បទល្មើសប្រេងគេចពន្ធចរាចណ៍ឡើងគំហុកតែសមត្ថកិច្ចធ្វើមិនដឹង

ដោយៈ កំពង់ស្ពឺ ថ្ងៃទី 29 ខែ 01 ឆ្នាំ 2013 វេលាម៉ោង 06:29 នាទី ចំនួនអានៈ 1543

ឈ្មួញ​រកស៊ី​ប្រេងសាំង​និង​ប្រេងម៉ាស៊ូត​គេចពន្ធ​ដឹក​ចេញពី​ខេត្តកោះកុង​និង​ខេត្ត​ព្រះសីហនុ​ចូលមក​ស្ដុក​នៅ​ទីតាំង​ជាច្រើន​កន្លែង​នៅតាម​បណ្តា​កា​រ៉ា​ស់​សាំង​ក្នុង​ខេត្តកំពង់ស្ពឺ​មុន​និង​បន្ត​ចែកចាយ​ទៅ​គោលដៅ​ជាច្រើន​ផ្សេងទៀតដោយ​គ្មាន​ខ្លាចរអា​និង​កម្លាំង​សមត្ថកិច្ច​គ្រប់​ស្ថាប័ន​ក្នុង​ខេត្ត​មួយ​នេះ​ព្រោះតែ​គេ​សំអាងថា​បាន​សែនព្រេន​ដល់​អស់លោក​អ្នកធំ​ទាំងនោះ​អស់​ហើយ។

ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​ដែល​មិន​បាន​ទទួល​លាភសក្ការៈ​ដូច​មេ​កើយ​របស់ខ្លួន​ បាន​ឲ្យ​ដឹង​ថា​ នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ៤ ជា​រៀងរាល់ថ្ងៃ​ជាពិសេស​ពេលយប់​ គឺ​ក្រុម​ឈ្មួញ​តែងតែ​ធ្វើ​ចរាចរណ​ដឹក​ប្រេង​គេចពន្ធ​ទាំងនោះ​តាម​រថយន្ត​កា​ម៉ា​រី​គូថ​ហើមនិងសាំ​យ៉ុង​ប្រភេទ​តូ​រី​ស​ជាច្រើន​គ្រឿង​ មកពី​ខេត្តកោះកុង​ និងខេត្ត​​ព្រះសីហនុ​មក​ស្តុក​ទុក​នៅ​ម្តុំ​ផ្សារ​ត្រែង​ត្រឹងផ្សារ​ប៉ុង​កា​សី ​ផ្សារ​ឧ​ត្តុ​ង្ត និងជា​ច្រើន​កន្លែង​ផ្សេងទៀតដោយ​គ្មាន​ការរំខាន​ពី​សមត្ថកិច្ច​គ្រប់​ស្ថាប័ន​ព្រោះតែ​ក្រុម​ឈ្មួញ​ទាំង​នោះបាន​សែនព្រេនមេៗខាងលើ​អស់ហើយ។ ប្រភព​បាន​បន្តថា​សម្រាប់​​កងកម្លាំង​មាន​តួនាទី​តូចតាច​បានត្រឹមតែ​ឈរ​មើល​ប៉ុណ្ណោះ ​បើ​សុំ​យោបល់​មេ​បង្ក្រាប​នោះ​មេ​មិន​អនុ​ញ្ញា​ត្តិ។

មេការ​ដឹក​ប្រេង​យ៉ាងសកម្ម​ឆ្លងកាត់​ខេត្តកំពង់ស្ពឺ​ដែល​មិន​ប​ញ្ជេ​ញ​ឈ្មោះ​បាន​ឲ្យ​ដឹង​តាម​ទូរ​សព្ទ​ថា​គេ​អោយ​ផ្អាក​សិន។ ពេលដែល​អ្នកយក​ព៍ត៌មាន​យើង​សួរថា​បង់លុយ​អោយ​ទៅខាង​ណាខ្លះ​? មេការ​រូបនោះ​ឆ្លើយថា​មិនដឹង​ខាងណាៗខ្លះ​ទេ​ព្រោះ​គេ​ជា​កូនចៅ​គេ​ដែ។ មេការ​រូបនោះ​បាន​ឲ្យ​ដឹង​ទៀត​ថា​ ព័ត៌មាន​បាន​ចុះខ្លាំងៗបើ​ចុះ​ត្រឹម​ខេត្ត​មិន​អី​ទេ​តែ​នេះ​ចុះ​ដល់​តែលោក ប៉ែនស៊ីម៉ន។

ទាក់ទង​និង​ការលើកឡើង​របស់​មេកា​រ​ខាងលើ​ថា​ ផ្អាក​នោះ​ត្រូវ​អ្នកឃ្លាំមើល​បទល្មើស​រត់​ពន្ធ​ប្រេង​សុំ​មិន​ប​ញ្ជេ​ញ​ឈ្មោះថា​គេ​ឃើញ​សកម្មភាព​រថយន្ត​សាំ​យ៉ុង២គ្រឿងនិង​រថយន្តកាំ​ម៉ា​រី​​បិទ​កញ្ជក់​រ៉ៃប័ន​ដឹក​ប្រេង​គេចពន្ធ​ធ្វើ​ចរាចរណ៍​ឆ្លងកាត់​ផ្សារ​ត្រពាំង​ក្រឡឹង​ចំណុច​ថ្នល់បំបែក​ទៅ​ផ្លូវជាតិ​លេខ​បី​យកទៅ​ស្តុក​នៅ​ផ្សារ​បុ័ង​កា​សី​ជា​រៀងរាល់ថ្ងៃ​គ្មាន​ការរំខាន​ពី​សមត្ថកិច្ច​ណាមួយ​ឡើយ។

ជុំវិញ​បញ្ហា​នេះលោកម៉ែនស៊ី​ប៊​នមេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តកំពង់ស្ពឺ​ មិនអាច​សុំ​ការបំភ្លឺ​​​បានទេដោយ​លេខ​ទូរ​សព្ទ​លោក​ពេល​ខ​ល​ចូល​និង​សួ​សំនួរ​ទាក់ទង​និង​បទ​ល្មើស​ប្រេង​នោះ​ត្រូវបាន​អ្នក​លើក​ទូរ​ស័ព្ទ​បដិសេធថា​ ” ខ្ញុំ​មិនមែនម៉ែនស៊ី​ប៊​នទេ​គ្រាន់តែ​ជា​តៅ​កុង​ឡាន​របស់​គាត់​ចាំ​និយាយ​ជាមួយ​គាត់​ទៅ “ សម្រាប​លេខ​លោក​មេបញ្ជាការ​រូបនេះ​មួយ​ខ្សែ​ទៀត​ខ​ល​ចូល​ជា​ច្រើនដង​តែ​គ្មាន​មនុស្ស​លើកទទួល៕ដោយ៖តាពេជ្រ

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

អនុប្រធានមន្ទីរបរិស្ថានចុះស្រាវជ្រាវបង្ក្រាបបទល្មើសព្រៃឈើ បែជាត្រូវបន្ត្រីបរិស្ថានចោ?...    អាន1357ដង ផ្ទះសំណាក់អង្គរតូចត្រូវភ្លើងឆេះភ្ញៀវរត់បាតជើងសព្រាត   អាន2451ដង វាយ​​កូនហើយ​យក​កាវវិទ្យា​សាស្រ្តបិត​ដៃ​ភ្ជាប់​​ជញ្ជាំង​ជាប់​គុគ​៩៩ឆ្នាំ   អាន1557ដង លោកម៉ៅ​ពៅ ដកតំណែងពីស្នងការខេត្តព្រះវិហារជាផ្លូវការ   អាន1595ដង នឹកសង្សាចាស់   អាន1745ដង មាសសុខរតនៈ បដិសេធរឿង​ មាស​សុសោភា ទៅ​កាណាដា   អាន1658ដង ក្រុម​ហ៊ុ​ន​ឧក​ញ៉ា ​​ទ្រី ភាព​ កំព​ង់​កា​ប់បំ​ផ្លាញ​ព្រៃ​ឈើ​   អាន1417ដង ល្បែងកន្ទុយលេខនៅក្នុងផ្សាកំពង់ស្ពឺមានមន្រ្តីខិលខូចជាសមត្ថកិច្ចកាងពីក្រោយ   អាន2110ដង អធិការនគរបាលស្រុកសំពៅឡូន រងការរិះគន់ថា បង្ក្រាបបនល្បែង ចាប់មនុស្សគាបស៊ីម្នាក់៥០ម៉ឺនរៀ?...    អាន1605ដង កម្មកររោងចក្រក្រុងបាវិតចូលធ្វើការបាន១ម៉ោង ផ្អើលរត់ចេញវិញអស់   អាន1430ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ប៉ូលិសស័ក្ក២ សឹនសៅ ត្រូវបានពលរដ្ឋចោទថា ឆបោកលុយ ១៧០០ដុល្លា រួចរតគេចខ្លួនបាត់ស្រម៉ោល ប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលជាជនរងគ្រោះ​ម្នាក់ក្នុងចំណោមប្រជាពលរដ្ឋ​ដែលជាជនរងគ្រោះជាច្រើននាក់ទៀតរស់នៅក្នុងភូមិថ្នល់បែកកើត ឃុំស្វាយទៀប ស្រុកចំការលើ ខេត្តកំពង់ចាម បាននិយាយរៀបរាប់ទាំងមិនអស់ចិត្តថា​អស់រយៈ...Read more
មេ​ឈ្មួញ ​លឹម​ ប៊ុ​ណ្ណា​(ហៅ​ខ្នា) ដឹក​ឈើ​ខុសច្បាប់ឆ្លងកាត់ទឹកដីខេត្តត្បូង​ឃ្មុំ​ទៅ​លក់​ស្រុក​យួន​បានរ​លូន​ដោយ​មាន​ការឃុប​ឃិត​ជាមួ​យសម​ត្ថកិច្ច​គ្រប់​ស្ថា​ប័ន ប្រភពពី​ឈ្មួញ​រកស៊ី​ឈើ​​បាន​ឲ្យ​ដឹងថា​មេ​ឈ្មួញជាឧញ្ញ៉ាលឹមប៊ុណ្ណា(ហៅខ្នា)  មាន​មេការ​ម្នាក់​ឈ្មោះ សាន ច​យជាមនុស្សមានជំនាញជាច្រើនឆ្នាំខាងយកលុយឲស្ថាប័នពាក់ពន្ធ័​ទើប ប្រព្រឹត្តទៅ​ដោយ​​រលូនបើសិនជាមិនល...Read more
ក្មេងស្រីម្នាក់ស្លាប់ ក្រោយពីហូបនំកញ្ចប់«Vong Na Tra» របស់យួន ក្មេងស្រីអាយុ៦ឆ្នាំម្នាក់ បានស្លាប់បាត់បង់ជីវិត ក្រោយពីហូបនំកញ្ចប់ យីហោ «Vong Na Ta» ដែលជាផលិតផលប្រទេសយួន បង្កឲ្យមានការភ្ញាក់ ដល់ប្រជាពលរដ្ឋ ។ករណីនេះ បានកើតឡើង កាលពីវេលាម៉ោង ៨ព្រឹកថ្ងៃទី១៥...Read more
ជីវប្រវត្តិរូបសង្ខេប បទពិសោធការងារ និងសញ្ញាប័ត្ររបស់លោកឈាងវុន (ចុចអានបានដឹងច្បាស់) នៅវេលាម៉ោង១១និង១០នាទី ព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៦នេះលោក ឈាងវុន បានទូរស័ព្ទមក​លោក ផ្លុងរ៉េត ចាងហ្វាង​សារព័ត៌មាន កម្ពុជាសុវណ្ណភូមិ សាជាថ្មីម្តងទៀតសុំអោយដកស្រង់ឯកសារពីគណនីបណ្តាញសង្គមរបស់លោក ដែល​លោក​បា...Read more
ផ្កាយ៤ សៅ សុខា ស្រវឹងស្រាដកកាំភ្លើងដាក់លើតុអុកឡុកកិច្ចប្រជុំអូឡាំពិក និងប្រមាថឯកឧត្តម នុត សាអាន យ៉ាងចាស់ដៃ ប្រភព​ព័ត៌មាន​ពី​មន្ត្រី​ស្និទ្ធ​នឹង​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​ និង​មន្ត្រី​ស្និទ្ធ​នឹង​ឯកឧត្តម​ នុ​ត​ សា​អាន​ រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​ បាន​ឲ្យ​ដឹង​ថា​ កាលពី​វេលា​ម៉ោង​១៥​រសៀល​ នា​ថ្ង...Read more
បទល្មើសនេសាទកើតពេញខេត្តសៀមរាប លោក ព្រិនសាវិន នាយខណ្ឌជលផលធ្វើមិនដឹង មានសេចក្តីរាយការណ៍មកថា បទល្មើស​នេសាទ​គ្រប់​ប្រភេទ​ និង​ឧបករណ៍​នេសាទ​ល្មើស​ច្បាប់​មាន​ដូចជា៖​ប័រ​​ ​អ៊ុយ​ រុញ​ស៊ី​ប​ ​អូស​អួន​ ​អូស​យ៉ាំង​កាវ​ ​សាច់​ស្បៃ​ម៉ុង​ក្រឡា​ញឹក​ជាដើម កំពុង​កើតមាន​ដូច​ភ្លៀងរលឹម...Read more
លោកស័ក្តិ៥ ឃុន ជឿន រងការរិះគន់ពីពលករឆ្លងដែនខុសច្បាប់ និងបន្រ្តីក្រោមឱវាត ប្រភពបាននិយាយ​ថា លោក ឃុន ជឿន  បាន​បញ្ជាឲ្យ​កូនទាហានទារប្រាក់ពី​ពលករ​ខ្មែរ ដែល​ចេញ​និង​ចូល​ប្រទេស​ថៃ ម្នាក់​ចំនួន ២០​បាត តាម​ច្រក​របៀង​នានា ចាប់ពី​ភូមិ​សិលា​ខ្មែរ ទំនប់​ដាច់ រហូតដល់​ភូមិ​ចំការ​គរ ...Read more
បរិយាយថ្ងៃនេះ៖ អជ្ញាធរខេត្ត និងជលផលអសមត្ថភាពក្នុងការលុបបំបាត់ការចិញ្ចឹមត្រីឆ្តោរខុសច្បាប់ អស់​រយៈពេល​ជា​យូរឆ្នាំណាស់​មក​ហើយ​ជំងឺអសកម្ម​ និង​ភាព​កំសោយ​របស់​អាជ្ញាធរ​ខេត្ត​សៀមរាប និង​រដ្ឋ​បាល​ជលផល ​ដែល​ជា​មន្រ្តី​ជំ​នាញ នៅ​តែ​កើត​មាន​ឡើង​តាំង​ពី​អាណត្តិ​របស់​លោក ស៊ូ-ភិរិន រហូត​មក​ដល់​លោក​ ឃឹ...Read more
ល្បែងស៊ីសងគ្រប់ប្រភេទ នៅក្រុងសិរីសោភ័ណ រីកដូចផ្សិត គ្មានសមត្ថកិច្ចដេកចាំយកលុយ ល្បែងស៊ីសង​គ្រប់​ប្រភេទ បាន​កើតមានឡើង​ជាច្រើន​កន្លែង​ក្នុង​ខេត្ត​បន្ទាយមានជ័យ ក្រោយ​ពី​អភិបាលខេត្ត​ថ្មី ស្នងការ​នគរបាល​ថ្មី មេបញ្ជាការ អ ហ ថ្មី ចូលកាន់​តំណែង​មក ពលរដ្ឋ​រិះគន់ថា នៅ​ក្រុង​សិរីសោភ័ណ ជា​ជ...Read more
មានជនមិនស្គាល់មុខបានខលទូរស័ព្ទជេរប្រមាត គំរាមកំហែង ចាងហ្វាងកាសែតកម្ពុជាសុវណ្ណភូមិ (មានសំលេង) នៅ​រសៀល​ម៉ោង​១២និង​២៧​នាទី ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ២០១៣នេះ មាន​បុរស់​ម្នាក់​ខល​ទូរស័ព្ទ​ជេរ​ប្រមាត និង​គំរាម​កំ​ហែង​ដល់​លោក ផ្លុង-រ៉េត ចាងហ្វាង​សារ​ព័ត៌មាន​កម្ពុជា​សុវណ្ណភូមិ ​នេះ​បើ​តាម​ការ​អោយ​ដឹង​ព...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      5725នាក់
ម្សិលមិញ    5789នាក់
សប្ដាហ៍នេះ    22763នាក់
ខែនេះ    129841នាក់
ឆ្នាំនេះ   2587744នាក់
សរុប   51947670នាក់
ថ្ងៃទី 16 ខែ 05 ឆ្នាំ 2024 ម៉ោង 20:34