លោក ទិត្យណារ៉ុង ស្នងការខេត្តសៀមរាបគ្មានសមត្ថភាពបញ្ឈប់ភ្ញៀវទេសចរណ៍បរទេសជួលម៉ូតូជិះដោយខ្លួនឯង

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 15 ខែ 02 ឆ្នាំ 2019 វេលាម៉ោង 05:57 នាទី ចំនួនអានៈ 1553

ភ្ញៀវទេសចរណ៍បរទេស​ដែល​មក​ដើរលេង​កម្សាន្តនៅ​ខេត្តសៀមរាបមួយចំនួន​បាន​ជួល​ម៉ូតូជិះ​ដើរ​លេងក្នុង​ក្រុងសៀមរាប និង​ជិះ​ទៅ​មើ​ល​ប្រាង្គប្រាសាទ​បុរាណ​នានាយ៉ាង​គគ្រឹគគគ្រេង ដោយ​គ្មាន​សមត្ថកិច្ច​ពាក់ព័ន្ធណា​ចាត់វិធានការ​តាម​ផ្លូវ​ច្បាប់នៃ​ព្រះរាជាណាចក្រ​កម្ពុជាទាល់តែសោះ។

លោក ជឹមសុវណ្ណ នាយការិយាល័យ​ចរាចរណ៍ផ្លូវ​គោគនៃ​ស្នងការនគរបាល​ខេត្តសៀមរាប ធ្លាប់​បាន​ប្រាប់កាសែតកម្ពុជាសុវណ្ណភូមិថា យោងតាម​ច្បាប់​ចរាចរណ៍​ផ្លូវ​គោគ​នៃ​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា​​មិន​អនុញ្ញាតិអោយភ្ញៀវ​ទេសចរណ៍បរទេស​ដែលមក​កម្សាន្តនៅ​ព្រះរាជាណាចក្រកម្ពុជា ជួល​យានយន្តគ្រប់​ប្រភេទបើក​បរដោយ​ខ្លួនឯងនោះទេ។ លោក ជឹមសុវណ្ណ បន្តថា មាន​ករណី​លើក​​លែង​ចំ​ពោះបុគ្គលិកជាជនបរទេសនៃ​អង្គការជាដៃគូរដ្ឋាភិបាល ឬអង្គការក្រៅរដ្ឋាភិបាល អាច​បើក​បរដោយ​ខ្លួនឯងបាន ប៉ុន្តែត្រូវ​មាន​ប័ណបើកបរជាលក្ខណះអន្តរជាតិ​ ដែល​មាន​សុព​ល​ភាព​​ត្រឹមត្រូវ។

នៅរសៀលថ្ងៃទី១៥ខែគុម្ភៈ ឆ្នាំ២០១៩នេះ លោក ជឹមសុវណ្ណ បាន​ប្រាប់​តាមទូរស័ព្ទទៀតថា ភ្ញៀវ​​បរទេសដែលជួល​ម៉ូតូទាំងនោះ អោយ​តែជួប​លោក​ គឺលោក​តែង​តែចាប់​អោយ​ធ្វើកិច្ចសន្យា តែ​ម្ចាស់អ្នក​ជួលម៉ូតូនៅតែ​លួច​ជួលមិន​ចេះរាងចាល។ លោក ជឹមសុវណ្ណ បានបន្ថែមថា លោក​និង​លើក​ករណីនេះនៅក្នុង​អង្គប្រជុំ ដើម្បីរាយការណ៍ជូនថ្នាក់លើ។

យោងតាម​ការ​ឃើញផ្ទាល់ភ្នែកជាក់ស្តែងជា​រៀង​រាល់ថ្ងៃ​ពីក្រុម​អ្នក​រត់​រឺម៉ក រត់តាក់ស៊ី និង​ពលរដ្ឋ​នៅ​ក្នុង​ខេត្ត​សៀម​រាប បាន​អោយដឹងថា ភ្ញៀវ​ទេសចរណ៍​បរទេស នៅតែជួលម៉ូតូជិះយ៉ាង​អាណា​ធិបតេយ្យជារៀងរាល់ដោយ​គ្មានការ​រំខាន​ពីសមត្ថកិច្ច​ណាទាំងអស់។

មតិពលរដ្ឋ​ម្នាក់បាន​លើកឡើងថា បើខាង​សមត្ថកិច្ច​ពាន់ព័ន្ធ ជាពិសេសខាងប៉ូលីសចរាចរណ៍ មាន​ចេតនាហាមឃាត់​ភ្ញៀវ​បរទេសមិន​អោយ​បើកបរដោយខ្លួន​ឯង​មែន​នោះ វាមិន​លំបានទេ​​ គ្រាន់​​តែ​សហការជាមួយ​ខាង​អ្នក​ឆែកសំបុត្រ​គ្រប់​ច្រកចេញចូលគឺ​អាច​ទប់​ស្កាត់បាន​បាត់​ទៅ​ហើយ ព្រោះម៉ូតូដែលភ្ញៀវ​ជួលទំាងនោះ​គ្មានស្លាប់​ហោះនោះទេ។

សូមរំលឹកផងដែថា សម្តេច​នាយករដ្ឋ​មន្ត្រី ហ៊ុនសែន ក៏ធ្លាប់​បាន​ប្រកាស​តាម​ទូរ​ទស្សន៍​ក្តែងៗ​ផង​ដែរ មិន​អោយ​ភ្ញៀវ​បរទេស​ជួលយានយន្តបើកបរដោយខ្លួនឯងទេ បន្ទាប់​បរទេស​បើក​បរ​បង្ករ​គ្រោះ​ថ្នាក់ចរាចណ៍​ផ្ទួនៗកាលពីឆ្នាំ២០១៨កន្លងទៅ។

រីឯកាលពីឯកឧត្តម ឃឹមប៊ុនសុង នៅជាអភិបាលខេត្តសៀមរាប​ លោកក៏ធ្លាប់បាន​ចេញ​សេច​ក្តី​ជូន​ដំ​ណឹង (ស.ជ.ណ) ហាម​ដាច់ខាតមិន​អោយ​ភ្ញៀវ​បរ​ទេស​ជួល​យាន​យន្ត​បើក​បរ​ដោយ​ខ្លួនឯង​នោះទេ តែស្ងាត់បានប្រហែលមួយសប្តាហ៍ ស្រាប់​តែ​ជួលព្រោង​ព្រាតដដែលរហូត​មក​ដល់រាល់​ថ្ងៃនេះ។

ពលរដ្ឋ​នៅខេត្តសៀមរាប ចោទសួរទៅ ឯកឧត្តម ទិត្យ ណារ៉ុង ស្នងការ​ខេត្តសៀមរាបថា តើ​ឯក​ឧត្តម​​មាន​ដែលបាន​គិតគូពីបញ្ហាភ្ញៀវ​ទេសចរណ៍បរទេស​ជួន​ម៉ូតូបើក​បរដោយ​ខ្លួន​ឯងដែរឬទេ? ឬមួយ​ឯកឧត្តមក៏មានភាគហ៊ុនក្នុង​មុខ​ជំនួញជួល​ម៉ូតូអោយ​ភ្ញៀវ​បរទេសនេះដែរ បាន​ជាមិន​ព្រម​បញ្ចប់ករណីនេះ?

សូមបញ្ជាក់ថា ការ​ជួលម៉ូតូអោយ​ភ្ញៀវ​បរទេស គឺបង្ករអោយ​មាន​គ្រោះថ្នាក់​ចរាចរណ៍ ស្ទើរ​ជា​រៀង​​រាល់ថ្ងៃ ហើយ​ម្យ៉ាង​វិញទៀត​វាមិន​ស្រប​ទៅនិង​ផ្លូវ​ច្បាប់ទៀតផង៕ ដោយ៖ផ្លុងរ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ២នាក់ក្នុងករណីចាត់ចែងនិងសម្រួលអោយប្រើប្រាស់សារធាតុញៀន   អាន2019ដង ចៅហ្វាយខេត្តស្រះកែវ និងលោក សុខសុវណ្ណ ឡើងថ្លែងមតិសំណេះសំណាលថ្ងៃខួបកំណើតអ្នកកាសែត   អាន1465ដង ពលរដ្ឋរិះគន់ថា ពហុកីឡាដ្ឋានថ្មីរបស់ខេត្តកំពង់ធំធ្វើទុកសំរាប់អោយខ្មោចលេងកីឡា និងសំរាប់...    អាន1869ដង រាស្ត្រ៖ មុនបោះឆ្នោតឃុំសង្កាត់ប្រើពាក្យបំផុសបំផុលអោយរាស្ត្រធ្វើផ្ទះយកសន្លឹកឆ្នោត តែបោ...    អាន1394ដង តំណាងសាលាបង្រៀនទាន់សម័យមិនចូលខ្លួនបំភ្លឺតាមដីការរបស់ប៉ូលីស   អាន1486ដង ជម្លោះព្រោះតែការឈូសឆាយព្រៃអាងទឹកលើទ្រនប់៧៨នៅតែជាប្រធានបទក្តៅនៅឡើយ   អាន1447ដង សមត្ថកិច្ចបានដុតកំទេចគ្រឿងញៀនទ្រង់ទ្រាយធំដែលពុំធ្លាប់មាន   អាន1371ដង រថយន្តពណ៍ត្រេអ៊ីពាក់ស្លាកលេខខេមរភូមិន្ទ ដឹកឈើខុសច្បាប់ចូលក្រុងសៀមរាបដូចហែកឋិន   អាន1932ដង និស្សិតប្រកាសធ្វើបដិវត្តន៍ពណ៌ក្នុងហ្វេកប៊ុកដែលត្រូវសមត្ថកិច្ចចាប់ខ្លួនបដិសេធមិនផ្តល?...    អាន1835ដង នាយទុយ យំ​ពី​ទូតអាមេរិក​រហូតដល់​ផ្ទះ   អាន1550ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
គ្រួសារស្មៀនឃុំមានគ្នាបីនាក់ត្រូវគេសម្លាប់ដុតទាំងមនុស្សដុតទាំងផ្ទះដើម្បីបំផ្លាញភស្តុតាង មនុស្ស​មួយគ្រួសារ​មាន​គ្នា​បីនាក់​ ត្រូវ​បាន​ឃាត្តករ​សម្លាប់ចង​ផ្អោប​គ្នា ​និង​ដុតទាំង​​ផ្ទះទាំង​មនុស្ស​​បំផ្លាញ​ភស្តុតាង នៅ​យប់រំ​លង​អា​ធ្រាត្យ ​ថ្ងៃទី២០​ឈានចូល​ទី២១​ ខែវិច្ឆកា​ ឆ្នាំ២០១៤នេះ ដែល​គ្រួ...Read more
ខ្យល់កន្ត្រាក់មួយពព្រិចភ្នែកធ្វើអោយផ្ទះ៧៦ខ្នងរលំខ្ទិចខ្ទី និងបំផ្លាញផលដំណាំមួយចំនួន តែមួយពព្រិចភ្នែកផ្ទះជាង៧០ខ្នង ព្រមទាំងដំណាំកៅស៊ូ ចន្ទីត្រូវរងការខូចខាត និងមនុស្សប្រុស​ស្រី​ចំ​នួ​ន​៥នាក់រងរបួសធ្ងន់ស្រាល ក្នុងករណីខ្យល់កន្ត្រាក់ដ៏ធំ ​គ្របដណ្ដប់លើ​៣ឃុំ ក្...Read more
កងរាជអាវុធហត្ថ បង្ក្រាបបានកញ្ឆាស្រស់ និងក្រៀមមួយចំនួន និងឃាត់ខ្លួនម្ចាស់បញ្ជូនទៅតុលាការ យោង​តាម​សេច​ក្តី​រាយ​ការណ៍​បាន​អោយ​ដឹង​ថា ចំការ​កញ្ឆា​ដ៏​ធំ ដែល​ត្រូវបាន​គេ​ដឹងថា​មាន​មនុស្ស​លួច​ដាំ​ ដើម្បី​លក់​ចែកចាយ ដែល​មាន​ទីតាំងស្ថិត​នៅក្នុង​ភូមិ​និម្មិត​១ សង្កាត់​និម្មិត ក្រុង​ប៉ោយប៉ែត ខេត្ត​...Read more
លោក សុខសុវណ្ណ ប្រធានក្រុមប្រឹក្សាសារព័ត៌មានកម្ពុជា ប្រតិកម្មចំពោះស្ថាប័នអយ្យការ និង តុលាការខេត្តកោះកុងថា មានភាពលំអៀង ក្នុងជំនួប​មួយ​ដែលមាន​ការចូលរួមរ​វាង​អ្នកសារព័ត៌មាន​នៅ​ព្រឹក​ថ្ងៃទី​២៩ មិថុនា នេះ ឯ​ក្រុង​ខេមរភូមិន្ទ លោក សុខ សុវណ្ណ ប្រធាន​ក្រុមប្រឹក្សា​អ្នកសារព័ត៌មាន​កម្ពុជា បាន​សម្តែង​ប្រតិកម្ម​ចំពោះ​ស្ថាប័ន អយ្យ...Read more
ពលរដ្ឋ៖ រាជរដ្ឋាភិបាល និងក្រសួងទេសចរណ៍ គួរតែបញ្ឈប់អាជីវកម្មជួលកង់ជួលម៉ូតូអោយភ្ញៀវទេសចរណ៍បរទេស បើចង់អោយពលរដ្ឋខ្មែរមានជីវភាពធូធា កម្ពុជាជាប្រទេសដែល​កំពុងអភិវឌ្ឈន៍​បែបជំហ៊ាន​គីញគគ់ នេះ​បើ​យោង​តាម​ប្រសាសន៍​របស់​លោក​នាយក​យក​រដ្ឋ​មន្ត្រី​ ហ៊ុនសែន ហើយ​គេ​សង្កេត​ឃើញ​ថា មាន​ប្រ​ជា​ពល​រដ្ឋ​កម្ពុជា​ជាច្រើន​សែន​នាក់​អត់​ការ​ងារ​ធ្វើ​បានធ...Read more
តើ ដួងចិត្តស្រ្តី គឺជាអ្វី? ​       ដួងចិត្តស្រ្តី ១០យ៉ាង ស្រ្តីមានចរិតចូលចិត្តធ្វើការមិនចេះស្ងៀមទេ ស្រ្តីមានការយកចិតទុកដាក់ទៅលើការងារលើសពួកបុរស ស្រ្តីមានចិត្តអត់ធ្មត់ជាងបុរស ស្រ្តីយកពេលទំនេដើម្បីធ្វើក...Read more
ចាប់រំលោភមិនបានសម្រេចវៃសន្លប់រួចអូសទន្លាក់ទឹកស្ទឹង សមត្ថកិច្ច​កំពុងសួរចម្លើយជនល្មើស យោងតាម​ប្រ​ភព​ព័ត៌មាន​បាន​អោយ​ដឹងថា នៅ​ព្រឹក​ថ្ងៃទី១២​ ខែវិច្ឆកា ឆ្នាំ២០១៥នេះ សមត្ថ​កិច្ច​ក្រុង​បាត់​ដំ​បង​​​ចាប់​បាន​ជន​សង្ស័យ ​​​ដែលបាន​​ចាប់​ខ្លួន​នាង​ក្រមុំ​អាយុ​១៨ឆ្នាំ ​កំពុង​លាង​សណ្តែកនៅ​​ផ្ទះ​...Read more
រថយន្តដឹឈើក្រញូងបង្កប់ក្រោមដំឡូងមួយគ្រឿងត្រូវបានសមត្ថកិច្ចបង្រ្កាប រថយន្តយីឌុបដឹកឈើក្រញូងបង្កប់ក្រោមដំឡូងមួយគ្រឿង ត្រូវបានកម្លាំង រដ្ឋបាលព្រៃឈើ សៀមរាប បានចាប់ ខណៈ​ក្រុម​ ឈ្មួញ​ដឹក​ចេញ ពី​ភូមិសាស្ត្រ​ ខេត្ត​ឧ​ត្ត​រ​មានជ័យ បម្រុង​ឆ្ពោះទៅ ​ទីផ្សារងងឹត​ឯ​ព្រំប្រទល់ ​ប្រទ...Read more
អ្នកកាសែតម្នាក់ត្រូវបានឃាត្តករបាញ់សម្លាប់កាលពីយប់មិញ អ្នក​សារ​ព័ត៌មាន​ម្នាក់​ប្រចាំ​គោល​ដៅ​ខេត្ត​ក្រចេះ ​ត្រូវ​ឃាតក​បាញ់​មួយ​គ្រាប់​ចំ​ក្បាល​ស្លាប់​ភ្លាមៗ ​នៅ​កន្លែង​កើត​ហេតុ​ ខណៈ​ដែល​អ្នក​កាសែត​រូប​នោះ​ព្យាយាម​តាម​ប្រមាញ់​ការ​ជួញ​ដូរ​ឈើ​ខុស​ច្បាប់​។​ ...Read more
ស៊ើបអង្កេត៖ ពលរដ្ឋមានការសង្ស័យថា មនុស្សស្លាប់ក្នុងក្លឹបកម្សាន្ត ហ៊ីបហប់ អាចច្រើនជាង៥នាក់ តាំង​ពី​យម់​ថ្ងៃ១៧ឈានចូល​ទី១៨ ខែវិច្ឆការ ឆ្នាំ២០១៤ ដែល​អគ្គីភ័យ​បាន​ឆាប​​ឆេះ​ក្លឹប​កម្សាន្ត​ ហ៊ីបហប់ រហូត​មក​ដល់​ព្រឹក​ថ្ងៃទី​១៩នេះ ក្រុម​ប្រ​ជា​ពល​រដ្ឋ​នៅ​ខេត្តសៀមរាប​ នៅ​តែ​មាន​ការ​មន្ទិល​សង្ស័យថា ម...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      1436នាក់
ម្សិលមិញ    25188នាក់
សប្ដាហ៍នេះ    71027នាក់
ខែនេះ    178105នាក់
ឆ្នាំនេះ   2636008នាក់
សរុប   51995934នាក់
ថ្ងៃទី 19 ខែ 05 ឆ្នាំ 2024 ម៉ោង 08:39