ក្រុមឈ្មួញដឹកឈើខុសច្បាប់ធំៗ កំពុងក្លែងខ្លួនដឹកឈើតាមរឺម៉កចូលក្រុងសៀមរាបដូចហែកឋិន តែមេព្រៃ មិនព្រមបង្ក្រាប

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 05 ខែ 05 ឆ្នាំ 2015 វេលាម៉ោង 08:26 នាទី ចំនួនអានៈ 2325

សកម្ម​ភាព​ក្រុម​ឈ្មួញធំៗ​​រក​ស៊ី​ដឹក​ឈើអត់​​ច្បាប់​ ដោយ​ក្លែង​រូប​ភាព​ជា​ដឹក​ជញ្ជូន​​តាម​រឺ​ម៉ក​ពី​ស្រុក​​ប្រាសាទ​បាគង ចូល​ក្រុង​សៀម​រាប​ ហាក់​មាន​ការ​កើន​ឡើង​ជារៀង​រាល់ថ្ងៃ ដោយ​សារ​អាជ្ញាធរដែន​ដី​​ សមត្ថ​កិច្ចតាម​ដង​ផ្លូវ​ និង​មន្ត្រី​ជំ​នាញ​បើក​ដៃអោយ​​ ហើយ​មិន​​ព្រម​​ចុះ​បង្ក្រាប។

ប្រ​ភព​ព័ត៌មាន​ច្បាស់ការ​បាន​អោយ​ដឹក​ថា បច្ចុប្បន្ន​មាន​ក្រុម​ឈ្មួញ​ធំ​ៗ​មួយ​ចំ​នួន​កំពុង​តែ​រក​ស៊ី​ដឹក​ឈើ​ពី​ស្រុក​​ស្វាយ​លើ ពី​ស្រុក​អន្លង​វែង ពី​តំ​បន់​ព្រៃ​ស្អាក ពី​តំ​បន់​អូរកូន​តឹង ពី​ឃុំ​ស្រែ​ណូយ ស្រុក​វ៉ារិន ចូល​មក​ស្តុកទុក​បណ្តោះ​អាសន្ត​​នៅ​ស្រុក​ប្រាសាទ​បាគងខេត្តសៀម​រាប រង​ចាំ​ពេល​វេលា​ដែល​អំ​ណោយ​ផល​ ទើប​យក​រឺ​ម៉ក​ទៅដឹក​​ជញ្ជួន​ក្នុង​មួយ​រឺ​ម៉ក​ប្រ​ហែល​៨ផ្លាន ឬមួយ​ម៉ែត្រ​គូប តែ​ដឹក​ជញ្ជូន​ទាំង​យប់​ទាំងថ្ងៃ​ដូច​ស្រ​ម៉ោចដូច​សត្វ​កណ្តៀរអញ្ចឹង។ ប្រ​ភព​បាន​បន្តថា ក្រុម​តៃ​កុង​រឺម៉ក​ទាំងនោះ​គឺ​ស៊ី​ឈ្នួល​គេទេ ឯថៅកែឈើ​ធំៗ​​ដែល​មាន​លុយ​រាប់​សិប​ដុល្លារនោះ​មិន​បាន​ចេញ​មុខ​ឡើយ តែ​ប្រ​ភព​បាន​លួច​បង្ហើប​ថា ក្នុង​នោះ​មាន​មេ​ឈ្មួញ​ម្នាក់​ឈ្មោះ​ គង់ ដែល​ជា​មន្រ្តី​ប៉ូលីស​នៅ​អធិការ​ស្រុក​ប្រាសាទ​បាគង ខេត្តសៀម​រាប​។

ក្រុម​ប្រ​ជាពល​រដ្ឋ​ដែល​តាម​ដាន​ហេតុការណ៍ និង​ស្ថា​ប័ណ​ឯក​រាជ​មួយ​ចំ​នួន​បាន​អះអាង​ថា នៅ​ពេល​ពួកគាត់​រាយ​ការណ៍​​ជូន​លោក លឹង្គ សុខា មន្រ្តី​រដ្ឋ​បាល​​ព្រៃឈើ​ក្រុង​សៀម​រាប ពី​ករណី​រឺម៉ក​ដឹក​ឈើ​ខាង​លើនេះ លោក​តែង​និយាយថា ដឹក​តិច​តួច​ពេក​ ចាំ​ថ្ងៃ​ណា​គេ​ដឹក​ច្រើន​ចាំ​លោក​ទៅ​ចាប់​ម្តង។

លោក​ យឹម​ស៊ី​វន នាយ​សង្កាត់​រដ្ឋ​បាល​ព្រៃ​ឈើ​ក្រុង​សៀមរាប​បាន​ប្រាប់​តាម​ទូរ​ស័ព្ធ​នៅ​រសៀល​​ថ្ងៃទី២០​មេសាឆ្នាំ២០១៥នេះថា លោក​ពុំ​ដែល​បាន​ដឹង​​ ហើយ​ក៏ពុំ​ដែល​បាន​ស្គាល់​ក្រុម​ឈ្មួញ​ខាង​លើ​នេះដែរ។

អ្នក​យក​ព័ត៌មាន​យើង​បាន​រាយ​ការណ៍​ទៅ​លោក ម៉ុងប៊ុន​លីម នាយ​ផ្នែក​រដ្ឋ​បាល​ព្រៃ​ឈើនៅ​រសៀល​ដដែល​នេះ​​ លោក​មាន​ប្រ​សាសន៍ថា ចាំ​អោយ​មន្រ្តី​ក្រោម​ឱវាត​របស់​លោក​ ចាត់​ការ​រឿង​បទ​ល្មើស​ព្រៃ​ឈើ​ខាង​លើ​នេះ។

លោក ខាំលឿ មេឃុំ​កណ្តែក​បាន​ប្រាប់​តាម​ទូរ​ស័ព្ទ​នៅ​ល្ងាច​ដដែល​នេះថា លោក​ពិត​ជា​បាន​ឃើញ​រឺ​ម៉ក​ដឹក​ឈើ​ខាងលើ​នេះ​មែន ហើយ​លោក​ថា ឃើញ​ដឹក​រាល់​តែថ្ងៃ តែ​មាន​អ្នក​ណា​ទៅ​ហ៊ាន​ចាប់​ចង​គេ សូម្បី​មេ​ប៉ុស្តិ៍​ឃុំ​កណ្តែក​ក៏​មិន​ហ៊ាន​សួរនាំ​គេ​ផង។

លោក ក្អោម រ៉ន មេឃុំ​ជ្រាវ​បាន​ប្រាប់​តាម​ទូរ​ស័ព្ទ​នៅ​ល្ងាចដដែល​នេះដែរថា រឿង​រឺ​ម៉ក​ដឹក​ឈើ​ខាង​លើ​នេះ លោក​ពិត​ជា​ឃើញ​ដឹក​មែន​ តែ​លោក​មិន​បាន​ដឹក​ពីគោល​ការណ៍​ខាង​រដ្ឋ​បាល​ព្រៃ​ឈើ​យ៉ាង​ណានោះ​ទេ មិន​ដឹក​ថា គេ​ត្រូវ​ចាប់​អាឈើ​ប្រ​ភេទ​ណាខ្លះ ព្រោះ​ឃើញ​រឺម៉ក​តែង​ដឹកជា​ឈើ​សំ​រាប់​ធ្វើ​ផ្ទះ​ មិន​មែន​ជា​ឈើ​ប្រណិត​ទេ ដូច្នេះមិន​ដឹង​ធ្វើ​មេច។

អ្នក​យក​ព័ត៌មាន​យើង​មិន​អាច​សុំ​ការ​ពន្យល់​ពី​លោក មិន​ ចន្ថា អធិការស្រុក​ប្រាសាទ​បាគង​បាន​ទេ ព្រោះ​មិន​មាន​លេខ​ទូរ​ស័ព្ទ​សំ​រាប់​ធ្វើ​ការ​ទំ​នាក់​ទំ​នង​ ពាក់ព័ន្ធ​និង​មាន​ការ​ចោទ​ប្រ​កាន់​ថា លោក គង់ មេ​ឈ្មួញ​រក​ស៊ី​ដឹក​ឈើ​ខុស​ច្បាប់​ខាង​លើ​ជា​កូន​ចៅ​របស់លោក មិន​ចន្ថា នេះតែ​ម្តង​។​

សូម​រំ​លឹក​ផង​ដែរ​ថា ប្រ​ពន្ធ និង​ប្អូន​ថ្លៃ​ស្រី របស់​លោក​ មិន​ចន្ថា អធិការ​ស្រុក​ប្រាសាទ​បាគងក៏​ជា​ឈ្មួញ​រក​ស៊ី​ដឹក​ឈើ​ខុស​ច្បាប់​ដែរ​ ឥឡូវ​លេច​លឺ​ថា កូន​ចៅ​លោក​អធិការ​រក​ស៊ី​ដឹក​ឈើ​ទៀត ដែល​ទង្វើ​ទាំង​នេះធ្វើ​អោយ​ពល​រដ្ឋ​រិះ​គន់ និង​សង្ស័យថា ​ថ្ងៃអនាគត់​ប៉ូលីស​នៅ​អធិការ​ស្រុក​​ប្រាសាទបាគង​ទាំង​មូល​អាច​ក្លាយ​ជា​អ្នក​រក​ស៊ី​ដឹក​ឈើ​ទាំង​អស់​ក៏មិន​ដឹងដែរ?

សូម​បញ្ជាក់ផងដែរថា ដេប៉ូលក់ឈើ​នៅ​ក្រុង​សៀមរាប​ទាំង​តូច​ទាំង​ធំ គឺ​ទិញ​ឈើ​ស្រប​ច្បាប់​មិន​បាន​១% (មួយភាគរយ) ផង​ទេ ក្រៅ​ពី​នោះ​ពួកគេ​បាន​លួច​ទិញ​ឈើ​ខុស​ច្បាប់​ដែល​ក្រុម​ឈ្មួញ​ងងឹតលួច​ដឹក​ជញ្ជូន​យក​មក​លក់​អោយ ដែល​ឈើ​ទាំង​នេះ​ត្រូវ​បាន​គេ​ដឹង​ច្បាស់​ថា ក្រុម​ឈ្មួញ​កណ្តាល​បាន​ទិញ​ពី​ពួក​អ្នក​កាប់​បំ​ផ្លាញ​ព្រៃ​ឈើ នៅ​តំ​បន់​អភិរក្ស​ ឬ​តំ​បន់​ហាម​ឃាត់។

យើង​សង្ឃឹម​ថា អាជ្ញាធរដែនដី សមត្ថ​កិច្ចគ្រប់​លំ​ដាប់​ថ្នាក់ និង​អស់​លោក​មេ​ព្រៃ​ខេត្ត​សៀម​រាប​មេត្តា​ភ្ញាក់​ពី​ដំ​ណេក​ឡើង ហើយ​ចាត់​វិធានការ​អោយ​បាន​តឹង​រឹង​ទៅ​លើ​ក្រុម​ឈ្មួញ​ដឹក​ឈើ​ខុស​ច្បាប់​ទាំង​តូច​ទាំង​ធំ​ផង​ទាន៕ ដោយ​៖ ផ្លុងរ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

យុវជនម្នាក់ជាប់ខ្នោះសង្សាប្តឹងថាចាប់រំលោភ៣ដង   អាន1419ដង លោក ភោគវីរៈ បើកដៃអោយ​រទេះដឹកឈើ​ហែកឋិនទាន   អាន1535ដង Nokia ចេញទូរស័ព្ទដៃ Series X ប្រើប្រាស់ Android   អាន1580ដង យុគចិន្តា បក​ស្រាយ​​រឿង​​​​ក្តោប​​លុយទុក​​​ជាង១ម៉ឺន​ដុល្លារ​   អាន1639ដង កូនប្រុស៤នាក់ពីការភាពក្នុងចំណោមកូនប្រុស៥នាក់ សុំសប្បុរសធម៌ជួយព្យាបាលជំងឺពិការកូនៗផង   អាន1900ដង cnc.com.kh ត្រូវបានក្រុមចេកចៀន Hack   អាន2073ដង កន្លែងស្តុកឈើក្រញូងដ៏មហិមាមួយត្រូវបានសមត្ថកិច្ចចុះទៅដល់ហើយបន្ទាប់ពីអ្នកកាសែតបានរាយក?...    អាន1538ដង លោក ហ៊ុន សែន ព្រមាន​ប្ដឹង​បក​ទៅ​សកម្មជន​បក្ស​សមរង្ស៊ី   អាន1383ដង លោកស៊ិក ប៊ុនហុក សម្រេចលាឈប់ពីតំណែងជាប្រធានគ.ជ.ប ដោយសារបញ្ហាសុខភាព   អាន1530ដង ក្មេងស្រីអាយុ១៤ឆ្នាំត្រូវបានឃាតករំ​លោភ​រួច​សំ​លាប់    អាន1783ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
សំណុំរឿងលោក អ៊ាឆៃយិន ឈ្មួញរកស៊ីដឹកឈើក្រញូង ប៉ុនប៉ងបុក​សម្លាប់អ្នកកាសែត ត្រូវបានតុលាការតម្កល់ឥតចាត់ការ សំណុំរឿង​ឈ្មួញ​រក​ស៊ី​ដឹក​ឈើ​ក្រញូង​ បើក​រថ​យន្ត​បំបុក​រថ​យន្ត​អ្នក​កាសែត ប៉ុនប៉ង​មនុស្ស​ឃាត​ដោយ​ចេត​នា តាំង​ពី​ឆ្នាំ​២០១៣នោះ ត្រូវ​បាន​តុលាការ​ ខេត្តសៀម​រាប​ធ្វើ​ការ​តម្កល់​ឥត​ចាត់ការ​នេះ​បើ​យោង​តាម​...Read more
ជីវប្រវត្តិរូបសង្ខេប បទពិសោធការងារ និងសញ្ញាប័ត្ររបស់លោកឈាងវុន (ចុចអានបានដឹងច្បាស់) នៅវេលាម៉ោង១១និង១០នាទី ព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៦នេះលោក ឈាងវុន បានទូរស័ព្ទមក​លោក ផ្លុងរ៉េត ចាងហ្វាង​សារព័ត៌មាន កម្ពុជាសុវណ្ណភូមិ សាជាថ្មីម្តងទៀតសុំអោយដកស្រង់ឯកសារពីគណនីបណ្តាញសង្គមរបស់លោក ដែល​លោក​បា...Read more
អង្គភាពប្រឆាំងអំពើរពុករលួយ ចេញលិខិតព្រមានប្រធានពន្ធដារក្រុងសិរីសោភ័ណ តែពន្ធដាក្រុងប៉ោយប៉ែត យកលុយ១ម៉ឺនទៅ២ម៉ឺនពីលើពន្ធអត់ព្រមានផង ក្រោយពីរកឃើញថា អង្គភាពពន្ធដានៅខេត្តបន្ទាយមានជ័យ ពិ​សេស​ពន្ធ​ដា​ក្រុង​សិរី សោភ័ណ មានភាពអសកម្មនិងអនុវត្តន៍ការងារខុសប្រកតី ដូច​ជា​ភាព​យឺត​យ៉ាវ​ក្នុង​ការ​ប្រមូល​​ពន្ធ​​ជូនរដ្ឋ ពីតាមបណ្តាក្រុមហ៊ុន សហគ្រាសត...Read more
កូនប្រុស៤នាក់ពីការភាពក្នុងចំណោមកូនប្រុស៥នាក់ សុំសប្បុរសធម៌ជួយព្យាបាលជំងឺពិការកូនៗផង គ្រួសារ​កសិករ​ក្រីក្រ ដែលមាន​កូនប្រុស​៤​នាក់ សុទ្ធតែ​ពិការ ត្រូវបាន​ក្រុមការងារ​លេខាធិការដ្ឋាន​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា ដើម្បី​កុមារ នាំយក​អំណោយ​មួយចំនួន​ទៅ​ផ្តល់ជូន​ដល់ផ្ទះ​របស់គាត់ នៅ​ព្រឹក​ថ្ងៃទី...Read more
ខេត្តឧត្តរមានជ័យក្លាយជាកន្លែងលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទគ្មានអ្នកបង្ក្រាប ល្បែង​កន្ទុយលេខ​ខុសច្បាប់ កំពុងបើក​លេង​យ៉ាង​គគ្រឹកគគ្រេង និង​យ៉ាង​អនាធិបតេយ្យ រីក​ដូច​ផ្សិត តែ​សមត្ថកិច្ច​ប៉ូលិស សមត្ថកិច្ច​អាវុធហត្ថ មិនដែល​បង្ក្រាប ដោយសារតែ​បានទទួល​សំណែន​ពី​ពួក​មេ​ឆ្នោត​ធំៗ​ទាំងនោះ...Read more
តំបន់ទេសចរណ៍ធម្មជាតិចំបក់ត្រូវ បានអភិរក្សដោយប្រជាជន ប្រជាពលរដ្ឋរួមគ្នាស្តារព្រៃឈើឡើងវិញតាមរយៈ គម្រោងទេសចរណ៍នៅក្នុងសហគមន៍បន្ទាប់ពីព្រៃឈើនៅ មូលដ្ឋាន ខ្លួនបាន រងការបំផ្លាញយ៉ាងធ្ងន់ធ្ងរដោយសារការកាប់ បំផ្លាញពីសំណាក់អ្នកភូមិខ្លួនឯងផង និងជនខិលខូច មកពីក្រៅផង។ ...Read more
ពលរដ្ឋរិះគន់ថា ពហុកីឡាដ្ឋានថ្មីរបស់ខេត្តកំពង់ធំធ្វើទុកសំរាប់អោយខ្មោចលេងកីឡា និងសំរាប់អោយគោជាអ្នកទស្សនា ពាក់ព័ន្ធ​និងករណីឃុបឃិតគ្នាលក់ដីពហុកីឡាដ្ឋានចាស់ដែលមានទីតាំងស្ថិតនៅក្នុងភូមិក្តី សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែននេះដែលមានផ្ទៃដីសរុបជិត៤ហិតា!ក៏មានមតិមហាជននាំគ្នានិយាយរិះគន់ដល់អាជ្ញាធរខេត្តកំពង់ធំជំនាន់ម...Read more
សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃសម័យ​ប្រជុំលើក​ទី៦ព្រឹទ្ធសភានីតិកាលទី៣ថ្ងៃទី២៣មីនាឆ្នាំ២០១៥ សូមចុចលើរូបភាពខាងក្រោម​ដើម្បីអាច​ព័ត៌មាន​លំអិត។...Read more
បរិយាយថ្ងៃនេះ៖ ប្រទេសរបស់ខ្មែរ ចូលឆ្នាំខ្មែរ តែធ្វើខ្លោងទ្វារស្រដៀងខ្លោងទ្វាររបស់យួន ប្រជាពលរដ្ឋ​នៅ​ខេត្ត​សៀមរាប​ និង​អ្នក​លេង​បណ្តាញសង្គម (Facebook) នៅ​កម្ពុជា​ បាន​ធ្វើ​ការ​រិះគន់​ខ្លាំងៗថា ក្រុម​អ្នក​រៀប​ចំ​កម្មវិធីអង្គរសង្ក្រានឆ្នាំនេះ បាន​ធ្វើ​ខ្លោង​ទ្វារពីរនៅ​ចំ​ផ្លូវ​​ចូល​ទៅ​ប្...Read more
លោក លឹមសម្បត្តិ មេគយច្រកអន្តរជាតិព្រំខេត្តប៉ៃលិនប្រព្រឹត្តអំពើពុករលួយយ៉ាងគឃ្លើន មាន​សេចក្តី​រាយ​ការ​ពី​រឿងអាស្រូវ​របស់លោក លឹម សម្បត្តិ ប្រធានការិយាល័យ​គយ​និង​រដ្ឋាករ​ច្រក​អន្តរជាតិ​ព្រំ​ក្នុង​ខេត្ត​ប៉ៃលិន​បានធ្វើ​ឲ្យ​មន្ត្រី​គយ​ទូទាំងប្រទេស​មានការ​ចាប់​អារម្មណ៍​យ៉ាងខ្លាំង​ ដោយហេត...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      14474នាក់
ម្សិលមិញ    4401នាក់
សប្ដាហ៍នេះ    31354នាក់
ខែនេះ    214945នាក់
ឆ្នាំនេះ   2672848នាក់
សរុប   52032774នាក់
ថ្ងៃទី 23 ខែ 05 ឆ្នាំ 2024 ម៉ោង 22:48