ក្រសួង​ព័ត៌មាន​ថ្កោលទោស​ការ​ប្រើ​ហិង្សា​ទៅ​លើ​អ្នក​កាសែត

ដោយៈ ទេព សុរ៉ាវី សៀមរាប ថ្ងៃទី 05 ខែ 05 ឆ្នាំ 2014 វេលាម៉ោង 03:21 នាទី ចំនួនអានៈ 1884

ក្រុម​អ្នក​សារព័ត៌មាន​កំពុង​តែ​ព្រួយ​បារម្ភ​ចំពោះ​ការ​វាយ​ប្រហារ​ហិង្សា​ពី​កងកម្លាំង​បង្ក្រាប​បាតុកម្ម​របស់​រដ្ឋាភិបាល នៅ​ពេល​ដែល​ពួកគេ​ទៅ​យក​ព័ត៌មាន និង​ថត​ផ្តិត​យក​រូបភាព។ ការ​វាយ​ប្រហារ​មិន​រើស​មុខ​របស់​កម្លាំង​បង្ក្រាប​បាតុកម្ម​ក្នុង​ដំណាក់​កាល​ចុង​ក្រោយ​ទៅ​លើ​អ្នក​កាសែត​ជាតិ អន្តរជាតិ​នេះ ធ្វើ​ឲ្យ​មានការ​រិះគន់​ជាច្រើន ពិសេស​ទៅ​លើ​ស្ថាប័ន​ក្រសួង​ព័ត៌មាន ដែល​ជា​អាណាព្យាបាល​របស់​អ្នក​កាសែត បន្ទាប់ពី​ថ្នាក់ដឹកនាំ​ក្រសួង​មួយ​នេះ​លើក​ឡើង​ថា ការ​ប្រើ​ហិង្សា​លើ​អ្នក​កាសែត​គឺ​ជា​រឿង​ចៃដន្យ ខណៈ​ដែល​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​កម្ពុជា អំពាវនាវ​យ៉ាង​ទទូច​ដល់​រដ្ឋាភិបាល​អោយ​គោរព​សេរីភាព និង​ធានា​សុវត្ថិភាព​អ្នក​សារព័ត៌មាន។

ការ​រិះគន់​ផ្ទួនៗ​ចំពោះ​ការ​វាយ​ប្រហារ​ហិង្សា​ទៅ​លើ​អ្នក​កាសែត​ជាតិ អន្តរជាតិ ពី​កងកម្លាំង​បង្ក្រាប​បាតុកម្ម​របស់​រដ្ឋាភិបាល ធ្វើ​ឲ្យ​ថ្នាក់ដឹកនាំ​ក្រសួង​ព័ត៌មាន ចេញ​សេចក្ដី​ថ្លែងការណ៍​ដ៏​កម្រ​មួយ​ចំ​ថ្ងៃ​អាទិត្យ ជា​ថ្ងៃ​ឈប់​សម្រាក ដើម្បី​ថ្កោល​ទោស​ចំពោះ​ការ​គំរាម​កំហែង​ហិង្សា​ទៅ​លើ​អ្នក​កាសែត។

​ក្រសួង​ព័ត៌មាន​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​មួយ​នៅ​ថ្ងៃ​ទី​៤ ឧសភា ដោយ​ចាត់​ទុក​ការ​គំរាម​កំហែង​អំពើ​ហិង្សា ការ​រឹប​អូ​សម្ភារៈ និង​ការ​ប្រមាថ​ចំពោះ​អ្នក​កាសែត ជា​ការ​រំលោភ​បំពាន​ធ្ងន់ធ្ងរ​ដល់​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា។

ក្រសួង​ព័ត៌មាន អំពាវនាវ​ដល់​ក្រុម​អ្នក​តវ៉ា បាតុករ និង​អាជ្ញាធរ​មាន​សមត្ថកិច្ច កងកម្លាំង​រក្សា​សន្តិសុខ​សណ្ដាប់ធ្នាប់ ត្រូវ​ប្រកាន់​យក​នូវ​ការ​អនុវត្ត​សិទ្ធិ​សេរីភាព និង​សមត្ថកិច្ច​របស់​ខ្លួន​ឲ្យ​បាន​ត្រឹមត្រូវ​តាម​ច្បាប់។

​ការ​ចេញ​សេចក្ដី​ថ្លែងការណ៍​នេះ ធ្វើ​ឡើង​២​ថ្ងៃ ក្រោយ​មាន​ការ​វាយប្រហារ​ហិង្សា​ទៅ​លើ​អ្នក​កាសែត វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ វីអូឌី (VOD) និង​អ្នក​កាសែត​បរទេស កាល​ពី​ថ្ងៃ​ទី​២ ឧសភា នៅ​ពេល​ដែល​ពួកគេ​ទៅ​យក​ព័ត៌មាន និង​ថត​ផ្ដិត​យក​សកម្មភាព​ដែល​ក្រុម​សន្តិសុខ​ខណ្ឌ​ដូនពេញ វាយ​ទៅ​លើ​ពលរដ្ឋ និង​អ្នក​តវ៉ា នៅ​ក្បែរ​ទីលាន​ប្រជាធិបតេយ្យ។

​ក្រុម​អ្នក​សារព័ត៌មាន​បាន​បង្ហាញ​ការ​ព្រួយ​បារម្ភ​ចំពោះ​ការវិវត្តន៍​ចុង​ក្រោយ​របស់​កម្លាំង​បង្ក្រាប​បាតុកម្ម​ប្រឆាំង​អ្នក​តវ៉ា ហើយ​យុទ្ធសាស្ត្រ​នៃ​ការ​បង្ក្រាប​នេះ បាន​ងាក​ទិសដៅ​មក​លើ​អ្នក​សារព័ត៌មាន នៅ​ពេល​ដែល​កម្លាំង​បង្ក្រាប​ទាំង​នោះ មិន​ចង់​ឲ្យ​ធ្លាយ​រូបភាព ឬ​ព័ត៌មាន​ពី​ការ​ប្រើ​អំពើ​ហិង្សា​ផ្សព្វផ្សាយ​ជា​សាធារណៈ តាម​ទំព័រ​សារព័ត៌មាន​នានា។

​នាយក​វិទ្យាស្ថាន​កម្ពុជា​សម្រាប់​ការសិក្សា​ផ្នែក​សារព័ត៌មាន លោក មឿន ឈានណារិទ្ធ បារម្ភ​ថា ការ​ចេញ​សេចក្ដី​ថ្លែងការណ៍​របស់​ក្រសួង​ព័ត៌មាន​នៅ​ពេល​នេះ គឺ​មិន​មាន​ប្រសិទ្ធភាព​និង​ឥទ្ធិពល​អ្វី​ជា​ដុំកំភួន ដើម្បី​រារាំង​ចំពោះ​ក្រុម​កម្លាំង​បង្ក្រាប​របស់​រដ្ឋាភិបាល​ដែល​វាយ​ប្រហារ​ទៅ​លើ​ពលរដ្ឋ និង​អ្នក​សារព័ត៌មាន​ឡើយ។

លោក មឿន ឈានណារិទ្ធ៖ «សូម្បី​តែ​រាជរដ្ឋាភិបាល​ក៏​តែងតែ​អះអាង​ថា ប្រទេស​កម្ពុជា​យើង​គោរព​នូវ​សេរីភាព​បញ្ចេញ​មតិ សេរីភាព​សារព័ត៌មាន​ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ ប៉ុន្តែ​ជា​អកុសល ការ​អនុវត្ត​ជាក់ស្ដែង​តែងតែ​រំលោភ​លើ​សេរីភាព​សារព័ត៌មាន សេរីភាព​បញ្ចេញ​មតិ។ អ៊ីចឹង​យើង​មិន​ដឹង​ថា តើ​សេចក្ដី​ថ្លែងការណ៍​របស់​ក្រសួង​ព័ត៌មាន មាន​ឥទ្ធិពល ឬ​មាន​អំណាច​កម្រិត​ណា​ចំពោះ​អាជ្ញាធរ​មូលដ្ឋាន​ជា​អ្នក​អនុវត្ត​ច្បាប់។ អ្វី​ដែល​យើង​សោក​ស្ដាយ​នោះ គឺ​នៅ​ពេល​ដែល​អ្នក​សារព័ត៌មាន​ត្រូវ​គេ​វាយ​ប្រហារ គឺ​ក្រុម​អ្នក​វាយ​ប្រហារ គឺ​ក្រុម​អ្នក​អត់​យល់​ច្បាប់​សោះ»

អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​កម្ពុជា បាន​អំពាវនាវ​ដល់​រដ្ឋាភិបាល​អោយ​គោរព​សេរីភាព និង​ធានា​សុវត្ថិភាព​អ្នក​សារព័ត៌មាន។ មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា និង​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC) ជំរុញ​អោយ​រដ្ឋាភិបាល​ចេញ​បញ្ជា​ភ្លាមៗ អោយ​កងកម្លាំង​អាជ្ញាធរ​បញ្ចៀស​ការ​ដៅ​មុខសញ្ញា​លើ​អ្នក​សារព័ត៌មាន និង​ស៊ើបអង្កេត​រាល់​ការ​ប្រើ​ហិង្សា​លើ​អ្នក​សារព័ត៌មាន។

​សម្រាប់​ឆ្នាំ​២០១៤ នេះ អង្គការ​ឃ្លាំមើល​សេរីភាព​សារព័ត៌មាន ឈ្មោះ  ហ្វ្រីឌឹម ហោស (Freedom House) បាន​ចាត់​ថ្នាក់​ប្រទេស​កម្ពុជា ជាប់​លេខ​រៀង​ទី​១៤៧ ជា​ប្រទេស​គ្មាន​សេរីភាព​ក្នុង​ចំណោម​ប្រទេស​១៩៧។ គិត​មក​ត្រឹម​ឆ្នាំ​២០១៤ នៅ​កម្ពុជា មាន​អ្នកសារព័ត៌មាន​ចំនួន ១២​នាក់​ត្រូវ​បាន​សម្លាប់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។ ប្រភពដើមពី វិទ្យុអាស៊ីសេរី

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

លោក ហេ យ៉ែម ហៅដូ មេប៉េអឹមស្នាក់ការសន្តិសុខលេខ ៦៧២ បើកដៃអោយកូនប្រុសវាយពលរដ្ឋម្នាក់ជិតស្ល?...    អាន1807ដង សំណង់ក្រុមហ៊ុនបាលីរីសតជិត១០០បន្ទប់ត្រូវ អគ្គិភ័យឆេះទាំងស្រុង   អាន1582ដង អធិការនគរបាលស្រុកសំពៅឡូន រងការរិះគន់ថា បង្ក្រាបបនល្បែង ចាប់មនុស្សគាបស៊ីម្នាក់៥០ម៉ឺនរៀ?...    អាន1775ដង លោកអៀងសារីទទួលមរណភាពនៅព្រឹកមិញ   អាន1688ដង ១៤គុម្ភៈទិវានៃក្តីស្រលាញ់ឆ្នាំនេះមាននារីប៉ុន្មាននាក់ យកព្រហ្មចារីទៅប្តូរជាមួយផ្កា១ទង?...    អាន1643ដង អគ្គីភ័យឆាបឆេះផ្សារាត្រីបណ្តាលអោយមានមនុស្សស្លាប់ជាច្រើននាក់   អាន1750ដង លោក ឡុងសំអឿង ប៉ូលីសសេដ្ឋកិច្ចក្រសួងក្រសួង ដេញថ្លៃយកដំណែងថែម១ខេត្តទៀត   អាន2291ដង អ្នករកស៊ីដឹកឈើចោទមន្ត្រីអាវុធហត្ថខេត្តសៀមរាបថា ចាប់គោយន្តកន្ត្រៃរបស់ពួកគេយកលុយ១៥០០ដុ?...    អាន2126ដង បុរសកំណាចវាយប្រពន្ធ និងកូនអាយុជាង១ខែសន្លប់ត្រូវសមត្ថកិច្ចចាប់ខ្លួន    អាន1738ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លោក ហ៊ុយសុជាតិ មេគយក្រុមងប៉ោយប៉ែត ត្រូវបានពលរដ្ឋចោទថាប្រព្រឹត្តអំពើពុករលួយលើសលោក ឈួន ហៃ មេគយចាស់ទៅទៀត ប្រ​ជា​ពល​រដ្ឋ ​មន្ត្រី​គយ និង​ឈ្មួញ​ធំតូច មួយចំនួនបាន​​​រអ៊ួរទាំ​ថា ចរិក​គយ​គឺ​ដូចៗ​តែ​គ្នា​ហ្នឹង​ឯង ! គឺគេ​ប្រើ​​ស្ទីល​គោះ​ថ្លៃ​បាយ ក្នុង​ការ​​ច​ចារ​ស្គាល់​គ្នា​ជា​ដំបូង​ តំលៃ​ថ្លៃ​បាយ​ទឹក​គឺ​ខ្ពស់​...Read more
ចាងហ្វាងសារព័ត៌មាន ព្រះច័ន្ទកម្ពុជា ត្រូវបានតុលាការកោះហៅពីបទ បរិហាកេរ្តិ៍តាមសារព័ត៌មាន លោក ប៉ាតសុខ ភេទប្រុស អាយុ៤៤ឆ្នាំ រស់នៅ​ភូមិវាល សង្កាត់ជ្រាវ ក្រុង​សៀមរាប ខេត្តសៀមរាប ត្រូវ​បាន​លោក សំរិទ្ធ សុខុន ព្រះរាជ​អាជ្ញា​រង​អម​សាលាដំបូងខេត្ត​សៀមរាប ចេញ​ដីការ​កោះ​ហៅអោយ​ចូល​បំ​ភ្លឺនៅ​ថ្ងៃទី១៩ ខ...Read more
ករណីវាយទូរ ATMនៅក្នុង ផ្សារទំនើបឡាក់គីម៉ល យកលុយរាប់ម៉ឺនដុល្លាប៉ូលិសឃាត់ខ្លួនសន្តិសុខ២នាក់ សួរនាំ ខេត្តសៀមរាប៖ ទូរដកលុយរបស់ធនាគារចំនួន២របស់ធនាគារកាណាឌីយ៉ានិងធនាគារANZ Royal ដែលដាក់នៅក្នុងផ្សារទំនើបឡាក់គីម៉លត្រូវបានគេវាយកំទេចយកលុយអស់រាប់ម៉ឺនដុល្លា បច្ចុប្បន្នសមត្ថកិច្ចធ្វើការឃាត់ខ្លួនសន្តិសុខចំនួន២...Read more
លោក នាយករដ្ឋមន្ត្រី ហ៊ុនសែន ប្រកាសដកការលក់សំបុត្រអង្គរពីក្រុមហ៊ុនលោក សុខគង់ មកជាសម្បត្តិរដ្ឋវិញ យោងតាមប្រ​ភព​ព័ត៌មាន​ពី​ក្រុង​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃទី០៦ ខែវិច្ឆកា ឆ្នាំ២០១៥​នេះ ​បាន​អោយ​ដឹងថា លោកនាយក​រដ្ឋ​មន្ត្រី​ ហ៊ុនសែន បាន​ប្រកាសក្នុង​អង្គប្រ​ជុំប្រចាំ​សបា្ដហ៍​របស់​ខ្លួន​នៅ​ទីស្ដីការគណ​រដ...Read more
សមត្ថកិច្ចចំរុះ ចុះបង្រ្កាបទីតាំងស្កុកឈើរបស់ជនជាតិយួន២កន្លែងធំៗនៅក្រុងបានលុង កន្លែងស្កុក​ឈើ​របស់ជនជាតិយួន​២កន្លែង​ធំៗ នៅក្រុង​បានលុង​ត្រូវ​បាន​កម្លាំង​ចំរុះរបស់​ខេត្ត​ចុះ​បង្រ្កាប ដែល​ដឹក​នាំ​ដោយ លោក ជាសុភ័ក្រ្ក ព្រះរាជអាជ្ញារង​នៃ​សាលាដំ​បូង​ខេត្ត ​កាល​ពី​ថ្ងៃទី១៨​ ខែមេសា ឆ្នា...Read more
លោក ចេង ដារ៉ាវុធ (អតីត) ប្រធានស្តីទីនាយកដ្ឋានសុខុមាលភាពមនុស្សចាស់ រងភាពអយុត្តិធម៌ លោក ចេង ដារ៉ាវុធ (អតីត) ប្រធានស្តីទីនាយកដ្ឋានសុខុមាលភាពមនុស្សចាស់នៃក្រសួងសង្គមកិច្ចគឺបន្ទាប់ពី រងភាពអយុត្តិធម៌ អំពីការតែងតាំងក៏ប្រតិកម្មស្នើសុំ ឯ/ឧនាយកខុទ្ទការល័យរដ្ឋមន្ត្រីជួយសម្របសម្រួល ប៉ុន្តែមិនទទ...Read more
សមត្ថកិច្ចចាប់រថយន្តយីឌុបដឹកឈើធ្នង់២គ្រឿងរបស់អតីតអភិបាលរងខេត្តកំពង់ចាម ឈើធ្នង់ជិត៦០០ដុំ និងជាង៧០ម៉ែត្រគូប ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលសេដ្ឋកិច្ច សហការជាមួយផ្នែករដ្ឋបាលព្រៃឈើស្ទោង ខេត្តកំពង់ធំ ស្ទាក់ចាប់ឃាត់បានកាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៤ ខណៈឈើទាំងត្រូវបានដឹកតាមរ...Read more
ក្រុមហ៊ុនដឹកដីរបស់លោក ចាំង តេងភាវ កំពុងបង្កភាពក្តៅក្រហាយដល់ប្រជាពលរដ្ឋ អាជ្ញាធរគ្មានវិធានការទប់ស្កាត់ ប្រជាពលរដ្ឋជាច្រើនរស់នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានត្អូញត្អែថា រាល់ថ្ងៃនេះ នៅតាមផ្លូវក្នុងក្រុង និងផ្លូវក្រវ៉ាត់ក្រុងជាច្រើនខ្សែបានរងការខូចខាតបណ្តើរៗ ពិសេសផ្លូវ ស្តង់តាងួន ផ្លូវនៅដីថ្មី និងផ្លូ...Read more
តំបន់ទេសចរណ៍ធម្មជាតិចំបក់ត្រូវ បានអភិរក្សដោយប្រជាជន ប្រជាពលរដ្ឋរួមគ្នាស្តារព្រៃឈើឡើងវិញតាមរយៈ គម្រោងទេសចរណ៍នៅក្នុងសហគមន៍បន្ទាប់ពីព្រៃឈើនៅ មូលដ្ឋាន ខ្លួនបាន រងការបំផ្លាញយ៉ាងធ្ងន់ធ្ងរដោយសារការកាប់ បំផ្លាញពីសំណាក់អ្នកភូមិខ្លួនឯងផង និងជនខិលខូច មកពីក្រៅផង។ ...Read more
ល្បែងស៊ីសងគ្រប់ប្រភេទ នៅក្រុងសិរីសោភ័ណ រីកដូចផ្សិត គ្មានសមត្ថកិច្ចដេកចាំយកលុយ ល្បែងស៊ីសង​គ្រប់​ប្រភេទ បាន​កើតមានឡើង​ជាច្រើន​កន្លែង​ក្នុង​ខេត្ត​បន្ទាយមានជ័យ ក្រោយ​ពី​អភិបាលខេត្ត​ថ្មី ស្នងការ​នគរបាល​ថ្មី មេបញ្ជាការ អ ហ ថ្មី ចូលកាន់​តំណែង​មក ពលរដ្ឋ​រិះគន់ថា នៅ​ក្រុង​សិរីសោភ័ណ ជា​ជ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      39242នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    81575នាក់
ខែនេះ    228848នាក់
ឆ្នាំនេះ   2973152នាក់
សរុប   56572048នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 21:02