លោក ភុនសារ៉ុម មេវីរសេនាតូចអន្តរាគមន៍លេខ ៣៨៤ យកបន្ទាយទាហ៊ានធ្វើជាដេប៉ូលក់ឈើរាប់ម៉ឺនម៉ែត្រគូប

ដោយៈ រ៉េត ខេត្តឧត្តរមានជ័យ ថ្ងៃទី 23 ខែ 05 ឆ្នាំ 2018 វេលាម៉ោង 12:21 នាទី ចំនួនអានៈ 1446

លោក ភុនសារ៉ុម មេវីរសេនាតូចអន្តរាគមន៍លេខ ៣៨៤ ឃុបឃិត​ជាមួយ​ឈ្មួញ​​រក​ស៊ី​ឈើ​អត់​ច្បាប់​ឈ្មោះ សាន់ប៉ាវ ​​យក​បន្ទាយទាហ៊ាន​ធ្វើ​ជាដេប៉ូ ទិញ​ស្តុក​លក់ឈើ​រាប់​ម៉ឺន​ម៉ែត្រគូប ស្ថិតក្នុង​ភូមិ​ត្រាំប៉ោង ឃុំព្រះប្រឡាយ ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧត្តរ​មាន​ជ័យ។​

ប្រភព​ព័ត៌មាន​ច្បាប់ការបាន​រាយការណ៍​មកថា លោក សាន់-ប៉ាវ ជាមេ​ឈ្មួញរក​ស៊ី​បទ​ល្មើស​ព្រៃ​ឈើ​ ដែល​មាន​លុយ​រាប់​សែន​ដុល្លារក្នុងការ​ប្រមូល​ទិញ​ឈើ​ខុស​ច្បាប់​ពីព្រៃ​ យក​មក​ស្តុក​ទុក​ក្នុង​បន្ទាយ​ទាហ៊ាន​ខាង​លើ​​រង​ចាំលក់​ចេញ ដោយ​ចែក​ចំណែក​ភាគហ៊ុន​អោយ​លោក​ ភុនសារ៉ុម ​មេវីរ​សេ​នា​តូច​អន្តរាគមន៍លេខ ៣៨៤ និង​លោក ហូវ រង​វីរ រាប់​ម៉ឺនដុល្លារ​ក្នុង​មួយខែៗ ជាថ្នូរ​ក្នុង​ការ​យក​បន្ទាយ​ទាហ៊ាន​ស្តុក​ឈើ​ និង​ប្រើ​អំ​ណាច​មេវីរ រង​វីរ កាង​ឈើ​ផ្តេច​មុខ។ ប្រភព​បាន​បន្តថា លោក ភុនសារ៉ុន មេវីរ និង​លោក ហូវ រង​វីរ ​បាន​បញ្ជាអោយ​កូន​ទាហ៊ាន​​​បិទ​ទ្វាររបង​បន្ទាយ​ជិត​បន្ទាប់​​ពីឡាន​ដឹក​​ឈើ​ដឹក​ចូល និង​​ដឹក​ចេញ​ពី​បន្ទាយ​ ព្រោះ​កន្លង​ទៅ​មាន​ក្រុម​អ្នក​កាសែត​បាន​ចូល​ថត​យក​រូប​ភាព​បទ​ល្មើស​​ព្រៃ​ឈើ​ទាំង​នេះ​ដល់​ក្នុង​បន្ទាយ។​​

ពលរដ្ឋ​នៅ​ភូមិ​ត្រាំប៉ោង​និយាយខ្សឹប​ខ្សៀវ​តាម​តុកាហ្វេថា ថ្ងៃអនាគត​រដ្ឋា​ភិបាល​មិន​ចាំបាច់​បើក​ប្រាក់​ខែ​អោយ​មេទាហ៊ានពល​ទាហ៊ាន​នៅ​ វីរសេនាតូចអន្តរាគមន៍លេខ ៣៨៤ ទៀត​ទេ ព្រោះ​លោក ភុនសារ៉ុម មេវីរបាន​សហការណ៍គ្នា​ជាមួយឈ្មួញ​ឈើ​ឈ្មោះ សាន់-ប៉ាវ យក​បន្ទាយ​ទាហ៊ាន​ធ្វើ​អាជីវកម្មទិញឈើ​លក់​ឈើ​ទ្រង់​ទ្រាយ​ធំរហូត​ដល់​ទៅ​រាប់​ម៉ឺន​ម៉ែត្រគូប​ឯណោះ ដូច្នេះពួកគាត់​មិន​ខ្វះលុយចាយ និង​មិន​ខ្វះលុយបើក​ប្រាក់​ខែអោយ​កូន​ទាហ៊ាននោះទេ។

លោក ហូវ រងវីរលេខ ៣៨៤ ខាងលើបាន​ប្រាប់​កម្ពុជាសុវណ្ណភូមិ​ តាម​ទូរស័ព្ទ​កាលពី​ពេល​ថ្មីៗ នេះ​ថា ពិត​ជាមានឈើ​នៅក្នុង​បន្ទាយ​មែន តែ​មិន​មែន​ឈើ​របស់​លោកទេ គឺ​ជាឈើ​របស់​លោក សាន់ប៉ាវ យក​មក​ផ្ញើរតែប៉ុណ្ណោះ ហើយ​ការ​ផ្ញើរ​នេះ​ខាង​ឈ្មួញ​ឈើ​គេ​មាន​ទំនាក់​ទំនង​ល្អជាមួយ​ថ្នាក់​លើ។ លោក ហូវ បាន​បន្ថែម​ថា លោក​មិន​បាន​ទទួល​លាភសការ:ពី​ឈ្មួញ​ឈើ​ខាងលើ​នេះ​ទេ គ្រាន់​តែបាន​កំទិចឈើ​ខូចៗ​យក​មក​ធ្វើ​ជាផ្ទះបាយ​អោ​យ​ទាហ៊ាន​តែប៉ុណ្ណោះ។

បើ​ទោះជា​លោក ហូវ នាយ​រង​វីរ: បដិសេធន៍ថាមិនបាន​លាភសការ:ពី​ឈ្មួញឈើ​ក៏ដោយ ក៏​ប្រ​ភព​​​ដែល​បែក​ធ្លាយ​ពី​បន្ទាយ​ទាហ៊ាន​នេះបាន​ប្រាប់​ថា លោកហូវ បាន​យក​លុយ​ចំនួន​២០ម៉ឺន​រៀល​ក្នុង​មួយ​​ក្បាលឡានដែល​ចូល​ទិញ​ឈើ​នៅ​ក្នុង​បន្ទាយ​នេះ បើ​មិន​បាន​២០ម៉ឺនរៀល​មិន​អាច​ចូល​ទិញ​ឈើ​បាន​ទេ។

កម្ពុជាសុវណ្ណភូមិ​ មិន​អាច​សុំ​ការ​ពន្យល់​ពី​លោក ភុន-សារ៉ុម មេវីរសេនាតូចអន្តរាគមន៍លេខ ៣៨៤ និង​លោក សាន់-ប៉ាវ មេឈ្មួញ​​រកស៊ីឈើ​​អត់​ច្បាប់​អាង​ខ្នង​ទាហ៊ាន​ខាងលើ​នេះបាន​ទេ ព្រោះ​គ្មាន​លេខ​ទូរស័ព្ទសំ​រាប់​ទំនាក់ទំនង៕ ដោយ៖ ផ្លុង-រ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ពិតជាខ្មាស់គេជាងលិចពងទៅទៀត!   អាន1635ដង ក្រុមជនដៃដល់មួយក្រុមបានបើកឡានទៅពួនស្ទាក់វាយបុរស់ម្នាក់ជិតស្លាប់   អាន1580ដង តំណាងអយ្យការបញ្ជាអោយមេព្រៃរឹបអូសឈើជាច្រើនម៉ែត្រគូបនៅក្បែរព្រៃស្អាក   អាន1595ដង ដកតំណែងព្រះរាជអាជ្ញារងខេត្តព្រះវិហារម្នាក់   អាន1744ដង បទល្មើសព្រៃឈើកើតឡើងពេញបន្ទុកក្នុងដែនគ្រប់ គ្រងរបស់ខណ្ឌរដ្ឋបាលព្រៃឈើកោះកុង   អាន1450ដង សម្តេចសង្ឃរាជ ទេពវង្ស បានចេញលិខិតនិរាករណ៍ការប្រគល់សិទ្ធិអោយលោកគង់មង្គលធ្វើបារាយណ៍ និង?...    អាន1554ដង រថយន្តសូគឺម៉ិចដឹកសាំងរបស់លោកសុខគង់បន្លំដឹកឈើក្រញូងខុសច្បាប់   អាន2088ដង លោកជំទាវ លី-អ៊ុំអេង បានចោទថា មានពលរដ្ឋមួយក្រុមមានបំណងចង់វាស់យកដីកម្មសិទ្ធស្របច្បាប់របស?...    អាន1863ដង ក្រុមហ៊ុនធ្វើអាជីកម្មឈើនៅស្រុកជាំក្សាន្ដដឹកជញ្ជូនឈើអត់ច្បាប់រត់ការបង់លុយក្រោមតុបីខេ?...    អាន1455ដង អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបន្តរចុះបំពេញការងារត្រួតពិនិត្យ និងវាយតម្លៃឯកសាររដ្ឋបាល...    អាន1664ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
សមត្ថកិច្ចនៅតែអះអាងថា នាយរងប៉ុស្តិ៍សង្កាត់សៀមរាប​ពុលផ្សែងម៉ាស៊ីនភ្លើង តែខាងមន្ទីរពេទ្យសង្ស័យថា ពុលថ្នាំសត្វល្អិត បន្ទាប់ពី​ធ្វើ​ការ​ស្រាវ​ជ្រាវ​អស់​រយៈពេល​ជាច្រើន​ថ្ងៃក្នុង​ករណី​គ្រួសារ​ប៉ូលីស​ប៉ុស្តិ៍ពុល​ទាំង​គ្រួសារកាល​ពី​ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៥ ក្រុង​សមត្ថកិច្ច ជំនាញបានឲ្យដឹងថា នាយ​រង​ប៉ុស្ដិ៍​នគរបាល សង្កាត...Read more
លោក ចេង ដារ៉ាវុធ ផ្ញើលិខិត​អយុត្តិធម៌ជូន​ចម្តេច ហ៊ុន សែន នាយករដ្ឋ​មន្ត្រី​នៃ​ព្រះរាជាណាចក្រកម្ពុជា លោក ចេង ដារ៉ាវុធ អតីតប្រ​ធាន​ស្តីទី នាយកដ្ឋាន​សុខមាលភាពមនុស្ស​ចាស់​នៃ​ក្រ​សួង​សង្គម​កិច្ច បាន​ប្រាប់​កម្ពុជា​សុវណ្ណ​ភូមិ​ថា លោក​មាន​រឿង​អយុត្តិធម៌ ដែល​ធ្វើ​អោយ​លោក​មាន​ការ​ឈឺ​ចុច​ចាប់​ខ្លោច​ផ្សាជា​ទី​...Read more
មេ​ឈ្មួញ ​លឹម​ ប៊ុ​ណ្ណា​(ហៅ​ខ្នា) ដឹក​ឈើ​ខុសច្បាប់ឆ្លងកាត់ទឹកដីខេត្តត្បូង​ឃ្មុំ​ទៅ​លក់​ស្រុក​យួន​បានរ​លូន​ដោយ​មាន​ការឃុប​ឃិត​ជាមួ​យសម​ត្ថកិច្ច​គ្រប់​ស្ថា​ប័ន ប្រភពពី​ឈ្មួញ​រកស៊ី​ឈើ​​បាន​ឲ្យ​ដឹងថា​មេ​ឈ្មួញជាឧញ្ញ៉ាលឹមប៊ុណ្ណា(ហៅខ្នា)  មាន​មេការ​ម្នាក់​ឈ្មោះ សាន ច​យជាមនុស្សមានជំនាញជាច្រើនឆ្នាំខាងយកលុយឲស្ថាប័នពាក់ពន្ធ័​ទើប ប្រព្រឹត្តទៅ​ដោយ​​រលូនបើសិនជាមិនល...Read more
មន្ត្រីពន្ធដាខេត្តរតនគីរីម្នាក់ ត្រូវនគរបាលឃាត់ខ្លួន ពីបទចាប់រំលោភអ្នកអនាម័យ យោង​សេចក្តីរាយការណ៍​ពី​ខេត្ត​រតនគីរី បានឲ្យដឹងថា លោក ប្រាក់ សា​វ័ន្ត មន្ត្រី​ពន្ធដា​ខេត្ត​រតន​គី​រី មាន​តួនាទី​ជា​ប្រធាន​ផ្នែក​បំណុល ត្រូវ​នគរបាល​ក្រុង​បាន​លុង​ចាប់ខ្លួន ពី​បទ​ចាប់រំលោភ​​​ស្ត្រី ជា​​អ...Read more
ឧកញ៉ា អ៊ូ ឆាយ ជាមេកន្ទុយលេខដ៏ធំជាងគេក្នុងរាជធានីភ្នំពេញគ្មានសមត្ថកិច្ចណាហ៊ានចេញមុខបង្ក្រាបទល់តែសោះ បន​ល្បែងស៊ីសង​បាន​ក្លាយ​ជា​សត្រូវ​របស់​ប្រជាពលរដ្ឋ​និង​បំពាន​ទៅ​នឹង​គោលនយោបាយ​ភូមិ​-​សង្កាត់ មាន​សុវត្ថិភាព​ហើយ​ក៏​ត្រូវមាន​វិធាន​ករ​លុបបំបាត់​ជា​បន្ទាន់​ផង​ដែរ​ប្រយោជន៍ ​ដើម្បី​ការពារ​សន្ដិសុខ សណ្ដាប...Read more
លិខិតពលទាហ៊ានសរសេរដាក់ក្នុងហឹបឆ្នោតជូន សម្តេចហ៊ុនសែន ទាហ៊ាន​កងពលលេខ៨​បានសរសេ​លិខិត​ដាក់ក្នុង​ហឹប​ឆ្នោត ដែល​នៅ​ក្នុង​លិខិត​នោះ​គេ​បាន​លើក​យក​ចំណុច​មិន​ល្អ​៧​ចំ​ណុច​ ដែល​នាយ​ទាហ៊ាន​ធំៗ​របស់​គេ​បាន​ប្រ​ព្រឹត្តិ​កន្លង​ទៅ ក្នុង​គោល​បំ​ណង​រាយ​ការណ៍​ជូន​ថ្នាក់...Read more
យុវជនគួរយកពេលទំនេរពីការសិក្សារ មកលែងកីឡាប្រសើរជាងការដើរលេងនាំឲ្យធ្លាក់ក្នុងអំពើរអបាយមុខ លោក ឱ បូរិន មេបញ្ជាការ អ ហ ខេត្ត​បន្ទាយមានជ័យ បាន​ថ្លែងថា កីឡា​នាំមក​នូវ​សុភាព​ល្អ មិត្តភាព និង​ការអភិវឌ្ឍន៍ យុវជន​គ្រប់រូប​គួរ​យក​ពេលវេលា​ទំនេរ​ក្រៅពី​ការសិក្សា​មក​លែង​កីឡា ប្រសើ ជាង​ការដើរ​លែង នាំ​ឲ...Read more
កាប់៥ពូថៅប្លន់សំលាប់យកម៉ូតូដោយសុវត្តិភាព ប្លន់សំលាប់កាប់៥ពូថៅ ជនរងគ្រោះដេកស្លាប់ក្នុងថ្លុកឈាម​ជនល្មើសឆក់យកម៉ូតូ​គេចខ្លួន​ដោយ​សុវត្តិភាព​ សមត្ថកិច្ច ដុតដៃដុតជើង​ស្រាវជ្រាវមុខសញ្ញាចោរប្លន់​ ផ្អើលកក្រើកខេត្តកំពង់ធំ កាលពីព្រឹក​ថ្ងៃទី០២ខែធ្នូឆ្នា...Read more
iPhone 6 និង iPhone 6plus បង្ហាញខ្លួនលើទីផ្សារហើយ iPhone 6 និង iPhone 6plus បង្ហាញខ្លួនលើទីផ្សារហើយ ដែលមានតម្លៃ ជាង ១០០០ដុល្លា។ iPhone 6 isn’t simply bigger — it’s better in every way. Larger, yet dramatically thinner. More power...Read more
មានជនមិនស្គាល់មុខបានខលទូរស័ព្ទជេរប្រមាត គំរាមកំហែង ចាងហ្វាងកាសែតកម្ពុជាសុវណ្ណភូមិ (មានសំលេង) នៅ​រសៀល​ម៉ោង​១២និង​២៧​នាទី ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ២០១៣នេះ មាន​បុរស់​ម្នាក់​ខល​ទូរស័ព្ទ​ជេរ​ប្រមាត និង​គំរាម​កំ​ហែង​ដល់​លោក ផ្លុង-រ៉េត ចាងហ្វាង​សារ​ព័ត៌មាន​កម្ពុជា​សុវណ្ណភូមិ ​នេះ​បើ​តាម​ការ​អោយ​ដឹង​ព...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      4270នាក់
ម្សិលមិញ    6678នាក់
សប្ដាហ៍នេះ    10958នាក់
ខែនេះ    118036នាក់
ឆ្នាំនេះ   2575939នាក់
សរុប   51935865នាក់
ថ្ងៃទី 14 ខែ 05 ឆ្នាំ 2024 ម៉ោង 21:54