លោក​ សៀង​ ស៊ី​វន ​មេប​ញ្ជា​ការ​នគ​របា​លវរៈ​ការ​ពារ​​ព្រំ​ដែន​លេ​ខ៣​០៣ ​បង្កើ​តច្រក​របៀង​ខុ​ស​ច្បាប់ដ

ដោយៈ ខេត្តមណ្ឌលគីរី ថ្ងៃទី 25 ខែ 04 ឆ្នាំ 2014 វេលាម៉ោង 01:04 នាទី ចំនួនអានៈ 1528

មន្ត្រី​ មួយចំនួនឲ្យ​ដឹងថា បច្ចុប្បន្ននេះ​នៅក្នុង​ខេត្តរតនគិរី លោក សៀង ស៊ី​វន មាន​តួនាទី​ជា​មេបញ្ជាការ​នគរបាល​វរៈ​ការពារ​ព្រំដែន​លេខ​៣០៣ ប្រចាំខេត្ត​មណ្ឌលគិរី​បានក្លាយ​ជា​ឈ្មួញ​រកស៊ី​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ ទ្រង់ទ្រាយ​ធំ ជាងគេ​គ្មាន​នរណា​ហ៊ាននិយាយ ​នោះទេ សូម្បីតែ​លោក កែប តក់ ជា​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តមណ្ឌលគិរី ក៏​មិនដែល​ហ៊ាន​ក្អក​ជាមួយ​លោក សៀង ស៊ី​វន នោះដែរ​។

ជាធម្មតា​លោក សៀង ស៊ី​វន បាន​ប្រើ​តួរនាទី ជា​នគរបាល​ព្រំដែន ក្នុង​ការប្រមូលទិញ​ឈើ​ប្រណីត​ប្រភេទ​ធ្នង់ បេង នាងនួន សម្រាប់​លក់ដូរ​បន្ត​ឲ្យ​ក្រុមហ៊ុន​និង​ឈ្មួញកណ្តាល ក្នុង​ទ្រង់ទ្រាយ​ធំជាងគេ ដែល​ក្នុង​មួយថ្ងៃ​យ៉ាងហោចណាស់​លោក សៀង ស៊ី​វន បាន​រកស៊ី​ទិញ​លក់​ឈើ​រង្វង់​៦​ទៅ​១០​ម៉ែត្រត្រីគុណ ប្រមូល​លុយ​យកទៅ​ច្រក​ហោប៉ៅ​ធ្វើ​មាន​ធ្វើបាន​ផ្ទាល់ខ្លួន និង​ទុក​សម្រាប់​ប្រើប្រាស់​អភិវឌ្ឍន៍​មុខតំណែង​យ៉ាង​សុខ​ស្រួល​បំផុត​។​ឈើ​ ប្រណីត​ខុសច្បាប់​ចេញទៅ​លក់​នៅ​ស្រុក​យួន​យ៉ាង​ គគ្រឹកគគ្រេង​ទាំងយប់​ទាំង​ថ្ងៃ ទាំង​ការដឹកជញ្ជូន​ចេញ​តាម​ច្រក​អន្តរ​ជាតិ​ដាក់​ដាំ ក៏ដូចជា​ច្រករបៀង​ជាច្រើន​កន្លែង ស្ថិតក្រោម​ការគ្រប់គ្រង​របស់​នគរបាល​វរៈ​ការពារ​ព្រំដែន​លេខ​៣០៣ នៅ​ខេត្តមណ្ឌលគិរី​។​

ប៉ុន្តែ​លោក អេង ប៊ុន​ហៀ​ង ជា​អភិបាលខេត្ត ហាក់ដូចជា​ធូររលុង​មិនបាន​យកចិត្តទុកដាក់ រឹតបន្តឹង​ការបង្ក្រាប​សកម្មភាព​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ឲ្យ​ស្របទៅតាម​ កំណែទម្រង់​ស៊ីជម្រៅ​ម្តងណា​ឡើយ ព្រោះ​ឈ្មួញ​រកស៊ី​ឈើ​ខុសច្បាប់ ភាគច្រើន​ជ្រក​ក្រោម​ស្បែក​ជា​កម្លាំងប្រដាប់អាវុធ កំពុងតែ​ក្រអឺតក្រទម​យ៉ាងខ្លាំង ដោយសារតែ​ភាព​អសកម្ម​របស់​ពួកគេ​មិន​ត្រូវបាន​អភិបាលខេត្ត​ក្នុងនាម​ជា​ ប្រធាន​គណៈ​បញ្ជា​ការ​ឯកភាព​ខេត្ត ធ្វើការ​ស្តីបន្ទោស​ឬ​ដាក់ពិន័យ​។​

​ លើស​នេះ​ទៅទៀត លោក សៀង ស៊ី​វន ក៏​រង​នូវ​ការរិះគន់​អំពី​ករណី​ឃុបឃិត​លួច​បើក​ច្រករបៀង​ខុសច្បាប់ ស្ថិតក្រោម​តំបន់​ដែល​ខ្លួន​គ្រប់គ្រង​ឲ្យ​ក្រុមហ៊ុន​របស់​ឧកញ៉ា ទ្រី ភាព នាំចេញ​ឈើ​ប្រណី​តទៅ​លក់​នៅ​ស្រុក​យួន​យ៉ាង​អនាធិបតេយ្យ​បំផុត ហើយលោក សៀង ស៊ី​វន ទទួលបាន​ផលប្រយោជន៍​ជាច្រើន​ក្នុង​ការជួយ​សម្របសម្រួល​បើក​ច្រករបៀង​ ខុសច្បាប់​សម្រាប់​ក្រុមហ៊ុន ទ្រី ភាព រកស៊ី​ដឹកជញ្ជូន​ឈើ​ឆ្លងកាត់​ព្រំដែន​។ យ៉ាងណាក៏ដោយ​មន្ត្រី​ជាច្រើន​បាន​ដឹងឮ​ពី​ភាព​អសកម្ម​និង​ការប្រព្រឹត្ត​ អំពើពុករលួយ​សម្ងំ​កើប​លុយ​ពី​ការដឹកជញ្ជូន​ឈើ​ខុសច្បាប់​របស់លោក សៀង ស៊ី​វន ប៉ុន្តែ​លោក ញ៉ែម វ៉ាន់​នី ដែលជា​ស្នងការ​នគរបាល​ខេត្តមណ្ឌលគិរី បែរជា​រក្សា​ភាព​ស្ងៀមស្ងាត់​មិនបាន​យកចិត្ត​ទុក​ដាក់​កែទម្រង់​ភាព​អសកម្ម ឬ​ដាក់ពិន័យ​ទៅលើ​លោក សៀង ស៊ី​វន តាមច្បាប់​ម្តងណា​ឡើយ មិនដឹង​ជាមាន​អាថ៌កំបាំង​អ្វី​។

លោក សៀង ស៊ី​វន មិន​ត្រឹមតែ​ប្រើតូនាទី ​ជា​មេ​បញ្ជា​ការ​នគរបាល​វរៈ​ការពារ​ព្រំដែន​ លេខ​៣០៣ ប្រចាំខេត្ត​មណ្ឌលគិរី​ទៅ​ប្រឡូក​ក្នុង​ជំនួញ​ឈើ​ខុសច្បាប់​ទ្រង់ទ្រាយ​ធំ​ ប៉ុណ្ណោះ​ទេ គឺ​ថែមទាំង​បំពាន​លើ​ភារកិច្ច​តួនាទី​របស់ខ្លួន តាមរយៈ​ការឃុបឃិត​បិទ​ភ្នែក​លួច​បើក​ច្រករបៀង​ខុសច្បាប់​ឲ្យ​ក្រុមហ៊ុន ទ្រី ភាព ដឹកជញ្ជូន​ឈើ​យកទៅលក់​នៅ​ស្រុក​យួន​យ៉ាង​អនាធិបតេយ្យ​បំផុត​។ សព្វថ្ងៃ​លោក សៀង ស៊ី​វន កំពុង​ប្រព្រឹត្ត​ផ្ទុយទៅនឹង​សេចក្តីណែនាំ​របស់លោក ហ៊ុន សែន និង​បំពាន​ទៅលើ​យុទ្ធសាស្ត្រ​កំណែទម្រង់​ស៊ីជម្រៅ​ដល់​ទៅ​១៨០​អង្សារ​ឯណោះ ប៉ុន្តែ​គ្មាន​នរណា​ហ៊ាន​ហើបមាត់​ជាមួយ​លោក សៀង ស៊ី​វន នោះទេ​ទើប​រហូតមកដល់​ពេលនេះ​លោក សៀង ស៊ី​វន បានក្លាយ​ជា​មេ​ឈ្មួញ​រកស៊ី​ឈើ​ដ៏​ធំជាងគេ​ប្រចាំខេត្ត​មណ្ឌលគិរី និង​ជា​មន្ត្រីនគរបាល​ដែល​ហ៊ាន​ឃុបឃិត​បិទ​ភ្នែក​លួច​បើក​ច្រករបៀង​ ខុសច្បាប់​ឲ្យ​ក្រុមហ៊ុន ទ្រី ភាព ដឹកឈើ​ចេញទៅ​លក់​នៅ​ស្រុក​យួន យ៉ាង​ក្រអឺតក្រទម​បំផុត​៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

លោក ប៉ូ ប៉េអឹមស្រុកស្វាយលើកាងនិងរតការឈើក្រញូងយូរឆ្នាំតែថ្នាក់លើធ្វើមិនដឹង   អាន1795ដង លោក​ឧកញ៉ា តាំងសេងហាក់ ត្រូវឃាត់​ខ្លួន​ពាក់ព័ន្ធគ្រឿងញៀន   អាន1820ដង លោក សននី ប្រាប់ថា អ្នកគ្រប់គ្រងផ្សារក្រោមធំជាងគេគឺជាអ្នកផ្សេងមិនមែនរូបលោកទេ   អាន1809ដង ប្រជាពលរដ្ឋបានរិះគន់គ្រូពេទ្យនៅមន្ទីរពេទ្យបង្អែកខេត្តថា ប្រព្រឹត្តិអំពើពុករលួយ   អាន2329ដង លោក លឹមសម្បត្តិ មេគយច្រកអន្តរជាតិព្រំខេត្តប៉ៃលិនប្រព្រឹត្តអំពើពុករលួយយ៉ាងគឃ្លើន   អាន2180ដង ក្មេងស្រីម្នាក់ស្លាប់ ក្រោយពីហូបនំកញ្ចប់«Vong Na Tra» របស់យួន   អាន2365ដង គំរោងធ្វើបារាយណ៍នៅសង្កាត់ជ្រាវ តែកាយដីលក់២០ហិចតា ក្នុងតំលៃ២ម៉ឺនដុល្លារ១ហិចតា ដោយយកឈ្ម?...    អាន1872ដង សេច​ក្តីថ្លែង​ការ​រួម នៃសង្គមស៊ីវិល​កម្ពុជា    អាន1587ដង វគ្គបណ្តុះបណ្តាលស្តីពី ការរាយការណ៍ព័ត៌មានអំពីការប្រែប្រួលអាកាសធាតុ   អាន1735ដង បរិយាយថ្ងៃនេះ៖ សម្តេចហ៊ុនសែន សម្តេចសខេង និងឯកឧត្តម ទៀសីហា ហេតុអ្វីមិនដកចៅសង្កាត់បំផ្លាញ...    អាន1716ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
យីហ៊ឺ ហាយប៊ី បបែល ក្លែងក្លាយជាច្រើន ត្រូវបានសម្ថកិច្ចបង្រ្កាប យីហ៊ឺ​សិប្បនិម្មិត ​រួម​ទាំង​បបែល​ ប្រមាណ​ជិត​២០០​គីឡូក្រាម​ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សង្កែ​ធ្វើការ​ឃាត់​បាន​ជា​បន្តបន្ទាប់​កាលពី​ថ្ងៃ​ទី១០ ​ខែ​កក្កដា ​ឆ្នាំ​២០១៥ ​វេលា...Read more
អ្នកគ្រូក្រមុំជិតដល់ថ្ងៃរៀបការ ត្រូវប៉េអឹមលើផ្ទៃប្រទេសបើកបុកស្លាប់ អ្នកគ្រូ​បង្រៀន​វិទ្យាល័យ​អាយុ​២៤​ឆ្នាំ​ម្នាក់​ដែល​ត្រៀម​ចូល​រោងការ​បាន​ស្លាប់​ដោយសារ​រថយន្ត​មួយគ្រឿង​បាន​បុក​ពី​ក្រោយពេល​អ្នកគ្រូ​កំពុង​ជិះ​ម៉ូតូ​តែម្នាក់ឯង​នៅលើ​ផ្លូវ​មួយ​ក្នុងស្រុក​ប​វេ​ល​ខេត្តបាត់...Read more
លោក ចាបសុផារិទ្ធិ មេប៉ូលីសសេដ្ឋកិច្ចខេត្តបន្ទាយមានជ័យកំពុងតែផ្គើនបទបញ្ជារាជរដ្ឋាភិបាល លោក​ ​ ចាបសុ​ផារិទ្ធ មេប៉ូលីស​សេដ្ឋ​កិច្ច​ខេត្ត​បន្ទាយ​មាន​ជ័យ កំពុងតែ​សប្បាយ ក្នុង​ការប្រមូល​​លុយក្រោម​តុ​​ពី​​ក្រុម​ឈ្មួញរក​ស៊ី​នាំទំនិញខុស​ច្បាប់​​ចូល​ពី​ប្រ​ទេស​ថៃ​ មក​​កម្ពុជា​តាម​ច្រក​មួយ​ចំ​នួន...Read more
លោកអធិការរងក្រុងកោះហៅមន្ត្រីព្រហ្មទណ្ឌទាំង១៣ប៉ុស្តិ៍អោយចូលរួមរៀនបន្ថែមពីនិតិវិធីព្រហ្មទណ្ឌ នៅ​ព្រឹក​ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៥នេះ លោកអនុសេនីយ៍ឯក​ នួន សក្តិចំរើនរិទ្ធិ អធីការ​រង​ក្រុង​ទទួល​បន្ទុក​ផ្នែក​ព្រហ្ម​ទណ្ឌ និង​លោកអនុសេនីយ៍ឯក​ ជឹង ម៉ារ៉ា នាយ​ផ្នែក​ព្រហ្មទណ្ឌ បាន​កោះហៅ​មន្រ្តី​នគរបាល​ព្...Read more
សេចក្តីជូនដំណឹងស្តីពី លទ្ធផលនៃកិច្ចប្រជុំគណកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភានៃថ្ងៃទី០៩ខែតុលាឆ្នាំ២០១៤ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា​ នាថ្ងៃព្រហស្បត៍ទី០៩ខែតុលាឆ្នាំ២០១៤ (សូមចុចលើ​រូបភាពខាងក្រោម ដើម្បីអានបន្ត)...Read more
វីឌីអូ ឆុតឆាក ប្រយុទ្ធក៏សាហាវ របស់យុវជនឈាមរាវ ក្នុងកម្មវិធីរាំលេងក្នុងអារាម ក្រុមយុវជនប្រមាណ ៤០នាក់បានវាយតប់គ្នាយ៉ាងសាហាវ ពេញទីអារាមក្រោយពេលប៉ះទង្គិចគ្នាក្នុងកម្មវីធីរាំលេង។ នេះជាទង្វើរមួយដែលបានបង្ហាញអោយឃើញថា យុវជនខ្មែរមួយចំនួន ស្ថិតក្នុងការអប់រំទាប និងយកអរិយធម៌មិនល្អពីបរទេសម...Read more
ប៉ាន់មរកត និង ភួងស្រៀវ កំពុងសំងំប្រមូលលុយពីឈ្មួញឈើប្រណិតក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់? មេ​បរិស្ថាន​ឧទ្យាន​ជាតិ​កំពង់ឆ្នាំង និង​ពោធិ៍សាត់ ប៉ាន់ មរកត ត្រូវ​គេ​សង្ស័យថា ជា​អ្នកបញ្ជា​ឱ្យ​កូនចៅ​ឈ្មោះ ភួង ស្រៀវ អង្គុយ​ប្រមូល​លុយ​ពី ឈ្មួញ​រកស៊ី​ឈើ​ប្រណីត​ក្នុង​ដែន​ចម្រក​សត្វ​ព្រៃភ្នំ ឱ​រាល់​ខេ...Read more
អង្គការតម្លាភាពកម្ពុជាថា ៖ ប្រព័ន្ធសុចរិតភាពនៅប្រទេសកម្ពុជា នៅមានភាពទន់ខ្សោយនៅឡើយ កាលពី​ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៤ ម្សិលមិញ អង្គការ​តម្លាភាព​កម្ពុ​ជា បានចេញ​ផ្សាយ​នូវ​របាយការណ៍ ដែល​ខ្លួន​ខិតខំ​ស្រាវជ្រាវ​ចងក្រង​អស់​រយៈពេល២ឆ្នាំ ដោយ​វាយតម្លៃ​ទៅលើ​ស្ថាប័ន​ចំនួន១៣ រាប់ទាំង​ស្ថាប័ន​តុល...Read more
មន្ត្រីពន្ធដាខេត្តរតនគីរីម្នាក់ ត្រូវនគរបាលឃាត់ខ្លួន ពីបទចាប់រំលោភអ្នកអនាម័យ យោង​សេចក្តីរាយការណ៍​ពី​ខេត្ត​រតនគីរី បានឲ្យដឹងថា លោក ប្រាក់ សា​វ័ន្ត មន្ត្រី​ពន្ធដា​ខេត្ត​រតន​គី​រី មាន​តួនាទី​ជា​ប្រធាន​ផ្នែក​បំណុល ត្រូវ​នគរបាល​ក្រុង​បាន​លុង​ចាប់ខ្លួន ពី​បទ​ចាប់រំលោភ​​​ស្ត្រី ជា​​អ...Read more
កង្វល់១០ប្រការរបស់មនុស្សលោក 1.កង្វល់គ្រប់គ្រងផ្ទះ ២.កង្វល់គ្រប់គ្រង និងតត្រកូល ៣.កង្វល់ចង់បានលាភ ៤.កង្វល់ក្នុងការបង្រៀន ៥.កង្វល់ក្នុងការងារ ៦.កង្វល់ក្នុងការធ្វើដំណើផ្លូវឆ្ងាយ ៧.កង្វល់ដោយការថែរក្សាជម្ងឺញាតិ ៨...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      39178នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    81511នាក់
ខែនេះ    228784នាក់
ឆ្នាំនេះ   2973088នាក់
សរុប   56571984នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 21:00