អត្តបទកែតម្រូវ: មេឧក្រិដ្ឋជនព្រៃឈើ ដែលប៉ុនប៉ងសម្លាប់អ្នកកាសែត១ក្រុមឈ្មោះ ទូច ក្បាលធំ មិនមែនឈ្មោះ ទូច ណាត នោះទេ

ដោយៈ រ៉េត ខេត្តរតនគីរី ថ្ងៃទី 15 ខែ 07 ឆ្នាំ 2018 វេលាម៉ោង 12:14 នាទី ចំនួនអានៈ 1708

ម៉ោង១០យប់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៨ ឈ្មួញ​រក​ស៊ី​ដឹក​ឈើ​ដ៏ល្បី​ល្បាញ​ដែល​ត្រូវ​បាន​គេ​ស្គាល់ច្បាស់​ថាប្តី​ឈ្មោះ ទូច ក្បាលធំ ដែលមានបងប្រុសឈ្មោះ ណាក់ ក្បាលធំ (សង្ស័យជាមន្ត្រីប៉េអឹម) បាន​ប្រើ​រថយន្ត​ជាច្រើន​គ្រឿង​បើក​​បំ​បុក​រថយន្ត​អ្នក​កាសែត៣គ្រឿង​ ព្រម​ទាំង​បញ្ជាអោយ​កូន​ចៅ​យក​កាំ​បិត ​ដាវ​សាំ​ម៉ូរៃដេញ​កាប់​សម្លាប់​អ្នក​កាសែត​ និង​យក​ដុំ​ថ្ម​គប់​បំ​បែកកញ្ចក់​រថយន្ត​អ្នក​សែត​ខ្ទេច​អស់​ នៅ​ចំ​នុច​ផ្លូវជាតិ​លេខ​៧៨ ស្ថិតក្នុងភូមិ១ ឃុំច្រេស ​ស្រុក​កូន​មុំ ខេត្តរតនៈគីរី ខណៈពេល​ដែល​អ្នក​កាសែត​តាម​ប្រមាញ់​រូប​ភាព​រថយន្ត​ម៉ាកសាន់យ៉ុង​ពណ៍ស ពាក់​ស្លាក​លេខ ភ្នំពេញ-2A-0909 ដឹក​ឈើ​ប្រ​ណិត​​ប្រភេទ​ធ្នង់អត់​ច្បាប់​ពេញ​មួយរថ​យន្ត។

ប្រភពព័ត៌មាន​បាន​អោយ​ដឹង​ថា ដំបូង​ឡើយ​រថ​យន្ត​សាន់​យ៉ុង​ដឹក​ឈើ​ធ្នង​ខាងលើ​នេះ បាន​ដឹក​ឈើ​មក​ដល់​កន្លែង​កើត​ហេតុ​ត្រូវ​បាន​រថយន្ត​អ្នក​កាសែត​ដេញ​តាម​ពី​ក្រោយ​ក្នុង​គោល​បំ​ណង​ថត​យក​រូប​ភាព ហើយ​ពេល​នោះ​រថយន្ត​សាន់​យ៉ុង​នេះ​បាន​ឈប់​ តៃ​កុង​ឡាន​ចាប់​ផ្តើម​លើ​ក​​ ទូរស័ព្ទ​និយាយ​ ស្រាប់តែ​មិន​បាន​ប៉ុន្មាន​នាទី​ផង​តៃកុង​ឡាន​សាន់​យ៉ុង​បាន​បើ​កឡាន​បំ​បុក​គូទឡាន​អ្នក​កាសែត​២គ្រឿង​ដើម្បី​បើក​ផ្លូវ ហើយ​ភា្លម​ៗនោះ​​គេ​ឃើញ​រថយន្ត​២គ្រឿង​ មួយ​ម៉ាក​តូ​យូ​តា ពាក់​ស្លាក​លេខ ​ភ្នំពេញ2C-1168 ដឹក​មនុស្ស​ពេញ​ៗឡានប្រដាប់​ដោយ​កាំបិត ដាវ​សាំម៉ូរៃ ដេញ​កាប់​អ្នក​កាសែត ហើយ​ខណៈដែល​អ្នក​កាសែរត់​គេ​ច​ពី​ការ​តាម​សម្លាប់​របស់​ពួកគេ​ មេឈ្មួញ​ឈ្មោះ​ ទូច ក្បាលធំ នេះបាន​បញ្ជាអោយ​កូន​ចៅ​យក​ដុំ​ថ្ម និង​បំពង់​ទីប​វាយ​កំទេច​កញ្ចក់​ឡាន​របស់​អ្នក​កាសែត​ខ្ទេច​អស់​៣គ្រឿង រួច​ពួកគេ​បើក​ឡាន​គេ​ច​អស់​ទាំង​ឡាន​ដឹក​ឈើ និង​ឡាន​ដឹក​ឃាត្តករ។

អ្នក​កាសែតម្នាក់​ក្នុង​ចំ​ណោម​អ្នក​កាសែតជាច្រើន​នាក់​ក្នុង​ហេតុ​ការណ៍​ខាង​​លើនេះបាន​ប្រាប់​តាម​ទូរស័ព្ទថា ពួកគាត់​មានតែកាមេរ៉ាថត​រូប​ គ្មាន​កាំបិត គ្មានដាវ​ គ្មាន​កាំ​ភ្លើង គ្មានបំពង់ទីប គ្មានដុំថ្ម ដូច្នេះគ្មានអ្វីតបត​ជាមួយ​និងក្រុម​​ឧក្រិដ្ឋ​ជន​ព្រៃឈើ​ខាងលើ​នេះទេ មានតែរត់​ដើម្បី​ការ​ពារ​ជីវិត​មួយពេល​សិន។ អ្នក​កាសែត​រូប​នេះ​បាន​ន្តថា បន្ទាប់​ពីកើត​ហេតុ ខាង​ប៉ូលីស​ចរាចរណ៍ ស្រុក​កូនមុំ បាន​នាំ​កម្លាំងមក​អូស​យក​រថ​យន្ត​អ្នក​កាសែត​២គ្រឿង​ដែល​រង​ការ​ខូច​ខាត​ស្ទើរ​ទាំង​ស្រុង​យក​ទៅ​ទុក​នៅ​អធិការនគរបាលស្រុក​កូនមុំ​ ហើយ​បាន​កោះ​ហៅ​ម្ចាស់​រថ​យន្ត​អោយ​ចូល​ខ្លួន​បក​ស្រាយ​បំភ្លឺនៅ​រសៀ​ល​ថ្ងៃទី១៤​ ខែកក្កដា ឆ្នាំ២០១៨ម្សិលមិញ តែពួកគាត់​កំពុង​តែ​ពិភា​ក្សា​​ក្នុង​ ថាតើគួរចូលខ្លួន​តាម​ការ​កោះហៅរបស់​ប៉ូលីស​ឬយ៉ាង​ណា ព្រោះពួកគាត់​មានការ​បារម្មខ្លាច​ប៉ូលីសឃាត់ខ្លួនរបស់ពួកគាត់ ព្រោះឈ្មួន​ឈើ​ខាងលើនេះមានលុយ មាន​អំណាច​ទៀតផង។

នៅរសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨នេះ ក្រុមអ្នកកាសែរងគ្រោះខាងលើបាន​ប្រាប់​តាម​ទូរស័ព្ទថា ពួកគាត់​សម្រេច​ចិត្តទៅ​បំភ្លឺ​តាម​ការ​កោះ​ហៅ​របស់​អធិការ​ប៉ូលីស​ស្រុក​កូនមុំ​ ខេត្ត​រតនៈ​គីរី ព្រោះ​ពួកកាត់​បាន​បញ្ជាក់ថា ពួកគាត់​គឺជាជនរងគ្រោះ មិន​មែន​ជាជនល្មើស​រក​ស៊ី​ដឹក​ឈើ​ខុស​ច្បាប់​ ហើយ​ក៏មិន​មែន​ជាឃាត្តករដែរ។

ក្រុម​អ្នក​អ្នក​តាម​ដាន​ហេតុការណ៍ខាងលើ សង្ឃឹមថា ខាងប៉ូលីសចរាចរណ៍ និង​អធិការស្រុកកូន​មុំ​ នឹងជួយ​ចាប់​ជន​ល្មើស​រក​ស៊ី​ដឹក​ឈើ​ឈ្មោះ ទូច ក្បាលធំ នេះមក​ផ្តន្ទាទោសតាម​ផ្លូវ​ច្បាប់​ និង​សង​ការ​ខូចខាតដល់​ក្រុម​អ្នក​កាសែតខាងលើ ជៀសវាគេ​រិះគន់ថា ចាប់​បាន​តែរថយន្ត​អ្នក​កាសែត ឯរថយន្ត​ជនល្មើស​រកស៊ីខុស​ច្បាប់​ចាប់មិន​បាន។

ក្រុម​អ្នក​កាសែត​ដែល​រងគ្រោះខាងលើ សូម​អំពាវ​នាវ​ ដល់​សមត្ថកិច្ចគ្រប់​ជាន់​ថ្នាក់​នៅ​ខេត្តរតនៈ​គីរី ជាពិសេសឯកឧត្តមអភិបាលខេត្ត និង​លោក​ព្រះរាជអាជ្ញាលាសាដំបូងខេត្ត មេត្តាចាត់​ការ​ឈ្មួញ​រក​ស៊ី​ដឹក​ឈើ​ប្តី​ឈ្មោះ ទូច ក្បាលធំ ខាងលើ​នេះផង ដើម្បី​ផ្តល់យុត្តិធម៌​ដល់​​ពួកគាត់​ ហើយដើម្បី​បង្ក្រាប​ក្រុម​ឈ្មួញ​ឈើ​ទុច្ចរិត ដោយ​យោង​តាម​ប្រសាសន៍របស់​រាជរដ្ឋា​ភិបាល ដែល​មាន​ប្រសាសន៍ថា សមត្ថកិច្ចគ្រប់​ជាន់​ថ្នាក់​ត្រូវ​តែ​បង្ក្រាប​បទល្មើស​ព្រៃឈើ​អោយខាន​តែបាន។

យោងតាម រដ្ឋ​ធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ក្រមព្រហ្មទណ្ឌ និង​ច្បាប់​របស់​រដ្ឋបាលព្រៃ​ឈើ​បាន​ចែងថា ប្រជាពលរដ្ឋ​កម្ពុជាក្រប់រូប ទាំង​ពីរភេព មានសិទ្ធចូលរួម​ទប់​ស្កាត់​បទល្មើស​ព្រៃឈើ ហើយ​ប្រជាពលរដ្ឋ​កម្ពុជាគ្រប់​រូប​ មានសិទ្ធឃាត់ខ្លួនជនល្មើស​ដែលប្រព្រឹត្ត​បទ​ល្មើស​ជាក់ស្តែង ប្រគល់​អោយ​ទៅ​សមត្ថកិច្ចជំនាញ (បើអស់លោកណាមិន​ជឿនាំគ្នាទៅរៀន ឬទិញ​សៀវភៅបើកមើលខ្លួនឯងទៅ)៕ ដោយ៖ ផ្លូង រ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

រឿងក្តី​ឈូកបណ្ឌិតត្រឡប់ត្រឡិន​បាយបិណ្ឌជាបាយបាត   អាន1421ដង រថយន្ត សាន់យ៉ុង និងនីកសាន់ ដឹកឈើចូលក្រុងសៀមរាបស្ទើបាក់ថ្នល់គ្មានអ្នកបង្រ្កាប   អាន1647ដង ក្រុងសៀមរាប និង​ប្រាសាទបុរាណរង​ផល​ប៉ះពាល់ពីជំនន់ទឹកភ្លៀង   អាន1775ដង ពលរដ្ឋប្រមាណ១៤០០គ្រួសារទទួលបានទឹកស្អាតប្រើប្រាសនៅខេត្តកំពង់ស្ពឺ    អាន1597ដង ​ក្រសួង​ធនធាន​ទឹកជូនដំណឹងពី​ស្ថានភាព​អាកាសធាតុ និង​ស្ថានភាព​ទឹក​ជំនន់​ទន្លេ​មេគង្គ   អាន1665ដង ការដេញថ្លៃឈើប្រណីតចំនួន៤៩៦ម៉ែត្រគូបមិនប្រក្រតី   អាន1671ដង ឈ្មួញដឹកឈើក្រញូងខុសច្បាប់បានដកកាំភ្លើងគំរាមបាញ់សំលាប់អ្នកកាសែត   អាន1521ដង រថយន្តយក្សដឹកឈើរបស់ក្រុមហ៊ុន ហួតម៉េងរីតា ក្រឡាប់ផ្ងាជើងតៃកុងរបួសធ្ងន់   អាន2022ដង ប្រធានមន្ទីរបរិស្ថានខេត្តដឹកនាំកម្លាំងចុះដាំដើមឈើនៅតំបន់បឹងពារាំង   អាន1744ដង រថយន្តសាំងយ៉ុងដឹកឈើពីខេត្តក្រចេះទៅស្រុកយួនរាប់រយគ្រឿងក្នុង១ថ្ងៃៗ តែគ្មានអ្នកបង្ក្រាប?...    អាន1455ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
សំណុំរឿងលោក អ៊ាឆៃយិន ឈ្មួញរកស៊ីដឹកឈើក្រញូង ប៉ុនប៉ងបុក​សម្លាប់អ្នកកាសែត ត្រូវបានតុលាការតម្កល់ឥតចាត់ការ សំណុំរឿង​ឈ្មួញ​រក​ស៊ី​ដឹក​ឈើ​ក្រញូង​ បើក​រថ​យន្ត​បំបុក​រថ​យន្ត​អ្នក​កាសែត ប៉ុនប៉ង​មនុស្ស​ឃាត​ដោយ​ចេត​នា តាំង​ពី​ឆ្នាំ​២០១៣នោះ ត្រូវ​បាន​តុលាការ​ ខេត្តសៀម​រាប​ធ្វើ​ការ​តម្កល់​ឥត​ចាត់ការ​នេះ​បើ​យោង​តាម​...Read more
កីឡាករកីឡាការីនី ជាតិអន្តរជាតិ១៨រូបមកពី៩ប្រទេសនិងធ្វើការប្រកួតនៅយប់ថ្ងៃទី១២នេះ កីឡាករ​-​កីឡាការិនី​ជាតិ និង​អន្តរជាតិ​ចំនួន​១៨​រូប មកពី​៩​ប្រទេស ដែល​ត្រូវ​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ប្រដាល់​ក្នុង​ទ្រង់​ទ្រាយ​ជា​លក្ខណៈ​អន្តរជាតិ One FC: Rise of the Kingdom បាន​ថ្លឹង​ទម្ងន់...Read more
រថយន្តយក្សដឹកឈើរបស់ក្រុមហ៊ុន ហួតម៉េងរីតា ក្រឡាប់ផ្ងាជើងតៃកុងរបួសធ្ងន់ យោង​តាម​ប្រ​ភព​ព័ត៌មាន​បាន​រាយការណ៍បានឲ្យដឹងថា នៅម៉ោង ៣ រំ​លង​អាធ្រា​ត្រថ្ងៃទី៥ឈាន​ចូល​ថ្ងៃទី៦ ខែ​កញ្ញា ឆ្នាំ២០១៥ យប់មិញនេះ រថយន្តយីឌុប​របស់ ក្រុម​ហ៊ុន​ដី​សម្បទាន ហួតម៉េងរីតា បានក្រឡាប់​ខ្ជាក់ចេញ​សុទ្...Read more
គេសង្ស័យថាក្រុមហ៊ុន ខូវអៀងឡាយ ចាក់ដីលុបប្រឡាយខុសច្បាប់ ដើម្បីសង់ផ្ទះល្វែងលក់ ប្រជា​ពល​រដ្ឋ​នៅ​ក្រុង​ភ្នំ​ពេញ​មាន​ការ​សង្ស័យថា ក្រុមហ៊ុន ខូវ អៀងឡាយ ស្ថិតនៅចំណុច ប្រឡាយលូប្រាំ ក្នុងភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ កំពុងសាងសង់​ផ្ទះ​ល្វែង​​លើ​ដី​ខុស​ច្បាប់ ខណៈក្រុម ហ៊ុន...Read more
ក្រុមហ៊ុនដឹកអ្នកដំណើរចំនួន០៨ ផ្ដិតមេដៃប្ដឹងទៅចៅហ្វាយខេត្តសៀមរាប ឲ្យលុបបំបាត់កុងត្រូលជជុះចាំយកលុយនៅមុខបុរីសៀងណាំ តំណាង ក្រុមហ៊ុន ដឹកជញ្ជូនអ្នក ដំណើរចំនួន ៨ក្រុមហ៊ុន បាននាំគ្នា ផ្តិតមេដៃប្តឹង ទៅ​លោក​ ឃឹម​ ប៊ុន​សុង​ អភិបាល ខេត្តសៀមរាប អំពីបញ្ហា មានកុងត្រូល ជជុះ​មួយ​កន្លែង​ស្ថិត​នៅ​មុខ​បុ​រ...Read more
ទិដ្ឋភាពគណបក្សសង្គ្រោះជាតិ​ធ្វើ​បាតុកម្ម​អហឹង្សាថ្ងៃទី១៥ សូមមើល​ រូបភាព និង​វីដេអូ សកម្មភាព​គណបក្ស​សង្គ្រោះ​ជាតិ​ដង្ហែ​ក្បួន​បាតុកម្ម​អហឹង្សា ថ្ងៃទី​១៥​នៅ​រាជ​ធានី​ភ្នំពេញ។ ...Read more
ជំងឺល្មោភស្រា គេ​សង្គេត​ឃើញ​ថា នៅ​ប្រ​ទេស​កម្ពុជានាពេល​បច្ចុប្បន្ន ប្រជា​ពល​រដ្ឋ​ភាគ​ច្រើន​កំពុង​តែ​ពុលវីវគ់ ឈ្លគ់វង្វេង​ជាមួយគ្រឿង​ស្រវឹង ដោយ​រួម​បញ្ចូល​ទាំង​យុវវ័យ សិស្សសាលា ទាំងស្រី​ទាំង​ប្រុស។ ស្រាបៀរ ស្រាដប​ ប...Read more
សេចក្តីជូនដំណឹងស្តីពី លទ្ធផលនៃកិច្ចប្រជុំគណកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភានៃថ្ងៃទី០៩ខែតុលាឆ្នាំ២០១៤ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា​ នាថ្ងៃព្រហស្បត៍ទី០៩ខែតុលាឆ្នាំ២០១៤ (សូមចុចលើ​រូបភាពខាងក្រោម ដើម្បីអានបន្ត)...Read more
សមត្ថកិច្ចច្រកទ្វារអន្តរជាតិព្រំកំពុងជំរិតទារប្រាក់ក្រោមតុ​ពីអ្នកដឹកដំណាំកសិផល យោង​តាម​ប្រភព​ពី​ប្រ​ជាពលរដ្ឋ​អ្នក​​រកស៊ី​ដឹក​ដំណាំ​កសិផល​យកទៅលក់​នៅ​ទឹកដី​ថៃ បាន​ត្អូញ​ត្អែរ​ទាំង​​ទឹក​​ភ្នែក​​ថា មាន​មត្ថកិច្ច​ប្រចាំ​នៅ​ច្រកទ្វារ​អន្តរជាតិ​ព្រំ ចំណុះ​ខេត្ត​ប៉ៃលិន​៣ទៅ​៤​ស្ថាប័ន បាន...Read more
មិនទាន់ទាំងបានចេញការចរនាបទថ្មីផង អាខ្លោងទ្វារចាស់ត្រូវបានឆេះគ្មានសល់ផេះ ដោយសារតែការខឹងសម្បារបស់ព្រលឹងដូនតាខ្មែរ ពីការធ្វើខ្លោងទ្វារដូចខ្លោងទ្វារយួន កាលពីវេលាម៉ោង ៣ទៀបភ្លឺ ថ្ងៃទី ០៧ ខែមេសា ឆ្នាំ២០១៥ ក្លោងទ្វារអង្គរសង្គ្រាន ខាងលិចប្រាសាទអង្គរវត្តត្រូវបានឆេះគ្មានសល...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      3275នាក់
ម្សិលមិញ    9504នាក់
សប្ដាហ៍នេះ    31563នាក់
ខែនេះ    3275នាក់
ឆ្នាំនេះ   3585935នាក់
សរុប   52945861នាក់
ថ្ងៃទី 01 ខែ 11 ឆ្នាំ 2024 ម៉ោង 07:18