ក្រុមចោរប្លន់ទូលក់មាសស្រុកពួកត្រូវបានសមត្ថកិច្ចបង្រ្កាប ដោយជោគជ័យ

ដោយៈ សៀ វិចិត្រ សៀមរាប ថ្ងៃទី 23 ខែ 07 ឆ្នាំ 2012 វេលាម៉ោង 03:30 នាទី ចំនួនអានៈ 1773

ករ​ណី​​ប្លន់​ប្រ​ដាប់​អា​វុធមួយ​បាន​កើត​ឡើង​ចំពោះ​អាជី​វករ​លក់​មាសពីរតូប​​នៅ​ផ្សារពួកស្ថិត​ក្នុង​​ភូមិ​អូរ​តា​ប្រាក់ ឃុំ​ពួក ស្រុក​ពួក ខេត្ដ​សៀមរាប​នៅ​ម៉ោង​១២​ថ្ងៃ​ទី​២៣ ខែកក្កដា ឆ្នាំ​២០១២ហើយ​លទ្ធ​ផល​ត្រូវ​បាន​សមត្ថ​កិច្ច​អោយ​ដឹង​នៅ​ប្រ​លប់​ល្ងាច​ដដែល​នេះថា ក្រុមចោរ​ត្រូវ​សមត្ថកិច្ច​បាញ់​អោយស្លាប់​​នៅ​នឹង​កន្លែង​​ចំនួន​​៣​​នាក់​ ​​របួស​ធ្ងន់​​​​ម្នាក់​​ និងប្រជា​ពល​រដ្ឋ​ម្នាក់​ត្រូវ​បាន​ចោរ​បាញ់​សំ​លាប់ហើយ​៣​នាក់​ទៀត​រង​របួស​ខណៈ​ពេល​ដែល​​ប្រ​ជា​ពល​រដ្ឋ​​រង​គ្រោះ​​ទាំង​នោះ​ ត្រូវ​បាន​​ក្រុម​ ចោរ​​ចាប់​​ជា​​ចំ​ណាប់​ខ្មាំង​ និងប៉ូ​លីស​​ម្នាក់ ត្រូវ​បាន​​ក្រុម​ចោរ​​ជិះ​​បំ​​បុក​​ឱ្យ​​បាក់​​ភ្លៅ​​ខាង​ស្ដាំ​​ផង​ដែរ​។​ ​សមត្ថ​កិច្ច​​បាន​អោយ​ដឹង​ថា នៅ​ពេល​​ក្រុម​ចោរ​​ចូល​ទៅ​​ដល់​ គឺ​​ចោរ​​បាន​​ប្លន់​​តូប​​លក់​​មាស​​របស់​​ជន​​រង​គ្រោះ​​ឈ្មោះ ​គោ-ស៊ុម​រដ្ឋា​ ភេទ​​ប្រុស​ អាយុ​៤២​​ឆ្នាំ ​ត្រូវ​ជា​​ប្ដី ​និង​​ប្រ​ពន្ធ​​ឈ្មោះ ចាន់-សា​រឿប​ អាយុ​៣៦​ឆ្នាំ​ ​រស់​នៅ​​ភូមិ​​គោក​​ដូង ឃុំ​​ពួក​ ស្រុក​​ពួក​ ហើយ​ពួក​គាត់​បាត់​បង់​​មាស​​គ្រឿង​ ដែល​មាន​​​តំ​លៃ​​ប្រ​មាណ​​ជាង​​២​​ម៉ឺន​​ដុល្លារ។​ ​ម្ចាស់​​​តូប​​​លក់​​​មាស​​​ទី​​២​​​​​​មាន​​ឈ្មោះ​ ណៃ-សំបូរ ភេទ​​ប្រុស​ អាយុ​​២៧​​ឆ្នាំ ​ត្រូវ​ជា​​ប្ដី​ និង​​ប្រ​ពន្ធ​​ឈ្មោះ ​ជួរ-ណៃ​សៀម​ អាយុ​​២៥​​ឆ្នាំ​ រស់​នៅ​​ភូមិ​​គោក​ស្រុក​ ឃុំ​ពួក​​ ស្រុក​ពួក​ បាន​​បាត់​បង់​​មាស​​គ្រឿង​ និង​​លុយ​​ដែល​មាន​ចំ​នួន​​ទឹក​ប្រាក់​​សរុប​​ជាង​​៥​​ម៉ឺន​​ដុល្លារ​។​ ​បន្ទាប់​ពី​ប្លន់​​រួច​​ក្រុម​ចោរ​ប្លន់​​ចំ​នួន​​៣​​នាក់ បាន​រ​ត់​ម​ក​មុខ​​ផ្សា​រ​ហើយ​​ជិះ​​ម៉ូតូ​​រួម​គ្នា ​ដោយ​មាន​​រថ​យន្ដ​​ធុន​​កាម​រី ដែល​មាន​​ក្រុម​ចោរ​​ម្នាក់​​ជា​​អ្នក​បើក បាន​​ជិះ​​បិទ​គូទ​​ពី​ក្រោយ​​ម៉ូតូ​ ហើយ​​រថ​យន្ដ​​កាម​រី​រ​បស់​​ចោរ​ បាន​​ជិះ​​ទៅ​​បំ​​បុក​​នគរ​បាល​ ម្នាក់​​ពាក់​​ស័​ក្កិ​​២​​ឈ្មោះ​ ម៉ៃ-សុ​ធន់​ ប្រ​ធាន​​ប៉ុស្ដិ៍​​ពោធិ​​ទ្រាយ​ ដែល​​កំ​ពុង​​ជិះ​​ម៉ូតូ​​បណ្ដាល​ឱ្យ​បាក់​ជើងខាង​​ស្ដាំ​ ហើយ​​ចោរ​​បាន​​បើក​ ឡាន​​និង​​ម៉ូតូ​​តាម​ផ្លូវ​​ជាតិ​លេខ​​៦​ ទៅ​​ទិស​​ខាង​លិច​ និង​​ក្រោយ​មក​​ចោរ​ប្លន់​​ចំនួន​​៣​​នាក់​ ដែល​​បាន​​ផ្ដួល​​ម៉ូតូ​​ចោល​ ហើយ​ក៏​ឡើង​មក​​ជិះ​ឡាន​​ជា​មួយ​គ្នា​​បើក​​គេច​​តែ​ម្ដង​។​ នៅពេល​​ក្រុម​ចោរ​​ជិះ​​ចេញ​​កំ​​លាំង​​សមត្ថ​កិច្ច​​ស្រុក​​ពួក​ បាន​​ដេញ​តាម​​ពី​ក្រោយ​ ហើយ​​បន្ទាប់​មក​​ក៏​មាន​​ការ​ អន្ដ​រា​​គម​ន៏​​ពី​​នគរ​បាល​​ខេត្ដ​ កង​រាជ​អា​វុធ​ហត្ថ​​ខេត្ដ​ និង​​តំ​បន់​​ប្រតិ​ប​ត្ដិ​​ការ​​សឹក​​រង​​ខេត្ដ​ តាម​​ពី​ក្រោយ​​ដល់​​ចំ​ណុច​​ភូមិ​​គោកថ្មី​​ ឃុំ​ល្វា​ ស្រុក​​ពួក​​។ ​ក្រុម​ចោរ​​ទាំង​​៤​​នាក់​បាន​​ចាប់​​ប្រ​ជា​ពល​រដ្ឋ​​ជា​ច្រើន​​នាក់​​ធ្វើ​ជា​​ចំ​ណាប់​ខ្មាំង​ ក្រោយ​មក​​ ជន​រង​គ្រោះ​​ម្នាក់ ​ឈ្មោះ ហៃ-ក្ដាន់​ ភេទ​​ប្រុស ​អាយុ​២៩​​ឆ្នាំ​ រស់​នៅ​​ភូមិ​រកា​ ឃុំ​ល្វា​ ស្រុក​​ពួក​ ត្រូវ​បាន​​ក្រុម​ចោរ​​បាញ់​​សំលាប់​ និង​​ពល​រដ្ឋ​​៣​​នាក់​​ទៀត​ ក្នុង​នោះ​​មាន​​ក្មេង​​ម្នាក់​​ត្រូវ​បាន​​ចោរ​​បាញ់​​ឱ្យ​​របួស​​ជា​​បន្ដ​បន្ទាប់​។​ ក្រុម​ចោរ​ប្លន់​​បាន​​ប្រើ​​អា​វុធ​ខ្លី​​១​​ដើម​ និង​​អា​ការ​​មួយ​​ដើមបាន​​បាញ់​​មក​លើ​​សមត្ថ​កិច្ច​​យ៉ាង​ ចាស់​ដៃ ​ហើយ​​សមត្ថ​កិច្ច​​បាន​ទទួ​ល​បទ​បញ្ជា​ពី​​ថ្នាក់​លើ សំ​រេច​​បាញ់​​តបត​​ជា​មួយ​​ចោរ​​វិញ​ នៅ​​ចំ​ណុច​​វាល​ស្រែ​​ខាង​ជើង​​ភូមិ​ ជាង​១​​គី​ឡូ​ម៉ែត្រ​ បណ្ដាល​ឱ្យ​​ក្រុម​ចោរ​​ចំនួន​​៣​​នាក់​ បាន​​ងាប់​​នៅ​នឹង​កន្លែង​​កណ្ដាល​វាល​​ស្រែ​​ក្នុង​​ថ្លុក​ឈាម​ និង​​ចោរ​​ម្នាក់​ទៀត​​បាន​​រង​របួស​​ធ្ងន់​។​ ​សូម​​បញ្ជាក់​ដែរ​ថា ​មាសដែលក្រុម​ចោរ​ប្លន់បាន​យក​ទៅ​ត្រូវ​បាន​សមត្ថ​កិច្ចប្រ​មូលអោយ​ទៅ​ម្ចាស់​ដើម​វិញ ហើយ​សមត្ថ​កិច្ច​ពុំ​ទាន់​ស្គាល់ឈ្មោះ​​ចោរប្លន់​ទាំង​៣​នាក់​ដែល​ស្លាប់និង​ភូមិ​ឃុំ​រស់នៅ​ទីកន្លែង​ណានៅ​​ឡើយ​ទេ។ចំណែក​ ​ចោរ​ប្លន់​​ម្នាក់​ទៀត​ ដែល​​រង​របួស​​ធ្ងន់​ និង​​ប្រ​ជា​ពល​រដ្ឋ​​ដែល​​រង​របួស​​ត្រូវ​បាន​​សមត្ថ​កិច្ច​​បញ្ជូន​​ទៅ​កាន់​​មន្ទីរ​ពេទ្យ​​ខេត្ដ​​សៀម​រាប​ ដើម្បី​​សង្រ្គោះ​ភ្លាមៗ​៕
ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

បើក​យុទ្ធនាការ​៤​ថ្ងៃ​ រកឃើញ​ឈើ ​១២១​ម៉ែត្រគូប ​រណាយន្ត៧ គ្រឿង​ក្នុង​តំបន់​ព្រៃឡង់​    អាន1695ដង តារិនម្ចាស់ការដ្ឋានបូមខ្សាច់បន្ទាយស្រី ថារថយន្តដឹកដីខ្សាច់ធ្លាក់ពេញថ្នល់មិនមែនជារបស់?...    អាន1813ដង គណបក្ស​ប្រជាជន​កម្ពុជា​ប្រារព្ធ​ខួប​ជ័យ​ជម្នះ ៧មករា   អាន1582ដង សមត្ថកិច្ចចំរុះចុះបង្ក្រាបសិប្បកម្មកែឆ្នៃបង្កប់ឈើក្រញូងបីកន្លែងទល់មុខគ្នាដូចមុំចង្ក?...    អាន2351ដង កូនប្រុស​ស្នងការ​នគរបាល​ខេត្តកណ្តាល បាញ់ផ្អើលក្រុងតា​ខ្មៅ​គ្មាន​អ្នក​ហ៊ានចាប់   អាន1543ដង ពលរដ្ឋនិងអ្នកតាមដានការបង្ក្រាបឃ្លាំងស្តុកឈើក្រញូងរបស់ជនជាតិវៀតណាមបានដាក់ការសង្ស័យថា ?...    អាន1671ដង នារីយុវសិស្សម្នាក់ចុះងូតទឹកបឹងយក្សឡោមមិនពាក់អាវពោងត្រូវបានលង់ទឹកស្លាប់   អាន3320ដង លោក​ទេព-ពុំសែន​អធិការ​ស្រុកពួក​បាន​បញ្ជូន​សំណុំ​រឿង​គ្រោះ​ថ្នាក់ចរាចរណ៍​កាល​ថ្ងៃទី​២?...    អាន1720ដង លោក ហ៊ុនសែន ៖ ខ្ញុំមិនចំណុះបរទេស?   អាន1662ដង ភាពសិចស៊ីធ្វើអោយ ឆៃលីដាឡែន ធ្លាក់កូដ   អាន1823ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ជនសង្ស័យ២នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បញ្ជូនទៅតុលាការពាក់ព័ន្ធគ្រឿងញៀន ជនសង្ស័យ​២​នាក់​ត្រូវ​នគរបាល​ចាប់ខ្លួន ពាក់​ពន្ធ័​ករណី​ជួញដូរ​គ្រឿងញៀន ដកហូត បាន​ថ្នាំញៀន​មួយចំនួនធំ នៅលើ​ផ្ទះសំណាក់​ហ្គោដ​ឡាក់ ក្នុង​ភូមិ​ក្បាលស្ពាន​២ សង្កាត់​/​ក្រុង​ប៉ោយ ប៉ែត ខេត្ត​បន្ទាយមានជ័យ កាល...Read more
Apple iPhone 6 official sales kick off in a number of countries Apple’s second wave of iPhone 6 sales has just kicked off with customers in New Zealand getting access to the device through retail stores and online as we roll into the morning o...Read more
តំណាងរាស្ត្រ​បក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​សៀម​រាម ប្រាប់លោក​​ហ៊ុន ម៉ា​នី​​ ​ឲ្យដូរ​​ខ្លោងទ្វារ​​អង្គ​រ​សង្ក្រាន​​ចេញ អ្នក​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​សៀម​រាម លោក​ អ៊ុំ សំអាន បានប្រាប់ ឲ្យលោក​ ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និងជាអ្នកតំណាងរាស្ត្រគណបក្ស ប្រជា ជនកម្ពុជា នឹងជា កូនប្រ...Read more
គ្រូពេទ្យឡើងតណ្ហាដល់កំរិត ចាក់ថ្នាំរំលោភប្រពន្ធអ្នកជំងឺបានសម្រេច រឿងដ៏​ចម្លែក​ដែល​ពុំ​ដែល​ធ្លាប់​លឺមួយ​បាន​កើត​ឡើងដោយ​ គ្រូពេទ្យ​​បង្អែក​ ​ផ្នែក​វះកាត់​​ម្នាក់​​បាន​រត់គេច​ខ្លួន​ពី​​មន្ទីរពេទ្យ​បង្អែក​ខេត្តក្រចេះនៅ​​​ព្រឹក​ថ្ងៃ​ទី​១៨​ ខែកក្កដា​ ឆ្នាំ​២០១៥​នេះ​ បន្ទ...Read more
ទិដ្ឋភាពគណបក្សសង្គ្រោះជាតិ​ធ្វើ​បាតុកម្ម​អហឹង្សាថ្ងៃទី១៥ សូមមើល​ រូបភាព និង​វីដេអូ សកម្មភាព​គណបក្ស​សង្គ្រោះ​ជាតិ​ដង្ហែ​ក្បួន​បាតុកម្ម​អហឹង្សា ថ្ងៃទី​១៥​នៅ​រាជ​ធានី​ភ្នំពេញ។ ...Read more
និស្សិតប្រកាសធ្វើបដិវត្តន៍ពណ៌ក្នុងហ្វេកប៊ុកដែលត្រូវសមត្ថកិច្ចចាប់ខ្លួនបដិសេធមិនផ្តល់ចម្លើយ យោង​តាម​ប្រ​ភព​ព័ត៌​មាន​បាន​អោយ​ដឹងថា យុវជន​​​ក្លាហាន​ជា​និស្សិត​សកល វិទ្យា​ល័យ​ខេមរៈ ម្នាក់​កំពុង​ជាប់ពន្ធនាគារ​ព្រៃ​ស រឿង​ប្រកាស​ធ្វើ​បដិវត្តន៍​ពណ៌​ក្នុង​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ក​ប៊ុ​ក បដិសេធ​...Read more
លោក ចេង ដារ៉ាវុធ ផ្ញើលិខិត​អយុត្តិធម៌ជូន​ចម្តេច ហ៊ុន សែន នាយករដ្ឋ​មន្ត្រី​នៃ​ព្រះរាជាណាចក្រកម្ពុជា លោក ចេង ដារ៉ាវុធ អតីតប្រ​ធាន​ស្តីទី នាយកដ្ឋាន​សុខមាលភាពមនុស្ស​ចាស់​នៃ​ក្រ​សួង​សង្គម​កិច្ច បាន​ប្រាប់​កម្ពុជា​សុវណ្ណ​ភូមិ​ថា លោក​មាន​រឿង​អយុត្តិធម៌ ដែល​ធ្វើ​អោយ​លោក​មាន​ការ​ឈឺ​ចុច​ចាប់​ខ្លោច​ផ្សាជា​ទី​...Read more
ទូច ហៀង ថៅកែសិប្បកម្មអត់ច្បាប់ បើករកស៊ីរាប់ឆ្នាំ មិនដែលឃើញសមត្ថកិច្ចចុះពិនិត្យ ឬបង្ក្រាបឡើយ ឃើញតែអ្នកទៅដាក់ខែ សិប្បកម្ម​ឈ្មោះ ទូ ហៀ​ង (​យាយ​ម៉ាប់​)​កំពុង​ក្លាយទៅជា​ទីតាំង​ស្តុក​ឈើ​និង​លក់​ឈើ​ប្រណិត​នៅក្នុង​ឃុំ​មេ​ម៉ង់ ស្រុក​កែវ​សីមា ខេត្ត​មណ្ឌលគីរី ហើយក៏​ជា​ជើង​ខ្លាំង​ល្បី​ឈ្មោះ​បោះ​សំឡេង​ជាច្រើន​ឆ្នាំ​មកហើយ​...Read more
លោក កែវវ័យ ប្រធានមន្ទីរធនធានទឹកខេត្តពោធិ៍សាត់ព្យាយាមបិទបាំងអំពើពុករលួយរបស់ខ្លួនបើទោះជាមន្រ្តីថ្នាក់ក្រោមចោទប្រកាន់ក៏ដោយ ការ​ប្រ​ព្រឹត្តិអំពើពុករលួយ​របស់​លោក កែវ វ័យ ប្រធាន​មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​ខេត្តពោធិ៍សាត់​ត្រូវបាន​មន្ត្រីក្រោមឱវាទ​លាតត្រដាង​ជា​សាធារណៈ ហើយ​ជំរុញ​ឲ្យ​ក្រសួង​ធនធានទឹក ​និង​អង្គភាព​ប្រឆាំង​អំពើពុក...Read more
ពលរដ្ឋសហគមន៍កាណូតទេសចរណ៍ឃុំកំពង់ភ្លុគលើកគ្នាមកតវ៉ាថា ក្រុមហ៊ុនស៊ូជីងនៅតែមិនគោរព សជណ របស់រដ្ឋាភិបាល ដោយអោយបុគ្គលិកព្យាយាម មកដាក់បញ្ជរលក់សំបុត្រដដែល ប្រ​ជា​ពល​រដ្ឋ​២៥០គ្រួសា នៅ​ឃុំ​កំពង់ភ្លុគ បាន​លើក​គ្នា​មក​តវ៉ានៅ​ចំ​ណុច​ភូនិ​កំ​​ពង់​ថ្កូវ ឃុំ​មាន​ជ័យ​ ស្រុក​បាន​សាទបាគង តាំង​ពី​ម៉ោង​៩ព្រឹក​រហូត​ដល់​ល្ងាច​ថ្ងៃទី១០ ខែ​មិ​ថុ​នា​ ឆ្នាំ២០១៥ ដោយពួកគាត់...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      35105នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    77438នាក់
ខែនេះ    224711នាក់
ឆ្នាំនេះ   2969015នាក់
សរុប   56567911នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 18:32