ក្រឡាបញ្ជីសាលាដំបូងខេត្តសៀមរាបម្នាក់ត្រូវបានឃាត់ខ្លួន

ដោយៈ សៀ វិចិត្រ សៀមរាប ថ្ងៃទី 07 ខែ 11 ឆ្នាំ 2012 វេលាម៉ោង 04:06 នាទី ចំនួនអានៈ 1947

លោក សូត្រហ្សឺ​ឌី អាយុ​៤៤​ឆ្នាំ មានទីលំនៅភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុង​សៀម​រាប ជា​ក្រឡាបញ្ជី​សា​លា​ដំបូង​ខេត្ត​សៀមរាប​​ ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ក្រុង​សៀមរាប​ ធ្វើការ​ឃាត់​ខ្លួន កាល​ពី​​រសៀល​ថ្ងៃ​ទី​០៥ ខែ​វិច្ឆិកា ឆ្នាំ​២០១២ តាម​បញ្ជា​របស់​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​សៀមរាប ដោយ​​​ជាប់​ពាក់​ព័ន្ធ​បទល្មើស២ គឺ​បទ​ ​ឆរ​បោក និង​កំ​ហែង​ទា​ប្រាក់​។

ពាក់​ព័ន្ធ​ករណី​ឃាត់​ខ្លួន​នេះប្រ​ភព​បាន​អោយ​ដឹង​ថា កាលព្រឹកថ្ងៃទី៣ ខែ វិច្ឆិកា ឆ្នាំ២០១២ អ្នកកាសែត ម្នាក់​ឈ្មោះ សួន​លាប ភេទប្រុស អាយុ២៤ឆ្នាំ​ បំ​រើ​ការ​អោយ​អង្គ​ភាព​កា​សែត​( អប្សរា )​បាន​ដាក់​ពាក្យ​បណ្តឹង​ទៅ​អាវុធ​ហត្ថ​ខេត្ត​ដោយ​ចោទ​ថា ប៉ូលិស​ ខ្លា​ហោះឈ្មោះ​ ច័ន្ទ​បូរ៉ា យក​កាំ​ភ្លើង​ខ្លី​វាយ​រូប​គេ​ឱ្យ​រង​របួស​នៅ​​ម៉ោង​២​រំលង​អាធ្រាត្រ ហើយ​នៅ​ក្នុងបណ្តឹងនោះ​ជន​រង​គ្រោះ​បាន​​ទាម​ទារ​សំណង ជំ​ងឺ​ចិត្ត​ចំនួន​២ពាន់​ដុល្លារអា​មេរីក ប្រសិនបើមិនបង់​អោយ​ទេគេ​នឹង​ប្តឹងបន្តទៅតុលាការទៀត។ លោក​ក្រ​ឡា​បញ្ជី​រូប​នេះ បាន​ធ្វើ​ការ​កំ​ហែង​យក​ប្រាក់​១៥០០​ដុល្លារ ពី​មន្ត្រីន​គរបាល​ខ្លាហោះម្នាក់​ជា​ថ្នូរ​និង​ការ​សម្រប​សម្រួល​​បញ្ជប់​រឿង​ប្តឹង​ប្តល់​ខាង​លើ​។

ប្រភព​ខាង​លើ​បាន​អោយ​ដឹង​ទៀត​ថា ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត​សៀមរាប លោក សំ​រិ​ទ្ធិ សុខុន ទទួល​បន្ទុក​នៅ​ក្រុង​សៀមរាប​បាន​មាន​ប្រសាសន៍​ថា ការ​ចាប់​ខ្លួន​លោក​ សូត្រ ហ្សឺ​ឌី នៅ​រ​សៀ​ល​ថ្ងៃ​“​ទី​០៥ វិច្ឆិកា​ ​ឆ្នាំ​២០១២​នោះ ” គឺ​ដោយសារ​លោក ​សូត្រ ហ្សឺ​ឌី បាន​ជាប់​ពាក់​ព័ន្ធ​ទៅ​និង​បទល្មើស​ឆបោក​ និង​កំ​ហែង​ទា​ប្រាក់​។ លោក​សំ​រិ​ទ្ធិ សុខុន បាន​បន្ថែម​ថា លោក​ក្រឡាបញ្ជី​រូប​នោះ​មានឈ្មោះ​មិនល្អ​ជា​យូរ​មក​ឆ្នាំ​ហើយ នឹង​មិន​បាន​មក​បម្រើការ​នៅ​សាលាដំបូង​ជា​យូរ​ខែ​មក​ហើយដែរ​ ព្រោះ​ពុំ​មាន​អ្នកណា​ហ៊ាន​ទទួល​ឱ្យ​គាត់​ធ្វើការ​ជា​មួយ ប៉ុន្តែ​ថ្មីៗ​នេះ​គាត់​បាន​តាំង​ខ្លួន​ជា​អ្នកទទួល​បណ្ដឹង​ពី​ប្រ​ជា​ពល​រដ្ឋ ​ព្រមទាំង​បាន​យក​ឈ្មោះ​លោក ព្រះរាជអាជ្ញា នឹង​ចៅក្រម ទៅ​ឆរ​បោក​ប្រាក់​គេ​បាន​ចំនួន​មួយ​ពាន់​ដុល្លារ ហើយ​ករណី​នេះ​បានលេច​​ធ្លាយ ឮ​ដល់​លោក​ព្រះរាជអាជ្ញា ក៏​បញ្ជា ឱ្យ​ចាប់ខ្លួន​​តែ​ម្តង​​។

លោក​​ក្រ​ឡា​បញ្ជី​ម្នាក់ក្នុង​តុលាការ​ខេត្ត​សៀម​រាប​​សុំ​មិន​បញ្ចេញ​ឈ្មោះនៅ​ព្រឹក​ថ្ងៃទី​០៧​ ខែវិច្ឆិការនេះ​ បាន​ប្រាប់​ថា ការ​ឃាត់​ខ្លួន​លោក សូត្រ ហ្សឺ​ឌី រហូត​មក​ដល់​ថ្ងៃ​នេះ គឺ​តុលា​ការ​កំ​ពុង​ធ្វើ​ការ​សាក​សួរ​នៅ​ឡើយ ពុំ​ទាន​បាន​បញ្ជូន​ទៅ​ពន្ធ​នាគារ​នោះ​ទេ៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ព្រឹត្តិបត្រព័ត៌មាន និង​ព្យាករណ៍កម្ពស់ទឹក​ជំនន់សំរាប​ថ្ងៃទី២០   អាន1424ដង លោកជំទាវ លី អ៊ុំអេង ត្រូវបានតុលាការក្រុងភ្នំពេញសម្រេចក្តីហើយ   អាន1498ដង លោក ទីសុគន្ធ​ បើកឡាន​​បុក​បុរស​ម្នាក់​បាក់​ជើង​ម្ខាង   អាន1698ដង លោកសមរង្ស៊ីដកពាក្យបណ្ដឹងសំណុំរឿងលោក ហោណាំហុងចេញពីសាលាឧទ្ធរណ៏   អាន1420ដង លោក ស៊ីមសំអាត មេប៉ូលិសអន្តោប្រវេសន៍ច្រកទ្វារប៉ោយប៉ែតគាបយកលុយពីពលករឆ្លងដែនខុសច្បាប់តាម...    អាន2063ដង ព្រះករុណាព្រះបាទសម្តេចបរមនាថ នរោត្តម សីហមុនី ព្រះចៅក្រុងកម្ពុជា បានត្រាស់បង្គាប់   អាន1382ដង សាកលវិទ្យាល័យ១បើក​វគ្គបណ្តុះបណ្តាល ស្តីពីបញ្ហាប្រឈម នឹងដំណោះស្រាយទប់ទល់នឹង បំរែបំរួលអ?...    អាន1607ដង លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន សួរទៅ​មន្ត្រី​ជំនាញ​ក្រោម​ឱវាទ​របស់​ខ្លួនថា តើភ្នែកទៅ​ណាអស?...    អាន1599ដង កត្តាធម្មជាតិនៅតែបន្តសំលាប់ជីវិតមនុស្សឥតឈប់ឈរ   អាន1491ដង លោក រ័ត្នចាន់ណា មេបញ្ជាការរងប៉េអឹមខេត្តត្បូងឃ្មុំ ជាឈ្មួញជួញដូរឈើប្រណិតយ៉ាងសកម្ម   អាន2333ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
រដ្ឋសភាសម្រេចដកលោក កឹមសុខា ពីអនុប្រធានទី១នៃរដ្ឋសភានៅព្រឹកនេះ យោង​តាម​ប្រ​ភព​ព័ត៌មាន​ពី​រដ្ឋ​សភាបាន​អោយ​ដឹង​ថា លោក កឹម​សុខា អនុ​ប្រ​ធានទី១​នៃ​​រដ្ឋ​សភាត្រូវ​បាន​សមា​ជិក​៨៦​សំ​លេងលើ​៨៦​សំលេង នៃ​សមាជិក​រដ្ឋ​សភាមក​ពី​គណបក្ស​កាន់​អំ​ណាចបាន​​បោះឆ្នោត​ទំលាក់ជា​ផ្លូវ​ក...Read more
បទវិភាគ៖ ប៉ុន្មានឆ្នាំចុងក្រោយនេះគេមើលឃើញថាលោក ហ៊ុនសែន រាសីស្រុតចុះ ឬយីអ៊ុនដាក់ ប្រជា​ជន​ខ្មែរមួយចំនួន​តែង​មាន​ជំនឿថា បើ​ថ្ងៃខែឆ្នាំណាគេ​រក​ស៊ី​មាន​បានទ្រព្យ​ធន​ហូរចូល​ ឡើង​បុណ្យឡើង​សក្តិ ឡើង​ប្រាក់ខែ នោះ​គេ​តែង​និយាយថា ថ្ងៃខែឆ្នាំនេះរាសីឡើងខ្ពស់ ឬយីអ៊ុនឡើង តែ​បើ​គេ​រក​ស៊ី​ខាត​បង...Read more
ឃាតករសម្លាប់បងស្រីបងបង្កើតរបស់ខ្លួន នៅស្រុកចំការលើ ត្រូវនគរបាលចាប់ខ្លួនបានហើយ ឃាតករដែជាជនដៃដល់​ដែល​បាន​វាយ​សម្លាប់​ស្ត្រី​មេម៉ាយ​ម្នាក់​នៅ​ស្រុក​ចំការលើ​បាន​ត្រូវ​សមត្ថកិច្ច ចាប់ខ្លួនបាន​ហើយ​នៅ​ម៉ោង​២​រសៀល ​ថ្ងៃទី​០៥​ ខែធ្នូ ​ឆ្នាំ​២០១៤​នេះ ក្រោយ​ពី​រត់​គេច​ខ្លួន​​បាន​មួយ​រយះ។ ...Read more
នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចចុះត្រួតពិនិត្យរថយន្តដឹកឈើលើសទម្ងន់ ក្រុមនគរបាល ប្រឆាំង បទល្មើស សេដ្ឋកិច្ច នៃស្នងការ នគរបាល ខេត្តសៀមរាប ដឹកនាំ ដោយ លោកវរសេនីយ៍ឯក សឿនសេន នាយការិយាល័យ ប្រឆាំង បទល្មើស សេដ្ឋកិច្ចខេត្ត ដែលដឹកនាំ បញ្ជារ ផ្ទាល់ដោយ លោកជួន សុបញ្ញា ព្រះរាជអាជ្ញា...Read more
បទវិភាគ៖ តើសង្គ្រាមអាចកើតឡើងដូចសម្តីលោកហ៊ុនសែនដែរទេបើគណបក្សប្រឆាំងឈ្នះឆ្នោត? នៅ​លើភិភព​លោកនេះ គ្មាន​នរណាម្នាក់​ចង់​អោយ​ប្រ​ទេស​ជាតិមាន​សង្គ្រាម​កើត​ឡើង​នោះទេ សង្គ្រាម​អាច​ធ្វើ​អោយ​ប្រ​ទេស​ជាតិ​ធ្លាក់​ដុន​ដាម​ខាង​ផ្នែក​សេដ្ឋ​កិច្ច សង្គ្រាម​អាច​ធ្វើ​អោយ​មនុស្ស​ស្លាប់​ បែក​បាក់​ព...Read more
ចេងដារ៉ាវវុធ៖ សូមសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីជាទីគោរពដ៏ខ្ពង់ខ្ពស់! មេត្តាផ្ដល់យុត្តិធម៌អំពីការដកតួនាទីនិងតវ៉ាលុបឈ្មោះពីមន្ត្រីរាជការរបស់ក្រសួងសង្គមកិច្ច សូមសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីជាទីគោរពដ៏ខ្ពង់ខ្ពស់! មេត្តាផ្ដល់យុត្តិធម៌អំពីការដកតួនាទីនិងតវ៉ាលុបឈ្មោះពីមន្ត្រីរាជការរបស់ក្រសួងសង្គមកិច្ច ...Read more
លោក ឡុងស៊ីថា ព្រះរាជអាជ្ញារងខេត្តព្រះវិហារចាប់អ្នកកាសែត២នាក់ដាក់គុគ គេសង្ស័យថាព្រោះតែគំនុំ លោក ឡុងស៊ីថា ព្រះរាជអាជ្ញារង​ខេត្តព្រះវិហារ​ ត្រូវបាន​គេ​សង្កេតឃើញថា ធ្វើការ​ដោយ​គ្មាន​ភាព​ទទួលខុសត្រូវ​​បាយបិណ្ឌ​ជា​បាយ​បាទ​ដូច​ក្មេង​បៀ​ប​ដៃ អនុវត្តន៍​ការងារ​ក្នុង​តុលាការ​ឆ្លើយ​ដាក់គ្នា​ទៅវិញទៅមក ម...Read more
ហេតុអ្វីលោក ស៊ុនចាន់ថុល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មមិនចាត់ការលើប្រធានមន្ទីរពាណិជ្ជកម្មខេត្តកំពង់ស្ពឺដែលប្រព្រឹត្តអំពើពុករលួយជាប្រព័ន្ធ? យោង​តាម​ប្រភពពី​មន្ត្រីរាជការ​នៃ​ មន្ទី​រ​ពាណិជ្ជកម្ម​​ខេត្តកំពង់ស្ពឺ​បាន​​ឲ្យ​ដឹងថា​រ  កន្លង​ទៅនេះ​លោក ញិ​ល សំបូរ និង​បក្ខពួក ​ប្រព្រឹត្ត​អំពើពុករលួយ​កេង ប្រវ័ញ្ច​ថវិការដ្ឋ​ ក្នុង​មួយឆ្នាំៗ​យ៉ាង...Read more
លោក ញ៉ឹម ស៊ីវ័ន្ត នាយសង្កាត់រដ្ឋបាលជលផលជីក្រែង កំពុងបើកដៃអោយអ្នករកស៊ីដាក់ឆ្នុកក្នុងដែនគ្រប់គ្រងរបស់ខ្លួម ការ​​ចិញ្ចឹម​ត្រី​ឆ្ដោរល្មើស​ច្បាប់​ច្រើន​ហួសប្រមាណ ​ធ្វើអោយ​មាន​តម្រូវការ​ត្រី​ល្អិត​យកមក​ធ្វើ​​ជា​ចំណី​ត្រីឆ្តោរ​ទាំង​នោះ​​ច្រើនឡើងៗ​ ដោយ​ការ​ប្រើ​ឧបករណ៍​​​នេសាទ​ចាប់​យក​​ត្រី​ល្អិត​ច្រើនជាងគេ​ក្នុង...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      2498នាក់
ម្សិលមិញ    6306នាក់
សប្ដាហ៍នេះ    8818នាក់
ខែនេះ    192409នាក់
ឆ្នាំនេះ   2650312នាក់
សរុប   52010238នាក់
ថ្ងៃទី 21 ខែ 05 ឆ្នាំ 2024 ម៉ោង 10:11