបន្តបើកដៃឱ្យ ហ៊ីបាវី មេកំពង់ផែស្វយ័តភ្នំពេញធ្វើអាជីវកម្មខ្សាច់ដោយមិនដេ?...    អាន2304ដង សារជូនពរ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន   អាន2379ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ម៉ូតូបុកម៉ូតូខ្ទាតទៅកណ្តាលផ្លូវត្រូវយីឌុបកិនពីលើបន្ត បណ្តាលឲ្យស្លាប់ម្នាក់ របួសម្នាក់ មនុស្សម្នាក់ត្រូវបានស្លាប់ និងម្នាក់ទៀតបានរង របួសធ្ងន់ត្រូវគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យទាំងយប់ ក្រោយពីជួបគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូបុកជាមួយម៉ូតូ ហើយត្រូវរថយន្តយីឌុបកិនពីលើបន្ថែមទៀត កាលពីវេលាម៉ោង៦...Read more
បែកធ្លាយលិខិតអាណាមឹក រឿងអធិការក្រុងប្រព្រឹត្តអំពើពុករលួយ លិខិតអនាមិកជាច្រើនសន្លឹក ត្រូវគេឃើញនៅមុខអធិការនគរបាលក្រុងសៀមរាប និងមុខស្នងការដ្ឋាននគរបាលខេត្តសៀមរាបកាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៥ ដែលក្នុងនោះស្នើឲ្យលោកស្នងការនគរបាលខេត្ត មានវិធានការ ទៅលើលោកអធិការនគរប...Read more
រថយន្តសានយ៉ុងដឹកស៊ុមទ្វារបង្កប់ឈើប្រណិតមួយគ្រឿងត្រូវបានសមត្ថកិច្ចបង្ក្រាបកាលពីយប់មេញ រថយន្ត​សាន់យ៉ុងពណ៍​សគ្មាន​ស្លាកលេខ​ដឹក​ឈើ​សិប្បកម្ម​ពី​លើ​ បង្កប់​ឈើ​ប្រ​ណិត​ខាង​ក្រោម​មួយគ្រឿង​ត្រូវ​បាន​រដ្ឋ​បាល​ព្រៃឈើ​បង្ក្រាប​នៅ​ចំណុច​ផ្លូវ​ហៃវ៉េ​ក្នុង​ស្រុក​ប្រាសាទ​បាគងនៅ​វេលាម៉ោង​៩និង​៥០​នាទី...Read more
បរិយាយថ្ងៃនេះ៖ ប្រទេសរបស់ខ្មែរ ចូលឆ្នាំខ្មែរ តែធ្វើខ្លោងទ្វារស្រដៀងខ្លោងទ្វាររបស់យួន ប្រជាពលរដ្ឋ​នៅ​ខេត្ត​សៀមរាប​ និង​អ្នក​លេង​បណ្តាញសង្គម (Facebook) នៅ​កម្ពុជា​ បាន​ធ្វើ​ការ​រិះគន់​ខ្លាំងៗថា ក្រុម​អ្នក​រៀប​ចំ​កម្មវិធីអង្គរសង្ក្រានឆ្នាំនេះ បាន​ធ្វើ​ខ្លោង​ទ្វារពីរនៅ​ចំ​ផ្លូវ​​ចូល​ទៅ​ប្...Read more
ប្រជាពលរដ្ឋបានរិះគន់គ្រូពេទ្យនៅមន្ទីរពេទ្យបង្អែកខេត្តថា ប្រព្រឹត្តិអំពើពុករលួយ បើ​ទោះ​ជា​រដ្ឋា​ភិបាល​កម្ពុជា និង​ក្រសួងសុខា​ភិបាល​បាន​ប្រ​កាស​​​អោយ​ក្រុម​គ្រូពេទ្យ​នៅ​តាម​មន្ទីរ​ពេទ្យ​នានា​មិន​អោយ​ប្រ​ព្រឹត្តិ​អំ​ពើ​ពុក​រលួយ​ក្តែងៗ​យ៉ា​ង​ណា​ក៏ដោយ ក៏​ទង្វើ​របស់​ក្រុម​​គ្រូ​ពេទ្យ​...Read more
ទិដ្ឋភាពគណបក្សសង្គ្រោះជាតិ​ធ្វើ​បាតុកម្ម​អហឹង្សាថ្ងៃទី១៥ សូមមើល​ រូបភាព និង​វីដេអូ សកម្មភាព​គណបក្ស​សង្គ្រោះ​ជាតិ​ដង្ហែ​ក្បួន​បាតុកម្ម​អហឹង្សា ថ្ងៃទី​១៥​នៅ​រាជ​ធានី​ភ្នំពេញ។ ...Read more
ម្ចាស់ម៉ាស៊ីនកិនស្រូវ សង់កន្លែងជញ្ជីងថ្លឹងរថយន្តរំលោភមកលើចិញ្ចើមផ្លូវសាធារណៈ ស្នើសុំសមត្ថកិច្ច និងមន្ទីរជំនាញជួយទប់ស្កាត់ផង ចិញ្ចើមផ្លូវកៅស៊ូលេខ៥៣មួយកន្លែង ត្រូវបានម្ចាស់ម៉ាស៊ីនកិនស្រូវម្នាក់ចាក់​ដីរំលោភយកធ្វើជាផ្លូវខ្ពស់ជាងផ្លូវជាតិ ដើម្បីសាងសង់កន្លែងជញ្ជីងថ្លឹងរថយន្តដឹកស្រូវជា ផលប្រយោជន៍​របស់ខ្លួន ជាហេតុអាចធ្វើអោយស្ទះចរន...Read more
តើអ្វីទៅជា អាថ៍កំបាំងស្រ្តី? តើអ្វីទៅជា អាថ៍កំបាំងស្រ្តី? ស្រ្តីខឹងក៏នៅតែសើច គឺស្រ្តីឆ្លាត ចរិយាសម្បត្តិល្អបំផុតរបស់នារីគឺភាពទន់ភ្លន់​ ស្លូតបូត វិធីរក្សារព្រហ្មចារីល្អបំផុត​គឺរក្សាភាពម៉ឺាងម៉ាត់ ទឹកភ្នែកអាចកាត់បន្...Read more
ពីថ្ងៃទី ២-៥ ខែធ្នូ ឆ្នាំ២០១៤នេះ ប្រទេសកម្ពុជានិងចុះត្រជាក់ខ្លាំង បើយោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយមបានអោយដឹងថា ខ្យល់មូសុងឦសាន ជ្រលងសម្ពាធខ្ពស់ស៊ីបេរី នឹងបង្កើនឥទ្ធិពលខ្លាំងមកលើតំបន់ភាគខាងជើងប្រទេសកម្ពុជា ដែលស្ថានភាពនេះ វានឹងធ្វើឲ្យអាកាសធាតុនៅប្រទេសកម្...Read more
បែក​ធ្លាយ​ ម្តាយ​សរសេរ​សំ​បុត្រ​តប​មក​កូន​វិញ​ រឿង​កូន​ចង់លែង​ប្រ​ពន្ធ ពុទ្ធោ! កូនប្រុស​មាសម្តាយ កូន​ប្រុស​មាស​ម្តាយ ម្តាយ​នឹក​កូនណាស់ ម្តាយ​ស្មាន​តែ​កូន​បាន​ទទួល​សេចក្តី​សុខ​សាន្ត​ក្នុង​សង្គម​គ្រួសារ​របស់​កូន​ហើយ តែ​បន្ទាប់​ពី​ម្តាយ​បាន​អាន​សំ​បុត្រ​របស់​កូន​ទើប​ម្តា...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      38496នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    80829នាក់
ខែនេះ    228102នាក់
ឆ្នាំនេះ   2972406នាក់
សរុប   56571302នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 20:36