អារីណាក្លឹប​ជា​ទី​តាំង​សម្រាប់ក្រុម​ក្មេង​ទំនើងបើក​ឆាក​ប្រ​យុទ្ធគ្នាជា​រៀង​រាល់យប់

ដោយៈ ភ្មំពេញ ថ្ងៃទី 20 ខែ 08 ឆ្នាំ 2012 វេលាម៉ោង 03:42 នាទី ចំនួនអានៈ 1890

ករណីអារីណាក្លិបដែលស្ថិតនៅតាមបណ្តោយផ្លូវលេខ១០៣ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ប្រជាពលរដ្ឋដែលរស់នៅជិតខាងធ្លាប់នាំគ្នាផ្តិតមេដៃប្តឹងជាញឹកញាប់ រួចហើយ ដល់អាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋាន ខណៈដែលក្លិបអារីណាបង្កផលប៉ះពាល់ដល់ការទទួលទាន ដំណេករបស់ពួកគាត់ លើករណីវាយតប់គ្នាពីក្រុមក្មេងទំនើងកើតមានមិនលស់ថ្ងៃនោះ ។ ប៉ុន្តែជា លទ្ធផលបើទោះជាមានការប្តឹងពីប្រជាពលរដ្ឋ ក៏ក្លិបកកម្សាន្តនេះនៅតែដំណើរការបានដដែល។

ជាក់ស្តែងកាលពីវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១២ អារីណាក្លិប បានក្លាយទៅជាទីតាំងដែលក្រុមក្មេងទំនើងបើកឆាកប្រយុទ្ធគ្នាដូច សព្វមួយដងសារជាថ្មីទៀត ដោយគូជម្លោះ ពីរក្រុមមានគ្នាវាយតប់គ្នាក្នុងក្លិបមិនអស់ចិត្ត ក៏នាំគ្នាមកសាកកម្លាំងមុខក្លិប បន្ទាប់ពីមានសន្តិសុខ និងនគរបាលមូលដ្ឋានឈរមើលប្រៀបដូចជាអាជ្ញាកណ្តាលនោះ។

សាក្សីដែលបានឃើញហេតុការណ៍នេះនិយាយថា គូជម្លោះពីរក្រុមដែលមួយក្រុមមានគ្នាប្រមាណជា ១០នាក់ បើកឆាកវាយតប់បង្ករបួសស្នាមដូចជាក្នុងរឿងកុន និងមានរយៈពេលជិតកន្លះម៉ោង ប៉ុន្តែសន្តិ សុខ និងនគរបាលមូលដ្ឋានដែលមានវត្តមាននៅទីនោះមិនដឹងជាពួកគាត់ដើរតួជា អាជ្ញាកណ្តាល ឬខ្លាចរអារចំពោះក្រុមក្មេងទំនើងបើកឆាកប្រយុទ្ធគ្នានោះ ឬមួយយ៉ាងណា បែរជានាំគ្នាឈរមើលការ វាយទាត់ធាក់គ្នាស្ទើរតែមិនចោលក្រសែភ្នែកទៅវិញ។

ប្រជាពលរដ្ឋដែលជាអ្នករស់នៅជិតខាងបានបង្ហាញពីការខ្លាចរអារ ជាទីបំផុតលើបញ្ហាសន្តិសុខដែលទីតាំងនេះមានការវាយតប់គ្នា ហើយក្រុមក្មេងទំនើងមួយចំនួនសុទ្ធតែមានកាំភ្លើង បំពងសំឡេងរំខានដល់ការទទួលទានដំណេកស្ទើររាល់យប់ ប៉ុន្តែអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋានមិនអើពើរ ដូច្នេះការវាយតប់គ្នាដែលកើតឡើងជាញឹកញាប់ដ៏អនាធិបតេយ្យ ប្រសេកប្រសាចពេញក្លិប និងមុខក្លិបអារីណានេះ មិនដឹងថា អាជ្ញាធរមានវិធានការបែបណាទេ បើបើកអាជីវកម្មចាប់ពីម៉ោង៦និង៣០នាទីល្ងាច រហូតដល់ម៉ោង៣និង៣០នាទីរំលងអធ្រាត្រឃើញតែរូបភាពនៃឆាកប្រយុទ្ធ គ្នារបស់ក្មេងទំនើង ប៉ុន្តែអាជ្ញាធរមិនចាត់ការ ទើបប្រជាពលរដ្ឋដែលធ្លាប់ផ្តិតមេដៃប្តឹងពីក្លិបអារីណានេះនិយាយ គ្រប់ៗគ្នា ថា«ឯណាទៅ ការអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាពនោះ»៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

សកម្មជន​ដីធ្លី​បឹងកក់ ទៅ​ទទួល​រង្វាន់​នៅ​អាមេរិក​   អាន1562ដង ឧត្តម​សេនីយ៏យោធា ​​​ដែល​ពាក់ព័ន្ធ​គ្រឿងញៀន ​​ត្រូវ​បាន​​ដោះលែង​   អាន1370ដង អគ្គីសភ័យបានឆាបឆេះសាខាក្រុមហ៊ុន Metfone កណ្តាលក្រុងសៀមរាប   អាន1562ដង កង​ទ​ព័​ត្រូវ​បាន​បញ្ជា​ឲ្យ​ប្រុង​ប្រ​យ​ត្ន័​នៅ​ព្រំដែន​   អាន1449ដង ឃាត់ខ្លួន ជនជាតិចិន១៦៤នាក់ ពាក់ព័ន្ធករណី បើកល្បែងភ្នាល់តាមប្រព័ន្ធ Internet នៅក្នុងក្រុងសៀមរ?...    អាន1456ដង ប្រធានស្តីទីបណ្តាញសហគមន៍សុខដុមរមនារងការចោទថា ដកលុយចាយស្ងាត់ៗ គ្មានការឯកភាព   អាន1515ដង មន្ទិលរបស់មនុស្សប្រុសស្រី ៩យ៉ាង   អាន2200ដង បទវិភាគ៖ អ្នកមានលុយមកធ្វើនយោបាយ និងអ្នកមកធ្វើនយោបាយដើម្បីលុយ   អាន2092ដង ចាប់រថយន្តដឹកឈើក្រញូងនិងមនុស្ស២នាក់តាំងពីព្រឹក ដល់ម៉ោង៤ល្ងាចទើបរាយការជូនព្រះរាជអាជ្ញ?...    អាន1629ដង ក្រុមចោរលួចមាសម្នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួនភ្លាមក្រោយពីធ្វើសកម្មភាព    អាន1582ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ម៉ូតូបុកម៉ូតូខ្ទាតទៅកណ្តាលផ្លូវត្រូវយីឌុបកិនពីលើបន្ត បណ្តាលឲ្យស្លាប់ម្នាក់ របួសម្នាក់ មនុស្សម្នាក់ត្រូវបានស្លាប់ និងម្នាក់ទៀតបានរង របួសធ្ងន់ត្រូវគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យទាំងយប់ ក្រោយពីជួបគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូបុកជាមួយម៉ូតូ ហើយត្រូវរថយន្តយីឌុបកិនពីលើបន្ថែមទៀត កាលពីវេលាម៉ោង៦...Read more
ថ្នាំញៀនសន្ធឹកសន្ធាប់ និងស្ត្រីវៀតណាមម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ស្ត្រី​ជនជាតិ​យួន វ័យ​៦០​ឆ្នាំ​ម្នាក់ ត្រូវបាន​កម្លាំង​នគរបាល​មន្ទីរ​ប្រឆាំង​គ្រឿងញៀន នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ សហការ​ជាមួយ​កម្លាំង​នគរបាល​មូលដ្ឋាន ធ្វើ​ការឃាត់ខ្លួន​ភ្លាមៗ ក្រោយពី​ធ្វើការ​ឆែកឆ...Read more
អង្ករប្លាស្ទិកកំពុងចរាចរណ៍លើទីផ្សារអាស៊ី សូមអ្នកទទួលទានប្រុងប្រយ័ត្ន! យោង​តាម​បណ្តាញសង្គម (Face book) បានបង្ហោះតៗគ្នាថា អង្ករដែឡ​បាន​ផលិតចេញពីប្លាស្ទិក (Plastic Rice) ពេលនេះកំពុងតែ​ចរាចរណ៍​នៅ​ទី​ផ្សា​អាស៊ី​យើង​នេះ ដូច​ជា​មាន​នៅ​ក្នុង​ប្រ​ទេស​ ចិន និងកំពុងបោះជំហានចូលមកកា...Read more
ម្ចាស់ម៉ាស៊ីនកិនស្រូវ សង់កន្លែងជញ្ជីងថ្លឹងរថយន្តរំលោភមកលើចិញ្ចើមផ្លូវសាធារណៈ ស្នើសុំសមត្ថកិច្ច និងមន្ទីរជំនាញជួយទប់ស្កាត់ផង ចិញ្ចើមផ្លូវកៅស៊ូលេខ៥៣មួយកន្លែង ត្រូវបានម្ចាស់ម៉ាស៊ីនកិនស្រូវម្នាក់ចាក់​ដីរំលោភយកធ្វើជាផ្លូវខ្ពស់ជាងផ្លូវជាតិ ដើម្បីសាងសង់កន្លែងជញ្ជីងថ្លឹងរថយន្តដឹកស្រូវជា ផលប្រយោជន៍​របស់ខ្លួន ជាហេតុអាចធ្វើអោយស្ទះចរន...Read more
សមត្ថកិច្ច និង តុលាការចុះឆែកឆេរកន្លែងកែឆ្នៃរថយន្តខុសបច្ចេកទេស តែត្រូវបានលោកផ្កាយបីនៅក្រសួងមហាផ្ទៃម្នាក់ចេញមុខអន្តរាគមន៍អោយដកថយ មាន​សេច​ក្តី​រាយ​ការណ៍​មក​ថា មាន​ប៉ូលិសផ្កាយបីម្នាក់ធ្វើ​ការ​នៅក្រសួងមហាផ្ទៃ បាន​ធ្វើការអន្តរាគមន៍ ទៅ​តុលាការ​ខេត្តកណ្តាល​អោយមានការ​ដោះលែង​មេឈ្មួញ ជាជនជាតិ យួន រកស៊ីកាត់​តរថយន្ត ដំឡើងរថយន្ត​...Read more
គ្រួសារស្មៀនឃុំមានគ្នាបីនាក់ត្រូវគេសម្លាប់ដុតទាំងមនុស្សដុតទាំងផ្ទះដើម្បីបំផ្លាញភស្តុតាង មនុស្ស​មួយគ្រួសារ​មាន​គ្នា​បីនាក់​ ត្រូវ​បាន​ឃាត្តករ​សម្លាប់ចង​ផ្អោប​គ្នា ​និង​ដុតទាំង​​ផ្ទះទាំង​មនុស្ស​​បំផ្លាញ​ភស្តុតាង នៅ​យប់រំ​លង​អា​ធ្រាត្យ ​ថ្ងៃទី២០​ឈានចូល​ទី២១​ ខែវិច្ឆកា​ ឆ្នាំ២០១៤នេះ ដែល​គ្រួ...Read more
សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃសម័យ​ប្រជុំលើក​ទី៦ព្រឹទ្ធសភានីតិកាលទី៣ថ្ងៃទី២៣មីនាឆ្នាំ២០១៥ សូមចុចលើរូបភាពខាងក្រោម​ដើម្បីអាច​ព័ត៌មាន​លំអិត។...Read more
សមត្ថកិច្ចឃាត់រថយន្តមួយគ្រឿង និងមនុស្សម្នាក់ពាក់ព័ន្ធឈើក្រញូងនិងគ្រឿងញៀន លោក​​ ឯម មុន្នី​ នាយរង​​រដ្ឋបាលព្រៃឈើ​ខាងជើងបឹង​ទន្លេសាប ក្រោម​ការ​ដឹក​នាំរបស់​លោក សំ​រិទ្ធ​សុខុន ព្រះ​រាជអាជ្ញា​រង​តំ​ណាង​អយ្យការ​សាលា​ដំ​បូង​ខេត្ត​សៀម​រាប បាន​ចាប់​​រថយន្តឡិចស៊ិសដឹក​ឈើ​ក្រញូង​ ១គ្រឿ...Read more
ជំនួញឈើប្រណិតប្រភេទធ្នុងកំពុងសម្រុកដឹកជញ្ជូនទៅលក់នៅប្រទេសវៀតណាម តាមច្រកទ្វារព្រំដែនស្រុកអូរយ៉ាដាវ ឡេថាញ់ ជំនួញឈើប្រណិតប្រភេទធ្នុងកំពុងសម្រុកដឹកជញ្ជូនយ៉ាងគំហុកអាណាធិបតេយ្យទៅប្រទេសវៀតណាមតាមរយៈរថយន្តសាំយ៉ុង និងរថយន្តស៊េរីទំនើបដូចជា លុច្សស៊ីស បាឡែន ធុនត្រា ឡង់គ្រីស័រ ហាយឡែនដ័រជា...Read more
តើមនុស្សប្រភេទណាដែលគេចាត់ទុកថា ជាសត្វតិរិច្ឆាន? សត្វតិរិច្ឆាន​ គឺ​ជា​​សត្វ​មួយប្រ​ភេទ ដែល​មិន​ស្គាល់បុណ្យបាប មិន​ស្គាល់​ពូជ​ពង្សវង្សសាវតារបស់ខ្លួន មិន​មានឧត្តមគិតិ មិន​មាន​ចំ​ណេះដឹង ស៊ីតែអាហារដែល​ជា​កាក​សំ​ណល់ពីគេ រកស៊ី​ចិញ្ចឹមជីវិតតែមួយក្រពេះ មិន​...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      5880នាក់
ម្សិលមិញ    8156នាក់
សប្ដាហ៍នេះ    31083នាក់
ខែនេះ    138161នាក់
ឆ្នាំនេះ   2596064នាក់
សរុប   51955990នាក់
ថ្ងៃទី 17 ខែ 05 ឆ្នាំ 2024 ម៉ោង 06:17