ប្រកាស តំណែងស្នងការភ្នំពេញ និងស្វាយរៀង

ដោយៈ ជខ ភ្នំពេញ ថ្ងៃទី 03 ខែ 10 ឆ្នាំ 2012 វេលាម៉ោង 09:35 នាទី ចំនួនអានៈ 1541

ពិធី​ប្រកាស​តែងតាំង​មុខតំណែង និង​ផ្ទេរ​ភារកិច្ច​មន្ត្រីនគរបាល​ជាតិ​ជាច្រើនរូប បានធ្វើ​ឡើង នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ នា​រសៀល​ថ្ងៃទី​៣ តុលា ឆ្នាំ​២០១២ ខណៈ​ស្នងការ​នគរបាល​ខេត្តស្វាយរៀង ត្រូវបាន​ឲ្យ​ដឹងថា នឹង​ប្រ​ពឹ​ត្ត​ទៅ​នៅ​ថ្ងៃទី​៥ ខែតុលា ឆ្នាំ​២០១២ នៅ​ស្នងការដ្ឋាន​នគរបាល ខេត្តស្វាយរៀង​ នេះ​បើតាម​ដំណឹង ដែល​ផ្សព្វផ្សាយ​ដោយ​ប៉ូលិស​។​

​វេ​ប​សាយ​ប៉ូលិស បាន​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃទី​៣ ខែតុលា ឆ្នាំ​២០១២ ថា បើតាម​ព្រះរាជក្រឹត្យ លេខ នស​/​រកត​/១០១២/៨៨៧ ចុះ​ថ្ងៃទី​១ ខែតុលា ឆ្នាំ​២០១២ ដែល​ឡាយព្រះហស្ថលេខា​ដោយ ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នរោត្តម សីហមុនី និង​អនុក្រឹត្យ ស្តីពី ការផ្ទេរ​ភារកិច្ច និង​តែងតាំង​មុខតំណែង នាយ​នគរបាលជាតិ លេខ​១២០៨ អនក្រ ត​ត ចុះ​ថ្ងៃទី​២៨ ខែកញ្ញា ឆ្នាំ​២០១២ ដែល​ចុះហត្ថលេខា ដោយ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានបញ្ជាក់​ឲ្យ​ដឹងថា នាយ​នគរបាលជាតិ​ជាន់ខ្ពស់​នៃ​ក្រសួងមហាផ្ទៃ ដែល​ត្រូវ​តែងតាំង​មុខតំណែង ផ្ទេរ​ភារកិច្ច និង​តម្លើង​ឋានន្តរស័ក្តិ​មាន លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ជឹម សារឿន ពី​ប្រធាន​នាយកដ្ឋានអង្គរក្ស ទៅជា​ប្រធាន​នាយកដ្ឋាន​នគរបាល​ការពារ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ជា សារ៉េត ពី​ប្រធាន​នាយកដ្ឋាន​នគរបាល​ការពារ ទៅជា​អនុប្រធាននាយកដ្ឋាន​ក​ណ្តា​ល​សណ្តាប់ធ្នាប់​សាធារណៈ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ទូច ណារ៉ុថ ពី​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ទៅជា​ប្រធាន​នាយកដ្ឋានអង្គរក្ស និង​តម្លើង​ឋានន្តរស័ក្តិ​ជា​ឧ​ត្ត​ម​សេនីយ៍​ទោ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ប្រាជ្ញ រឹម ពី​ស្នងការ​នគរបាល​ខេត្តស្វាយរៀង ទៅជា​អនុប្រធាននាយកដ្ឋាន​ក​ណ្តា​ល​នគរបាល​ព្រំដែន និង​តម្លើង​ឋានន្តរស័ក្តិ​ជា​ឧ​ត្ត​ម​សេនីយ៍​ទោ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សុខ ខេមរិន ពី​អនុប្រធាននាយកដ្ឋាន​ន​គ​របាល​ព្រហ្មទណ្ឌ ទៅជា​ប្រធាន​អង្គភាព​តម្រួត​បទបញ្ជា និង​តម្លើង​ឋានន្តរស័ក្តិ​ជា​ឧ​ត្ត​ម​សេនីយ៍​ទោ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ប៉ុល ភិ​ធេ​យ្យ ស្នងការរង​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ទៅជា​ប្រធាន​នាយកដ្ឋាន​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន និង​តម្លើង​ឋានន្តរស័ក្តិ​ជា​ឧ​ត្ត​ម​សេនីយ៍​ទោ​។​

​ចំពោះ​តំណែង​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ត្រូវ​ជំនួស​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ជួន សុវណ្ណ អគ្គ​ស្នងការរង នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ នេះ​បើតាម​ប្រកាស​ស្តីពី​ការប្រគល់​ភារកិច្ច​ជូន​នាយ​នគរបាលជាតិ​លេខ​៤២៩៨ ប្រក ចុះ​ថ្ងៃទី​២៨ ខែកញ្ញា ឆ្នាំ​២០១២ ចុះហត្ថលេខា​ដោយ​លោក ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​។​

​មន្ត្រី​នគរបាលជាតិ​២​រូប​ទៀត​ត្រូវបានតែងតាំង​មុខតំណែង​ដោយ​អនុក្រឹត្យ និង​ប្រកាស មាន​លោក​វរសេនីយ៍ឯក យឹម សំណាង ត្រូវបានតែងតាំង​មុខតំណែង​ជា​ប្រធាន​នាយកដ្ឋាន​កិច្ចការ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ក្រសួងមហាផ្ទៃ ដែល​ត្រូវ​តែងតាំង​ដោយ​អនុក្រឹត្យ លេខ​១១៦៣ អនក្រ ត​ត និង​តែងតាំង​លោក​វរសេនីយ៍ទោ ជួន ណារិន នាយការិយាល័យ​ព្រហ្មទណ្ឌ​កំរិតធ្ងន់ ទៅជា​ស្នងការរង​និង​ជា​ប្រធានការិយាល័យ​កណ្តាល​នគ​របាល​ព្រហ្មទណ្ឌ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដែល​ការតែងតាំង​នេះ​នឹង​ធ្វើឡើង​តាម ប្រកា​សលេខ​៤៣០០​ប្រក ចុះ​ថ្ងៃទី​២៨ ខែកញ្ញា ឆ្នាំ​២០១២​។​

​ចំពោះ​នាយ​នគរបាលជាតិ​ជាន់ខ្ពស់​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​៣​រូប នៃ​ក្រសួងមហាផ្ទៃ ដែល​ត្រូវដាក់​ឲ្យ​ចូលនិវត្តន៍ មាន​លោក ឧ​ត្ត​ម​សេនីយ៍​ឯក គន្ធ សំអឿន លោក ឧ​ត្ត​ម​សេនីយ៍​ឯក ប៊ិ​ត គឹមហុង លោក ឧ​ត្ត​ម​សេនីយ៍​ទោ គឹម សាម៉ន​។ ការដាក់​ឲ្យ​ចូលនិវត្តន៍​នេះ គឺ​តាមរយៈ​ព្រះរាជក្រឹត្យ​លេខ នស​/​រកត​/១០១២/៨៩៤ ចុះ​ថ្ងៃទី​១ ខែតុលា ឆ្នាំ​២០១២៕​

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

បុរស់ម្នាក់ជិះរថយន្តធុនត្រាប្រើកាំភ្លើងជ័រ និងអាវប៉េអឹមសក្តិ៤កន្លះកៀរថយន្តព្រះរាជអាជ?...    អាន1617ដង មេព្រៃចុះចាប់រថយន្តសាន់យ៉ុងដឹកឈើខុសច្បាប់បីគ្រឿងទាំងទឹកមុខក្រៀមក្រំ   អាន1340ដង មូលហេតុ​រថយន្ត​ឈ្នួល​នៅ​តែ​បន្ត​ឡើង​ថ្លៃ​ក្នុង​ថ្ងៃ​បុណ្យ​ជាតិ   អាន1518ដង សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃសម័យ​ប្រជុំលើក​ទី៦ព្រឹទ្ធសភានីតិកាលទី៣ថ្ងៃទី២៣មីន?...    អាន2291ដង គ្រាន់តែភ្លៀងធ្លាក់ប៉ុន្មានមេធ្វើអោយផ្លូវថ្នល់១ចំនួនធ្វើដំណើរលែងរួច    អាន1523ដង ក្រុងសៀមរាប និង​ប្រាសាទបុរាណរង​ផល​ប៉ះពាល់ពីជំនន់ទឹកភ្លៀង   អាន1698ដង កូនស្រីបង្កើតបណ្តេញ និងលើកកៅអីវាយឪពុកបណ្តាលអោយមានរបួសស្នាម   អាន2039ដង ផ្ទះ៤ខ្នងនៅច្បារអំពៅ ត្រូវបានឆេះខ្ទេច   អាន1486ដង ក្រុមហ៊ុនមេឆ្នោតដ៏ធំក្នុងក្រុងសៀមរាបត្រូវបានបង្ក្រាប   អាន1433ដង ព្យាករណ៍កម្ពស់​ទឹក​ជំនន់ថ្ងៃទី៣០​ខែតុលា​ឆ្នាំ២០១២   អាន1477ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លោក សខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្រេចផ្ទេរតំណែង និងបង្កើតគណៈកម្មការស្រាវជ្រាវស៊ើបអង្កេតករណីបណ្ដឹងនានាពាក់ព័ន្ធជាមួយលោក ផែងវណ្ណៈ យោង​តាម​ប្រភព​ព័ត៌មាន​ពី​បណ្តាញ​សង្គម (Facebook) ​ដែល​អាច​ជឿង​ទុកចិត្ត​នៅ​ព្រឹក​ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៥នេះ​បាន​អោយ​ដឹងថា លោក សខេង ​ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងម​ហាផ្ទៃ​​បាន​សម្រេច​​​ប...Read more
វិបត្តិរដ្ឋអ៊ីស្លាម: លោកអូបាម៉ាបាននិយាយថាការគំរាមកំហែងរបស់សហរដ្ឋអាមេរិកមិនអាចប៉ាន់ស្មានបានឡើយ លោកប្រធានាធិបតីបារ៉ាក់អូបាម៉ាបានទទួលស្គាល់ថាទីភ្នាក់ងារសហរដ្ឋអាមេរិកមិនអាចប៉ាន់ស្មានបានឡើយពីការគំរាមកំហែងដែលបានចោទដោយក្រុមបះបោរអ៊ីស្លាមក្នុងប្រទេសស៊ីរីនោះទេ។ នៅក្នុងបទសម្ភាសទូរទស្សន៍ស្មោះត្រង់គាត់បានន...Read more
ល្បែងកន្ទុយលេខនៅក្នុងផ្សាកំពង់ស្ពឺមានមន្រ្តីខិលខូចជាសមត្ថកិច្ចកាងពីក្រោយ មេឆ្នោតឬហៅថាជាមេកន្ទុយលេខដែលកំពង់ប្រព្រឹត្តយ៉ាងសកម្មនិងដុះស្លែរក្នុងផ្សាកំពង់ស្ពឺក្បែរភ្នែកលោកប៉ូលីស៏និងប៉េអឹម ថែមទាំងក្បែរសាលា ខេត្តកំពង់ស្ពឺផងនោះ ពេល​នេះ​មេឆ្នោត​ទាំង​នេះនៅ​តែ​បន្ត​កត់​និងប្រមូលលុយព...Read more
នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចចុះត្រួតពិនិត្យរថយន្តដឹកឈើលើសទម្ងន់ ក្រុមនគរបាល ប្រឆាំង បទល្មើស សេដ្ឋកិច្ច នៃស្នងការ នគរបាល ខេត្តសៀមរាប ដឹកនាំ ដោយ លោកវរសេនីយ៍ឯក សឿនសេន នាយការិយាល័យ ប្រឆាំង បទល្មើស សេដ្ឋកិច្ចខេត្ត ដែលដឹកនាំ បញ្ជារ ផ្ទាល់ដោយ លោកជួន សុបញ្ញា ព្រះរាជអាជ្ញា...Read more
ខ្យល់កន្ត្រាក់មួយពព្រិចភ្នែកធ្វើអោយផ្ទះ៧៦ខ្នងរលំខ្ទិចខ្ទី និងបំផ្លាញផលដំណាំមួយចំនួន តែមួយពព្រិចភ្នែកផ្ទះជាង៧០ខ្នង ព្រមទាំងដំណាំកៅស៊ូ ចន្ទីត្រូវរងការខូចខាត និងមនុស្សប្រុស​ស្រី​ចំ​នួ​ន​៥នាក់រងរបួសធ្ងន់ស្រាល ក្នុងករណីខ្យល់កន្ត្រាក់ដ៏ធំ ​គ្របដណ្ដប់លើ​៣ឃុំ ក្...Read more
ពលរដ្ឋរិះគន់ ការបិទផ្លូវឃោសនារកសម្លេងឆ្នោតរបស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិប្បតេយ្យ ខេត្តសៀមរាប ព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៧ មានប្រជាពលរដ្ឋមួយចំនួនសម្ដែង ការមិនពេញចិត្តយ៉ាងខ្លាំង ចំពោះការបិទផ្លូវ ដើម្បីធ្វើការជួបជុំ និងឃោសនារកសម្លេងឆ្នោត របស់គណបក្ស សម្ព័នដើម្បីប្រជាធិប្បតេយ្យ នៅតាម...Read more
អង្ករប្លាស្ទិកកំពុងចរាចរណ៍លើទីផ្សារអាស៊ី សូមអ្នកទទួលទានប្រុងប្រយ័ត្ន! យោង​តាម​បណ្តាញសង្គម (Face book) បានបង្ហោះតៗគ្នាថា អង្ករដែឡ​បាន​ផលិតចេញពីប្លាស្ទិក (Plastic Rice) ពេលនេះកំពុងតែ​ចរាចរណ៍​នៅ​ទី​ផ្សា​អាស៊ី​យើង​នេះ ដូច​ជា​មាន​នៅ​ក្នុង​ប្រ​ទេស​ ចិន និងកំពុងបោះជំហានចូលមកកា...Read more
លោកយិនប្រសិទ្ធ ពង្រាយកូនចៅដាក់ប៉ុស្តិ៍ជជុះយកលុយ លោក យិន ប្រសិទ្ធ នៅតែមាន​សិទ្ធិ​អំ ណា​ច​ធំធេង​ក្នុងការ​ចាត់តាំង​មន្ត្រី​ជំនិតៗ​ឲ្យ​ចុះ​ប្រមូល​លុយ​ពី​ក្រុម​ឈ្មួញ​រកស៊ី​ដឹកជញ្ជូន​ទំនិញគេចពន្ធ​និង​អ្នករកស៊ី​ដឹកឈើ​ខុសច្បាប់​មិនដែល​ឈឺក្បាល​វិលមុខ​ពី​ចំណ...Read more
បុរសស្មោះស្នេហ៍គិតខ្លី សម្រេចចិត្តចងកសម្លាប់ខ្លួនទៅតាមសង្សារ ក្មេងខ្ចីខ្លីប្រាជ្ញាព្រោះតែស្នេហាធ្វើ​អោយ​យុវជន​ម្នាក់សម្រេចចិត្ត​សម្លាប់ខ្លួន ដែល​សាសពជន​រង​គ្រោះត្រូវបាន​ក្រុមគ្រួសារ​ប្រទះឃើញ​ស្លាប់ ដោយ​មាន​ចំណង​ខ្សែ​គោ​ចង​ក​នៅលើ​ដើម​ព្រីង​ខាងក្រោយ​​ផ្ទះប្រមាណ​១...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      3769នាក់
ម្សិលមិញ    9646នាក់
សប្ដាហ៍នេះ    30391នាក់
ខែនេះ    399800នាក់
ឆ្នាំនេះ   2410339នាក់
សរុប   51770265នាក់
ថ្ងៃទី 26 ខែ 04 ឆ្នាំ 2024 ម៉ោង 12:23