ចែផល្លី កំពុងប្រើរថយន្តសាន់យ៉ុងដឹកឈើយ៉ាងអាណាធិបតេយ្យ

ដោយៈ សៀមរាប ថ្ងៃទី 21 ខែ 05 ឆ្នាំ 2013 វេលាម៉ោង 03:59 នាទី ចំនួនអានៈ 1737

សកម្ម​ភាព​ដឹក​ជញ្ជួន​ឈើ​ប្រ​ភេទ​ក្តារអា ឥត​ច្បាប់​តាម​រថ​យន្ត​សាន់​យ៉ុង២គ្រឿង​របស់​ថៅ​ស្រី​ជើង​ចាស់​ម្នាក់​ឈ្មោះ ផល្លី ពី​ខេត្ត​ព្រះ​វិហារ ឆ្លង​កាត់​ស្រុក​ស្វាយ​លើ មក​ចែក​ចាយ​តាម​ដេ​ប៉ូ​ជា​ច្រើន​កន្លែង​ក្នុង​ក្រុង​​សៀម​រាប ទាំង​យប់​ទាំង​ថ្ងៃ​ស្ទើ​បាក់​ថ្នល់​ តែមិន​មាន​ការ​បង្រ្កាប​ពី​​មន្រ្តី​ជំ​នាញ ឬ​សមត្ថ​កិច្ច​ណា​ទាល់​តែ​សោះ។

ប្រ​ភព​ព័ត៌​មាន​ច្បាស់​ការ​បាន​រាយ​ការណ៍ថា ជា​រៀង​រាល់​ថ្ងៃ​មាន​រថ​យន្ត​ដឹក​ឈើ​ខុស​ច្បាប់​ខាង​លើ ដឹក​ពី​ស្រុក​ស្រ​យ៉ង់កោះ​កេរ្តិ៍ ខេត្ត​ព្រះ​វិហារ ឆ្លង​កាត់​ស្រុកស្វាយ​លើ សំដៅ​មក​លក់​ចែក​ចាយ​តាម​ដេប៉ូ​ក្នុង​​​ខេត្ត​សៀម​រាប​ ទាំង​យប់​ទាំង​ថ្ងៃបាន​ដោយ​រលួន​ ដោយ​គ្មាន​ការ​រំ​ខាន​ពី​មន្រ្តី​ជំ​នាញ​ ឬ​ស្ថា​ប័ន​សមត្ថ​កិច្ច​ពាក់​ព័ន្ធ​ណាទេ ព្រោះ​ឈ្មួញ​ខាង​លើ​នេះ​ បាន​សែន​ព្រេន​ដល់​សមត្ថ​កិច្ច​តាម​ដង​ផ្លូវ​បាន​គ្រប់​គ្រាន់​អស់​ហើយ។

ប្រភព​បន្ត​ថា ​រថ​យន្ត​ដែលដឹក​ឈើ​នោះ​ត្រូវ​បាន​គេ​ស្គាល់​ឈ្មោះ​ហៅ​ក្រៅ​ថា ​ចែ​ផល្លី​ ដឹក​ឈើ​ជា​រៀង​រាល់​ថ្ងៃ​ ដែល​ប្រើ​រថ​យន្ត​​២​គ្រឿង មួយម៉ាក​សាន់​យ៉ុងពណ៍​លឿង ពាក់​ស្លាក​លេខ ភ្នំពេញ 2N-0597 និង​មួយគ្រឿង​ទៀង​ម៉ាក​សាន់​យ៉ុង​ដូច​គ្នាពណ៍ស្លែ ពាក់​ស្លាក​លេខ ភ្នំពេញ 2U-3320។

ចែ​ផល្លី​ មេ​ឈ្មួញ​ដុះ​ស្លែ​ខាងលើ​បាន​អួត​ក្អេង​ក្អាង​ប្រាប់​អ្នក​យក​ព័ត៌​មាន​យើង​នៅ​ព្រឹក​ថ្ងៃ​ទី​២១ ខែ​ឧសភា ឆ្នាំ២០១៣​​នេះ​ថា គាត់​ដឹក​ឈើ​មែន​ ហើយ​អ្នក​ណា​ចង់​ធ្វើ​អី​ធ្វើ​ទៅ​ គាត់​មិន​ព្រឺ​រោង​ជើង​សូម្បី​តែ​បន្តិច ព្រោះ​គាត់​បាន​បង់​លុយ​អោយ​មន្រ្តី​ជំ​នាញ​ និង​សមត្ថ​កិច្ច​តាម​ដង​ផ្លូវ​អស់​ហើយ។

យើង​ពុំ​អាច​សុំ​ការ​បំ​ភ្លឺ​ពី​លោក យ៉ាន់​ស៊ី​វាត​ នាង​សង្កាត់​រដ្ឋ​បាល​ព្រៃ​ឈើ​ស្រុក​ស្វាយ​លើ​បាន​ទេ​នៅ​ព្រឹក​ដដែល​នេះ ព្រោះទូរ​ស័ព្ទ​ចូល​២ដង​គ្មាន​អ្នក​លើ​ក​ទទួល។

លោក​ ប្រាក់​ម៉ារីណា នាយ​រង​ខណ្ឌ​រដ្ឋ​បាល​ព្រៃ​ឈើ​ខេត្ត​សៀម​រាប​បាន​ប្រាប់​តាម​ទូរ​ស័ព្ទ​នៅ​ព្រឹក​នេះ​ផង​ដែរ​ថា លោក​មិន​បាន​ទទួល​ព័ត៌​មាន​ពីការ​ដឹក​ឈើ​ខុស​ច្បាប់​ខាង​លើ​នេះ​ទេ។ លោក​បន្តថា ចាំ​លោក​ធ្វើ​ការ​សាក​សួរ​ទៅ​មន្រ្តី​ក្រោម​ឱវាត​របស់​លោក​សិន​ក្រែង​គេ​បាន​ដឹង​។

ប្រ​ភព​អ្នក​តាម​ដាន​ការ​ដឹក​ឈើ​ខុស​ច្បា់​សូម​សំ​នូម​ពរ​ទៅ លោក​ ទាគឹម​សុទ្ធ នាយ​ខណ្ឌ​រដ្ឋ​បាល​ព្រៃ​ឈើ​ខេត្ត​សៀម​រាប សមត្ថ​កិច្ច​ពាក់​ព័ន្ធ ជា​ពិសេស​លោក ឃឹមប៊ុនសុង អភិបាល​ខេត្ត​ថ្មី មេត្តា​បញ្ចប់​ការ​រក​ស៊ី​បំ​ផ្លាញ​ជាតិ​របស់​ ចែផល្លី​ នេះ​ទៅ ​បើអស់​​លោក​ពិត​ជា​មិន​បាន​ទទួល​ផល​ប្រ​យោជ​ពី​​ឈ្មួញដឹក​ឈើ​ឥត​ច្បាប់​រូប​នេះទេ៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

តំណាងរាស្រ្តគណបក្ស​សង្គ្រោះជាតិ​ទៅ​ស្បថ​មុខ​ប្រាសាទអង្គរ​វត្ត   អាន1811ដង បទល្មើសឆក់ត្រីកើតពេញបន្ទុកនៅឃុំតាប៉ុន ស្រុកសង្កែ គ្មានអ្នកបង្ក្រាប មានតែអ្នកទៅដាក់ខែ   អាន1660ដង ស្រ្តីរងគ្រោះម្នាក់ចោទថា អ្នកលក់នុំបុ័ងមានគ្នា៤នាក់ព្រួតវាយនាង   អាន1878ដង ព្រះរាជជីវប្រវត្តិរបស់សម្តេច ព្រះ​មហាវី​រក្សត្រ ​នរោត្តម ​សីហនុ   អាន2875ដង លោក​ហ៊ុន​ សែន​ មាន​ប្រសាសន៍ថា កម្ពុជា​នឹង​មាន​ផ្សារ​ទំនើប​ដ៏​ធំ​មួយ វិនិយោគ​ដោយ​ជប៉ុន   អាន1557ដង លោក សុខសុវណ្ណ ប្រធានក្រុមប្រឹក្សាសារព័ត៌មានកម្ពុជា ប្រតិកម្មចំពោះស្ថាប័នអយ្យការ និង តុល...    អាន2229ដង មេព្រៃស្រុកត្រពាំងប្រាសាទ បើកភ្លើងខៀវឱ្យមេឈ្មួញឈើឈ្មោះ ឆាយ ដឹកឈើដោយរលូន   អាន2047ដង ព្រឹត្តិបត្រព័ត៌មាន និង​ព្យាករណ៍កម្ពស់ទឹក​ជំនន់សំរាប​ថ្ងៃទី២០   អាន1586ដង គំន​សំរាម​ស្អុយ​រលួយ​តាម​ដង​ផ្លូវក្បែរ​ច្រ​មុះ​មន្ទី​បរិស្ថាន​មើល​មិន​ឃើញ   អាន1639ដង បទវិភាគ៖ ប៉ុន្មានឆ្នាំចុងក្រោយនេះគេមើលឃើញថាលោក ហ៊ុនសែន រាសីស្រុតចុះ ឬយីអ៊ុនដាក់   អាន2293ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
មនុស្សមិនត្រូវលក្ខណះ ៣២ចំណុច មនុស្សកំបុតដៃ កំបុតជើង កំបុតទាំងដៃកំបុតទាំងជើង   មនុស្សកំបុតត្រចៀក  មនុសកំបុតច្រមុះ មនុស្សកំបុតទាំងត្រចៀកនិងច្រមុះ   មនុស្សកំបុតម្រាមដៃ មនុស្សកំបុតម្រាមដៃម្រា...Read more
លោក ចាន់សុផល ចៅហ្វាយខេត្តបាត់ដំបងឆ្លើយថា ក្តាប់មិនជុំចំពោះអាជីវកម្មថ្មកែវលើភ្នំ១៥០ ការធ្វើ​អាជីវកម្ម​ថ្មកែវ នៅ​ចំណុច​ជួរ​ភ្នំ​១៥០ ស្ថិតនៅ​ក្បែ​វត្ត​គិរី​សិលា​កែវ ក្នុងភូមិ​អន្លង់​ស្វាយ ឃុំ​តា​គ្រាម ស្រុក​បាណន់ ខេត្តបាត់ដំបង ដែល​ក្តោប​ក្តាប់​ដោយ​លោក​ឧកញ៉ា​ដ៏​វ័យក្មេង​ម្នាក់ ប្រចាំខេត...Read more
លោក ស៊ីមសំអាត មេប៉ូលិសអន្តោប្រវេសន៍ច្រកទ្វារប៉ោយប៉ែតគាបយកលុយពីពលករឆ្លងដែនខុសច្បាប់តាមអំពើចិត្ត ក្រុម​ប្រជាពលរដ្ឋ​បាន​និយាយ​រិះគន់ខ្លាំងៗថាបន្ទាប់ពី​លោក ស៊ឹមសំអាត ត្រូវបានតែងតាំង ជា​មេ​ប៉ូលិសអន្តោប្រវេសន៍ ប្រចាំ​ច្រក​ទ្វារ​អន្តរជាតិ  ប៉ោយ​ប៉ែតជំនួស​លោក សៅ ប៊ុន​រិទ្ធ ដែល​ត្រូវ...Read more
អង្គភាពប្រឆាំងអំពើរពុករលួយ ចេញលិខិតព្រមានប្រធានពន្ធដារក្រុងសិរីសោភ័ណ តែពន្ធដាក្រុងប៉ោយប៉ែត យកលុយ១ម៉ឺនទៅ២ម៉ឺនពីលើពន្ធអត់ព្រមានផង ក្រោយពីរកឃើញថា អង្គភាពពន្ធដានៅខេត្តបន្ទាយមានជ័យ ពិ​សេស​ពន្ធ​ដា​ក្រុង​សិរី សោភ័ណ មានភាពអសកម្មនិងអនុវត្តន៍ការងារខុសប្រកតី ដូច​ជា​ភាព​យឺត​យ៉ាវ​ក្នុង​ការ​ប្រមូល​​ពន្ធ​​ជូនរដ្ឋ ពីតាមបណ្តាក្រុមហ៊ុន សហគ្រាសត...Read more
វីដេអូឯកសារស្តី​ពី​ រឿង​រាវ​របស់​លោក​ឈុត​វុទ្ធី វីរបុរស់អ្នក​ការពារ​ព្រៃ​ឈើ​លោក ឈុត-វុទ្ធី បាន​លាចាក​លោក​យើង​នេះ​ទៅ​ហើយ​ក្តី តែ​កិត្តិ​នាមដ៏ឧត្តុងឧត្តមល្បីសុះ​សាយ​គ្រប់​ទិស​ទី​ អំ​ពី​ស្នា​ដៃ​របស់​លោក​ នៅ​តែ​ដក់​ជាប់​ក្នុង​ក្រ​អៅ​ហេះ​ដូង​ជន​ជាតិ​ខ្ម...Read more
តើមានអ្វីដែលថ្មីខ្លះក្នុង Windows 10 build 9879 More detail :http://www.askvg.com/all-about-windows-9-or-windows-threshold/...Read more
ក្រុមក្មេងទំនើងពីរក្រុម មើលមុខឌឺដងកាប់គ្នារបួសធ្ងន់ពីរនាក់ ក្រុម​ក្មេងទំនើង​ពីរ​ក្រុម បាន​បើកឆាក​ប្រយុទ្ធ​គ្នា​យ៉ាង​ស៊ីសាច់​ហុតឈាម បន្ទាប់ពី​មាន​ការ​ឌឺដង​ដាក់គ្នា​ទៅវិញទៅមក បណ្តាល​ឲ្យ​អ្នកចាញ់​២​នាក់ របួស​ធ្ងន់ធ្ងរ ត្រូវ​បញ្ជូន​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។ ចំណែក...Read more
លិខិតពលទាហ៊ានសរសេរដាក់ក្នុងហឹបឆ្នោតជូន សម្តេចហ៊ុនសែន ទាហ៊ាន​កងពលលេខ៨​បានសរសេ​លិខិត​ដាក់ក្នុង​ហឹប​ឆ្នោត ដែល​នៅ​ក្នុង​លិខិត​នោះ​គេ​បាន​លើក​យក​ចំណុច​មិន​ល្អ​៧​ចំ​ណុច​ ដែល​នាយ​ទាហ៊ាន​ធំៗ​របស់​គេ​បាន​ប្រ​ព្រឹត្តិ​កន្លង​ទៅ ក្នុង​គោល​បំ​ណង​រាយ​ការណ៍​ជូន​ថ្នាក់...Read more
សេចក្តីជូនដំណឹងរបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា អគ្គលេខា​ធិការ​ដ្ឋាន​ព្រឹទ្ធ​សភា មាន​កិត្តិ​យស​សូម​ជម្រាប​ជូន​សាធារ​ជន​ជ្រាប​ថា នាថ្ងៃ​ច័ន្ទ​ទី​០៨ ខែ​ធ្នូ ឆ្នាំ២០១៤​ វេលា​ម៉ោង​០៨:០០​ព្រឹក ព្រឹទ្ធ​សភា...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      39463នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    81796នាក់
ខែនេះ    229069នាក់
ឆ្នាំនេះ   2973373នាក់
សរុប   56572269នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 21:09