លោកជំទាវ លី-អ៊ុំអេង បានចោទថា មានពលរដ្ឋមួយក្រុមមានបំណងចង់វាស់យកដីកម្មសិទ្ធស្របច្បាប់របស់គាត់

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 22 ខែ 05 ឆ្នាំ 2018 វេលាម៉ោង 12:39 នាទី ចំនួនអានៈ 1816

ដីមួយកន្លែង​មាន​ទំហំ​ជាង​ពីរ​ហិក​តា ស្ថិត​ក្នុង​ភូមិជ្រៃ ឃុំ​កណ្តែក ស្រុក​ប្រាសាទ​បា​គង​ដែល​ជា​កម្ម​សិទ្ធ​ស្រប​ច្បាប់​របស់​លោកជំទាវ លី-អ៊ុំអេង ត្រូវ​បាន​ប្រជា​ពល​រដ្ឋ​ប្រហែល​១០​នាក់​​ចុះ​វាស់​វែង​ថា​ជាដី​របស់​ខ្លួន​កាល​ពីព្រឹក​​ថ្ងៃទី២១​ខែឧសភា​ឆ្នាំ​២០១៨​ម្សិលមិញនេះ។

លោកជំទាវ​ លី-អ៊ុំអេង បាន​ប្រាប់​កម្ពុជាសុវណ្ណភូមិ​ថា ដី​ខាង​លើ​នេះ​គាត់​បាន​ទិញ​តាំង​ពី​ឆ្នាំ​១៩៩៤​មក​ម្លេះ ដែល​មាន​ប្លង់​ដី​ពី​សាលាស្រុក​ប្រាសាទបាគងខេត្ត​សៀមរាប ចុះថ្ងៃទី០៨ ខែ១១ ឆ្នាំ១៩៩៤ និង​ចុះហត្ថលេខាដោយលោក សុខ-គឹមសាន ការិយាល័យកសិកម្មស្រុក ដែល​មាន​ទំហំ ២៥០ម x ២០០ម ជាប្រភេទដី​ចំការ។ លោកជំទាវ​បាន​បន្ត​​ថា ប៉ុន្មាន​ឆ្នាំក្រោយពី​គាត់​បាន​ទិញ​ដីខាង​លើ​នេះ ស្រាប់​តែ​មាន​មនុស្ស​មួយក្រុម​ទៅ​លួច​បោះ​បង្គោល​ធ្វើ​ព្រំ ហើយ​ថែម​ទាំង​ទៅ​លួច​ធ្វើ​ប្លង់កម្ម​សិទ្ធ​ក្លែង​ក្លាយ​ ទើ​ប​គាត់​សម្រេច​ចិត្ត​ដាក់​ពាក្យ​ប្តឹង​ទៅ​តុលាការ​ខេត្ត​សៀមរាប ជាលទ្ធផល​លោក​ជំទាវ​បាន​ទទួល​ជោគ​ជ័យ ឯភាគី​ខាង​ចុង​ចោទ​​គេ​ប្តឹង​ទាស់​ទៅ​សាលាឧទ្ធរណ៍ តែ​លោក​ជំទាវ​នៅ​តែ​​ឈ្នះក្តី​នៅសាលាឧទ្ធឬណ៍ទៀត ចុង​ចោទ​បាន​បន្ត​ប្តឹង​ទាស់​ទៅ​តុលាការ​កំពូលក្រុង​ភ្នំពេញ​ ចុង​ក្រោយ​តុលាការ​កំពូល​កាត់​អោយ​លោក​ទំទាវ​លី​អ៊ុំ​អេង​ឈ្នះក្តី​ដដែល ហើ​យ​សម្រេច​អោយ​លោក​ជំទាវ​​កាន់​កាប់​ដី​ដែល​គាត់​បាន​ទិញ​ស្រប​ច្បាប់​នេះជាកម្ម​សិទ្ធស្រប​ច្បាប់​តរៀង​ទៅ​អើយ។ លោក​ជំទាវ​បាន​បន្ថែម​​ទាំង​ហួស​ចិត្តថា អ្នក​មក​រំលោភ​ចង់​បាន​ដី​គាត់​ចាញ់​ក្តី​តាំង​ពី​ក្រោម​ដល់​លើស្ងប់​ស្ងាត់​យូរហើយ តែ​មិន​ដឹង​ថាដេក​ស្រ​មៃ​យ៉ាង​មេច​បាន​នាំ​គ្នា​មក​កកូកកាយ​ចង់​វាស់​យក​ដី​របស់​គាត់ទៀត ដែលជា​ហេតុ​ធ្វើ​អោយ​លោក​ជំទាវ​​សង្ស័យថា អាច​មាន​មនុស្ស​ដែល​ចាំតែញុះញង់ពលរដ្ឋ​ពីក្រោយខ្នង។​

យោង​តាម​សម្តី​របស់ ​​មន្ត្រី នៃមន្ទីរសូរិយោដីដែល​ចុះវាស់វែងដីរបស់​​លោក​ជំទាវ​លីអ៊ុំ​អេង​កាល​ពី​ថ្ងៃ​ទី២១​​ម្សិល​មិញបាន​អោយ​ដឹងថា ពួកគាត់​ចុះ​វាស់​កំណត់ព្រុំ​តាម​ដី​ការ​បស់​តុ​លា​ការ​ខេត្ត​សៀម​រាប ដើម្បី​យក​ប្លង់​អោយ​តុលាការតែ​ប៉ុណ្ណោះ រឿង​ដី​តុលាការ​កាត់​អោយ​ខាង​ណា​ពួកគាត់​ពុំ​បាន​ដឹង​ទេ។

ក្នុង​ហេតុការ​ណ៍​ខាងលើ​នេះគេសង្កេត​ឃើញ​ក្រុមពលរដ្ឋមួយ​ក្រុង​ដែល​អះ​អាង​ថា ពួកគាត់​តំណាង​អោយ​ពលរដ្ឋ​ទាំង៧គ្រួសារ បានជួបជុំគ្នា ចង្អុលបង្ហាញក្បាលដីរៀងៗនៅ​ក្នុង​របង​ហុំ​ព័ទ​របស់លោក​ជំទាវ​លីអ៊ុំអេងខណ:ដែល​ខាង​មន្ត្រី នៃមន្ទីរសូរិយោដីកំពុង​ធ្វើការ​វាស់​វែង។

លោក លឹម ណារិទ្ធិ ពលរដ្ឋម្នាក់ក្នុងចំណោមពលរដ្ឋ​៧គ្រួសារ បាន​ប្រាប់​អ្នក​កាសែតថា ពួកគាត់មានលិខិតកាន់កាប់ផ្សេងៗគ្នា អ្នកខ្លះក្នុងឆ្នាំ១៩៩២ ខ្លះឆ្នាំ២០០០ជាង សរុបសេចក្តី ចាប់ពីឆ្នាំ១៩៩២ រហូតដល់ឆ្នាំ២០១៣។ តែនៅអំឡុងខែកក្កដា ឆ្នាំ២០១៦ ក៏ត្រូវបានលោកស្រីលី អ៊ុំអេង ដករបងពួកគាត់ចោល ហើយបោះរបងហ៊ុំព័ទ្ធជាថ្មី ដោយអះអាងថា ជាដីរបស់លោកស្រី​ទៅ​វិញ​។ លោក​ លឹម ណារិទ្ធិ បន្តថា ដោយឃើញទង្វើបែបនោះ រូបលោក​ និងឈ្មោះសុច សុខ បានប្តឹងទៅតុលាការ ខេត្តសៀមរាប ជួយអន្តរាគមន៏។

ជាចុងក្រោយ​លោក​ជំទាវ លី-អ៊ុំអេង បាន​ស្នើរសុំ​អោយ​មន្ត្រី​ពាក់​ព័ន្ធ និង​ថ្នាក់​ដឹក​នាំ​គ្រប់​ជាន់​ថ្នាក់​នៅក្នុង​ខេត្តសៀមរាប មេត្តា​ពិនិត្យ​ឯកសារ​ដែល​គាត់​មាន ហើយកុំ​ជឿង​សម្តី​មនុស្ស​ដែល​ចង់​រំលោភ​យក​ដី​គាត់​ម្តង​ហើយ​ម្តង​ទៀតនោះ ជាពិសេស​ស្ថាប័ណតុលាការ​ខេត្ត​សៀមរាប​ មេត្តា​ផ្តល់​ភាព​យុត្តិធម៌ជូន​លោក​ជំទាវផង៕ ដោយ៖ ផ្លុង-រ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

លោក ឡាយ ម៉ារីវ៉ូ បានកំពុងដើរតាមគន្លងអគ្គនាយកចាស់   អាន1837ដង មន្ទីរសំរាកព្យាបាលពន្លឺជ័យត្រូវបានប្រជាពលរដ្ឋគាំទ្រយ៉ាងពេញទំហឹង    អាន1524ដង ម៉ក់ជីតូ ស្នើ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​បំភ្លឺ​ចំពោះ ​ការ​ភ្ជាប់​រូប​លោក​ទៅ​នឹង​ឧក្រិដ្ឋ...    អាន1469ដង ប្រជាពលរដ្ឋក្នុងភូមិពាមតាអួផ្តិតមេដៃប្តឹងដកមេភូមិដោយចោទថាប្រព្រឹត្តអំពើពុករលួយ (០១)   អាន567ដង ព្រះចៅអធិការវត្តអរញ្ញសាគរទិញដី១២ឡូតិ៍ចែកជូនពលរដ្ឋក្រីក្រ   អាន1608ដង បាឡុងហោះរបស់ក្រុមហ៊ុនចិនធ្លាក់នៅសៀមរាបបណ្តាល អោយភ្ញៀវបរទេសរងរបួសជាទម្ងន់   អាន1483ដង ពលរដ្ឋរិះគន់ ការបិទផ្លូវឃោសនារកសម្លេងឆ្នោតរបស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិប្បតេយ្យ   អាន2753ដង សមត្ថកិច្ចបង្រ្កាបទីតាំងមួយកន្លែងលួចផលិតគ្រឿងញៀននៅស្រុកភ្នំស្រួច   អាន1491ដង បរិយាយថ្ងៃនេះ៖ ពលរដ្ឋនៅខេត្តសៀមរាបចង់អោយរដ្ឋាភិបាលដកប្រាសាទអង្គរវត្តពីក្រុមហ៊ុនឯកជនម?...    អាន2148ដង រថយន្តក្រុមហ៊ុនដឹកសំរាម Gaea បើកបុកម៉ូតូ១គ្រឿងបណ្តាលអោយមនុស្ស២នាក់ស្លាប់   អាន1562ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លោក ស៊ីមសំអាត មេប៉ូលិសអន្តោប្រវេសន៍ច្រកទ្វារប៉ោយប៉ែតគាបយកលុយពីពលករឆ្លងដែនខុសច្បាប់តាមអំពើចិត្ត ក្រុម​ប្រជាពលរដ្ឋ​បាន​និយាយ​រិះគន់ខ្លាំងៗថាបន្ទាប់ពី​លោក ស៊ឹមសំអាត ត្រូវបានតែងតាំង ជា​មេ​ប៉ូលិសអន្តោប្រវេសន៍ ប្រចាំ​ច្រក​ទ្វារ​អន្តរជាតិ  ប៉ោយ​ប៉ែតជំនួស​លោក សៅ ប៊ុន​រិទ្ធ ដែល​ត្រូវ...Read more
អ្នកគ្រូក្រមុំជិតដល់ថ្ងៃរៀបការ ត្រូវប៉េអឹមលើផ្ទៃប្រទេសបើកបុកស្លាប់ អ្នកគ្រូ​បង្រៀន​វិទ្យាល័យ​អាយុ​២៤​ឆ្នាំ​ម្នាក់​ដែល​ត្រៀម​ចូល​រោងការ​បាន​ស្លាប់​ដោយសារ​រថយន្ត​មួយគ្រឿង​បាន​បុក​ពី​ក្រោយពេល​អ្នកគ្រូ​កំពុង​ជិះ​ម៉ូតូ​តែម្នាក់ឯង​នៅលើ​ផ្លូវ​មួយ​ក្នុងស្រុក​ប​វេ​ល​ខេត្តបាត់...Read more
លោក មាសសំអឿន មេគយច្រកអូរអន្លក់បើកភ្លើងខៀវឲ្យឈ្មួញដឺកទំនិញគេចពន្ធខុសច្បាប់គ្រប់ប្រភេទឆ្លងកាត់ព្រំដែនតាមអំពើចិត្ត យោង​តាម​សេចក្តីរាយការណ៍​របស់​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា​ការនាំ​ចូល​ ទំនិញគេចពន្ធ និង​ទំនិញ​​ខុសច្បាប់​តាម​ច្រករបៀង​អូរ​អន្លក់ ភាគច្រើន​មាន​ហ្គាស​ធុង​ធំៗ ផល​កសិកម្ម ជីគីមី និង​ប្រេងសាំង​ជាដើម ហើយ​ពេលខ្ល...Read more
ជំនួញឈើប្រណិតប្រភេទធ្នុងកំពុងសម្រុកដឹកជញ្ជូនទៅលក់នៅប្រទេសវៀតណាម តាមច្រកទ្វារព្រំដែនស្រុកអូរយ៉ាដាវ ឡេថាញ់ ជំនួញឈើប្រណិតប្រភេទធ្នុងកំពុងសម្រុកដឹកជញ្ជូនយ៉ាងគំហុកអាណាធិបតេយ្យទៅប្រទេសវៀតណាមតាមរយៈរថយន្តសាំយ៉ុង និងរថយន្តស៊េរីទំនើបដូចជា លុច្សស៊ីស បាឡែន ធុនត្រា ឡង់គ្រីស័រ ហាយឡែនដ័រជា...Read more
លោក ចាបសុផារិទ្ធិ មេប៉ូលីសសេដ្ឋកិច្ចខេត្តបន្ទាយមានជ័យកំពុងតែផ្គើនបទបញ្ជារាជរដ្ឋាភិបាល លោក​ ​ ចាបសុ​ផារិទ្ធ មេប៉ូលីស​សេដ្ឋ​កិច្ច​ខេត្ត​បន្ទាយ​មាន​ជ័យ កំពុងតែ​សប្បាយ ក្នុង​ការប្រមូល​​លុយក្រោម​តុ​​ពី​​ក្រុម​ឈ្មួញរក​ស៊ី​នាំទំនិញខុស​ច្បាប់​​ចូល​ពី​ប្រ​ទេស​ថៃ​ មក​​កម្ពុជា​តាម​ច្រក​មួយ​ចំ​នួន...Read more
សមត្ថកិច្ចបង្ហើបប្រាប់ពីមូលហេតុ ក្រុមគ្រួសារនាយរងប៉ុស្តិ៍សង្កាត់សៀមរាបត្រូវថ្នាំពុល ក្រុម​គ្រួសារ​នាយ​រង​ប៉ុស្តិ៍​សង្កាត់​សៀមរាប ប្រាំ​នាក់​ពុល​ទាំង​អស់នៅ​យប់​ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៥​​ បន្ទាប់​ពី​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ឯក​ជន ប្តី​​បាន​ស្លាប់​បាត់​បង់ជីវិត ឯកូន​បីនាក់ ​និង...Read more
ក្រុម​ហ៊ុន​ សុខ​សំ​ណាង ​​កំពុងដឹកឈើលើស​ទម្ងន់បំផ្លាញផ្លូវថ្នល់ តាម​ប្រភព​ព័ត៌មានបានឲ្យដឹងថា ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំនេះ ក្រុមហ៊ុន សុខ សំណាង ដែល​ទទួលបាន​សិទ្ធិ រកស៊ី​ឈើ​ក្នុង​ទ្រង់ទ្រាយ​ធំ បន្ត​ពី​ក្រុមហ៊ុន ដា​តា រ៉ាប់​ប៊ើ និង​ក្រុមហ៊ុន ...Read more
វីដេអូឯកសារស្តី​ពី​ រឿង​រាវ​របស់​លោក​ឈុត​វុទ្ធី វីរបុរស់អ្នក​ការពារ​ព្រៃ​ឈើ​លោក ឈុត-វុទ្ធី បាន​លាចាក​លោក​យើង​នេះ​ទៅ​ហើយ​ក្តី តែ​កិត្តិ​នាមដ៏ឧត្តុងឧត្តមល្បីសុះ​សាយ​គ្រប់​ទិស​ទី​ អំ​ពី​ស្នា​ដៃ​របស់​លោក​ នៅ​តែ​ដក់​ជាប់​ក្នុង​ក្រ​អៅ​ហេះ​ដូង​ជន​ជាតិ​ខ្ម...Read more
ក្រុមហ៊ុន ម៉េងឌីលែន ត្រាវកុដ្ធិ បើកលក់ហើយ ប្រមូសិនពិសេស ក្រុមហ៊ុន ម៉េងឌីលែន ត្រាវកុដ្ធិ បើកលក់ហើយ! ១-គម្រោងដីឡូតិ៍ ២-ផ្ទះល្វែងអាជីវកម្ម ៣-ផ្ទះវីឡាលំហែបែបថៃ សូមអានព័ត៌មានលម្អិតដែលមាននៅក្នុងខិតប័ណផ្សព្វផ្សាយខាងក្រោម និងទំនាក់ទំនងសាកសួរព័ត៌មានលម្អ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      10028នាក់
ម្សិលមិញ    43302នាក់
សប្ដាហ៍នេះ    156512នាក់
ខែនេះ    539792នាក់
ឆ្នាំនេះ   1922024នាក់
សរុប   51281950នាក់
ថ្ងៃទី 29 ខែ 03 ឆ្នាំ 2024 ម៉ោង 08:53