មនុស្ស៦៧នាក់​ត្រូវបាន​ចាប់​ខ្លួន​ពាក់ព័ន្ធបទល្មើស​នេសាទ

ដោយៈ សៀមរាប ថ្ងៃទី 17 ខែ 02 ឆ្នាំ 2013 វេលាម៉ោង 01:24 នាទី ចំនួនអានៈ 1764

បន្ទាប់ពីបើកយុទ្ធនាការបង្ក្រាបបទល្មើសនេសាទ ក្នុងដែនបឹងទន្លេសាប ខេត្តសៀមរាប អស់រយៈពេញមួយយប់ អាវុធហត្ថខេត្ត បានឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន៦៧នាក់ដកហូត កាណូត១៦គ្រឿងនិងឧបករណ៏នេសាទមួយចំនួនធំទៀត។

យុទ្ធនាការនេះធ្វើឡើងចាប់តាំងពីម៉ោង១៩ថ្ងៃទី១៥ខែកុម្ភៈរហូតដល់ម៉ោង៦ព្រឹកថ្ងៃទី១៦ខែកុម្ភៈឆ្នាំ២០១៣ នៅក្នុងភូមិសាស្ត្រចំនួនពីរគឺ សង្កាត់ ចុងឃ្នៀស ក្រុងសៀមរាប និងកំពង់ឃ្លាំង ស្រុក សូត្រនិគម។ របាយការណ៏អាវុធហត្ថខេត្តសៀមរាបបានបញ្ជាក់ប្រាប់អ្នកយកព័ត៌យើងថាដោយទទួលបទបញ្ជាពីឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន ប្រធានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លីនិងប្រធានគណៈកម្មការអធិការកិច្ចគ្រប់គ្រងនិងអភិវឌ្ឍន៏ឡូត៏នេសាទជុំវិញបឹងទន្លេសាប។

ព្រមទាំងបញ្ជាពីនាយឧត្តមសេនីយ៏ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទនិងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានឲ្យកម្លាំងអាវុធហត្ថសៀមរាបចុះបង្ក្រាបបទល្មើសនេសាទក្នុងខេត្តសៀមរាបឲ្យដល់ឬសគល់។

យោងតាមការចង្អុលបង្ហាញពីលោក ឧត្តមសេនីយ៍ត្រី ម៉ន សាម៉ុន ជាមេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាបបញ្ជាឲ្យក្រុមទី១ក្នុងភូមិសាស្ត្រ ចុងឃ្នៀសតំបន់អតីតឡូត៏លេខ៤ដឹកនាំដោយលោកវរសេនីយ៏ឯក ស្រី យូរ៉ា មេបញ្ជាការរងនិងជាប្រធានមន្ទីស្រាវជ្រាវយុត្តិធម៌បានប្រើប្រាស់កម្លាំងអាវុធហត្ថ៣៧ នាក់អាវុធធុនអាការចំនួន១០ដើម។

ជាលទ្ធផលឃាត់ខ្លួនជនសង្ស័យ ចំនួន២៧នាក់ ស្រី៥នាក់ ក្នុងនោះមានជនជាតិវៀតណាម៨នាក់ និងដកហូតទូកម៉ាស៊ីនអូសម៉ាញ់ ៣គ្រឿង ទូកម៉ាស៊ីនរុញស៊ីប ៦គ្រឿង ទូកម៉ាស៊ីនធំដឹកត្រី២គ្រឿង សាច់មង១០០០ម៉ែត្រ ដងស៊ីប១០ដើម និងត្រីចម្រុះ៤តោន។ ចំណែកក្រុមទី២ ភូមិសាស្ត្រឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម ក្នុងតំបន់ឡូត៏ បំរ៉ុងលេខ៥ ដឹកនាំដោយលោកវរសេនីយ៏ទោ សេង វុទ្ធី នាយរងសេនាធិការបានប្រើប្រាស់កម្លាំងអាវុធហត្ថ១៥នាក់អាវុធធុនអាការចំនួន៤ដើម។ជាលទ្ធផលឃាត់ខ្លួនជនសង្ស័យចំនួន ៤០នាក់ស្រី ១២នាក់ ប្រុស២៨នាក់និងដកហូតទូកឈើម៉ាស៊ីន៥គ្រឿងទូកឈើអត់ម៉ាស៊ីន១គ្រឿងសាច់អួន៤០០ម៉ែត្រ និងត្រីចម្រុះ៥០០គីឡូក្រាម។

សរុបលទ្ធផលក្នុងយុទ្ធនាការបង្ក្រាប បទល្មើសនេសាទក្នុងដែនបឹងទន្លេសាបខេត្តសៀមរាបឃាត់ខ្លួនជន សង្ស័យបាន៦៧នាក់ស្រី១៧នាក់ជនជាតិវៀតណាម៨នាក់ និងដកហូតទូកឈើម៉ាស៊ីន(កាណូត)១៦គ្រឿងទូកឈើអត់ម៉ាស៊ីន១គ្រឿងសាច់មង១០០០ម៉ែត្រសាច់អួន៤០០ម៉ែត្រដងស៊ីប១០ដើមនិងត្រីចម្រុះ៤.៥តោន។ លោកវរសេនីយ៏ឯក ស្រី យូរ៉ា បញ្ជាក់ថាជនជាប់សង្ស័យ ប្រុសស្រី ទាំង៦៧នាក់សមត្ថកិច្ចបានរៀបចំសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីអនុវត្តន៍ទៅតាមផ្លូវច្បាប់ នៅព្រឹកថ្ងៃទី១៧ខែកុម្ភៈ ឆ្នាំ២០១៣។

គួរបញ្ជាក់ថា បទល្មើសនេសាទក្នុងភូមិសាស្ត្រ តំបន់ចុងឃ្នៀស និងតំបន់កំពង់ឃ្លាំងបានកើតឡើងយ៉ាងអនាធិបតេយ្យជារៀងរាល់ថ្ងៃ បន្ទាប់ពីរដ្ឋាភិបាលកម្ពុជាប្រកាសបិទឡូត៏នេសាទទូទាំងប្រទេស។បើទោះបីជាមានការបង្ក្រាប បន្តិចបន្តួចពីមន្ត្រីជំនាញ តែក៏មានការឃុបឃិតផងដែរ។ ចំពោះការឃាត់ខ្លួនជនសង្ស័យចំនួន៦៧នាក់នេះ ក៏អាចនិយាយបានថាជាការបង្ក្រាបទ្រង់ទ្រាយធំមួយផងដែរ ចំពោះបទល្មើសនេសាទសម្រាប់ខេត្តសៀមរាប។ប៉ុន្តែរបាយការណ៏របស់អាវុធហត្ថពុំបានបញ្ជាក់ពីវត្តមានចូលរួម របស់មន្ត្រីជំនាញ ជលផលឡើយ។ ជាមួយនឹងការបង្ក្រាបទ្រង់ទ្រាយធំនេះមហាជនខេត្តសៀមរាប បានសាទរយ៉ាងខ្លាំងដោយដាក់ការរំពឹងថា មច្ឆារជាតិក្នុងបឹងទន្លេសាប អាចនឹងកើនឡើងវិញ ប្រសិនបើ ប្រតិបត្តិការទ្រង់ទ្រាយធំនេះនៅតែបន្ត៕ដោយ រស្មី

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

រឹមសំអុនបើកដៃអោយក្រុមជនល្មើសរុញស៊ីបពេញឃុំកំពុងឃ្លាំង   អាន1689ដង គ្រូពេទ្យនៅ គ្លីនិកប្រសិទ្ធ ខ្វះបច្ចេកទេសធ្វើអោយស្ត្រីម្នាក់ស្លាប់   អាន1784ដង ទោះជាសម្តេច ហ៊ុនសែន និងលោក យឹមឆៃលី ប្រកាសយ៉ាងណាក៏គ្មានអ្នកបង្ក្រាបការចិញ្ចឹមត្រីឆ្តោនៅ?...    អាន1607ដង ដីស្រែអាស្រ័យផលរបស់លោក គង់ មង្គល ឈួសឆាយមិនពាក់ព័ន្ធជាមួយនឹងផ្លូវច្បាប់ទេ   អាន12789ដង ខ្សឹបដាក់មេក្រូៈ ការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យានៃស្នងការដ្ឋានខេត្តសៀមរាបគួរតែរំ?...    អាន2015ដង ឯកឧត្តមឃឹម-ប៊ុនសុងតបណ្តាញអគ្គីសនីជូនពលរដ្ឋសង្កាត់នគរធំ តែនៅផ្លូវដីក្រហម១ខ្សែមិនទាន់បា...    អាន1702ដង ម្ចាស់ម៉ាស៊ីនកិនស្រូវ សង់កន្លែងជញ្ជីងថ្លឹងរថយន្តរំលោភមកលើចិញ្ចើមផ្លូវសាធារណៈ ស្នើសុំស...    អាន2192ដង ជនបរទេសជួលម៉ូតូជិះខ្លួនឯងទទួលរងនូវគ្រោះថ្នាក់ចរាចរណ៍ព្រោះបើកលឿនដូចហោះ   អាន1631ដង ពលរដ្ឋរិះគន់ហើយចង់សើច អំពីរបកគំហើញថ្មីនៃការធ្វើថ្នល់របស់មន្ទីរសាធារណការណ៍ខេត្តសៀមរាប   អាន1871ដង សេច​ក្តីថ្លែង​ការ​រួម នៃសង្គមស៊ីវិល​កម្ពុជា    អាន1587ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លោក អ៊ុំសំអាន រកឃើញផែនទីខ្នាត ១/១០០.០០០ នៅអង្គការសហប្រជាជាតិ (UN) កាលពីម្សិលមិញ នៅ​ព្រឹក​ថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៥នេះ លោក​ អ៊ុំសំអាន​តំ​ណាង​រាស្រ្ត​មណ្ឌល​សៀមរាប មក​ពី​គណបក្ស​​សង្គ្រោះ​ជាតិ​បាន​បង្ហោះ​រូបភាព​ផែន​ទី​ដែលោក​បាន​រក​ឃើញ​នៅ​អង្គការសហប្រជាជាតិ (UN) ដែ​ល​មាន​ការ​សរសេរ​រៀប​...Read more
គ្រួសារស្មៀនឃុំមានគ្នាបីនាក់ត្រូវគេសម្លាប់ដុតទាំងមនុស្សដុតទាំងផ្ទះដើម្បីបំផ្លាញភស្តុតាង មនុស្ស​មួយគ្រួសារ​មាន​គ្នា​បីនាក់​ ត្រូវ​បាន​ឃាត្តករ​សម្លាប់ចង​ផ្អោប​គ្នា ​និង​ដុតទាំង​​ផ្ទះទាំង​មនុស្ស​​បំផ្លាញ​ភស្តុតាង នៅ​យប់រំ​លង​អា​ធ្រាត្យ ​ថ្ងៃទី២០​ឈានចូល​ទី២១​ ខែវិច្ឆកា​ ឆ្នាំ២០១៤នេះ ដែល​គ្រួ...Read more
Apple iPhone 6 official sales kick off in a number of countries Apple’s second wave of iPhone 6 sales has just kicked off with customers in New Zealand getting access to the device through retail stores and online as we roll into the morning o...Read more
គេសង្ស័យថាក្រុមហ៊ុន ខូវអៀងឡាយ ចាក់ដីលុបប្រឡាយខុសច្បាប់ ដើម្បីសង់ផ្ទះល្វែងលក់ ប្រជា​ពល​រដ្ឋ​នៅ​ក្រុង​ភ្នំ​ពេញ​មាន​ការ​សង្ស័យថា ក្រុមហ៊ុន ខូវ អៀងឡាយ ស្ថិតនៅចំណុច ប្រឡាយលូប្រាំ ក្នុងភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ កំពុងសាងសង់​ផ្ទះ​ល្វែង​​លើ​ដី​ខុស​ច្បាប់ ខណៈក្រុម ហ៊ុន...Read more
ហេតុអ្វីលោក ស៊ុនចាន់ថុល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មមិនចាត់ការលើប្រធានមន្ទីរពាណិជ្ជកម្មខេត្តកំពង់ស្ពឺដែលប្រព្រឹត្តអំពើពុករលួយជាប្រព័ន្ធ? យោង​តាម​ប្រភពពី​មន្ត្រីរាជការ​នៃ​ មន្ទី​រ​ពាណិជ្ជកម្ម​​ខេត្តកំពង់ស្ពឺ​បាន​​ឲ្យ​ដឹងថា​រ  កន្លង​ទៅនេះ​លោក ញិ​ល សំបូរ និង​បក្ខពួក ​ប្រព្រឹត្ត​អំពើពុករលួយ​កេង ប្រវ័ញ្ច​ថវិការដ្ឋ​ ក្នុង​មួយឆ្នាំៗ​យ៉ាង...Read more
សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ២នាក់ក្នុងករណីចាត់ចែងនិងសម្រួលអោយប្រើប្រាស់សារធាតុញៀន លោក វរសេនីយ៍ទោ អ៊ុំ សាអាត នាយការិ​យាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប​បានអោយដឹងថាកម្លាំងក្នុងការិយាល័យរបស់លោកដោយមានការសហការណ៍ជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ អំពិល ក្រុងសៀមរាប​...Read more
ទិដ្ឋភាពគណបក្សសង្គ្រោះជាតិ​ធ្វើ​បាតុកម្ម​អហឹង្សាថ្ងៃទី១៥ សូមមើល​ រូបភាព និង​វីដេអូ សកម្មភាព​គណបក្ស​សង្គ្រោះ​ជាតិ​ដង្ហែ​ក្បួន​បាតុកម្ម​អហឹង្សា ថ្ងៃទី​១៥​នៅ​រាជ​ធានី​ភ្នំពេញ។ ...Read more
សេចក្តីជូនដំណឹងរបស់ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា​ នាថ្ងៃសុក្រទី១០ ខែតុលាឆ្នាំ២០១៤ វេលាម៉ោង៨ព្រឹកព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា និងបើកសម័យ​ប្រ​ជុំវិសមញ្ញព្រឹទ្ធសភានីតិកាលទី៣ (​ស...Read more
ពលរដ្ឋប្ដឹងក្លឹបហ៊ីបហបនៅសៀមរាបជាថ្មីរឿងចាក់ធុងបាសឮខ្លាំងៗនៅពេលយប់ ក្លឹប​ក្លាស៊ិក ហ៊ីប ហប (Classic Hip Hop) ដែល​មាន​ទីតាំង​នៅ​ទល់​មុខ​នឹង​វត្ត​ដំណាក់ ក្រុង​សៀមរាប កំពុង​ចាក់​ភ្លេង​បង្ក​សំឡេង​ខ្លាំង ដើម្បី​មុខ​របរ​រក​ស៊ី​ជា​រៀង​រាល់​យប់។ ការ​ចាក់​សំឡេង​ឮ​ខ្លាំង ដោយ​ប្...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      39463នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    81796នាក់
ខែនេះ    229069នាក់
ឆ្នាំនេះ   2973373នាក់
សរុប   56572269នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 21:09