៥នាក់ស្លាប់នៅនិងកន្លែង នឹងជាច្រើននាក់របួសដោយសាគ្រោះថ្នាក់ចរាចរណ៍

ដោយៈ សៀមរាប ថ្ងៃទី 27 ខែ 05 ឆ្នាំ 2013 វេលាម៉ោង 04:41 នាទី ចំនួនអានៈ 1523

គ្រោះថ្នាក់ចរាចរណ៍​រវាង​រថ​យន្ត​ដឹក​ដី​ និង​រថ​យន្ត​ធួរីស​ដឹក​អ្នក​ដំ​ណើរ​ មួយ​​បាន​កើត​ឡើងបណ្តាល​អោយ​មនុស្ស​ស្រី​ប្រុស​៥នាក់​ស្លាប់​បាត់​បង់​ជីវិ​នៅ​និង​កន្លែង​កើត​ហេតុ ស្ថិត​ក្នុង​ភូមិ​ស្ពាន​ក្អែក ឃុំកណ្តែក ស្រុក​​ប្រា​សាទ​បាគង ​នៅ​ព្រឹក​ថ្ងៃទី២៧ ខែ​ឧសភា ឆ្នាំ២០១៣នេះ។

បើ​យោង​តាម​សំ​ដី​លោក សុខ-ប៊ុនរ៉ុង ប៉ូលីស​ចរាចរណ៍ធ្វើកំ​ណត់​ហេតុឈរ​ជើង​នៅ​​​ស្រុក​ប្រាសាទ​បា​គង​បានអោយ​ដឹង​ថា គ្រោះថ្នាក់​ចរាចរណ៍​ខាង​លើ​បណ្តាល​មក​ពីរថ​យ​​ន្ត​ដឹក​ដី​ពាក់​ស្លាក​លេខ សៀមរាប 3A-0796 បើ​ក​ពី​ទិស​ខាង​លិច​ទៅ​កើត រួច​បុកគោមួយ​ក្បាល​អូស​ទៅ​បុក​រថ​យន្ត​ធួរីសរង​គ្រោះ​។

លោក​ប៊ុន​រ៉ុង​បន្តថា រថ​យន្ត​ធួរីស​ពណ៍​ស ពាក់​ស្លាក​លេខ​សៀមរាប 2A-1697 បើក​ពី​កើត​ទៅ​លិច​ ត្រូវ​បាន​រថ​យន្ត​ដឹក​ដី​បើក​បុក​ចំ​ពី​ចំ​ហែង​ខាង​ឆ្វេង​​បណ្តាល​អោយស្លាប់​តៃ​កុង​រថ​យន្ត​ធួរីស​ម្នាក់ ក្មេង​ប្រុស​២នាក់​ និង​ស្រ្តី​២នាក់​ ព្រម​ទាំង​របួស​ធ្ងន់​ស្រាល​៨​ផ្សេង​ទៀត​ ដែល​ត្រូវ​បាន​រថ​យន្ត​សង្គ្រោះ​បាន​បញ្ជួន​ទៅ​មន្ទីរ​ពេទ្យ​ភ្លាមៗ​ផង​ដែរ ហើយ​នៅ​ម៉ោង​ជាង​១១នេះ​ពុំ​ទាន់​ដឹង​ថា អ្នក​របួស​ទាំង​នោះ​យ៉ាង​ណា​នៅ​ឡើយ​ទេ ព្រោះ​លោក​ប៉ូលី​ស​ប្រាប់​ថា កំ​ពុង​ជាប់​រវល់។

លោក​ប៊ុន​រ៉ុងបាន​បន្ថែម​ថា ចំ​ណែក​ឯតៃ​កុង​រថ​យន្ត​ដឹក​ដី​បាន​រត​ដាក់​មេ​ផាយ​បាត់​ស្រ​មោ​ល​ទៅ​ហើយ ប៉ុន្តែសមត្ថ​កិច្ច​បាន​ស្គាល់​អត្ត​សញ្ញាណម្ចាស់​រថ​យន្តឬ​ថៅ​កែ​ឡាន​​ដឹក​ដី​នោះ​ថា មាន​ឈ្មោះ​ ប្រាក់​-តិ រស់​នៅ​ភូមិ​ស្វាយ​ធំ​ឃុំ​កណ្តែកខាង​លើ។

មជ្ឈដ្ឋាន​ប្រ​ជឆ​ពលរដ្ឋ​ធ្លាប់​រិះ​គន់​ជា​រឿយ​ៗ អំពី​ក្រុម​ឡាន​ដឹក​ដីខាង​លើ​នេះ ព្រោះ​ពួក​គេ​តែង​តែ​បើ​ក​បរក្នុង​ល្បឿន​លឿន ធ្វេស​ប្រ​ហែស ជួន​កាល​តៃ​កុង​បើ​ក​បរ​ផឹក​ស្រា​ស្រ​វឹង​ធ្លាក់​ភ្នែក​ក៏មាន​ ហើយ​ដឹក​ដី​ជ្រុះ​ហុយ​ពាសពេញ​ថ្នល់​កៅ​ស៊ូទៀត​ផង ប៉ុន្តែ​គេក៏​មិនសូវ​​ដែល​សង្កេត​ឃើញ​សមត្ថ​កិច្ច​ចុះ​ត្រួត​ពិនិត្យ​ហាម​ប្រាម​ទាល់​តែ​សោះ។

យើង​ពុំ​អាច​សុំ​ការ​បំ​ភ្លឺ​ពី​លោក ប្រាក់-តិ ថៅ​កែ​រថ​យន្ត​ដឹក​ដី​ខាង​លើ​បាន​ទេ ព្រោះ​ពុំ​មាន​អ្នក​ស្គាល់​លេខ​ទូរ​ស័ព្ទសំ​រាប់​ទំ​នាក់​ទំ​នង៕ ដោយ​៖ ផ្លុង-រ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ឪពុកចុងចិត្ដតិរិច្ឆានចាប់រំលោភកូនស្រីអាយុ១៤ឆ្នាំ   អាន1683ដង សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ២នាក់ក្នុងករណីចាត់ចែងនិងសម្រួលអោយប្រើប្រាស់សារធាតុញៀន   អាន2348ដង ឧកញ៉ា គង់ គ្រឹង ជាមេឈ្មួញឈើប្រណិតដែលអ្នកកាន់ច្បាប់នៅស្រុកខ្មែរខ្លាចរអា   អាន1672ដង សេចក្ដីជូនដំណឹង ស្ដីអំពី ការបើកកិច្ចប្រជុំគណកម្មាធិការអចិន្ត្រៃព្រឹទ្ធសភា   អាន2370ដង បរិយាយថ្ងៃនេះ៖ ប្រពៃណីជាន់កថែមនៅតែបន្តកើតមានក្នុងខួក្បាលមនុស្សអាត្មានិយម   អាន1692ដង ប្រទេស​កម្ពុជា​ប្រារព្វ​ខួប​២​ឆ្នាំ នៃ​ថ្ងៃ​ចូល​ទីវង្គត់​នៃ​សម្ដេច​នរោត្តម​សីហនុ​   អាន3190ដង មនុស្សបីនាក់ស្លាប់ដោយប៉ះគ្នាជាមួយរថយន្តហែសព គ្រួសារកើតទុក្ខមិនសុខចិត្ត   អាន1756ដង កូនម៉ែជួយម៉ែផង គេរឹបអូសយកដីស្រែយើងអស់ហើយកូន   អាន4578ដង រថយន្តដឹកទំនំញរបស់ក្រុមហ៊ុនសូរ ងួនក្រឡាប់ទៀតហើយ   អាន1858ដង លោក​ហ៊ុ​សែន ​បញ្ជា​ឲ្យ​អាជ្ញាធរ​ខេត្ត​ព្រះវិហារ​ចាប់អ្នក​​លក់​ដី​រដ្ឋ   អាន1789ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
វីឌីអូ ឆុតឆាក ប្រយុទ្ធក៏សាហាវ របស់យុវជនឈាមរាវ ក្នុងកម្មវិធីរាំលេងក្នុងអារាម ក្រុមយុវជនប្រមាណ ៤០នាក់បានវាយតប់គ្នាយ៉ាងសាហាវ ពេញទីអារាមក្រោយពេលប៉ះទង្គិចគ្នាក្នុងកម្មវីធីរាំលេង។ នេះជាទង្វើរមួយដែលបានបង្ហាញអោយឃើញថា យុវជនខ្មែរមួយចំនួន ស្ថិតក្នុងការអប់រំទាប និងយកអរិយធម៌មិនល្អពីបរទេសម...Read more
តំណាងសហគមន៍៧ស្រុក ហែញត្តិពាក់ព័ន្ធរឿងទំនាស់ដីធ្លី ទៅដាក់ជូនអភិបាលខេត្តមិនបានសម្រេច នៅ​ព្រឹក​ថ្ងៃទី​២២ ខែឧសភា ឆ្នាំ២០១៥នេះ មាន​ប្រ​ជាពល​រដ្ឋ​តំ​ណាង​សហគមន៍​ចំនួន​៧​ស្រុក​ផ្សេង​ៗគ្នា មាន​បំ​ណង​​ហែញត្តិ​ ដាក់​ជូន​អភិបាល​ខេត្ត​សៀមរាប ពាក់​ព័ន្ទ​និង​រឿង​ជម្លោះ​ដី​ធ្លី​របស់​ពួកគាត់ តែ​ត្រូ...Read more
ប៉េអឹមស័ក្ត២ម្នាក់វៃស្រីម៉ាស្សា និងបង្កអោយខូចខាតទ្រព្យសម្បត្តិ តែគ្មានសមត្ថកិច្ចណាហ៊ានឃាត់ខ្លួនឡើយ នៅ​ម៉ោង​ប្រ​ហែល​១១​យប់​ថ្ងៃទី២០ ខែវិច្ឆកា ឆ្នាំ២០១៥ មាន​ប៉េអឹម​​ស័ក្ត២ម្នាក់​​​ឈ្មោះ មិត្តសៅ អត្តលេខ ០៥១០៦៩ បាន​ប្រើ​អំ​ពើ​ហឹង្សា​ទៅ​លើ​ស្ត្រី​ម៉ាស្សា​ ដែល​ហាង​មាន​យី​ហោ ម៉ារ៉ាឌីម៉ាស្សា ស្ថិត​នៅ​ភូមិត...Read more
មេ​ឈ្មួញ ​លឹម​ ប៊ុ​ណ្ណា​(ហៅ​ខ្នា) ដឹក​ឈើ​ខុសច្បាប់ឆ្លងកាត់ទឹកដីខេត្តត្បូង​ឃ្មុំ​ទៅ​លក់​ស្រុក​យួន​បានរ​លូន​ដោយ​មាន​ការឃុប​ឃិត​ជាមួ​យសម​ត្ថកិច្ច​គ្រប់​ស្ថា​ប័ន ប្រភពពី​ឈ្មួញ​រកស៊ី​ឈើ​​បាន​ឲ្យ​ដឹងថា​មេ​ឈ្មួញជាឧញ្ញ៉ាលឹមប៊ុណ្ណា(ហៅខ្នា)  មាន​មេការ​ម្នាក់​ឈ្មោះ សាន ច​យជាមនុស្សមានជំនាញជាច្រើនឆ្នាំខាងយកលុយឲស្ថាប័នពាក់ពន្ធ័​ទើប ប្រព្រឹត្តទៅ​ដោយ​​រលូនបើសិនជាមិនល...Read more
លោក កែវវ័យ ប្រធានមន្ទីរធនធានទឹកខេត្តពោធិ៍សាត់ព្យាយាមបិទបាំងអំពើពុករលួយរបស់ខ្លួនបើទោះជាមន្រ្តីថ្នាក់ក្រោមចោទប្រកាន់ក៏ដោយ ការ​ប្រ​ព្រឹត្តិអំពើពុករលួយ​របស់​លោក កែវ វ័យ ប្រធាន​មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​ខេត្តពោធិ៍សាត់​ត្រូវបាន​មន្ត្រីក្រោមឱវាទ​លាតត្រដាង​ជា​សាធារណៈ ហើយ​ជំរុញ​ឲ្យ​ក្រសួង​ធនធានទឹក ​និង​អង្គភាព​ប្រឆាំង​អំពើពុក...Read more
យុវជនគួរយកពេលទំនេរពីការសិក្សារ មកលែងកីឡាប្រសើរជាងការដើរលេងនាំឲ្យធ្លាក់ក្នុងអំពើរអបាយមុខ លោក ឱ បូរិន មេបញ្ជាការ អ ហ ខេត្ត​បន្ទាយមានជ័យ បាន​ថ្លែងថា កីឡា​នាំមក​នូវ​សុភាព​ល្អ មិត្តភាព និង​ការអភិវឌ្ឍន៍ យុវជន​គ្រប់រូប​គួរ​យក​ពេលវេលា​ទំនេរ​ក្រៅពី​ការសិក្សា​មក​លែង​កីឡា ប្រសើ ជាង​ការដើរ​លែង នាំ​ឲ...Read more
ខេត្តឧត្តរមានជ័យក្លាយជាកន្លែងលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទគ្មានអ្នកបង្ក្រាប ល្បែង​កន្ទុយលេខ​ខុសច្បាប់ កំពុងបើក​លេង​យ៉ាង​គគ្រឹកគគ្រេង និង​យ៉ាង​អនាធិបតេយ្យ រីក​ដូច​ផ្សិត តែ​សមត្ថកិច្ច​ប៉ូលិស សមត្ថកិច្ច​អាវុធហត្ថ មិនដែល​បង្ក្រាប ដោយសារតែ​បានទទួល​សំណែន​ពី​ពួក​មេ​ឆ្នោត​ធំៗ​ទាំងនោះ...Read more
ក្បួនរថយន្តរបស់សម្តេចក្រុមព្រះ ត្រូវរថយន្តដឹកដីបើគៀរបណ្តាលអោយមនុស្ស៦នាក់រងរបួស ក្បួន​រថ​យន្ដ​របស់​សម្ដេច​ក្រុម​​ព្រះ​ដែល​កំ​ពុង​ធ្វើដំ​ណើរ​ត្រឡប់​ទៅទីក្រុង​ភ្នំ​ពេញ​វិញ ត្រូវបានរថ​យន្ដ​ដឹក​ដី​មួយ​គ្រឿង​បាន​បើក​ចូលក្បួនរថ​យន្ត​របស់ព្រះអង្គ ហើយ​​គៀរ​រថ​យន្ដ​របស់​ព្រះ​អង្គបណ្តាល​អោ...Read more
មន្ទិលរបស់មនុស្សប្រុសស្រី ៩យ៉ាង មន្ទិលរបស់មនុស្សប្រុសស្រី ៩យ៉ាងគឺ៖ ១- ក្រេវក្រោធ ២- រមិលគុណ ៣- ឬស្យា ៤- កំណាញ់ ៥-​ មាយា ៦- អួតក្អេងក្អាង ៧- ពោលកុហក ៨- ប្រាថ្នាអាក្រក់ ៩- យល់ឃើញខុស...Read more
ពលរដ្ឋរិះគន់ថា ពហុកីឡាដ្ឋានថ្មីរបស់ខេត្តកំពង់ធំធ្វើទុកសំរាប់អោយខ្មោចលេងកីឡា និងសំរាប់អោយគោជាអ្នកទស្សនា ពាក់ព័ន្ធ​និងករណីឃុបឃិតគ្នាលក់ដីពហុកីឡាដ្ឋានចាស់ដែលមានទីតាំងស្ថិតនៅក្នុងភូមិក្តី សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែននេះដែលមានផ្ទៃដីសរុបជិត៤ហិតា!ក៏មានមតិមហាជននាំគ្នានិយាយរិះគន់ដល់អាជ្ញាធរខេត្តកំពង់ធំជំនាន់ម...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      35105នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    77438នាក់
ខែនេះ    224711នាក់
ឆ្នាំនេះ   2969015នាក់
សរុប   56567911នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 18:30