នាយទុយ យំ​ពី​ទូតអាមេរិក​រហូតដល់​ផ្ទះ

ដោយៈ ភ្នំពេញ ថ្ងៃទី 09 ខែ 11 ឆ្នាំ 2012 វេលាម៉ោង 09:22 នាទី ចំនួនអានៈ 1708

ទម្រាំតែបានទៅសម្តែងលើទឹកដីអាមេរិកជាលើកទី២ ដែលអះអាងថាទៅរកប្រាក់​ជួយសង្គ្រោះ​ជីវិតម្តាយមានជំងឺនោះ លោក អ៊ឹង រដ្ឋា ហៅ ទុយ បានសម្រក់ទឹកភ្នែកមិនតិចដងទេ ក្នុងនោះលោកបានលើកយកពេលមួយមកនិយាយថា ពេលលោកសម្ភាសជាប់ទៅអាមេរិកលើកនេះភ្លាម លោកយំអត់ឈប់សោះ គឺយំតាំងពីទូតអាមេរិករហូតដល់ផ្ទះតែម្តង។

ប៉ុន្តែនាយទុយ បានសម្តែងក្តីសប្បាយរីករាយមិនតិចទេ នៅពេលដែលលោកបានជាប់សម្ភាស ហើយអាចចេញសម្តែងនៅលើទឹកដីអាមេរិកជាលើកទី២ បន្ទាប់ពីលោកធ្លាប់ទៅអាមេរិកម្តងកាលពីឆ្នាំ១៩៩៧។ ពិធីកររូបនោះ ធ្លាក់បទសម្ភាសនៅស្ថានទូតអាមេរិកជាច្រើនលើកច្រើនសា រហូតធ្វើឲ្យលោកត្រូវលុនតួប្រកាសសុំអង្វរស្ថានទូតអាមេរិកតាម កញ្ចក់ទូរទស្សន៍ទៀតផង។ ទីបំផុត នាយ ទុយ ក៏ទទួលបានការអនុញ្ញាត ដែលត្រង់ចំណុចនេះហើយ ទើបបានធ្វើឲ្យរូបលោករំភើបរំជួលចិត្តរហូតដល់យំៗមិនឈប់តែ ម្តង។

ក្នុងបទសម្ភាសជាមួយនឹងវេបសាយអាមេរិកមួយ រដ្ឋា និយាយទាំងសំណើចថា៖«ខ្ញុំបានធ្លាក់សម្ភាសអាមេរិកហ្នឹងច្រើនលើក ហើយ ស្ទើរតែខ្ញុំហ្នឹងរៀងចាល តែខ្ញុំនៅតែព្យាយាមព្រោះម្តាយខ្ញុំឈឺធ្ងន់ណាស់ ខ្ញុំត្រូវការប្រាក់មើលគាត់ អ៊ីចឹងនៅពេលខ្ញុំសម្ភាសនៅទូតអាមេរិកជាប់លើកនេះភ្លាម ទឹកភ្នែកខ្ញុំចាប់ផ្តើមហូរ ខ្ញុំយំរហូតឥតឈប់ គឺយប់តាំងពីទូតអាមេរិករហូតដល់ផ្ទះ ខ្ញុំរំភើបខ្លាំងពេក ខ្ញុំជិះឡានបណ្តើរ ខ្ញុំយំបណ្តើរ ខ្ញុំយំផងខ្ញុំទូរ-ស័ព្ទប្រាប់បងប្អូនផង»។

នៅពេលនេះ លោកសម្តែងនៅអាមេរិកបានជាង២ខែហើយ គឺនៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ លោកនឹងដល់ពេលត្រឡប់មកកម្ពុជាវិញតាមការគ្រោងទុក២ខែកន្លះ តែពិធីករសម្បូរវោហារូបនេះក៏បានឲ្យដឹងផងដែរថា ទោះបីជាលោកទៅដល់អាមេរិក ក៏ទឹកភ្នែករបស់លោកមិនឈប់ស្រក់ដែរ ខណៈដែលភ្ញាក់ផ្អើលនឹងទឹកចិត្តរបស់បងប្អូនខ្មែរនៅអាមេរិកមាន ការអាណិតអាសូរចំពោះលោក និងម្តាយដែលកំពុងមានជំងឺនោះ។

នាយ ទុយ បន្ថែមថា៖«ពួកគាត់បានដឹងថា ម្តាយខ្ញុំឈឺ ពួកគាត់ឈឺឆ្អាលអាណិតអាសូរចំពោះខ្ញុំ ខ្ញុំស្រក់ទឹកភ្នែកនៅពេលពួកគាត់យកចិត្តទុកដាក់ និងសន្ដោសចំពោះខ្ញុំ ជួយខ្ញុំបែបនេះ ហើយខ្ញុំដែលកំពុងនៅអាមេរិកនេះសូមលើកដៃអរគុណពួកគាត់ និងសូមអង្វរទេពតាជួយម្តាយខ្ញុំឆាប់ជាសះស្បើយពីជំងឺផង»។

នាយ ទុយបានបញ្ជាក់ថា នៅពេលតែជាងមួយសប្តាហ៍ទៀតប៉ុណ្ណោះ លោកនឹងមកដល់ប្រទេសកម្ពុជាវិញហើយ និងមកចូលបម្រើការងារជាពិធីករនៅទូរទស្សន៍ស៊ីធីអិនវិញ។

គួរ បញ្ជាក់ថា ម្តាយនាយទុយមានឈ្មោះ នៅ សុភី អាយុ៥២ឆ្នាំ មានកូនប្រុសស្រី៣នាក់ បានចាប់ផ្តើមធ្លាក់ខ្លួនឈឺយ៉ាងធ្ងន់ធ្ងរក្រោយពេលដែលលោក អ៊ឹង រដ្ឋា ហៅ ទុយ បញ្ចប់ជីវិតអាពាហ៍ពិពាហ៍របស់ខ្លួនជាមួយនឹងកូនសេដ្ឋិនីស្រុក ខ្មែរម្នាក់។ នាយទុយ បានសម្តែងការសោកស្តាយនឹងទង្វើរបស់ខ្លួនកន្លងមក ហើយបានប្រកាសសុំការជួយយកអាសារគ្រប់ទិសទីដើម្បីជួយម្តាយរបស់ ខ្លួន ពិសេសអង្វរស្ថានទូតអាមេរិក។

នាយ ទុយ ក៏បានទទួលការអនុញ្ញាតឲ្យចេញទៅសម្តែងច្រៀងនៅអាមេរិករយៈពេល២ ខែកន្លះ ជាមួយនឹងតារាសម្តែងអ្នកនាង សឿ សុធារ៉ា និងតារាចម្រៀង ស៊ឹម ថៃណា៕

ប្រភពព័ត៌មានពី៖ ភ្នំពេញប៉ុស្តិ៍

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

រថយន្ត សាន់យ៉ុង និងនីកសាន់ ដឹកឈើចូលក្រុងសៀមរាបស្ទើបាក់ថ្នល់គ្មានអ្នកបង្រ្កាប   អាន1752ដង អគ្គីភ័យឆេះផ្ទះប្រជាពលរដ្ឋជាច្រើនខ្នងនៅទល់មុខ CTN   អាន1770ដង លោក សូផ្លាតុង អភិបាលក្រុង បានចេញលិខិតបដិសេធចំពោះការចោទប្រកាន់តាមគេហទំព័រ   អាន2679ដង លោក​ មាស​ស៊ីណា ​ហៅ​ ឌីស៊ី​ណា​កំពង់​ធ្វើអា​ជីវក​ម្មរ៉ែមា​សខុសច្បាប់   អាន1676ដង ក្រុមអាជីវករនិងអ្នកដឹកទំនិញពីប៉ោយប៉ែត ទៅលក់តាមបណ្តារខេត្តនានា ត្អូញត្អែថាក្រុមគយចល័តខ...    អាន1507ដង ចោរ​ប្លន់​ហាង​លក់​ទូរ​ស័ព្ទដៃ​ក្បែរ​ផ្សាសូរិយា​ទាំង​ព្រឹក   អាន456ដង ហាង​អ៊ីនធឺណេត​កាហ្វេ​ត្រូវ​បាន​ហាម​មិន​ ឲ្យ​នៅ​ក្បែរ​សាលា​រៀន និង​មិនអោយ​លេង​ហ្គេមទេ   អាន1699ដង ឪពុកចុងអាកកូនអាយុ៣ឆ្នាំ   អាន1788ដង រដ្ឋាភិបាល​សម្ពោធ​វិមាន​ព្រះ​បរម​រូប​សម្ដេច​ឪ   អាន1921ដង ជ​ញ្ជីង​ថ្លឹង​រថយ​ន្តផ្លូ​វជា​តិលេ​ខ៣ ​កំពុងសប្បាយប្រ​មូលលុយ​ពី​អ្នក​ដឹក​ទំនិញ​   អាន1502ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
បទវិភាគ៖ តើសង្គ្រាមអាចកើតឡើងដូចសម្តីលោកហ៊ុនសែនដែរទេបើគណបក្សប្រឆាំងឈ្នះឆ្នោត? នៅ​លើភិភព​លោកនេះ គ្មាន​នរណាម្នាក់​ចង់​អោយ​ប្រ​ទេស​ជាតិមាន​សង្គ្រាម​កើត​ឡើង​នោះទេ សង្គ្រាម​អាច​ធ្វើ​អោយ​ប្រ​ទេស​ជាតិ​ធ្លាក់​ដុន​ដាម​ខាង​ផ្នែក​សេដ្ឋ​កិច្ច សង្គ្រាម​អាច​ធ្វើ​អោយ​មនុស្ស​ស្លាប់​ បែក​បាក់​ព...Read more
រឿងប្រ​វត្ត​កម្ពុជាក្រោម ជាស្នាដៃនិពន្ធ​របស់​សម្តេចតា ថត​នៅ​ប្រ​ទេស​កូរ៉េ សូមចុចមើល​ វីដេអូ ដែល​ជាស្នាដៃ​និពន្ធ​របស់​សម្តេច​តា ថតនៅ​ប្រ​ទេសកូរ៉េ ...Read more
ពុកខ្ញុំជាប៉ូលីសចរាចរណ៍ ការងារជាប៉ូលីសចរាចរណ៍ ឈរហាលក្តីហាលភ្លៀង ហាលខ្យល់ ដើម្បីការពារសន្តិសុខជូនប្រជារាស្ត្រ វាជាទង្វើ​មួយដ៏ល្អដែល​មិន​អាច​កាត់​ថ្លៃបាន។ ប៉ុន្តែក្នុងនោះ​ក៏មាន​ប៉ូលីស​ចរាចរណ៍មួយចំនួនតូចមិន​គោរព​ក្រម​សីលធម៌របស់...Read more
លោក ដោ ប៉ូ មេឈ្មួញរកស៊ីដឹកឈើធំជាងគេនៅខេត្តសៀមរាបគ្មានអ្នកហ៊ានបង្រ្កាប លោក ដោ ប៉ូ មេឈ្មួញ​រក​ស៊ី​ដឹក​ឈើ​ដុះ​ស្លែ​ធំមួយ​រូប​ ដែល​នរណា​ៗក៏គេ​ធ្លាប់​ស្គាល់​ឈ្មោះនោះ​បន្ទាប់​ពី​ធ្លាក់​ខ្លួន​ក្រ​កាលពី​ប៉ុន្មាន​ឆ្នាំមុននេះ​ ឥឡូវ​ឡើង​មាន​បាន​ដោយ​សារ​រក​ស៊ី​ដឹក​ឈើ​លើស​ច្បាប់​កំណ...Read more
មេប៉ុស្តិ៍ច្រកទ្វារអន្តរជាតិកោះរកា ល្បីថារាប់ក្បាលជនជាតិយួនឆ្លងដែនយកលុយដាក់ហោប៉ៅផ្ទាល់ខ្លួន ថ្មីៗ​នេះ​មេ​ប៉ុស្តិ៍​លោក ពេ​ជ មុនី​រតន៍ នាយ​ប៉ុស្តិ៍​ច្រក​ទ្វារ​ព្រំដែន​កោះ​រកា ដែល​ស្ថិត​នៅក្នុង​ឃុំ​កោះ​រកា ស្រុក​ពាម​ជរ ខេត្ត​ព្រៃវែង កំពុង​រង​នូវ​ការរិះគន់​យ៉ាង​ខ្លាំង​ពី​ប្រជាពលរដ្ឋ​ថា កំពុង​បាន...Read more
រថយន្តពណ៍ត្រេអ៊ីពាក់ស្លាកលេខខេមរភូមិន្ទ ដឹកឈើខុសច្បាប់ចូលក្រុងសៀមរាបដូចហែកឋិន សកម្ម​ភាព​រថយន្តពណ៍​ត្រេ​អ៊ីពាក់​ស្លាក​លេខ​ខេមរភូមិន្ទ ​ដឹក​ឈើ​ខុស​ច្បាប់​ពី​ស្រុក​វ៉ារិន​មក​ក្រុង​សៀមរាប​រាប់​សិប​គ្រឿង​នៅ​ពេល​យប់​ ​តែ​មិន​មាន​មន្រ្តី​ជំ​នាញ​ ឬ​ក្រុម​សមត្ថ​កិច្ច​ណា​ធ្វើ​ដឹង​ធ្វើ​លឺ...Read more
វិប្បត្តិស្នេហ៍ចាស់នៅក្រោមដើមជ្រៃ (មានសម្លេង) ពាក្យ​ស្លោក​មួយ​បាន​ពោលថា​​ កូលាប​តែង​មាន​បន្លា រី​ឯ​ស្នេហា​តែ​ង​មាន​ឧប្បសក្តិ អ្នក​ខ្លះ​មាន​ស្នេហា​មាន​សេច​ក្តី​សុខ អ្នក​ខ្លះ​មាន​ស្នេហា​បែ​ជា​មាន​ទុក្ខ​ ដោយ​សា​ការ​ព្រាត់​ប្រាស​ បែក​បាក់​ មិន​ទទួល​ប...Read more
១៤គុម្ភៈទិវានៃក្តីស្រលាញ់ឆ្នាំនេះមាននារីប៉ុន្មាននាក់ យកព្រហ្មចារីទៅប្តូរជាមួយផ្កា១ទង? កាភ្លើត​ភ្លើន​ ការ​ជ្រុល​និយម ការ​គាំទ្រតែ​វប្បធម៌បរទេស ការ​ត្រេក​ត្រអាលនិង​កាម​តណ្ហា​ស្នេហា​ដូរ​ផ្កា​១ទងនៅ​ថ្ងៃ​ទិវ​នៃ​ក្តី​ស្រ​លាញ់​ ឬហៅ​ថា Valentine’s Day របស់​​យុវជន​យុវតី នា​សម័យ​កាល​បច្ចុប្បន្ន​...Read more
ចម្រៀងបទ ជួយថែព្រៃឈើខ្មែរ Post by សារព័ត៌មាន កម្ពុជាសុវណ្ណភូមិ | Kampuchea Sovanphum News....Read more
បែកធ្លាយ​​បុរស​ម្នាក់ សរ​សេរ​​សំបុត្រ​​ទៅ​​ម្តាយ ​ពី​រឿង​​ចង់​​លែង​​ប្រ​ពន្ធ​ អ្នកម្តាយជាទីគោរពស្រលាញ់ អ្នក​ម្តាយ​ជាទីគោរពស្រលាញ់​ តើ​អ្នក​ម៉ែ​មាន​សេច​ក្តី​សុខ​ទុក្ខ​យ៉ាង​ណាដែរ? ជា​បឋម​កូន​សូម​ខន្តី​អភ័យ​ទោស​ដែល​ខ្វះ​ការ​គួរ​សម​ដោយ​សរសេរ​សំ​បុត្រ​ផ្ញើ​ជូន​អ្នក​ម៉ែ​ មិន​បាន​ទ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      34735នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    77068នាក់
ខែនេះ    224341នាក់
ឆ្នាំនេះ   2968645នាក់
សរុប   56567541នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 18:17