មេញ្មួញឈ្មោះពុំ កំពុងសំរុកដឹកឈើក្រញូងមុនបោះឆ្នោត

ដោយៈ សៀមរាប ថ្ងៃទី 04 ខែ 07 ឆ្នាំ 2013 វេលាម៉ោង 04:15 នាទី ចំនួនអានៈ 1829

មេឈ្មួញ​រដ​ស៊ី​ដឹក​ឈើ​ក្រ​ញួង​អត់​ច្បាប់​ម្នាក់​ឈ្មោះ ពុំ កំពុង​សំ​រុក​ដឹក​ជញ្ជូន​ឈើ​ក្រ​ញូង​ពី​ខេត្ត​ឧត្តរ​មាន​ជ័យ​ឆ្លង់​កាត់​ខេត្ត​​សៀម​រាប​ និង​កំ​ពង់​ធំ ឆ្ពោះ​ទៅ​ខេត្ត​កំ​ពង់​ចាម ជា​រៀង​រាល់​យប់​ ដោយ​មាន​ការ​បើក​ដៃ​ពី​សំ​ណាក់​មេ​ព្រៃ​តាម​ដង​ផ្លូវ​ និង​សមត្ថ​កិច្ច​ជំ​នាញ​ផ្សេងៗ​ ដែល​ទង្វើ​ទាំង​នេះហាក់​ផ្គើន​ទៅ​និង​បទ​បញ្ជា​របស់​រាជ​រដ្ឋា​ភិបាល​កម្ពុជា។

ប្រ​ភព​ច្បាស់​ការ​បាន​រាយ​ការណ៍​ថា ជា​រៀង​រាល់​យប់​​រថ​យនុ្ត​ម៉ាក​បា​ឡែន​ ពណ៍​ស្ក២គ្រឿង​បាន​ដឹង​ឈើ​ក្រ​ញូង​ពេញៗ​ ពី​ខេត្ត​ឧត្តរ​មាន​ជ័យ​ទៅ​ខេត្ត​កំ​ពង់​ចាម និង​មាន​រថ​យន្ត​ម៉ាក​ហៃ​ប្រីដ​ពណ៍​ទឹក​ប្រាក់​ជា​អ្នក​បិត​គូទពី​ក្រោយ។ ប្រ​ភព​បន្ថែម​ថា រថ​យន្ត​ដឹក​ឈើ​ក្រ​ញូង​ខាង​លើ​នេះ ត្រូវ​បាន​គេ​ស្គាត់​ថា ម្ចាស់​ឈ្មោះ​ពុំ​ និង​មាន​បង​ប្រុស​ម្នាក់​ទៀត​ឈ្មោះ តឿ ជា​អ្នក​បើ​ក​រថ​យន្ត​ម៉ាក​ទីកូពណ៍​ក្រ​ហម​មើល​ផ្លូវ​មុន​រថ​យន្ត​ដឹក​ឈើ​ក្រ​ញូង​របស់​ប្អូន​គេ​ចេញ​ដំ​ណើរ។

ជាក់​ស្តែង​នៅ​ម៉ោង​៩និង​៣០​នាទី​យប់​ថ្ងៃទី​០៣​ ខែ​កក្កដា ឆ្នាំ​២០១៣ រថ​យន្ត​ដឹក​ឈើ​ក្រ​ញូង​របស់​មេ​ឈ្មួញ​ឈ្មោះ​ពុំ​នេះ បាន​ធ្វើ​ដំ​ណើរ​មក​ដល់​ចំ​ណុច​កែង​ផ្លូវ​លេខ​៦៧​ ក្នុង​ស្រុក​ប្រាសាទ​បាគង ​ខេត្ត​សៀម​រាប​ អ្នក​យក​ព័ត៌មាន​យើង​បាន​រាយការណ៍​ជូន​លោក ម៉ន-សាម៉ុន មេប៉េ​អឹម​ខេត្ត​ ក្នុង​គោល​បំ​ណង​អោយ​ជួយ​សហការ​បង្រ្កាប​បទ​ល្មើស​ឈើ​ក្រ​ញូង​ខាង​លើ​ តែ​ការ​រាយការណ៍នេះគឺ​គ្មាន​ប្រ​សិទ្ធភាពសោះ។

អ្នក​យក​ព័ត៌មាន​យើង​បាន​រាយ​ការណ៍​ជូន​លោក ទី-សុវិនថាល់ ព្រះ​រាជ​អាជ្ញា​សាលា​ដំ​បូង​ខេត្ត​សៀម​រាប​ ហើយ​លោក​បាន​ប្រាប់​តាម​ទូរ​ស័ព្ទ​ថា លោក​បញ្ជា​អោយ​លោក ទេព-ចាន់ណា អធិការ​ស្រុក​ជី​ក្រែង​ដាក់​បារាស ហើយ​លោក​បាន​នែនាំ​អោយ​អ្នក​យក​ព័ត៌មាន​យើង​ទំនាក់​ទំនង​សហការ​ជា​មួយ​លោក​អធិការ​រូប​នេះ។ អ្នក​យក​ព័ត៌​មាន​យើង​បាន​ទូរ​ស័ព្ទ​ចូល​ទូរ​ស័ព្ទ​លោក ទេព-ចាន់ណា​ ជា​ច្រើន​ដង​តែ​លោក​អធិការ​មិន​លើក​ទទួល ហើយ​រថ​យន្ត​ដឹក​ឈើ​ក្រញូង​ធ្វើ​ដំ​ណើរ​បាន​ដោយ​រលួន។

នៅ​យប់​ថ្ងៃ​ទី​០៣នេះ​ដែរ​អ្នក​យក​ព័ត៌មាន​យើង​បាន​រាយ​ការ​ជូន​ អភិបាល​រង​ខេត្ត​កំ​ពង់​ធំ​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ លោក​បាន​មាន​ប្រ​សាសន៍​ថា លោក​មិន​បាន​អើ​ពើរ​ជា​មួយ​ពួក​អា​អ្នករក​ស៊ី​ខុស​ច្បាប់​ទាំង​នេះ​ទេ វា​រក​ស៊ី​ខុស​ច្បាប់​ច្បាស់​ជា​មិន​រួច​ខ្លួនទេ គង់​តែ​ជាប់គុគមិន​ខាន។

ភ្លាមៗ​នោះ​ដែរ​យើង​ក៏បាន​​រាយ​ការណ៍​ជូន​លោក តុង​-យី នាយ​ផ្នែក​រដ្ឋ​បាល​ព្រៃ​ឈើ​ខេត្ត​កំ​ពង់​ធំផង​ដែរ ហើយ​លោក​មាន​ប្រ​សាសន៍ថា បាន​បញ្ជា​អោយ​កូន​ចៅ​ដាក់​កំលាំ​ង​ចាំ​មើល​នៅ​ឯកំពង់ធំ​ហើយ។

ឯកឧ​ត្តម អ៊ុត-សំអន អភិបាល​ខេត្ត​កំ​ពង់​ធំ​បាន​ផ្តល់​បទ​សំ​ភាសន៍​ដល់​អ្នក​យក​ព័ត៌​មាន​យើង​តាម​ទូរ​ស័ព្ទ​នៅ​ព្រឹក​ថ្ងៃទី០៤នេះថា កន្លង​មក​ខាង​ខេត្ត​កំ​ពង់​ធំ​បាន​បង្កើត​លេខាធិការ​ដ្ឋាន​ដែល​មាន​ការ​ចូល​រួម​ពី​កំ​លាំង​ចំ​រុះ​ក្នុង​ការ​បង្រ្កាប​បទ​លើ្មស​ឈើ​ក្រ​ញូង​នេះ ដែល​ដឹក​នាំ​ដោយ​នាយក​រដ្ឋ​បាល និង​ស្នង​ការ​រង​ខេត្ត​។ ឯកឧ​ត្តមបន្តថា កន្លង​ទៅ​ឃើញ​ថា ចាប់​បាន​រថ​យន្ត​ដឹក​ឈើ​ក្រ​ញូអ​ជា​ហូរ​ហែមក​ហើយ។ ឯកឧ​ត្តមបន្ថែម​ថា និង​ខិត​ខំ​ពង្រឹង​បន្ថែម​ក្នុង​ការ​បង្រ្កាប​ការ​ចរាចរណ៍​ឈើ​ក្រ​ញូង​ខុស​ច្បាប់​នេះអោយ​បាន​ជោគ​ជ័យតាម​គោល​ការ​ណ៍របស់​រាជ​រដ្ឋា​ភិបាល។

ទោះជា​មាន​ការ​បក​ស្រាយ​ពី​លោក​ អភិបាល​ខេត្ត​ដូច​ខាង​លើ​ក៏ដោយ ក៏អ្នក​ឃ្លាំមើ​ល​បទ​ល្មើស​ឈើ​ក្រ​ញូង​នៅ​តែ​រិះ​គន់​ថា សមត្ថ​កិច្ច​នៅ​ខេត្តកំ​ពង់ធំ​ចាប់​តែ​រថ​យន្ត​ដែល​មិន​បាន​បង់​លុយតែ​ប៉ុណ្ណោះ ឯរថ​យន្ត​ដឹក​ឈើ​ក្រ​ញូង​ជា​ខ្សែ​ដែល​មាន​ចំនួន​ចាប់​ពី២​រថ​យន្ត​ឡើយ​ទៅ មិន​មាន​ការ​បង្ក្រាប​នោះ​ទេ៕ ដោយ​៖ ផ្លុង-រ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

សង្គម​ស៊ីវិល​ចោទ​អាជ្ញាធរ​នៅ​សៀមរាប​ថា​រារាំង​សមាជ​ពលរដ្ឋ   អាន1717ដង ឃាត់ខ្លួនជនសង្ស័យដាក់ថ្នាំយកម៉ូតូបញ្ជូនទៅតុលាការ   អាន1839ដង ក្មេងប្រុសអាយុ៤ឆ្នាំត្រូវឃាតករយកពីក្នុងមុងទៅបោកសម្លាប់ឯវាលស្រែ   អាន1575ដង បរិយាយថ្ងៃនេះ៖ អ្នករៀនព័ត៌មានវិទ្យា”IT“ គួរគោរពក្រមសីលធម៌   អាន2050ដង ខ្សឹបដាក់ត្រចៀក៖ រថយន្តបិទកញ្ចក់ពណ៍ខ្មៅ ជិះធ្វើចរាចរណ៍ពេញខេត្តប៉ូលីសចរាចរណ៍ធ្វើមិនដឹង...    អាន1932ដង លោក ឃឹមប៊ុនសុង ប្រកាសចូលកាន់តំណែងអភិបាលខេត្ត   អាន1600ដង លោករដ្ឋមន្ត្រីក្រសួងយុត្តិធម៌ប្រជុំអន្តរស្ថាប័ន ដើម្បីពង្រឹងសន្តិសុខសាធារណៈ និងការបង្...    អាន1519ដង ឈ្មួញស្រីវ័យក្មេងដឹកឈើអត់ច្បាប់អត់មានអ្នកចាប់ មានតែអ្នកយកលុយបែបពុករលួយ   អាន1735ដង ឃាត់ខ្លួន ជនជាតិចិន១៦៤នាក់ ពាក់ព័ន្ធករណី បើកល្បែងភ្នាល់តាមប្រព័ន្ធ Internet នៅក្នុងក្រុងសៀមរ?...    អាន1627ដង គ.ជ.ប. បើកកញ្ចប់សុវត្ថិភាព “ក” នៅមណ្ឌលសៀមរាប   អាន1558ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ចំណងដៃថ្ងៃអាទិទ្យ៖ ចុច  អានបទកំណាព្យ ដ៏ពិរោះកម្រនិងបានលឺពីមុនមក (បើមិនអានច្បាស់ជាស្តាយក្រោយ) បទកំណាព្យដែលអ្នកកម្របានលឺ បានអាន បានស្តាប់ពីមុនមក តែឥឡូវបានមកដល់ហើយ បទកំណាព្យដ៏សែនពិរោះនេះ និងចូលខ្លួនមកបំពេអារម្មណ៍របស់លោកអ្នក អោយ​សើច​សប្បាយលាយឡំជាមួយទឹកភ្នែកក៏អាចថាបាន។ តោះចាំអីទៀតចុចលើ​រូបភាពខាងក្...Read more
សេចក្តីប្រកាសព័ត៌មានស្តីពី លទ្ធផលនៃសម័យប្រជុំវិសមញ្ញព្រឹទ្ធសភានីតិកាលទី៣ ថ្ងៃទី១០ខែតុលាឆ្នាំ២០១៤ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា​ នាថ្ងៃសុក្រ​ទី១០​ខែតុលាឆ្នាំ២០១៤ (សូមចុចលើ​រូបភាពអត្ថ​បទ​ខាងក្រោម ដើម្បីអានបន្ត)...Read more
លោក ព្រីនសាលី ប្រធានសាខាពន្ធដារខេត្តបន្ទាយមានជ័យ ត្រូវអង្គភាពប្រឆាំងអំពើពុករលួយ ព្រមានជាលើកទី២រឿងប្រព្រឹត្តអំពើពុករលួយ បែកធ្លាយរឿងអាស្រូវស្អុយបញ្ច្រាស់ខ្សល់មួយ ពីមន្ត្រីសាលាខេត្តថា អង្គភាព​ប្រឆាំង​អំពើពុករលួយ​ដែលមានលោក ឱម យិនទៀង ជាប្រធាន បានចេញលិខិតព្រមាន​ប្រធាន​សាខា​ពន្ធដារ​នៅ​ខេត្ត​បន្ទាយមានជ័យជាលើកទី២ ឲ្យ​បញ្ឈប់​កា...Read more
ជនសង្ស័យ២នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បញ្ជូនទៅតុលាការពាក់ព័ន្ធគ្រឿងញៀន ជនសង្ស័យ​២​នាក់​ត្រូវ​នគរបាល​ចាប់ខ្លួន ពាក់​ពន្ធ័​ករណី​ជួញដូរ​គ្រឿងញៀន ដកហូត បាន​ថ្នាំញៀន​មួយចំនួនធំ នៅលើ​ផ្ទះសំណាក់​ហ្គោដ​ឡាក់ ក្នុង​ភូមិ​ក្បាលស្ពាន​២ សង្កាត់​/​ក្រុង​ប៉ោយ ប៉ែត ខេត្ត​បន្ទាយមានជ័យ កាល...Read more
លោក ញ៉ឹម ស៊ីវ័ន្ត នាយសង្កាត់រដ្ឋបាលជលផលជីក្រែង កំពុងបើកដៃអោយអ្នករកស៊ីដាក់ឆ្នុកក្នុងដែនគ្រប់គ្រងរបស់ខ្លួម ការ​​ចិញ្ចឹម​ត្រី​ឆ្ដោរល្មើស​ច្បាប់​ច្រើន​ហួសប្រមាណ ​ធ្វើអោយ​មាន​តម្រូវការ​ត្រី​ល្អិត​យកមក​ធ្វើ​​ជា​ចំណី​ត្រីឆ្តោរ​ទាំង​នោះ​​ច្រើនឡើងៗ​ ដោយ​ការ​ប្រើ​ឧបករណ៍​​​នេសាទ​ចាប់​យក​​ត្រី​ល្អិត​ច្រើនជាងគេ​ក្នុង...Read more
វីឌីអូ ឆុតឆាក ប្រយុទ្ធក៏សាហាវ របស់យុវជនឈាមរាវ ក្នុងកម្មវិធីរាំលេងក្នុងអារាម ក្រុមយុវជនប្រមាណ ៤០នាក់បានវាយតប់គ្នាយ៉ាងសាហាវ ពេញទីអារាមក្រោយពេលប៉ះទង្គិចគ្នាក្នុងកម្មវីធីរាំលេង។ នេះជាទង្វើរមួយដែលបានបង្ហាញអោយឃើញថា យុវជនខ្មែរមួយចំនួន ស្ថិតក្នុងការអប់រំទាប និងយកអរិយធម៌មិនល្អពីបរទេសម...Read more
លោក ចេងដារ៉ាវុធ អតីតប្រធានស្តីទីនាយកដ្ឋានសុខុមាលភាពមនុស្សចាស់នៃក្រសួងសង្គមកិច្ចដង្ហើយហៅលោក នាយករដ្ឋមន្ត្រី ហ៊ុនសែន អោយជួយរកយុត្តិធម៌ជូនលោកផង គេសង្កេត​ឃើញ​ថា មាន​បុគ្គល​មួយ​ចំ​នួន​នៅបំ​រើ​ការ​​ក្នុង​​ក្រ​សួង​សង្គ​មកិច្ច​​មាន​បក្ខពួកនិយម​ បណ្តាល​អោយ​មាន​ភាព​​អយុត្តិ​ធម៌​លើ​មន្ត្រីរាជ​ការ ដូច្នេះ​លោក​ ចេង ដារ៉ាវុធ (អតីត) ប្រ​ធាន​ស្តី​ទី​នាយកដ...Read more
កាប់៥ពូថៅប្លន់សំលាប់យកម៉ូតូដោយសុវត្តិភាព ប្លន់សំលាប់កាប់៥ពូថៅ ជនរងគ្រោះដេកស្លាប់ក្នុងថ្លុកឈាម​ជនល្មើសឆក់យកម៉ូតូ​គេចខ្លួន​ដោយ​សុវត្តិភាព​ សមត្ថកិច្ច ដុតដៃដុតជើង​ស្រាវជ្រាវមុខសញ្ញាចោរប្លន់​ ផ្អើលកក្រើកខេត្តកំពង់ធំ កាលពីព្រឹក​ថ្ងៃទី០២ខែធ្នូឆ្នា...Read more
ម្តាយបង្កើតរបស់តារាចម្រៀងល្បីឈ្មោះ សុគន្ឋនីសា ត្រូវបានសមត្ថកិច្ចចាប់ខ្លួនពីបទឆបោក ស្ត្រី​ម្នាក់វ័យ​ចំណាស់​ម្នាក់​​ដែល​គេ​អះអាងថា​ជា​ម្តាយបង្កើតរបស់​​តារាចម្រៀង​ល្បីឈ្មោះ សុគ​ន្ឋ នីសា ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​យោងតាម​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន​របស់លោក អ៊ុំ សុភ​ក្តិ ព្រះរាជអាជ្ញារង​...Read more
សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំលើកទី៦ព្រឹទ្ធសភា នីតិកាលទី៣ថ្ងៃទី៣០ខែធ្នូឆ្នាំ២០១៤ សូមអានព័ត៌មានលំអិតដោយចុច​លើ​រូបភាពខាងក្រោម៖...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      38792នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    81125នាក់
ខែនេះ    228398នាក់
ឆ្នាំនេះ   2972702នាក់
សរុប   56571598នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 20:47