បទវិភាគ៖ គណបក្សប្រជាជនបាត់បង់អ្នកគាំទ្រដោយសាមន្រ្តីថ្នាក់ក្រោម

ដោយៈ សៀមរាប ថ្ងៃទី 04 ខែ 08 ឆ្នាំ 2013 វេលាម៉ោង 05:10 នាទី ចំនួនអានៈ 1472

ការ​គ្រប់​គ្រង​មនុស្ស​គឺ​មិន​មែន​ជា​ការ​ងាយ​ស្រួល​នោះ​ទេ មនុស្ស​គ្រប់​រូប​មាន​ភាព​​វៃ​ឆ្លាត មាន​ការ​បទ​បែន​ មនុស្ស​ខ្លះ​មាន​ភាព​ក្រឡិច​ក្រឡុចលេម​លើមអោប​ជើង​អោប​ដៃ​ ហៃ​អើ​តម្រូវ​ចិត្ត​មេ ទោះ​ដឹង​ថា​មេ​កំ​ពុង​ដើរ​ផ្លូវ​ខុស​ក៏ដោយ​​ អ្នក​ខ្លះនិយាយ​ផ្សេង​ធ្វើ​ផ្សេង ដែល​ទង្វើ​ទាំង​នេះ​ធ្វើ​អោយ​អ្នក​ដឹក​នាំ​មាន​ការ​លំ​បាក​ក្នុង​ការ​គ្រប់​គ្រង់​ មិន​ថាអ្នក​ដឹក​នាំ​គ្រួសារ​ ឬដឹក​នាំ​ប្រ​ទេស​នោះ​ទេ។

គេស​ង្កេត​ឃើញ​ថា នៅ​អាណត្តិ​ទី០៥​នេះ ប្រ​ជា​ពល​រដ្ឋ​ហាក់​បាត់​បង់​ជំ​នឿ​ទៅ​លើ​គណបក្ស​កាន់​អំ​ណាច ព្រោះ​តែ​ពួក​គេ​មាន​ការ​អាក់​អន់​ស្រពន់​ចិត្ត​ចំ​ពោះ​ទង្វើ​មន្រ្តី​ថ្នាក់​ក្រោមដែល​តែ​ង​តែ​ជិះ​ជាន់​កៀប​សង្កត់ អាង​អំ​ណាច​នៅ​ក្នុង​ដៃ​ឃើញ​សថាខ្មៅ ឃើញ​ខ្មៅ​ថាជាស។ មន្រ្តី​ក្រោម​ឱវាត​របស់​លោក​នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន​សែន តែ​ង​តែ​ធ្វើ​អ្វី​លើស​គោល​ការណ៍ ដែល​ថ្នាក់​ដឹក​នាំ​ដាក់​អោយ​​។

ជាក់​ស្តែង​ដូច​ជា គេ​អោយ​សមត្ថ​កិច្ច​ទៅ​ការ​ពារ​ក្បួន​បាតុកម្ម​របស់​កម្មករ​ រោងចត្រ អោយ​ទៅ​ការ​ពារ​ក្បួនបាតុកម្មរបស់​ពល​រដ្ឋ​បុរីកីឡា បឹង​កក់ ក្នុង​ការ​តវា​ទាម​ទា​រក​យុត្តិធម៌​អំ​ពី​ជំលោះ​ដី​ធ្លីជាដើម តែ​សមត្ថ​កិច្ច​តែ​ង​តែ​ធ្វើ​លើស​គោលការណ៍​ បែ​ជា​ទៅ​ប្រើ​អំ​ពើ​ហឹង្សា​ វាយដំ​ប្រ​ជា​ពល​រដ្ឋ​អោយ​បែក​ក្បាល​ហូរ​ឈាម ចាប់​ដាក់គុគ បាញ់ទឹក​ដាក់​ឡើង​របូត​ខោរបូត​អាវ​ ដុត​ផ្ទះ​សំបែង ដែល​ទង្វើ​ទាំង​នេះហាក់​សាហាវ​ព្រៃ​ផ្សៃ។

ម្យ៉ាង​វិញ​ទៀត​ក្រុម​ហ៊ុន​ដី​សម្បទានសេដ្ឋកិច្ច​ឯកជន​តាម​ខេត្ត​​​មួយ​ចំ​នួន តែ​ង​តែ​រំលោភ​បំ​ពាន​យក​ដី​ប្រ​ជា​ពល​រដ្ឋ​រហូត​មាន​ការ​តវា ប្តឹង​ផ្តល់​ទៅ​អាជ្ញា​ធរ​ដែន​ដី សមត្ថ​កិច្ច​ពាក់​ព័ន្ធ​ តែ​អ្វី​ដែល​ពួកគេ​ទទួល​បាន​គឺ​ភាព​អយុត្តិ​ធម៌ តែ​ង​តែ​ចាញ់​ក្តី​ជា​មួយ​ពួក​វណ្ណៈអភិជន​តែ​រហូត។

ពល​រដ្ឋ​តែង​តែ​និយាយរិះគន់​​ជា​ចំហរ​ថា មន្រ្តី​ថ្នាក់​ក្រោម​តែ​ង​តែ​លើក​យក​រឿង​ល្អៗ​ ធ្វើ​ជា​របាយការណ៍​ដាក់​ជូន​ថ្នាក់​លើ ដើម្បី​ឡើង​បុណ្យ​ឡើង​សក្តិឡើង​ប្រាក់​ខែ ឯ​ទុក្ខ​លំ​បាក​របស់​រាស្រ្ត​គឺ​មិន​ដែល​រាយ​ការ​ណ៍​ជូន​ថ្នាក់​លើ​នោះ​ទេ។ រី​ឯ​ប្រ​ព័ន្ធ​ផ្សប​ផ្សាយ​ភាគច្រើន​ក៏​ផ្សាយ​តែ​ព័ត៌មាន​លើកជើង​ល្អៗ​តែ​រហូត​ មិន​ដែល​ផ្សាយ​រិះ​គន់​ទង្វើ​អាក្រក់​របស់​អ្នក​ដឹក​នាំ​ថ្នាក់​ក្រោម​អោយ​ថ្នាក់​ដឹក​នាំ​កំ​ពូល​បាន​ដឹង​នោះ​ដែរ ដល់​លទ្ធ​ផល​ចុង​ក្រោយ​គឺ​ធ្វើ​អោយ​ថ្នាក់​ដឹក​នាំ​បាត់​បង់​ការ​ជឿ​ជាក់​ពី​ប្រ​ជា​រាស្រ្ត។

ពាក្យ​ស្លោក​មួយ​ពោលថា ”សសើរ​អោយស្លាប់ បង្អាប់អោយរស់“ ពាក្យ​ស្លោក​នេះ​វាគ្រប់​គ្រាន់​សម្រាប់​អោយ​មនុស្ស​ទូទៅ​យក​ទៅ​ពិចារណា។ ប្រពៃ​ណី​លើក​ជើង​វា​មិន​ចាត់​ទុកថាមាន​កំ​ហុស​នោះ​ទេ តែ​សូម​លើក​ជើង​តែ​រឿង​ដែល​អ្នក​គិត​ថា ត្រឹម​ត្រូវ កុំ​ឃើញ​គាត់​ធ្វើ​ខុស​ហើយ​នៅ​តែ​លើក​ជើង​ទៀត នេះគឺ​វាមាន​ន័យ​ថា សសើរ​អោយ​ស្លាប់​ហើយ។

ពលរដ្ឋ​បាន​បញ្ចេញ​មតិ​ក្រោយ​ថ្ងៃ​បោះ​ឆ្នោត​អាណត្តិ​ទី​០៥នៅ​ថ្ងៃ​ទី​២៨ ខែ​កក្កដា ឆ្នាំ២០១៣ថា ពួកគេ​មិន​បាន​ស្អប់​ថ្នាក់ដឹក​នាំកំពូល​ទេ តែ​ពលរដ្ឋ​ស្អប់​ថ្នាក់​ដឹក​នាំ​ថ្នាក់​ក្រោម ដែល​ចូល​ចិត្ត​ប្រ​ព្រឹត្តិ​អំ​ពើ​ពុក​រលួយ កេង​ប្រ​វ័ញ ជិះ​ជាន់​ បក្ស​ពួក​និយម មិន​មាន​ភាព​យុត្តិ​ធម៌​ អ្នក​មាន ​អ្នក​មាន​អំ​ណាច​អាង​ខ្សែ​ស្រឡាយ រក​ស៊ី​ខុស​ច្បាប់ ទង្វើ​ទាំង​នេះហើយ​ដែល​ធ្វើ​អោយ​គណបក្ស​ប្រ​ជា​ជន​បាត់​បង់​ប្រ​ជា​ប្រិយ​ភាព។

នៅ​មាន​ចំណុច​ខ្វះ​ខាត​មួយ​ចំនួន​ទៀត​ដែល​រដ្ឋា​ភិបាល​មិន​បាន​ចាប់​អារម្មណនោះគឺ បញ្ហាប្រ​ជា​ពលរដ្ឋ​អត់​ការ​ងារ​ធ្វើ​ ទៅ​ធ្វើ​ការ​នៅ​ស្រុក​គេ ប្រ​ព័ន្ធ​អប់រំចុះ​ខ្សោយ​ហើយ​មាន​ភាព​ពុករលួយ តម្លៃ​កសិផល​ របស់​កសិករ​តែង​តែ​ធ្លាក់ចុះនៅ​ពេល​ដល់​រដូវ​ប្រ​មូល​ផល និស្សិត​បញ្ចប់​ការ​សិក្សា​គ្មាន​ការ​ងារ​ធ្វើ បើ​គ្មាន​បក្ស​ពួក ឬខ្សែ​ស្រ​ឡាយ តំ​លៃ​អគ្គីសនី​ថ្លៃ ​ក្រុម​ហ៊ុន​ឯក​ជន​ជា​អ្នក​គ្រប់គ្រង​ចំណូល​ធំៗ​ពី​វិស័យ​ទេសចរណ៍ យួន​អន្តោប្រវេស​ចូល​មក​រស់​នៅ​ខុស​ច្បាប់​ក្នុង​ស្រុក​ខ្មែរ តំលៃ​ប្រាក់​ឈ្នួល​របស់​មន្រ្តី​រាជ​ការ និង​ប្រាក់​ឈ្នួល​កម្ម​ករ​ទាប​មិន​អាច​រស់​បាន​ស្រួល មេទា​ហ៊ាន​កេងស្បៀងសំភារៈប្រើ​ប្រាស ​កាត់​ប្រាក់​ខែ​កង​ទ័ព បទល្មើស​ព្រៃ​ឈើ ក្មេង​ទំនើង ការ​ផ្សាយ​ពាណិជ្ជកម្ម​គ្រឿង​ស្រវឹង​ពង្វគ់ក្មេង​ជំនាន់​ក្រោយ​ដែល​ខុស​ពី​ការ​ចង់​បាន​របស់​អាណា​ព្យា​បាលជា​ដើម​ ។ល។ កត្តា​ទាំង​អស់​ខាងលើនេះ​ហើយ ដែល​ធ្វើ​អោយ​ពលរដ្ឋ​ហាក់​អស់​ជំ​នឿ​ទៅ​លើ​គណបក្ស​ប្រ​ជាជនដែល​ជា​អ្នក​កាន់អំណាច។

គ្មាន​អាណាព្យាបាល ឬថ្នាក់​ដឹក​នាំ​ណា​ម្នាក់​ចង់​អោយ​ប្រ​ទេស​ជាតិ​របស់​ខ្លួន​លិច​លង់​ ឬបាត់​បង់​ការ​ជឿ​ជាក់ពី​ពល​រដ្ឋ​របស់​ខ្លួន​​នោះទេ តែ​ដោយ​សា​តែ​មនុស្ស​នៅ​ក្រោម​ឱវាត​មិន​គោល​រព​គោលការណ៍ថ្នាក់លើ មាន​គំនិត​មិន​ស្មោះ​ត្រង់ ចង់​បាន​តែ​ផល​ចំ​ណេញផ្ទាល់​ខ្លួន រហូត​រំ​លោភ​បំ​ពាន​អ្នក​ដ៏ទៃ ដែល​ឥទ្ធិពល​អាក្រក់​ទាំង​អស់​នេះ​ វា​ជះ​ទៅ​លើ​ថ្នាក់​លើ​ដោយ​មិន​ដឹង​ខ្លួន​ទៅវិញ។ វាជាការ​ពិតណាស់​នៅ​ក្នុង​សង្គម​គ្រួសារ​ កូន​ចៅ​ធ្វើ​ខុស​ម៉ែឳជា​អ្នក​ទទួលកំហុស ដូច​ពាក្យ​ស្លោកមួយ​បាន​ពោលថា ”ហាទៅ​វាស្លាក់ ខ្ជាក់ទៅ​វា​ស្លែង ស្តោះទៅ​វា​លើ​ទ្រូង​ឯង“។

ពលរដ្ឋ​កម្ពុជា​កំ​ពុង​រង​ចាំមើល​លទ្ធ​ផល​ការ​បោះ​ឆ្នោត​អាណត្តិ​ទី០៥​កាល​ពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣​ថ្មី​ៗនេះថា តើ​គណបក្ស​ប្រ​ជាជន​បន្ត​កាន់​អំណាច ឬ​គណបក្ស​សង្រ្គោះជាតិ​ជា​អ្នក​កាន់​អំ​ណាចវិញ?

ពលរដ្ឋ​ចង់​ដឹង​ទៀតថា បើគណបក្ស​ប្រ​ជាជន​បន្ត​ជាប់​ឆ្នោត តើ​ថ្នាក់​ដឹក​នាំ​និង​បំ​ពេញ​តម្រូវ​ការ​ដែល​ពលរដ្ឋ​ខ្មែរ​ចង់​បាន​​ ហើយ​អាច​លុប​បំ​បាត់​ទង្វើ​អាក្រក់​របស់​ថ្នាក់​ក្រោម​ដែ​ឬទេ នៅ​អាណត្តិ​ថ្មីនេះ? ហើយ​បើ​គណបក្ស​សង្រ្គោះជាតិ​ជា​អ្នក​ជាប់​ឆ្នោត​វិញ​ តើ​បក្ស​នេះ​គោរព​តាម​សន្យា​ដែល​បាន​លើក​ឡើង​ជា​ច្រើន​ចំណុច​ដែរ​ឬអត់៕ដោយ៖ ផ្លុង-រ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

អ្នកកាសែតភ្នំពេញប៉ុស្តិ៍ម្នាក់ បើកសាលាបង្រៀនភាសាអង់គ្លេសនិងកុំព្យូទ័រមិនយកប្រាក់   អាន2207ដង សាលាឧទ្ធរណ៍ដោះលែងលោកម៉មសូណង់ដូនៅថ្ងៃទី១៦   អាន1687ដង លោកស៊ិក ប៊ុនហុក សម្រេចលាឈប់ពីតំណែងជាប្រធានគ.ជ.ប ដោយសារបញ្ហាសុខភាព   អាន1714ដង អ្នកនិពន្ធរឿងជញ្ជីងគ្មានស្រមោលចាប់ដៃគ្នាចូលភ្ជាប់ពាក្យ   អាន807ដង មន្ទិលរបស់មនុស្សប្រុសស្រី ៩យ៉ាង   អាន2613ដង បែកធ្លាយរឿងពុករលួយ​ នៅមន្ទីរទេស​ចរណ៍​ខេត្ត​បាត់​ដំបង   អាន1563ដង សាលាអនុវិទ្យាល័យមិត្តភាពខ្មែរ-ជប៉ុនព្រះឥន្ទកោសា ប្រកាសអញ្ជើញមហាជនចូលទស្សនាផ្សារប្រឌិត...    អាន1028ដង លោកស្រី ឡេង ចាន់នា សុំអោយជួយចុះផ្សាយឯកសារបំភ្លឺ   អាន4067ដង ក្រុមដាវសាំម៉ូរៃប្រាំមួយនាក់ត្រូវបានឃាត់ខ្លួនបន្ទាប់ពីកាប់មនុស្សស្លាប់   អាន1712ដង សាលាក្តី​ខ្មែរ​ក្រហម​តែងតាំង​លោក អាង ឧត្តម និង​លោក មីឆែល កាណាវ៉ាស ជា​មេធាវី​ការពារ​ក្តី?...    អាន1802ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
បទល្មើសនេសាទកើតមានពេញបន្ទុកនៅស្រុកសំបូរគ្មានសមត្ថកិច្ចបង្ក្រាប ត្រី​ពូជ​ដ៏​កំរ​នៅតែ​រង​ការគំរាមកំហែង​ពី​ក្រុម​នេសាទ​ប្រើប្រាស់​ឧបករណ៍​ល្មើសច្បាប់​។ នេះ​បើ​យោង​ទៅ​លើ​ប្រភព​ពី ប្រជាពលរដ្ឋ​ភាគច្រើន​សូម​មិនអោយ​បញ្ចេញ​ឈ្មោះ តែង​បាន​អះអាង​ដូចៗ​គ្នា​ថា អ្នករកស៊ី​ឆក់​ត្រ...Read more
យុត្តិសាស្ត្រខ្លះៗរបស់ខ្មោច ហូជីម៉ីញ(Ho Chi Minh) និងពលរដ្ឋយួន ដើម្បីបន្តលេបយកទឹកដីខ្មែរ និងទ្បាវ យុត្តិសាស្ត្រ ទី១. "ដាក់ថ្នាំបន្ទន់ឆ្អឹង រួចលេបទាំងមូល និងពង្វក់ឲ្យខ្មែរមានគំនិតអាត្មានិយម សក់​អា​ណា​ក្បាល​អា​ហ្នឹង" អា​ជ្រឹម​កំ​ពុង​ធ្វើការ​ងារ​នេះ​រាល់​ថ្ងៃ។ យុត្តិសាស្ត្រ ទី២. "ដា...Read more
ជំងឺល្មោភស្រា គេ​សង្គេត​ឃើញ​ថា នៅ​ប្រ​ទេស​កម្ពុជានាពេល​បច្ចុប្បន្ន ប្រជា​ពល​រដ្ឋ​ភាគ​ច្រើន​កំពុង​តែ​ពុលវីវគ់ ឈ្លគ់វង្វេង​ជាមួយគ្រឿង​ស្រវឹង ដោយ​រួម​បញ្ចូល​ទាំង​យុវវ័យ សិស្សសាលា ទាំងស្រី​ទាំង​ប្រុស។ ស្រាបៀរ ស្រាដប​ ប...Read more
ដីភ្នំធំនៅខេត្តបន្ទាយមានជ័យប្រឈរមុខរលាយហិនហោចបើសិនជាអជ្ញាធរពាក់ពន្ឋ័នៅតែធូរលុង ដី​ភ្នំ​នៅ​ស្រុក​មង្គលបូរីខេត្ត​បន្ទាយមានជ័យជាច្រើន​កន្លែង​កំពុង​ប្រឈម​នឹង​ការ​ឈូសឆាយ កាយ​យក​អាច​ម៏​ដី​លក់​យ៉ាង​អណាធិបតេយ្យ បំភ្លេច​បំផ្លាញ​ភ្នំ​ធម្មជាតិ ពី​សំណាក់​ក្រុម​ជនខិលខូច ដោយ​គេ​ពុំ​ដឹង​ថា ការ...Read more
វីដេអូឯកសារស្តី​ពី​ រឿង​រាវ​របស់​លោក​ឈុត​វុទ្ធី វីរបុរស់អ្នក​ការពារ​ព្រៃ​ឈើ​លោក ឈុត-វុទ្ធី បាន​លាចាក​លោក​យើង​នេះ​ទៅ​ហើយ​ក្តី តែ​កិត្តិ​នាមដ៏ឧត្តុងឧត្តមល្បីសុះ​សាយ​គ្រប់​ទិស​ទី​ អំ​ពី​ស្នា​ដៃ​របស់​លោក​ នៅ​តែ​ដក់​ជាប់​ក្នុង​ក្រ​អៅ​ហេះ​ដូង​ជន​ជាតិ​ខ្ម...Read more
មន្ទិលរបស់មនុស្សប្រុសស្រី ៩យ៉ាង មន្ទិលរបស់មនុស្សប្រុសស្រី ៩យ៉ាងគឺ៖ ១- ក្រេវក្រោធ ២- រមិលគុណ ៣- ឬស្យា ៤- កំណាញ់ ៥-​ មាយា ៦- អួតក្អេងក្អាង ៧- ពោលកុហក ៨- ប្រាថ្នាអាក្រក់ ៩- យល់ឃើញខុស...Read more
រឿងប្រ​វត្ត​កម្ពុជាក្រោម ជាស្នាដៃនិពន្ធ​របស់​សម្តេចតា ថត​នៅ​ប្រ​ទេស​កូរ៉េ សូមចុចមើល​ វីដេអូ ដែល​ជាស្នាដៃ​និពន្ធ​របស់​សម្តេច​តា ថតនៅ​ប្រ​ទេសកូរ៉េ ...Read more
បែក​ធ្លាយ​ ម្តាយ​សរសេរ​សំ​បុត្រ​តប​មក​កូន​វិញ​ រឿង​កូន​ចង់លែង​ប្រ​ពន្ធ ពុទ្ធោ! កូនប្រុស​មាសម្តាយ កូន​ប្រុស​មាស​ម្តាយ ម្តាយ​នឹក​កូនណាស់ ម្តាយ​ស្មាន​តែ​កូន​បាន​ទទួល​សេចក្តី​សុខ​សាន្ត​ក្នុង​សង្គម​គ្រួសារ​របស់​កូន​ហើយ តែ​បន្ទាប់​ពី​ម្តាយ​បាន​អាន​សំ​បុត្រ​របស់​កូន​ទើប​ម្តា...Read more
លោក ឡុងស៊ីថា ព្រះរាជអាជ្ញារងខេត្តព្រះវិហារចាប់អ្នកកាសែត២នាក់ដាក់គុគ គេសង្ស័យថាព្រោះតែគំនុំ លោក ឡុងស៊ីថា ព្រះរាជអាជ្ញារង​ខេត្តព្រះវិហារ​ ត្រូវបាន​គេ​សង្កេតឃើញថា ធ្វើការ​ដោយ​គ្មាន​ភាព​ទទួលខុសត្រូវ​​បាយបិណ្ឌ​ជា​បាយ​បាទ​ដូច​ក្មេង​បៀ​ប​ដៃ អនុវត្តន៍​ការងារ​ក្នុង​តុលាការ​ឆ្លើយ​ដាក់គ្នា​ទៅវិញទៅមក ម...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      34762នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    77095នាក់
ខែនេះ    224368នាក់
ឆ្នាំនេះ   2968672នាក់
សរុប   56567568នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 18:18