សម្តេច ហ៊ុន សែន អំពាវនាវសុំឲ្យអ្នកវិនិយោគទុនបរទេសមកវិនិយោគនៅកម្ពុជា

ដោយៈ រដួលfacebook ភ្នំពេញ ថ្ងៃទី 18 ខែ 11 ឆ្នាំ 2012 វេលាម៉ោង 01:32 នាទី ចំនួនអានៈ 1962

ក្រសួង​ពាណិជ្ជកម្ម និង​សភា​ពាណិជ្ជកម្ម​កម្ពុជា នៅ​ថ្ងៃ​ទី១៧ ខែ​វិច្ឆិកា បាន​បើក​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​លើក​ដំបូង ដោយ​ផ្ដោត​ទៅ​លើ​វិស័យ​ពាណិជ្ជកម្ម និង​វិនិយោគ​ទុន​នៅ​តំបន់​អាស៊ាន ព្រម​ទាំង​ការ​ត​ភ្ជាប់​វិស័យ​សេដ្ឋកិច្ច​ក្នុង​តំបន់​អាស៊ាន នៅ​ឆ្នាំ​២០១៥ តាម​ផែនការ​ដែល​បាន​គ្រោង​ទុក។

មន្ត្រីសេដ្ឋកិច្ច អ្នកជំនួញជាតិ អន្តរជាតិ និងអ្នកឯកទេសសេដ្ឋកិច្ចសរុបជាង ៩០០នាក់ នៅតំបន់អាស៊ាន មកចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ានស្ដីពីបញ្ហាសេដ្ឋកិច្ចនេះ។ ប្រមុខរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន សែន បានអំពាវនាវសុំឲ្យអ្នកវិនិយោគទុនបរទេសនានា មកវិនិយោគទុននៅប្រទេសកម្ពុជា ក្នុងវិស័យកសិកម្ម និងបង្កើតរោងចក្រកែច្នៃអង្ករ ដើម្បីនាំចេញទៅទីផ្សារអន្តរជាតិ។

ការអំពាវនាវនេះ ធ្វើឡើងនៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន ស្ដីពីបញ្ហាសេដ្ឋកិច្ចនៅថ្ងៃទី១៧ ខែវិច្ឆិកា និងនៅគ្រាដែលកម្ពុជា មានផែនការនាំចេញអង្ករចំនួនជាង ១លានតោន នៅឆ្នាំ២០១៥ ខាងមុខ។ បច្ចុប្បន្ន កម្ពុជា មានស្រូវនៅសល់ប្រមាណពី ៣លានតោន ទៅ ៤លានតោន ក្នុងមួយឆ្នាំៗ។ វិស័យកសិកម្មកំពុងតែដើរតួនាទីយ៉ាងរឹងមាំក្នុងការទ្រទ្រង់កំណើនសេដ្ឋកិច្ចកម្ពុជា កន្លងមក។ ទីផ្សារនាំចូលអង្ករពីកម្ពុជា មានដូចជា តំបន់អាស៊ី (Asia) តំបន់អឺរ៉ុប (EU) សហរដ្ឋអាមេរិក (U.S) ប្រទេសអាហ្វ្រិក (Africa ) និងប្រទេសមួយចំនួនទៀត។

សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ទៅកាន់អ្នកជំនាញសេដ្ឋកិច្ចថា កម្ពុជា បើកចំហទីផ្សារ ដើម្បីឲ្យអ្នកវិនិយោគទុនលើវិស័យកសិកម្ម និងវិស័យមួយចំនួនទៀត៖ «កម្ពុជា សម្រេចបាននូវវឌ្ឍនភាពក្នុងការបើកចំហសេដ្ឋកិច្ច និងអនុវត្តតាមលក្ខខណ្ឌនានានៃអង្គការពាណិជ្ជកម្មពិភពលោក និងសហគ្រិនសេដ្ឋកិច្ចអាស៊ាន។ តាមរយៈការបង្កើតសហគមន៍សេដ្ឋកិច្ចអាស៊ាន នៅឆ្នាំ២០១៥ ខាងមុខនេះ កម្ពុជា សង្ឃឹមថានឹងពង្រីកទំហំនៃទីផ្សាររបស់ខ្លួនឲ្យទៅជាមជ្ឈមណ្ឌលធុរកិច្ចសម្រាប់ការទាក់ទាញវិនិយោគនៅក្នុងតំបន់ និងអន្តរជាតិ។

គួរកត់សម្គាល់ថា បន្ទាប់ពីកលិយុគហិរញ្ញវត្ថុពិភពលោកមក សេដ្ឋកិច្ចកម្ពុជា មានសភាពល្អប្រសើរ ដោយរក្សាបាននូវកំណើនផលិតផលសរុបក្នុងស្រុកប្រមាណ ៧%»។ ទាក់ទងនឹងវិស័យវិនិយោគទុននៅតំបន់អាស៊ាននេះដែរ ប្រធានសភាពាណិជ្ជកម្មកម្ពុជា លោកឧកញ៉ា គិត ម៉េង បានមានប្រសាសន៍ថា ប្រទេសជាសមាជិកអាស៊ានចំនួន១០ រាប់ទាំងកម្ពុជា ផង កំពុងតែធ្វើឲ្យរីកចម្រើនលើវិស័យសេដ្ឋកិច្ចនៅក្នុងតំបន់ និងពិភពលោក៖ «នៅគ្រាដែលគេចង់ឲ្យក្លាយជាការពិតនៃការបង្កើតសង្គមសេដ្ឋកិច្ចអាស៊ានមួយ ដូចការសុបិន្ដ គឺសហគមន៍តែមួយ និងវាសនាតែមួយនោះ នេះគឺជាកិច្ចប្រជុំកំពូលលើកដំបូងនៅប្រទេសកម្ពុជា និងជាពេលវេលាដ៏ត្រឹមត្រូវមួយសម្រាប់កម្ពុជា។

កម្ពុជា មានសន្តិភាព និងមានស្ថិរភាពសេដ្ឋកិច្ចរវាង ៧% ក្នុងមួយឆ្នាំៗ»។ ប្រទេសកម្ពុជា បានក្លាយជាសមាជិកអាស៊ាន កាលពីឆ្នាំ១៩៩៩ ក្រោយមកកម្ពុជា បានក្លាយជាសមាជិកទី១៤៨ នៃអង្គការពាណិជ្ជកម្មពិភពលោក កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០០៤ កន្លងទៅ។

សេចក្តីរាយការណ៍នានា បានឲ្យដឹងថា ទីផ្សារនៅតំបន់អាស៊ាន មានប្រជាជនសរុបជាង ៦០០លាននាក់ ក្នុងចំណោមប្រទេសសមាជិកចំនួន១០ ក្នុងនោះមានប្រទេសកម្ពុជា ដែរ ដែលមានប្រជាពលរដ្ឋជាង ១៤លាននាក់ ភាគច្រើនជាកសិករ៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

បរិយាយថ្ងៃនេះ៖ មិនបានដាំមិនបានស្រោច ពូកែខាងកាប់បំផ្លាញ   អាន1501ដង លិខិតអំពាវនាវ រក​ជន​ឆបោក​ម៉ូតូ   អាន1660ដង នាង Ling Chi Ling តារាល្បី​បានបឺតមាត់ Huang Bo ផ្អើលពេញលើឆាក   អាន1745ដង កាណូតអូសលៀសខ្ចៅអូសឡើងកករទឹកពេញ១ចំហៀងទន្លេសាប   អាន1849ដង លោក ​សៅសុខា​​​​ បញ្ជា​​ឲ្យ​បញ្ច​ប់​​បណ្តឹង​​​ជា​មួយ​លោ​ក​​ ជួន​សុវណ្ណ   អាន1577ដង បុរសកំណាចវាយប្រពន្ធ និងកូនអាយុជាង១ខែសន្លប់ត្រូវសមត្ថកិច្ចចាប់ខ្លួន    អាន1737ដង អាជ្ញាធរក្រុងតម្រូវឲ្យប្រជាពលរដ្ឋលក់ដូរនៅជាប់របងមន្ទីរពេទ្យបង្អែកប្ដូទីតាំង   អាន1785ដង រថយន្តប្រណីតកាត់តួ ឈ្មួញលួចនាំ ចូលរាល់ថ្ងៃ លក់ចែកចាយ ពេញប្រទេស ដោយអត់បង់ ពន្ធចូលរដ្ឋ មួយ?...    អាន1579ដង មុខម្ហូបពិសេស ខ្យងអប់សំនព្វចិត្ត មានវីដេអូអ្នកមិនចេះអាចរៀនធ្វើបាន   អាន1770ដង លោក សម រង្ស៊ី និង​គ្រួសារ​ត្រូវ​បាន​លុប​ឈ្មោះ​ចេញ​ពី​បញ្ជី​ឈ្មោះ​បោះឆ្នោត   អាន1761ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
១៤គុម្ភៈទិវានៃក្តីស្រលាញ់ឆ្នាំនេះមាននារីប៉ុន្មាននាក់ យកព្រហ្មចារីទៅប្តូរជាមួយផ្កា១ទង? កាភ្លើត​ភ្លើន​ ការ​ជ្រុល​និយម ការ​គាំទ្រតែ​វប្បធម៌បរទេស ការ​ត្រេក​ត្រអាលនិង​កាម​តណ្ហា​ស្នេហា​ដូរ​ផ្កា​១ទងនៅ​ថ្ងៃ​ទិវ​នៃ​ក្តី​ស្រ​លាញ់​ ឬហៅ​ថា Valentine’s Day របស់​​យុវជន​យុវតី នា​សម័យ​កាល​បច្ចុប្បន្ន​...Read more
ក្រុមហ៊ុន ម៉េងឌីលែន ត្រាវកុដ្ធិ បើកលក់ហើយ ប្រមូសិនពិសេស ក្រុមហ៊ុន ម៉េងឌីលែន ត្រាវកុដ្ធិ បើកលក់ហើយ! ១-គម្រោងដីឡូតិ៍ ២-ផ្ទះល្វែងអាជីវកម្ម ៣-ផ្ទះវីឡាលំហែបែបថៃ សូមអានព័ត៌មានលម្អិតដែលមាននៅក្នុងខិតប័ណផ្សព្វផ្សាយខាងក្រោម និងទំនាក់ទំនងសាកសួរព័ត៌មានលម្អ...Read more
កុមារជាង ១៣០០០ នាក់ កើតមានជំងឺ​ទឹកនោមផ្អែមនៅអាមេរីក អ្នក​មិន​ឯកោ​ទេប្រសិន​បើ​លោក​អ្នក​មាន​បុត្រ​ធីតា​ធ្វើ​រោគវិនិច្ឆ័យ​ទៅ​កើត​មាន​នូវ​ជំងឺ ទឹកនោម​ផ្អែម​។ ជា​រៀងរាល់ឆ្នាំ នៅ​សហរដ្ឋអាមេរិក មាន​កុមារ​ប្រមាណ​ជាង ១៣០០០ នាក់ កើត​មាន​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​...Read more
រទេះដឹកឈើខុសច្បាប់ចំនួន១៥ត្រូវរដ្ឋបាលព្រៃឈើចាប់ទាំងបង្ខំចិត្ត រទេះគោដឹក​ឈើ​ខុស​ច្បាប់​ចំនួន១៥​គ្រឿងត្រូវ​បាន​សង្កាត់​រដ្ឋបាល​ព្រៃឈើ​ឃុំ​ស្រែ​ណូយ​រឹបអូស​ទាំង​តឹង​ដើម​ទ្រូង​បន្ទាប់​ពី​មាន​ជំ​នាញ​មួយ​ចំ​នួន​បាន​ទៅ​យក​លុយអស់​ជាង​២លាន​រៀល​រួចមក។ មន្ត្រីរដ្ឋបាលព្រៃ...Read more
លោក ធឹម ធឿន មេប៉ុស្តិ៍ ឃុំ២ធ្នូជាអ្នកឃុបឃិតឲ្យឈ្មួញដឹកឈើខុសច្បាប់ទាំងថ្ងៃទាំងយប់ទៅលក់ស្រុកយួនដោយសេរី ប្រភពព័ត៌មាន​​បានអោយដឹងថា មន្ត្រី​ពាក់​ព័ន្ធ​មួយ​ចំ​នួន​កំពុងតែ​ធ្វើ​ព្យុះភ្លៀង នៅ​ម្ដុំ​ផ្សារ ការ​បី  ដែលមាន​ទីតាំង ស្ថិតក្នុង​ឃុំ​ធ្នូ ស្រុក​ស្នួល ខេត្តក្រចេះ ដែល​សកម្មភាព​ទាំងនេះ បានធ្វើឱ្យ​ប្...Read more
លោក អាំងគីហេង មេឃុំប៉ោយប៉ែតពលរដ្ឋរិះគន់ថាអត់ទៅធ្វើការ អំណាចធំជាងនាយករដ្ឋមន្រ្តី ហ៊ុនសែន? ប្រជាពលរដ្ឋ​ជាច្រើនរូប​រស់នៅ​ភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត បាន​ឲ្យ​ដឹងថា ពួកគាត់​ទៅធ្វើ​សំបុត្រកំណើត និង​លិខិតស្នាម​ផ្សេងៗ​ជាច្រើនលើក​ច្រើនសា​នៅតែ​ធ្វើ​មិនបាន ព្រោះ​មិនឃើញ​ចៅសង្កាត...Read more
សមត្ថកិច្ចរកឃើញសាសពនារីរងគ្រោះ ដែលជនសង្ស័យប៉ងរំលោភ ហើយវាយទំលាក់ក្នុងស្ទឹង យោងតាម​ប្រ​ភព​ព័ត៌មាន​បាន​អោយ​ដឹងថា នៅ​ព្រឹក​ថ្ងៃទី១២​ ខែវិច្ឆកា ឆ្នាំ២០១៥នេះ សមត្ថ​កិច្ច​ក្រុង​បាត់​ដំ​បង​​​ចាប់​បាន​ជន​សង្ស័យ ​​​ដែលបាន​​ចាប់​ខ្លួន​នាង​ក្រមុំ​អាយុ​១៨ឆ្នាំ ​កំពុង​លាង​សណ្តែកនៅ​​ផ្ទះ​...Read more
តើអ្វីទៅជា អាថ៍កំបាំងស្រ្តី? តើអ្វីទៅជា អាថ៍កំបាំងស្រ្តី? ស្រ្តីខឹងក៏នៅតែសើច គឺស្រ្តីឆ្លាត ចរិយាសម្បត្តិល្អបំផុតរបស់នារីគឺភាពទន់ភ្លន់​ ស្លូតបូត វិធីរក្សារព្រហ្មចារីល្អបំផុត​គឺរក្សាភាពម៉ឺាងម៉ាត់ ទឹកភ្នែកអាចកាត់បន្...Read more
ក្រុមក្មេងទំនើងពីរក្រុម មើលមុខឌឺដងកាប់គ្នារបួសធ្ងន់ពីរនាក់ ក្រុម​ក្មេងទំនើង​ពីរ​ក្រុម បាន​បើកឆាក​ប្រយុទ្ធ​គ្នា​យ៉ាង​ស៊ីសាច់​ហុតឈាម បន្ទាប់ពី​មាន​ការ​ឌឺដង​ដាក់គ្នា​ទៅវិញទៅមក បណ្តាល​ឲ្យ​អ្នកចាញ់​២​នាក់ របួស​ធ្ងន់ធ្ងរ ត្រូវ​បញ្ជូន​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។ ចំណែក...Read more
លោក កែវវ័យ ប្រធានមន្ទីរធនធានទឹកខេត្តពោធិ៍សាត់ព្យាយាមបិទបាំងអំពើពុករលួយរបស់ខ្លួនបើទោះជាមន្រ្តីថ្នាក់ក្រោមចោទប្រកាន់ក៏ដោយ ការ​ប្រ​ព្រឹត្តិអំពើពុករលួយ​របស់​លោក កែវ វ័យ ប្រធាន​មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​ខេត្តពោធិ៍សាត់​ត្រូវបាន​មន្ត្រីក្រោមឱវាទ​លាតត្រដាង​ជា​សាធារណៈ ហើយ​ជំរុញ​ឲ្យ​ក្រសួង​ធនធានទឹក ​និង​អង្គភាព​ប្រឆាំង​អំពើពុក...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      35496នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    77829នាក់
ខែនេះ    225102នាក់
ឆ្នាំនេះ   2969406នាក់
សរុប   56568302នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 18:49