ពលរដ្ឋ​មួយ​ចំនួន​នៅ​ស្រុក​ពួក​ជម្លៀស​ចេញ​ពី​លំនៅ​ដោយសារ​ទឹក​ជំនន់

ដោយៈ សៀ វិចិត្រ សៀមរាប ថ្ងៃទី 18 ខែ 09 ឆ្នាំ 2012 វេលាម៉ោង 03:22 នាទី ចំនួនអានៈ 1775

ទឹកជំនន់ដោយសារភ្លៀងខ្លាំងបានចាប់ផ្តើមជន់លិចផ្លូវថ្នល់ និងស្រែចំការជាច្រើនហិកតារនៅតាមឃុំមួយចំនួន នៃស្រុកពួក ចម្ងាយប្រមាណ ៣០គីឡូម៉ែត្រ ភាគខាងលិចពីទីរួមខេត្តសៀមរាប រយៈពេល ២-៣ថ្ងៃចុងក្រោយនេះ។

មន្ត្រីសាលាស្រុកពួកបានឱ្យដឹងថា រយៈពេល ២-៣ថ្ងៃជាប់ៗគ្នានេះ មានប្រជាពលរដ្ឋជាច្រើនគ្រួសាររស់នៅក្នុងឃុំល្វា បានចាប់ផ្តើមជម្លៀសចេញពីលំនៅឋានទៅរកទីទួលសុវត្ថិភាព បន្ទាប់ពីមានទឹកជន់ខ្លាំង បណ្តាលឱ្យលិចភូមិឋាន និងស្រែចំការរបស់ពួកគេ។

លោក ពេជ្រ សុខាល័យ គឺជាអភិបាលស្រុកពួក បានមានប្រសាសន៍កាលពីរសៀលថ្ងៃច័ន្ទ ទី១៧ ខែកញ្ញា ថា ទឹកជំនន់ដែលបណ្ដាលមកពីភ្លៀងខ្លាំង បានលិចវាលស្រែចំការនៅតាមឃុំមួយចំនួន ក្នុងស្រុករបស់លោករយៈពេល ២-៣ថ្ងៃមកហើយ។

មន្ត្រីដដែលបានបញ្ជាក់ថា ទឹកជំនន់កំពុងគំរាមកំហែងទៅលើឃុំពី ៤ ទៅ ៥ ក្នុងចំណោមឃុំទាំងអស់ចំនួន ១៤ នៅក្នុងស្រុកនេះ៖ «តាម ពិតឃុំរើល វាលិចមុនគេ ប៉ុន្តែឥឡូវនេះវាស្រកចុះបន្តិចវិញហើយ ប្រហែលជាជិត ១តឹកដែរ។ មកទល់នឹងពេលនេះ មានតែឃុំល្វាមួយទេដែលបានជម្លៀសចេញពីតាមភូមិមកនៅតាមថ្នល់ ដោយសារភាពលិចលង់រឹតតែខ្លាំង។ មានឃុំផ្សេងទៀតក៏លិចដែរ ដូចជានៅឃុំយាង ក៏វាមានលិចផ្លូវទំនាក់ទំនងក្នុងភូមិដែរ ប៉ុន្តែមិនទាន់មានបញ្ហាលិចដល់ផ្ទះសម្បែងនៅឡើយទេ។ ការលិចលង់មាន ៤ ទៅ ៥ឃុំ ប៉ុន្តែឃុំចំនួន ២ទៀតនោះ អត់ទាន់រាយការណ៍មកច្បាស់ ព្រោះយើងអត់អាចធ្វើដំណើរទៅបានទេ ទាល់តែជិះទូក»

ទោះយ៉ាងណារហូតមកដល់ពេលនេះ អាជ្ញាធរស្រុកពួក នៅមិនទាន់ដឹងច្បាស់ពីចំនួនប្រជាពលរដ្ឋប៉ុន្មានគ្រួសារដែលបាន ជម្លៀសចេញពីលំនៅឋាន និងមានដីស្រែចំការចំនួនប៉ុន្មានហិកតារ កំពុងលិចលង់នៅក្នុងទឹកជំនន់នោះទេ។ អាជ្ញាធរបានឱ្យដឹងថា មានក្មេងម្នាក់បានលង់ទឹកជំនន់ស្លាប់កាលពីពីរថ្ងៃមុន នៅក្នុងឃុំពួក។

មន្រ្តីសាលាស្រុកពួកក៏ដូចជាអភិបាលស្រុកពួកជាមនុស្សកំជិលផះ។ទឹកលិចពីរបីថ្ងៃទៅហើយនៅមិនដឹងចំនួនពិតប្រាកដ។លោកថាទៅមិនរួចទាល់តែជិះទូក! ហើយម៉េចក៏មិនជិះទូកទៅ? ស្រុកពួកជាស្រុកធ្វើទូកលក់ ហេតុអីក៏លោករកទូកមួយជិះទៅមើលអ្នកស្រុកលិចទឹក ដើម្បីដឹងថាពួកគេត្រូវការអី។ មន្រ្តីបែបនេះគួរតែតំកើងឋានៈជាមន្រ្តីអានការសែតទើបសម។ចំជាផះកណ្តាលចង្រ្កានមែន។បើកិច្ចការដែលទាក់ទងនឹងលុយវិញ អូ! បុរសនេះត្រចៀកក៏វ័យ ដៃក៏រហ័ស! ហេ ហេ....!

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ទាហានសឹករងរារាំងមិនអោយប៉ូលីសសាងសង់ប៉ុស្តិ៍ព្រំដែន   អាន2249ដង សមត្ថកិច្ចផ្ទុះអាវុធជាង១០គ្រាប់ពេលចុះបង្ក្រាបគ្រឿងញៀន   អាន2145ដង មន្រ្តីក្រោមឱវាតសម្តេចហ៊ុនសែនផ្គើនបទបញ្ជាមិនបង្រ្កាបបទល្មើសឈើក្រញូង   អាន1703ដង លោក សាន្ត រដ្ឋស៊ីង ថៅកែដីឡូតិ៍នៅខេត្តសៀមរាប បានឧបត្ថមថវិការមួយចំនួនដល់លោក កេត ចន្រ្តា ដែ?...    អាន1936ដង កូវីដ១៩៖ហេតុអ្វីជនជាតិខ្មែរជ្រើសរើសជំនាញគ្រូពេទ្យជំនាញសន្តំ និង​ប្រពោធនកម្ម?   អាន1959ដង ​រំលោភ​កូនស្រី​​ខ្លួនឯង​​៦​ដង​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​   អាន1875ដង ចោរ​គ្មានបេះដូងបាញ់យកប៉ូតូ​ពេល​កំពុង​ឌុបស្រី​ស្នេហ៍​   អាន1684ដង ដល់ថ្ងៃសន្យាត្រីឆ្តោនៅពេញស្រះមិនចាប់លក់ ឯជំនាញក៏មិនចុះបង្រ្កាប   អាន1600ដង នាង ណូហ្សូម៉ីសាសាគឺ ថតស្រាតល្បីពេញពិភពលោក   អាន2595ដង ចៅក្រមតុលាការខេត្តសៀមរាបសម្រេចមិនឃុំខ្លួន អ្នកកាសែត និងមន្រ្តីបរិស្ថាន   អាន1676ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ពុកខ្ញុំជាប៉ូលីសចរាចរណ៍ ការងារជាប៉ូលីសចរាចរណ៍ ឈរហាលក្តីហាលភ្លៀង ហាលខ្យល់ ដើម្បីការពារសន្តិសុខជូនប្រជារាស្ត្រ វាជាទង្វើ​មួយដ៏ល្អដែល​មិន​អាច​កាត់​ថ្លៃបាន។ ប៉ុន្តែក្នុងនោះ​ក៏មាន​ប៉ូលីស​ចរាចរណ៍មួយចំនួនតូចមិន​គោរព​ក្រម​សីលធម៌របស់...Read more
ទាហានសឹករងរារាំងមិនអោយប៉ូលីសសាងសង់ប៉ុស្តិ៍ព្រំដែន កម្លាំងនគរបាល​វិរៈ​សេនា​តូច​ការពារ​ព្រំដែន​គោក​៨០៧​ បានសង់ប៉ុស្តិ៍នគរបាល ការពារ​ព្រំ​ដែនថ្មី នៅ​ចំណុច​បង្គោល​សីមា​លេខ​២៧ ឬ​ផ្លូវ​ព្រំដែន​លេខបូក ក្នុងភូមិ​ធ្លក ឃុំ​បន្ទាយឆ្មារ ស្រុក​​ថ្មពួក​ខេត្តបន្ទាយ...Read more
ប៉ូលិសស័ក្ក២ សឹនសៅ ត្រូវបានពលរដ្ឋចោទថា ឆបោកលុយ ១៧០០ដុល្លា រួចរតគេចខ្លួនបាត់ស្រម៉ោល ប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលជាជនរងគ្រោះ​ម្នាក់ក្នុងចំណោមប្រជាពលរដ្ឋ​ដែលជាជនរងគ្រោះជាច្រើននាក់ទៀតរស់នៅក្នុងភូមិថ្នល់បែកកើត ឃុំស្វាយទៀប ស្រុកចំការលើ ខេត្តកំពង់ចាម បាននិយាយរៀបរាប់ទាំងមិនអស់ចិត្តថា​អស់រយៈ...Read more
ភ្ញៀវទេសចរណ៍ថៃជាង១៥០០នាក់ ចូលមកទស្សនាប្រាសាទអង្គរវត្ត និងពង្រីកពាណិជ្ជកម្មរបស់ខ្លួននៅកម្ពុជា ភ្ញៀវ​ទេសចរណ៍​ថៃ ដែល​ត្រូវបាន​គេ​ដឹងថា ជា​អាជីវករ​ចំនួន​១៥៦៦​នាក់ បានធ្វើ​ដំណើរ​មក​ទស្ស​នា និង​សិក្សា​ពី​ការធ្វើ​ពាណិជ្ជកម្ម​នៅ​ទឹកដី​កម្ពុជា ខណៈ​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​ជិត​ចូល​មកដល់​នាពេល​ឆាប់ៗ​ខាង...Read more
ចម្រៀងបទ ជួយថែព្រៃឈើខ្មែរ Post by សារព័ត៌មាន កម្ពុជាសុវណ្ណភូមិ | Kampuchea Sovanphum News....Read more
អភិបាល​ខេត្ត​បន្ទាយមានជ័យ​ ព្រមាន​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ពី​ភាពមិនច្បាស់លាស់​ការងា​រ មិន​ដែល​មក​ធ្វើការ​រវល់​នៅតែ​ភ្នំពេញ​ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​បន្ទាយមានជ័យ លោក ជុង ឡឹម បាន​រង​ការ​អា​មាស​យ៉ាងខ្លាំង ក្នុង កិច្ចប្រជុំ​មួយ ត្រូវបាន​លោក គោ​ស៊ុំ សារឿ​ត អភិបាលខេត្ត​ព្រមាន​ពី​រឿង​អសកម្ម​មួយចំនួន​នៅក្នុង​មន្ទីរ ក្រៅពីនេះ​ក...Read more
រឿងទុំទាវ (មានវីដេអូ) ខ្សែភាពយន្តរឿងទុំទាវគឺជាកម្រងរឿងប្រវត្តិសាស្រ្តដែលដក់ជាប់ក្នុងក្រអៅបេះដូងកូនខ្មែរមិនអាចបំភ្លេចបានគ្រប់ៗជំនាន់ ធ្វើអោយអ្នកអាន អ្នកទស្សនា ស្រក់ទឹកភ្នែកដោយមិនដឹងខ្លួន ហើយថែមទាំងមានការកោដសរសើរតៗគ្នាមិនដាច...Read more
សូមសមត្ថ​កិច្ច​​គ្រប់លំ​ដាប់ថ្នាក់ និង​ប្រ​ជា​រាស្រ្ត​ខ្មែរ អានច្បាប់​ស្តីពី​ព្រៃ​ឈើ​ខ្លះៗផង ច្បាប់ស្តីពីព្រៃឈើ ជំពូក៨:  ការ​ហាមឃាត់ការ​ប្រ​មូល​ផល អនុផល​ព្រៃឈើ និងការ​ការពារព្រៃឈើ មាត្រា ៣២:  ព្រៃឈើ​ត្រូវ​បាន​ការ​ពារ​ប្រ​ឆាំងនឹង​រាល់​សកម្ម​ភាព​ដែល​ធ្វើ​អោយ​ខូច​ខាត បណ្តាល​មក​ពី...Read more
វីដេអូឯកសារស្តី​ពី​ រឿង​រាវ​របស់​លោក​ឈុត​វុទ្ធី វីរបុរស់អ្នក​ការពារ​ព្រៃ​ឈើ​លោក ឈុត-វុទ្ធី បាន​លាចាក​លោក​យើង​នេះ​ទៅ​ហើយ​ក្តី តែ​កិត្តិ​នាមដ៏ឧត្តុងឧត្តមល្បីសុះ​សាយ​គ្រប់​ទិស​ទី​ អំ​ពី​ស្នា​ដៃ​របស់​លោក​ នៅ​តែ​ដក់​ជាប់​ក្នុង​ក្រ​អៅ​ហេះ​ដូង​ជន​ជាតិ​ខ្ម...Read more
មន្ត្រី និងសកម្មជនគណបក្សសង្គ្រោះជាតិ៥រូបត្រូវបានតុលាការដោះលែងនៅថ្ងៃនេះ មន្ត្រី​និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​៥​រូប ត្រូវបាន​លោក លឹម មករ​ន្ទ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែ​មេសា ឆ្នាំ​២០១៥ ដោះ​លែងឲ្យ​នៅ​ក្រៅ​ឃុំ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      34471នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    76804នាក់
ខែនេះ    224077នាក់
ឆ្នាំនេះ   2968381នាក់
សរុប   56567277នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 18:08