ឱសថនិងសេរ៉ូមក្លែងក្លាយខូចគុណភាពត្រូវបានមន្រ្តីជំនាញដុតចោល

ដោយៈ សៀមរាប ថ្ងៃទី 22 ខែ 08 ឆ្នាំ 2012 វេលាម៉ោង 02:46 នាទី ចំនួនអានៈ 1748

កាលពីព្រឹក ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១២នេះ ម្សិលមិញនេះ មានការដុតបំផ្លាញចោលនូវឱសថ ហួសកាល កំណត់ប្រើប្រាស់ ឱសថដែលគ្មានការ អនុញ្ញាតិពីក្រសួងសុខាភិបាល និងគ្មានបិតលតាប័ត្រ បន្ទាប់ ពីការរឹបអូសនិងដកហូតបានជាបន្តបន្ទាប់ ពីបណ្តាឱសថស្ថាន និងគ្លីនិកមួយចំនួន នៅក្នុងក្រុងសៀមរាប ក្នុង រយ:ប្រមាណ៧ខែ ដើមឆ្នាំ២០១២ ពិធីដុតបំផ្លាញនេះ បានធ្វើឡើងនៅ មន្ទីរសុខាភិបាលខេត្តសៀមរាប។

មន្ត្រីផ្នែកគ្រប់គ្រងឱសថ នៃមន្ទីរសុខាភិបាលខេត្តបានឲ្យដឹងថា នៅក្នុងឆមាសទី១ ឆ្នាំ២០១២នេះ បន្ទាប់ពីមន្ត្រី ជំនាញ និងអង្គភាពពាក់ព័ន្ធធ្វើការចុះត្រួតពិនិត្យកន្លែងឱសថស្ថាន ឱសថស្ថានរង ក៍ដូចជាបណ្តាកន្លែងសម្រាក ព្យាបាលមួយចំនួន បានធ្វើការរកឃើញនូវ ឱសថជាច្រើនដែលហួសកាលកំណត់ប្រើប្រាស់។

ម្យ៉ាងឱសថមួយ ចំនួនគឺគ្មានបិតលតាប័ត្រ និងគ្មានការអនុញ្ញាតិពីក្រសួងសុខាភិបាល។ ហើយការដុតកំទេចចោល នូវឱសថ គ្រប់ប្រភេទ ពេលនេះមានចំនួន ៧៩៥មុខ ដែលក្នុងនោះមានថ្នាំគ្រាប់ចំនួន ៣១៥.៥៨៦គ្រាប់  សេរ៉ូមចំនួន ៦២០ដប  រួមនិងថ្នាំនិងសេរ៉ូមដែលមិនស្គាល់ឈ្មោះចំនួន ១៦០.៥គីឡូក្រាម។សូមរំឮកថា កាលពីដើមខែមិថុនា ឆ្នាំ២០១២ កន្លងទៅ សមត្ថកិច្ច ដែលមានមន្រ្តីមន្ទីរសុខាភិបាល នគរបាល ការិយាល័យ ប្រឆាំងបទល្មើសសេដ្ឋកិច្ច បានចុះពិនិត្យ ឆែកឆេរ និងបានរកឃើញថ្នាំពេទ្យរាប់រយមុខ/ប្រភេទ និងរាប់ម៉ឺនគ្រាប់/ដប/កញ្ចប់ ស្មើនឹង ១២៥គីឡូក្រាមដែលចរាចរឱសថខុសច្បាប់ និងមិនមានការអនុញ្ញាតពីក្រសួងសុខាភិបាលត្រឹមត្រូវ ហើយឱសថមួយ ចំនួនទៀតហួសកាលបរិច្ឆេទប្រើប្រាស់ នៅមន្ទីរសម្រាកព្យា បាលសុភមង្គល ដែលស្ថិតនៅភូមិចុងកៅស៊ូ សង្កាត់ស្លរក្រាម ក្រុង-ខេត្តសៀមរាប។

រហូតចុង ដដែល សមត្ថ កិច្ច អាជ្ញាធរ មន្ត្រីសុខាភិបាល បានចុះអនុវត្តសេចក្ដីសម្រេចរបស់ ក្រសួងសុខាភិបាល ស្ដីពី ការបិទមន្ទីរ សម្រាក ព្យាបាលជំងឺ "សុភង្គល"។

ដោយឡែក នៅដើមខែកក្កដា ឆ្នាំ២០១២ កម្លាំងសមត្ថកិច្ច និងមន្រ្តីសុខាភិបាល ព្រះរាជអាជ្ញារង អមសាលា ដំបូង ខេត្តសៀមរាប បានសម្រេចបញ្ឈប់ជាបណ្តោះ អាសន្ន និងធ្វើការផាកពិន័យ ជាទឹកប្រាក់ចំនួន ៥លាន រៀល ព្រមទាំងដកហូត ថ្នាំពេទ្យជាង ៤០មុខ សរុបទម្ងន់ ៣៥,៥គីឡូក្រាម ក្នុងនោះមានឱសថគ្រាប់ចំនួន ២០.៥១៧គ្រាប់។

ផ្ទះល្វែងលក់និងស្ដុក ឱសថខុសច្បាប់ មួយកន្លែងដែលស្ថិតក្នុងបុរីអង្គរសបភីងអាឃេត ស្ថិតនៅអាគារលេខA19 តាមបណ្តោយផ្លូវជាតិលេខ៦ ក្នុងភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុង-ខេត្តសៀមរាប។

មតិមហាជនមួយចំនួនបានដាក់ជាចំណោតថា តើឱសថស្ថាន ឱសថស្ថានរង និងមានទីតាំងលក់ ឱសថ ក្នុង ខេត្តសៀមរាប ប៉ុន្មានទៀតដែលកំពុងប្រកបរបរ ខ្វះគុណតម្លៃនៃវិជ្ជាជីវ: គ្មានក្រមសីលធម៌ មិនមានការទទួល ខុសត្រូវ និងមិនគោរពច្បាប់ ទម្លាប់ដែលបង្ករគ្រោះថ្នាក់ ដល់ពលរដ្ឋ បណ្ដាលមកពីការរកស៊ីលក់ដូរ ចរាចរ ស្ដុក ចែកចាយ នូវឱសថ ហួសកាលកំណត់ ប្រើប្រាស់ឱសថដែលគ្មានការអនុញ្ញាតិពីក្រសួងសុខាភិបាល និងគ្មាន បិតលតាប័ត្រនោះ។ ហើយមន្ត្រី សមត្ថកិច្ច ស្ថាប័ន អាជ្ញាធរ អ្នកពាក់ព័ន្ធ លោកនឹងធ្វើយ៉ាងណា ដើម្បីបន្ត ទប់ស្កាត់ និងឈានទៅលប់បំបាត់នូវរាល់ ការរកស៊ី លក់ដូរ ចរាចរ ស្ដុក ចែកចាយ នូវឱសថ ហួសកាលកំណត់ ប្រើប្រាស់  ឱសថគ្មានការអនុញ្ញាតិពីក្រសួងសុខាភិបាល គ្មានបិតលតាប័ត្រនោះ ប្រកបដោយប្រសិទ្ធភាព និង ការទទួលខុសត្រូវខ្ពស់ ព្រោះប្រជាពលរដ្ឋលោកមិនសូវមាន ឬគ្មានបទពិសោធន៍ យល់ដឹង ស្គាល់ ប្រើប្រាស់ ព្យាបាលឱសថ/ថ្នាំពេទ្យ ត្រឹមត្រូវថា តើក្លែងក្លាយ ឬត្រឹមត្រូវយ៉ាងណានោះ។

ទោះជាយ៉ាងណា មន្ត្រីការិយាល័យគ្រប់គ្រងឱសថ បានមានប្រសាសន៍ថា សម្រាប់ពេលខាងមុខទៀតនេះ ការិយាល័យ ជំនាញ និងបន្តធ្វើការចុះត្រួតពិនិត្យជាបន្តទៀត ដើម្បីគ្រប់គ្រងឲ្យបាននូវការប្រើប្រាស់ឱសថ ដែលមិនប្រក្រតី និងគ្មានការអនុញ្ញាតិ ពីក្រសួងសុខាភិបាល ដើម្បីជាប្រយោជន៍ ដល់ការថែរក្សា សុខមាល ភាពរបស់ប្រជាពលរដ្ឋ និងអ្នកប្រើប្រាស់ទូទៅ៕ដោយ ccj-media.com

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ទំនិញគេចពន្ធនៅតែបន្តដឹកចូលពីប្រទេស ថៃតាមច្រកជាច្រើននៅខេត្តបន្ទាយមានជ័យ   អាន1737ដង លោកជំទាវបណ្ឌិត លី អ៊ុំអេង បកស្រាយរឿងពលរដ្ឋ​មានមេខ្លោងនៅក្រោយខ្នងចង់យកដីចំការរបស់គាត់   អាន1614ដង ក្រុមហ៊ុនចំនួនពីររងការចោទថា រំលោភយកដីជនជាតិភាកតិចគួយ នៅព្រះវិហារ    អាន1655ដង សារគោរបជូនពរ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា   អាន2273ដង គណបក្សហ្វ៊ុនស៊ិនប៉ិច ប្តឹងរណឫទ្ធិលួចឧទ្ធម្ភាគចក្រលក់   អាន1806ដង នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកត្រពាំងផ្លុង លោក ស ថេន កាន់តែល្បីល្បាញខ្លាំងរឿងពុករល?...    អាន1990ដង ផ្សាដើមក្រឡាញ់ត្រូវអគ្គិភ័យឆេះជិតអស់   អាន3478ដង ពលរដ្ឋ និងយុវជនរាប់រយនាក់ ឈរឃ្លាំមើលនៅមុខតុលាការខេត្តសៀមរាប   អាន1932ដង រថយន្តសូគឺម៉ិចដឹកសាំងរបស់លោកសុខគង់បន្លំដឹកឈើក្រញូងខុសច្បាប់   អាន2448ដង តាអាយុ៦៧ឆ្នាំ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពីបទទិញពេស្យាចារកុមារ   អាន2410ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ឈើក្រញូងជិត២តោនត្រូវបានស្ថាប័ណតុលាការបញ្ជាអោយជំនាញរឹបអូសតាមផ្លូវច្បាប់ ឈើ​ក្រ​ញូង​ខុស​ច្បាប់​ជិត​២តោន ត្រូវ​បាន​លោក សំរិទ្ធសុខុន ព្រះ​រាជ​អាជ្ញា​រង​អម​សាលា​ដំ​បូង​តំ​ណាង​អយ្យ​ការ បញ្ជា​អោយ​កម្លាំង​រដ្ឋ​បាល​ព្រៃ​ឈើ​ខេត្ត​សៀម​រាប​រឹប​អូស​ទៅ​តាម​ផ្លូវ​ច្បាប់​ នៅ​រសៀល​ថ្ងៃទី...Read more
សមត្ថកិច្ចចាប់រថយន្តយីឌុបដឹកឈើធ្នង់២គ្រឿងរបស់អតីតអភិបាលរងខេត្តកំពង់ចាម ឈើធ្នង់ជិត៦០០ដុំ និងជាង៧០ម៉ែត្រគូប ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលសេដ្ឋកិច្ច សហការជាមួយផ្នែករដ្ឋបាលព្រៃឈើស្ទោង ខេត្តកំពង់ធំ ស្ទាក់ចាប់ឃាត់បានកាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៤ ខណៈឈើទាំងត្រូវបានដឹកតាមរ...Read more
ខេត្តឧត្តរមានជ័យក្លាយជាកន្លែងលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទគ្មានអ្នកបង្ក្រាប ល្បែង​កន្ទុយលេខ​ខុសច្បាប់ កំពុងបើក​លេង​យ៉ាង​គគ្រឹកគគ្រេង និង​យ៉ាង​អនាធិបតេយ្យ រីក​ដូច​ផ្សិត តែ​សមត្ថកិច្ច​ប៉ូលិស សមត្ថកិច្ច​អាវុធហត្ថ មិនដែល​បង្ក្រាប ដោយសារតែ​បានទទួល​សំណែន​ពី​ពួក​មេ​ឆ្នោត​ធំៗ​ទាំងនោះ...Read more
លោក រ័ត្នចាន់ណា មេបញ្ជាការរងប៉េអឹមខេត្តត្បូងឃ្មុំ ជាឈ្មួញជួញដូរឈើប្រណិតយ៉ាងសកម្ម មានសេក្តីរាយ​ករាណ៍មកថា មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្ត​ត្បូងឃ្មុំ​ឈ្មោះ រ័ត្ន​ចាន់ណា មិនបាន​​អនុវត្តន៍​ឱ្យបាន​ត្រឹមត្រូវ តាម​តួនាទី​និង​ភារកិច្ច​របស់​ខ្លួន​នោះទេ​ តែ​ផ្ទុយ​ទៅ​វិញ​លោក រ័ត្នចាន់ណា កំព...Read more
ទូច ហៀង ថៅកែសិប្បកម្មអត់ច្បាប់ បើករកស៊ីរាប់ឆ្នាំ មិនដែលឃើញសមត្ថកិច្ចចុះពិនិត្យ ឬបង្ក្រាបឡើយ ឃើញតែអ្នកទៅដាក់ខែ សិប្បកម្ម​ឈ្មោះ ទូ ហៀ​ង (​យាយ​ម៉ាប់​)​កំពុង​ក្លាយទៅជា​ទីតាំង​ស្តុក​ឈើ​និង​លក់​ឈើ​ប្រណិត​នៅក្នុង​ឃុំ​មេ​ម៉ង់ ស្រុក​កែវ​សីមា ខេត្ត​មណ្ឌលគីរី ហើយក៏​ជា​ជើង​ខ្លាំង​ល្បី​ឈ្មោះ​បោះ​សំឡេង​ជាច្រើន​ឆ្នាំ​មកហើយ​...Read more
iPhone 6 និង iPhone 6plus បង្ហាញខ្លួនលើទីផ្សារហើយ iPhone 6 និង iPhone 6plus បង្ហាញខ្លួនលើទីផ្សារហើយ ដែលមានតម្លៃ ជាង ១០០០ដុល្លា។ iPhone 6 isn’t simply bigger — it’s better in every way. Larger, yet dramatically thinner. More power...Read more
សូមសមត្ថ​កិច្ច​​គ្រប់លំ​ដាប់ថ្នាក់ និង​ប្រ​ជា​រាស្រ្ត​ខ្មែរ អានច្បាប់​ស្តីពី​ព្រៃ​ឈើ​ខ្លះៗផង ច្បាប់ស្តីពីព្រៃឈើ ជំពូក៨:  ការ​ហាមឃាត់ការ​ប្រ​មូល​ផល អនុផល​ព្រៃឈើ និងការ​ការពារព្រៃឈើ មាត្រា ៣២:  ព្រៃឈើ​ត្រូវ​បាន​ការ​ពារ​ប្រ​ឆាំងនឹង​រាល់​សកម្ម​ភាព​ដែល​ធ្វើ​អោយ​ខូច​ខាត បណ្តាល​មក​ពី...Read more
ប្រទេស​កម្ពុជា​ប្រារព្វ​ខួប​២​ឆ្នាំ នៃ​ថ្ងៃ​ចូល​ទីវង្គត់​នៃ​សម្ដេច​នរោត្តម​សីហនុ​ នៅ​ព្រឹក​ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០១៤នេះ ព្រះរាជ​ពិធី​គោរព​និង​ឧទ្ទិស​ថ្វាយ​ព្រះ​រាជកុសល​ដល់​ព្រះ​វិញ្ញាណក្ខន្ធ ព្រះករុណា ព្រះ​បរម​រតន​កោដ្ឋ​គម្រប់​២​ឆ្នាំ​បាន​ប្រារព្ធ​ធ្វើ​​​ ដោយ​មាន​ការចូលរួម​ពី​រដ...Read more
ជនសង្ស័យ២នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បញ្ជូនទៅតុលាការពាក់ព័ន្ធគ្រឿងញៀន ជនសង្ស័យ​២​នាក់​ត្រូវ​នគរបាល​ចាប់ខ្លួន ពាក់​ពន្ធ័​ករណី​ជួញដូរ​គ្រឿងញៀន ដកហូត បាន​ថ្នាំញៀន​មួយចំនួនធំ នៅលើ​ផ្ទះសំណាក់​ហ្គោដ​ឡាក់ ក្នុង​ភូមិ​ក្បាលស្ពាន​២ សង្កាត់​/​ក្រុង​ប៉ោយ ប៉ែត ខេត្ត​បន្ទាយមានជ័យ កាល...Read more
សំណុំរឿងលោក អ៊ាឆៃយិន ឈ្មួញរកស៊ីដឹកឈើក្រញូង ប៉ុនប៉ងបុក​សម្លាប់អ្នកកាសែត ត្រូវបានតុលាការតម្កល់ឥតចាត់ការ សំណុំរឿង​ឈ្មួញ​រក​ស៊ី​ដឹក​ឈើ​ក្រញូង​ បើក​រថ​យន្ត​បំបុក​រថ​យន្ត​អ្នក​កាសែត ប៉ុនប៉ង​មនុស្ស​ឃាត​ដោយ​ចេត​នា តាំង​ពី​ឆ្នាំ​២០១៣នោះ ត្រូវ​បាន​តុលាការ​ ខេត្តសៀម​រាប​ធ្វើ​ការ​តម្កល់​ឥត​ចាត់ការ​នេះ​បើ​យោង​តាម​...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      38496នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    80829នាក់
ខែនេះ    228102នាក់
ឆ្នាំនេះ   2972406នាក់
សរុប   56571302នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 20:36