តុលាការសម្រេចឃុំខ្លួនលោក សុខប៊ុន ដាក់ពន្ធនាគារបណ្តោះអាសន្នករណីប្រើអំពើហិង្សាលើកញ្ញាសាសា

ដោយៈ សហការី ភ្នំពេញ ថ្ងៃទី 18 ខែ 07 ឆ្នាំ 2015 វេលាម៉ោង 04:12 នាទី ចំនួនអានៈ 3429

យោង​តាម​មន្ត្រី​តុលាការថ្លែងអោយ​ដឹង​ថា នៅ​រសៀល​ថ្ងៃ​ទី​១៨ ខែកក្កដា ឆ្នាំ​២០១៥ លោក លាង​សំ​ណាត់ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​ឃុំខ្លួន​លោក សុខ ប៊ុន អតីត​ប្រធាន​ក្រុមហ៊ុន TEHO Development និង​ជា​ប្រធាន​សមាគម​អ្នកវាយតម្លៃ​និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា ដាក់​ពន្ធនាគារ​បណ្តោះអាសន្ន ដើម្បី​រង់ចាំ​ការស៊ើបអង្កេត​បន្ត​ទៀត។ 

លោក សុខ ប៊ុន ត្រូវបាន​លោក​ព្រះរាជអាជ្ញារង ហ៊ឹ​ង ប៊ុនថន ចោទប្រកាន់​ពីបទ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស តាម​មាត្រា​២១៨ នៃ​ក្រម​ព្រហ្មទណ្ឌ ដែល​អាច​ប្រឈម​មុខ​នឹង​ការ​ជាប់ពន្ធនាគារ​ពី​២​ឆ្នាំទៅ​៥​ឆ្នាំ ​និង​ពិន័យ​ជា​ប្រាក់​ពី​៤​លាន​រៀល​ទៅ​១០​លាន​រៀល ។​

លោក សុខ ប៊ុន អាយុ​៣៧​ឆ្នាំ មាន​ទីលំនៅ​ផ្ទះ​លេខ ​១០៩ ផ្លូវ​៩៩​កែង​ផ្លូវ​លេខ​៤៩៨​សង្កាត់​បឹងត្របែក ខណ្ឌចំការមន បាន​ត្រូវ​កញ្ញា​សា​សា ដាក់​ពាក្យបណ្តឹង​មក​សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ​ក្រសួង​មហាផ្ទៃ​មហាផ្ទៃ ដោយ​ចោទប្រកាន់​ពីបទ ប្រើ​អំពើហិង្សា ដោយ​ភ្ជាប់​យក​ហេតុការណ៍​ដែល​កើតឡើង​កាលពី​រំលង​អាធ្រាត​ឈានចូល​ថ្ងៃ​ទី​២ ខែកក្កដា ឆ្នាំ​២០១៥ នៅ​ចំណុច​ក្លឹប​កំសាន្ត​ឡា​ហ្គេន​បា ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ជាដើម​ចម ដាក់បន្ទុក​ក្នុង​ការចោទប្រកាន់​នេះ​។

ក្រុម​ប្រ​ជាពល​រដ្ឋ​អ្នក​លេង​បណ្តាញ​សង្គម (facebook) បាន​រិះ​គន់ថា វា​ជា​រឿង​អយុត្តិ​ធម៌​ណាស់ ​​ចំ​ពោះ​ក្រុម​កម្ម​ករ​រោងចក្រ​នៅ​ផ្លូវ​វេង​ស្រេង ​ដែល​ត្រូវបាន​​ក្រុម​បាទដៃ​ទីបី​បាញ់​ប្រ​ហាកាល​ពី​ឆ្នាំ​២០១៣ខណៈពួកគេ​ធ្វើ​បាតុកម្ម​ដោយ​អហឹង្សា តែ​តុលាការ​មិន​អាច​ចាប់​ជន​ដៃដល់​បាន និង​កម្ម​កររោង​ចក្រនៅ​ក្រុង​បាវិត​ដែល​លោក ​ឈូកបណ្ឌិត បាន​​បាញ់​អោយ​របួសស្ទើរ​តែ​បាត់​បង់​ជីវិតជា​ច្រើន​នាក់​ តុលាការ​ក៏មិន​អាច​ចាប់​លោក​ ឈូកបណ្ឌិត​ មក​ផ្តន្ទាទោស​តាម​ផ្លូវ​ច្បាប់​បាន សំ​ណុំ​រឿង​លោក ជាវិជា ប្រធាន​សហជីព​កម្មករ និង​សុំ​ណុំ​រឿង​តួកុន​ អ្នក​ចម្រៀង ជា​ច្រើន​នាក់​ទៀត​ ក៏តុលាការ​វែក​មុខ​ឃាត្ត​ករ​មិន​ឃើញ​ដែរ តែ​ចំ​ណែក​លោក​ សុខ​ប៊ុន វិញ​គឺ​ងាយ​ជាង​បក​ចេក​ទៅ​ទៀត ដោយ​គ្រាន់​តែលោក នាយក​រដ្ឋ​មន្ត្រី​ ហ៊ុនសែន ស្រែក​តែមួយ​មាត់​តែប៉ុណ្ណោះ នេះ​សរបញ្ជាក់​អោយ​ឃើញ​ថា តុលាការ​មិន​ឯករាជ ហើយ​ស្ថិត​នៅ​ក្រោម​សំ​ពាធ​របស់​អ្នក​នយោបាយ។

ពលរដ្ឋ​កម្ពុជាចង់​អោយ​លោក នាយករដ្ឋ​មន្ត្រី​ ហ៊ុន​សែន ស្រែក​បញ្ជា​អោយ​សមត្ថ​កិច្ច​តាម​ចាប់​លោក ឈូកបណ្ឌិត អោយ​បាន​ដូច​ស្រែក​អោយ​លោក សុខ​ប៊ុន​ ចូល​ខ្លួន​អោយ​តុលាការ​ឃុំ​ខ្លួន​ដូច្នេះដែរ ទើប​ពួកគាត់​មាន​ជំ​នឿថា ប្រ​មុខ​រាជ​រដ្ឋាភិបាល​ជាមនុស្ស​មាន​ភាព​យុត្តិធម៌៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  តារា  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

រដ្ឋាភិបាលបដិសេធសំណើលោកសម រង្ស៊ី ត្រឡប់មកកាន់កម្ពុជាវិញ   អាន1528ដង លោក ហ៊ុន សែន ព្រមាន​ថា​នឹង​មិន​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​ទាក់​ទិន​រឿង​នយោបាយ   អាន1721ដង ជំនួញឈើប្រណិតប្រភេទធ្នុងកំពុងសម្រុកដឹកជញ្ជូនទៅលក់នៅប្រទេសវៀតណាម តាមច្រកទ្វារព្រំដែនស?...    អាន1978ដង មន្ត្រីរាជការត្រូវបានរាជរដ្ឋាភិបាលឲ្យឈប់សម្រាកនៅថ្ងៃប្រជុំអាស៊ានថ្ងៃទី១៩-២០វិច្ឆិកា   អាន1504ដង ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​នឹង​បើក​សវនាការ​ជំនុំ​ជម្រះ​លើ​សំណុំ​រឿង​លោក សម រង្ស៊ី   អាន1357ដង លោក ភូ លិ អភិបាលរងខេត្តកែប ស្រវឹងស្រាបៀតបៀនប្រពន្ធគេ និងគប់ស្ត្រីម្នាក់បែកក្បាល ១៦ថ្នេរ ?...    អាន946ដង លោក ជំទាវឧកញ៉ា លី អ៊ុំអេង និងស្វាមី យកថវិការ៥០០០ដុល្លារប្រគេនព្រះសង្ឃ   អាន1566ដង លោក​ សៀង​ ស៊ី​វន ​មេប​ញ្ជា​ការ​នគ​របា​លវរៈ​ការ​ពារ​​ព្រំ​ដែន​លេ​ខ៣​០៣ ​បង្កើ​តច្រក​របៀ?...    អាន1361ដង ឃាត់​ខ្លួន​ជនជាតិ​ចិន និង​ខ្មែរ ជិត​៥០​នាក់ ជាប់​ពាក់ព័ន្ធ​នឹង​ល្បែង​ភ្នាល់​បាល់​ខុស​?...    អាន1405ដង សេចក្ដីជូនដំណឹង ស្ដីពី លទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា   អាន2430ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ជំនួញឈើប្រណិតប្រភេទធ្នុងកំពុងសម្រុកដឹកជញ្ជូនទៅលក់នៅប្រទេសវៀតណាម តាមច្រកទ្វារព្រំដែនស្រុកអូរយ៉ាដាវ ឡេថាញ់ ជំនួញឈើប្រណិតប្រភេទធ្នុងកំពុងសម្រុកដឹកជញ្ជូនយ៉ាងគំហុកអាណាធិបតេយ្យទៅប្រទេសវៀតណាមតាមរយៈរថយន្តសាំយ៉ុង និងរថយន្តស៊េរីទំនើបដូចជា លុច្សស៊ីស បាឡែន ធុនត្រា ឡង់គ្រីស័រ ហាយឡែនដ័រជា...Read more
លោក ស៊ុយសែម នៅតែបន្តបើកដៃឱ្យ ហ៊ីបាវី មេកំពង់ផែស្វយ័តភ្នំពេញធ្វើអាជីវកម្មខ្សាច់ដោយមិនដេញថ្លៃ មាន​ការ​រិះគន់​ធ្ងន់ៗថា លោក ស៊ុយ​សែម​ ថ្នាក់​ដឹក​នាំ​ក្រ​សួង​រ៉ែ និង​ថាមពល នៅតែ​​បន្ត​បើក​ដៃ​ឱ្យ ​ ​ហ៊ីបា​​វី មេ​កំ​ពង់ផែ​ស្វ​យ័ត​ភ្នំពេ​ញ ​ធ្វើ​អាជីវកម្ម​ខ្សាច់​ដោ​យ​មិ​ន​ដេញថ្លៃ ដែល​ធ្វើ​អោយ​ក្រុម​អ...Read more
ក្រុមហ៊ុនដឹកអ្នកដំណើរចំនួន០៨ ផ្ដិតមេដៃប្ដឹងទៅចៅហ្វាយខេត្តសៀមរាប ឲ្យលុបបំបាត់កុងត្រូលជជុះចាំយកលុយនៅមុខបុរីសៀងណាំ តំណាង ក្រុមហ៊ុន ដឹកជញ្ជូនអ្នក ដំណើរចំនួន ៨ក្រុមហ៊ុន បាននាំគ្នា ផ្តិតមេដៃប្តឹង ទៅ​លោក​ ឃឹម​ ប៊ុន​សុង​ អភិបាល ខេត្តសៀមរាប អំពីបញ្ហា មានកុងត្រូល ជជុះ​មួយ​កន្លែង​ស្ថិត​នៅ​មុខ​បុ​រ...Read more
ការរចនាថ្មីបានបង្ហាញខ្លូន បន្ទាប់ពីខ្យល់បក់ធ្វើអោយខួច ខ្លោងទ្វារអង្គរសង្គ្រាន ក្រោយពីមានការរិះគន់ខ្លាំងៗ ពីសំណាក់មហាជន​​ និងអ្នកប្រើប្រាស់បណ្ដាញសង្គម Facebook ពីការរចនាក្លោងទ្វារអង្គរសង្គ្រានដែលត្រូវបានគេចោទថាមិនមែនជារចនាបទរបស់ខ្មែរ ហើយជារចនាបទរបស់យួន និងចិននោះនាថ្ងៃទី ០៦ ...Read more
យុត្តិសាស្ត្រខ្លះៗរបស់ខ្មោច ហូជីម៉ីញ(Ho Chi Minh) និងពលរដ្ឋយួន ដើម្បីបន្តលេបយកទឹកដីខ្មែរ និងទ្បាវ យុត្តិសាស្ត្រ ទី១. "ដាក់ថ្នាំបន្ទន់ឆ្អឹង រួចលេបទាំងមូល និងពង្វក់ឲ្យខ្មែរមានគំនិតអាត្មានិយម សក់​អា​ណា​ក្បាល​អា​ហ្នឹង" អា​ជ្រឹម​កំ​ពុង​ធ្វើការ​ងារ​នេះ​រាល់​ថ្ងៃ។ យុត្តិសាស្ត្រ ទី២. "ដា...Read more
កុមារជាង ១៣០០០ នាក់ កើតមានជំងឺ​ទឹកនោមផ្អែមនៅអាមេរីក អ្នក​មិន​ឯកោ​ទេប្រសិន​បើ​លោក​អ្នក​មាន​បុត្រ​ធីតា​ធ្វើ​រោគវិនិច្ឆ័យ​ទៅ​កើត​មាន​នូវ​ជំងឺ ទឹកនោម​ផ្អែម​។ ជា​រៀងរាល់ឆ្នាំ នៅ​សហរដ្ឋអាមេរិក មាន​កុមារ​ប្រមាណ​ជាង ១៣០០០ នាក់ កើត​មាន​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​...Read more
ក្រុមប៉ូលីសរបស់​រដ្ឋា​ភិបាល​បាន​ប្រើ​គ្រាប់​បែក​ផ្សែង ឡានបាញ់ទឹក និង​ប្រើ​អំ​ពើ​ហឹង្សា​លើ​បាតុករ ក្រុម​ប៉ូលីស​របស់​រដ្ឋា​ភិបាល​ដែល​ដឹក​នាំ​ដោយ​លោក​ ជួន​សុវណ្ណ​ ស្នង​ការ​រាជ​ធា​នី ភ្នំ​ពេញ​ បាន​ប្រើ​គ្រាប់​បែក​ផ្សែង ឡាន​បាញ់​ទឹក​ និង​ប្រើ​អំ​ពើ​ហឹង្សា ក្នុង​ការ​បង្ក្រាប​ហ្វូង​បាតុករ កាល​ពី​ថ្ងៃ​ទី...Read more
តើ ដួងចិត្តស្រ្តី គឺជាអ្វី? ​       ដួងចិត្តស្រ្តី ១០យ៉ាង ស្រ្តីមានចរិតចូលចិត្តធ្វើការមិនចេះស្ងៀមទេ ស្រ្តីមានការយកចិតទុកដាក់ទៅលើការងារលើសពួកបុរស ស្រ្តីមានចិត្តអត់ធ្មត់ជាងបុរស ស្រ្តីយកពេលទំនេដើម្បីធ្វើក...Read more
សហភាពអឺរ៉ុបព្រមានថា បន្លែពីវៀតណាម មានបាក់តេរីអាចបង្កគ្រោះថ្នាក់ដល់សុខភាព សហភាព​អឺរ៉ុប (EU) បាន​ព្រមាន​ជា​បន្តទៀត សម្រាប់​បន្លែ​របស់​វៀត​ណា​ម​ដែល​នាំចូល​ទៅក្នុង​តំបន់​របស់ខ្លួន​ដោយសារតែ EU រកឃើញថា​មាន​បាក់តេរី​ដែល​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​អ្នកប្រើប្រាស់​នៅក្នុង​បន្លែ​ទាំ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      14486នាក់
ម្សិលមិញ    4401នាក់
សប្ដាហ៍នេះ    31366នាក់
ខែនេះ    214957នាក់
ឆ្នាំនេះ   2672860នាក់
សរុប   52032786នាក់
ថ្ងៃទី 23 ខែ 05 ឆ្នាំ 2024 ម៉ោង 22:57