ប៊ុនសុខាយកឈ្មោះក្រុមហ៊ុននៅព្រះវិហារមកលួចដឹកឈើក្រញូងនៅឧត្តរមានជ័យ

ដោយៈ ផ្លុង-រ៉េត ខេត្តឧត្តរ​មាន​ជ័យ ថ្ងៃទី 12 ខែ 11 ឆ្នាំ 2012 វេលាម៉ោង 05:24 នាទី ចំនួនអានៈ 1521

មាន​មនុស្ស​មួយ​ក្រុម​ដែល​ជិះ​រថ​យន្ត​ទំ​នើប​ជា​ច្រើន​គ្រឿង​អួត​ខ្លួន​ថា ជាមនុស្ស​របស់​ក្រុម​ហ៊ុន​ដី​សម្ប​ទាន​សេដ្ឋ​​កិច្ច​​ឈ្មោះ​​​ប៊ុន​​សុខា​ ទៅ​​ប្រ​​មូល​​ទិញ​​ឈើ​​គ្រ​​ញូង​ធំ​​ជាង​​គេ​ដឹក​ដោយ​រថ​យន្ត​យី​ឌុបដែល​​បោះ​​ទី​​តាំង​​ប្រ​​មូល​​ទិញ​​និង​​ស្តុក​​ឈើ​​គ្រ​ញូង​ ស្ថិត​នៅ​ច្រក​​ចំ​​បក់​​កោង តាម​​ខ្សែ​​បន្ទាត់​​ព្រំ​​ដែន​​កម្ពុជា-ថៃ​​ ក្នុង​​ឃុំ​​អូ​​ស្វាយ​​  ស្រុក​​ត្រ​​ពាំង​​ប្រា​​សាទ​​ ​​ខេត្ត​​ឧត្តរ​មាន​​ជ័យ​  ។​

ប្រ​តាម​ប្រ​ភព​ព័ត៌​មាន​ច្បាស់​ការ​បាន​ប្រាប់​ថា លោក​លុច​ដែល​ជា​មេ​ការ​ប្រ​មូល​ទិញ​ឈើ​ក្រ​ញូង​អោយ​ក្រុម​ហ៊ុន​ខាង​លើ​នេះ​ធ្លាប់​​បាន​ដើរ​អះ​អាងថា ការ​ទិញ​ឈើ​ក្រ​ញូង​នេះ​គឺ​គេ​មាន​ច្បាប់​ត្រឹម​ត្រូវ​ ដែល​មាន​អាជ្ញា​ប័ណពី​រដ្ឋាភិបាល​​កម្ពុជា ហើយ​ក្រុម​ហ៊ុន​របស់​គេ​ឈ្មោះ​ប៊ុន​សុខា។

ប្រ​ជា​ពល​រដ្ឋ​ខ្លះ​លួច​ខ្សឹប​ទាំង​ភ័យ​ខ្លាច​ថា ការ​មូល​ទិញ​ឈើ​គ្រ​ញូង​នៅ​តាម​ខ្សែ​បន្ទាត់​ព្រំ​ដែន​កម្ពុជា-ថៃ​ យ៉ាង​អនាធិប​តេយ្យនេះ​ បើ​ទោះ​​បី​ជា​មាន​ប្រ​ជា​ពល​រដ្ឋ​ជា​ច្រើន​នាក់​ត្រូវ​​បាន​ស្លាប់ ​ដោយ​សារ​​ទា​ហាន​ថៃ​បាញ់​សម្លាប់​នៅ​ពេល​រុក​ទៅ​កាត់​ឈើ​គ្រ​ញូង​យ៉ាង​ណា​ក៏​ដោយ​ ក៏​អា​ជីវ​កម្ម​ប្រ​មូល​ទិញ​ឈើ​គ្រញូ​ងមុខ​ធំ​ៗ​​របស់ ​ប៊ុន​សុ​ខា នៅ​តែ​ដំ​ណើរ​ការ​យ៉ាង​រលូន​ដដែល​។ ពល​រដ្ឋ​បន្ត​ថា នេះ​ជា​រឿង​មួយ​ដែល​រាជ​រដ្ឋាភិ​បាល​​មិន​គួរ​ណា​មើល​រំ​លង​​អំ​ពី​​បទ​ល្មើស​​ឈើ​គ្រ​ញូង​របស់​ ប៊ុន​សុខា ទេ​​ពី​ព្រោះ​ក្នុង​មួយ​ឆ្នាំ​ៗ​មាន​ប្រ​ជា​ពល​រដ្ឋ​នៅ​ក្នុង​ស្រុក​ និង​ប្រ​ជា​ពល​រដ្ឋ​ចំ​ណាក​ស្រុក​បាន​ស្លាប់​រាប់​រយ​នាក់​ ហើយ​ការ​ស្លាប់​ ស្ទើរ​រៀង​រាល់​ថ្ងៃ​ ដោយ​សារ​ឆ្លង​ដែន​ឥត​ច្បាប់​ទៅ​លួច​កាប់​ និង​លំ​លាក់​ឈើ​គ្រ​ញូង​នៅ​​ដី​​ថៃមក​អោយ​ក្រុម​ហ៊ុន​នេះ។ ពលរដ្ឋ​បន្ត​ថា ក្រុម​ហ៊ុន​ប៊ុន​សុខា​នេះ​ទៅ​ទិញ​ឈើ​ក្រញូង​នៅ​អា​ស័យ​ដ្ឋាន​ខាង​លើ ជិត​មួយ​ឆ្នាំ​ហើយ ដែល​មាន​ការ​សហ​ការ​ជា​មួយ​ប៉ូលីស​ព្រំ​ដែន សមត្ថ​កិច្ច​ជំ​នាញ​ និង​នាយ​ទាហ៊ាន​ធំៗ ដូច​ជា​មេ​សឹក​រង​ស្រុក​ត្រ​ពាំង​ប្រា​សាទ ប្រ​ធាន​ក្រុម​ចំ​រុះ​បង្ក្រាប​បទ​ល្មើស និង​ជា​ពិសេស​មាន​ការ​បើ​ភ្លើង​ខៀវ​ពី​លោក ជា​ម៉ន​ មេភូមិ​ភាគ​បួន​ និង​លោក​ ប៉ិចសុខិន អភិបាល​ខេត្ត​ឧត្តរ​មាន​ជ័យ ទៀត​ផង ទើ​ប​ការ​រក​ស៊ី​នេះដំ​ណើរ​ការ​បាន​ដោយរលួន។

ប្រ​ភព​ពី​ពល​ទា​ហ៊ាន​តូច​តាច​មួយ​ចំ​នួន​បាន​លួ​ច​ប្រាប់​ថា ពេល​ក្រុម​ហ៊ុន​ខាង​លើនេះ​ ចូល​ទំ​លាក់​ឈើ​ក្រ​ញូង​ដាក់​រថ​យន្ត​យី​ឌុប​ម្តង​ៗ គឺ​គេ​ជួល​ប៉ូលីស​ ទាហ៊ាន អោយ​កាន់​កាំ​ភ្លើង​គ្រប់​ដៃ​ជា​ច្រើន​នាក់​ដើម្បី​ការ​ពារ​មិន​អោយ​អ្នក​ណា​ចូល​ទៅ​ជិត​បាន​ទេ។ ប្រ​ភព​បន្ត​ថា ពួក​ក្រុម​មេ​ការ​៤-៥​នាក់​ប្រើ​សុទ្ធ​តែ​កាំ​ភ្លើង​ខ្លី បាញ់​លេង​លាន់​លឺ​ពេញ​ព្រៃ​យ៉ាង​អាណា​ធិប្ប​តេយ្យ​ដោយ​គ្មាន​អ្នក​ណា​គេ​អើអីសោះ​។

នៅ​រសៀល​ថ្ងៃ​ទី​១១​ខែ​វិច្ឆិការឆ្នាំ​២០១២ យើង​ពុំ​អាច​សុំ​ការ​បំ​ភ្លឺ​ពី​លោក វណ្ណ​កុសល់ អភិបាល​ស្រុក​ត្រ​ពាំង​ប្រា​សាទ​បាន​ទេ ព្រោះ​ទូរ​ស័ព្ទ​ក្រៅ​សេ​វា តែលោក​ អែមសារិន ប្រ​ធាន​ក្រុម​ប្រឹក្សាស្រុក បាន​បដិសេធ​ថា លោក​មិន​ដែល​លឺ​ថាមាន​ឈ្មោះ​ក្រុម​ហ៊ុន​ដី​សប្ប​ទាន​ ប៊ុន​សុខា​ នៅ​ស្រុក​ត្រ​ពាំង​ប្រ​សាទ​ទេ។

លោក​ដាវីតនាយ​ផ្នែក​រដ្ឋ​បាល​ព្រៃ​ឈើ​ស្រុក​ត្រ​ពាំង​ប្រា​សាទ បាន​ប្រាប់​តាម​ទូរ​ស័ព្ទ​នៅ​រសៀល​ថ្ងៃ​ដដែល​ថា លោក​ធ្លាប់​លឺ​ថា​មាន​ឈ្មោះ​ក្រុម​ហ៊ុន​ប៊ុន​សុខា​ តែ​ក្រុម​ហ៊ុន​នេះ​មិន​មាន​នៅ​ឃុំ​អូស្វាយ ​ស្រុកត្រ​ពាំង​ប្រា​​សាទ​​ទេ។

យើង​ពុំ​ទាន់អាច​សុំ​ការ​បំ​ភ្លឺ​ពី​លោក ជា​ម៉ន មេភូមិ​ភាគ​៤ និង​ លោក​ ប៉ិចសុខិន អភិបាល​ខេត្ត​ឧត្តរ​មាន​ជ័យ​បាន​ទេ ព្រោះ​ទូរ​ស័ព្ទ​មិន​អាច​ទំ​នាក់​ទំ​នង​បាន​នៅ​ព្រឹក​ថ្ងៃ​ទី១២​នេះ។

ពលរ​ដ្ឋ​ខេត្ត​ឧត្តរ​មាន​ជ័យ​ភាគ​ច្រើន​សំ​នូម​ពរ​ទៅ​ សម្តេច​ហ៊ុន​សែនថា មេត្តា​ត្រួត​ពិនិត្យ​ក្រុម​ហ៊ុន​ ប៊ុន​សុខា​ផង ព្រោះ​គេ​កំ​ពុង​ប្រើ​ប្រ​ជា​ពលរដ្ឋ​ក្រី​ក្រ​អោយ​ទៅ​ស្លាប់​នៅ​ដី​ថៃស្ទើរ​ជា​រៀង​រាល់​ថ្ងៃ​ ដោយ​សា​តែ​ការ​កាប់​ និង​ទំ​លាក់​ឈើ​ក្រញូង​ពី​លើ​ខ្នង​ភ្នំ​ស្រុក​ត្រពាំង​ប្រា​សាទ​នេះ៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ម្តាយបង្កើតនិងឳពុកចុងគ្មានព្រហ្មវិហ៊ារធម៌វាយកូនអាយុ៥ឆ្នាំជិតស្លាប់    អាន1485ដង លោកអធិការរងក្រុងកោះហៅមន្ត្រីព្រហ្មទណ្ឌទាំង១៣ប៉ុស្តិ៍អោយចូលរួមរៀនបន្ថែមពីនិតិវិធីព្រ?...    អាន2068ដង មេឈ្មួនបំផ្លាញព្រៃឈើឈ្មោះ លួនស៊ុយ និងឈ្មោះ ប៉ូ ដឹកឈើគ្មានអ្នកបង្ក្រាប   អាន1315ដង កងរាជអាវុធហត្ថចាប់ខ្លួនស្រ្តីមុខសញ្ញជួញដូរគ្រឿងញៀននៅក្រុងប៉ោយប៉ែត   អាន1617ដង ប៉េអឹមស័ក្ត២ម្នាក់វៃស្រីម៉ាស្សា និងបង្កអោយខូចខាតទ្រព្យសម្បត្តិ តែគ្មានសមត្ថកិច្ចណាហ៊ា...    អាន3283ដង លោក សូផ្លាតុង អភិបាលក្រុង បានចេញលិខិតបដិសេធចំពោះការចោទប្រកាន់តាមគេហទំព័រ   អាន2421ដង លោកព្រះរាជអាជ្ញារង លី សុផាណា ពុំទាន់សម្រេចចោទ ឬ មិនចោទប្រកាន់ លោក កឹម សុខា នៅ ឡើយទេ   អាន1874ដង អគ្គិភ័យបានឆាបឆេះផ្ទះពីរខ្នង ក្នុងរដូវបុណ្យចូលឆ្នាំចិន និង វៀតណាម   អាន1350ដង បាញ់បោះសេរីបីយប់ជាប់គ្នាដើម្បីស្វាគមស្នងការឡើងថ្មី   អាន1717ដង ក្រឡាបញ្ជីសាលាដំបូងខេត្តសៀមរាបម្នាក់ត្រូវបានឃាត់ខ្លួន   អាន1941ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ជល់មាន់ យូគី បៀអាប៉ោងបើកលេងជាចំហរនៅក្នុងកាស៊ីណូកំពង់សោម ស៊ីធី សេចក្ដីរាយការណ៏បាន​ឲ្យដឹងថាកាលពីថ្មីៗនេះអគ្គស្នងការដ្ឋាននគរបាល​ជាតិ បានចេញសេចក្ដីប្រកាស​ជា​សាធា​រណៈដល់ម្ចាស់​កាស៊ីណូនានាដែលបានបើកឲ្យពលរដ្ឋខ្មែ​រចូលទៅលេងល្បែងស៊ី​សងនៅក្នុងកាស៊ីណូរប​ស់ខ្លួន ម្ចាស់កាស៊ីណ...Read more
កីឡាករកីឡាការីនី ជាតិអន្តរជាតិ១៨រូបមកពី៩ប្រទេសនិងធ្វើការប្រកួតនៅយប់ថ្ងៃទី១២នេះ កីឡាករ​-​កីឡាការិនី​ជាតិ និង​អន្តរជាតិ​ចំនួន​១៨​រូប មកពី​៩​ប្រទេស ដែល​ត្រូវ​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ប្រដាល់​ក្នុង​ទ្រង់​ទ្រាយ​ជា​លក្ខណៈ​អន្តរជាតិ One FC: Rise of the Kingdom បាន​ថ្លឹង​ទម្ងន់...Read more
បទវិភាគ៖ តើសង្គ្រាមអាចកើតឡើងដូចសម្តីលោកហ៊ុនសែនដែរទេបើគណបក្សប្រឆាំងឈ្នះឆ្នោត? នៅ​លើភិភព​លោកនេះ គ្មាន​នរណាម្នាក់​ចង់​អោយ​ប្រ​ទេស​ជាតិមាន​សង្គ្រាម​កើត​ឡើង​នោះទេ សង្គ្រាម​អាច​ធ្វើ​អោយ​ប្រ​ទេស​ជាតិ​ធ្លាក់​ដុន​ដាម​ខាង​ផ្នែក​សេដ្ឋ​កិច្ច សង្គ្រាម​អាច​ធ្វើ​អោយ​មនុស្ស​ស្លាប់​ បែក​បាក់​ព...Read more
លោក ហ៊ុយសុជាតិ មេគយក្រុមងប៉ោយប៉ែត ត្រូវបានពលរដ្ឋចោទថាប្រព្រឹត្តអំពើពុករលួយលើសលោក ឈួន ហៃ មេគយចាស់ទៅទៀត ប្រ​ជា​ពល​រដ្ឋ ​មន្ត្រី​គយ និង​ឈ្មួញ​ធំតូច មួយចំនួនបាន​​​រអ៊ួរទាំ​ថា ចរិក​គយ​គឺ​ដូចៗ​តែ​គ្នា​ហ្នឹង​ឯង ! គឺគេ​ប្រើ​​ស្ទីល​គោះ​ថ្លៃ​បាយ ក្នុង​ការ​​ច​ចារ​ស្គាល់​គ្នា​ជា​ដំបូង​ តំលៃ​ថ្លៃ​បាយ​ទឹក​គឺ​ខ្ពស់​...Read more
សេចក្តីជូនដំណឹងរបស់ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា​ នាថ្ងៃសុក្រទី១០ ខែតុលាឆ្នាំ២០១៤ វេលាម៉ោង៨ព្រឹកព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា និងបើកសម័យ​ប្រ​ជុំវិសមញ្ញព្រឹទ្ធសភានីតិកាលទី៣ (​ស...Read more
សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំលើកទី៦ព្រឹទ្ធសភា នីតិកាលទី៣ថ្ងៃទី៣០ខែធ្នូឆ្នាំ២០១៤ សូមអានព័ត៌មានលំអិតដោយចុច​លើ​រូបភាពខាងក្រោម៖...Read more
តើ ដួងចិត្តស្រ្តី គឺជាអ្វី? ​       ដួងចិត្តស្រ្តី ១០យ៉ាង ស្រ្តីមានចរិតចូលចិត្តធ្វើការមិនចេះស្ងៀមទេ ស្រ្តីមានការយកចិតទុកដាក់ទៅលើការងារលើសពួកបុរស ស្រ្តីមានចិត្តអត់ធ្មត់ជាងបុរស ស្រ្តីយកពេលទំនេដើម្បីធ្វើក...Read more
បែក​ធ្លាយ​ ម្តាយ​សរសេរ​សំ​បុត្រ​តប​មក​កូន​វិញ​ រឿង​កូន​ចង់លែង​ប្រ​ពន្ធ ពុទ្ធោ! កូនប្រុស​មាសម្តាយ កូន​ប្រុស​មាស​ម្តាយ ម្តាយ​នឹក​កូនណាស់ ម្តាយ​ស្មាន​តែ​កូន​បាន​ទទួល​សេចក្តី​សុខ​សាន្ត​ក្នុង​សង្គម​គ្រួសារ​របស់​កូន​ហើយ តែ​បន្ទាប់​ពី​ម្តាយ​បាន​អាន​សំ​បុត្រ​របស់​កូន​ទើប​ម្តា...Read more
ទិដ្ឋភាពគណបក្សសង្គ្រោះជាតិ​ធ្វើ​បាតុកម្ម​អហឹង្សាថ្ងៃទី១៥ សូមមើល​ រូបភាព និង​វីដេអូ សកម្មភាព​គណបក្ស​សង្គ្រោះ​ជាតិ​ដង្ហែ​ក្បួន​បាតុកម្ម​អហឹង្សា ថ្ងៃទី​១៥​នៅ​រាជ​ធានី​ភ្នំពេញ។ ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      5725នាក់
ម្សិលមិញ    5789នាក់
សប្ដាហ៍នេះ    22763នាក់
ខែនេះ    129841នាក់
ឆ្នាំនេះ   2587744នាក់
សរុប   51947670នាក់
ថ្ងៃទី 16 ខែ 05 ឆ្នាំ 2024 ម៉ោង 20:31