​រំលោភ​កូនស្រី​​ខ្លួនឯង​​៦​ដង​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​

ដោយៈ បាត់ដំបង ថ្ងៃទី 27 ខែ 08 ឆ្នាំ 2013 វេលាម៉ោង 01:00 នាទី ចំនួនអានៈ 1715

កូនស្រី​អភ័ព្វ​អាយុ​៧​ឆ្នាំ​ត្រូវ​ឪពុក​តិ​រិ​ច្ឆា​ន​ចាប់រំលោភ​ចំនួន​៤​ដង​នៅ​ប្រទេស​ថៃ​ហើយ​តាម​មក​រំលោភ​លើទឹក​ដី​ខ្មែរ​ចំនួន​២​ដង​កាលពី​ថ្ងៃទី​២២ ខែសីហា ឆ្នាំ​២០១៣ នៅផ្ទះ​គេ​ទុកចោល​ក្បែរ​វត្ត​អូរ​ជុំ​ស្ថិត​ក្នុងភូមិ​ត្រពាំង​ព្រលឹត ឃុំ​សន្តិភាព ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង ហើយ​ត្រូវ​ប្រពន្ធ​ដាច់ចិត្ត​ប្តឹង​ឲ្យ​សមត្ថកិច្ច​ចាប់ខ្លួន​ញាត់​គុក​។​

លោក ឈិ​ត សេង អធិការរង​នគរបាល​ស្រុក​សំពៅ​លូន​បាន​ឲ្យ​ដឹងថា បុរស​សង្ស័យ​ដែលជា​ឪពុក​តិ​រិ​ច្ឆា​ន​ចាប់រំលោភ​កូនបង្កើត​ឃាត់ខ្លួន​មានឈ្មោះ សាន សុភា​រ៉ាត់ អាយុ​៣៣​ឆ្នាំ មានមុខរ​បរជា​កម្ម​ករ​។​

ស្ត្រី​ឈ្មោះ អ៊ុំ ស្រី​ថា អាយុ​៣៣​ឆ្នាំ​ដែលជា​ប្រពន្ធ​ជនសង្ស័យ និង​ជា​ម្តាយ​ក្មេងស្រី​រងគ្រោះ​បានអោយ​សមត្ថកិច្ច​ដឹងថា កូនស្រី​បាន​ប្រាប់​អំពី​រឿង​ឪពុក​ចាប់រំលោភ​វា​កាល​នៅ​ទឹកដី​ថៃ​ចំនួន​៤​ដង ពេលនោះ​ខ្លួន​ជា​ប្រពន្ធ​បាន​ស្តីបន្ទោស និង​ប្រដៅ​អោយ​ឈប់​ធ្វើ​ទង្វើ​ដ៏​អាក្រក់​នេះ ហើយក៏​ត្រឡប់មក​រស់នៅ​ទឹកដី​កម្ពុជា​វិញ​ដើម្បី​កុំអោយ​ខ្មាស់​ពួកកម្មករ​នៅ​ទឹកដី​ថៃ​។ តែ​កាលពី​ថ្ងៃទី​២៤ ខែសីហា ឆ្នាំ​២០១៣ កូនស្រី​បាន​ប្រាប់ថា ឪពុក​បាន​ចាប់រំលោភ​នាង​ចំនួន​២​ដង​ទៀត​នៅពេល​វិល​មកដល់​ទឹកដី​កម្ពុជា​។ ដោយ​ខ្លួន​ខឹង​ខ្លាំង​និង​រក​ផ្លូវ​ដើរ​ទៀត​លែងកើត ក៏​ដាច់ចិត្ត​ប្តឹង​នគរបាល​អោយ​ខាត់​ខ្លួន​ប្តី​ទុរយស​នេះ​តែម្តង​។​

ឪពុក​តិ​រិ​ច្ឆា​ន​ឈ្មោះ សាន សុភា​រ៉ាត់ បាន​និយាយ​ថា ការ​រំលោភ​កូនស្រី​ខ្លួន​ឯង​នេះ គឺ​ខ្លួន​មិ​ន​បាន​ដឹង​ថា​ខ្លួន​ធ្វើ​ដូច្នេះ​ទេ ព្រោះ​ខ្លួន​មិនទាន់​ស្វាង​គ្រឿងញៀន​នៅឡើយ ម្យ៉ាងទៀត​ការរំលោភ​ចំនួន​៣​ដង​មិនបាន​ស៊ី​ជំរៅ​នោះដែរ​។​

​លោក ឈិ​ត សេង អធិការរង​នគរបាល​ស្រុក​សំពៅ​លូន​បាន​បញ្ជាក់ថា បុរស​សង្ស័យ​ឈ្មោះ​សាន សុភា​រ៉ាត់ ធ្លាប់ប្រើ​ប្រាស់​គ្រឿងញៀន​ក្នុង​១​ថ្ងៃ​ចំនួន​៥​គ្រាប់​ទៅ​១០​គ្រាប់​ហើយ​បញ្ជូន​ចូល​មណ្ឌល​កែប្រែ​អាវុធហត្ថ​បន្ទាយមានជ័យ​កាលពី​ឆ្នាំ​២០០៤​។ ក្រោយមក​ជនសង្ស័យ​ប្រើប្រាស់​គ្រឿងញៀន​ប្រភេទ​ចាក់​តាម​ម្ជុល​វិញ ក្នុង​១​ម្ជុល​១​សប្តាហ៍​ទើប​ថ្នាំ​សាប​។ បច្ចុប្បន្ន​បុរស​សង្ស័យ​ត្រូវ​កសាង​សំណុំរឿង​បញ្ជូនទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​នា​ព្រឹក​ថ្ងៃទី​២៧ ខែសីហា​ឆ្នាំ​២០១៣ នេះ ដើម្បី​ចាត់ការ​តាមច្បាប់​។ ចំណែកឯ​ក្មេងស្រី​រងគ្រោះ​បាន​នាំយកទៅ​ស្នងការ​រដ្ឋា​ន​នគរបាល​ខេត្ត​ដើម្បី​ចាត់ចែង​ធ្វើ​កោសល្យវិច័យ​បន្ត​៕ដោយ ម៉ៅ សំ ខ្មែរ៧មករា

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

សមត្ថិកិច្ច​ប៉ះ​ទង្គិច​នឹង​យុវជន​សម រង្ស៊ី​ពេល​ហែ​ក្បួន   អាន1512ដង អាងខ្លួនជា​ប្អូន​ម្ចាស់​ហាង​អា​ប៉ូ​ឡូ​ផ្លា​ស្សា​បើកឡាន​ដេញបុកអ្នករត់រឺម៉កសំលាប់   អាន1454ដង ក្រុមប្រឹក្សាសារព័ត៌មានកម្ពុជាដឹកនាំអ្នកកាសែត១រយ​នាក់ ​ទៅ​បង្ហាញ​បទ​ពិសោធ​នៅ​ប្រទេស​?...    អាន1660ដង កាប់៥ពូថៅប្លន់សំលាប់យកម៉ូតូដោយសុវត្តិភាព   អាន1937ដង ក្រុមអ្នកសារព័ត៌មានជួបជុំគ្នាពិភាក្សាអំពីមូលដ្ឋានគ្រិះក្នុងការផលិតព័ត៌មានស៊ើបអង្កេត   អាន1595ដង អាជ្ញាធរ​ខេត្ត​សៀមរាប​ស៊ើប​អង្កេត​ករណី​ទាហាន​បាញ់​បោះ​អនាធិបតេយ្យ    អាន1383ដង សមត្ថកិច្ចឃាត់ខ្លួនក្រុមអ្នកជួញដូរ ចាត់ចែងនិងសម្រួលអោយប្រើប្រាស់ដោយខុសច្បាប់នូវសារធា?...    អាន1507ដង មន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពង់ឆ្នាំងរងការចោទថាប្រើប្រព័ន្ធតុលាការគំរាមពលរដ្ឋ   អាន1771ដង ផ្ទះ៤ខ្នងនៅច្បារអំពៅ ត្រូវបានឆេះខ្ទេច   អាន1562ដង សំណុំរឿងលោក អ៊ាឆៃយិន ឈ្មួញរកស៊ីដឹកឈើក្រញូង ប៉ុនប៉ងបុក​សម្លាប់អ្នកកាសែត ត្រូវបានតុលាការ?...    អាន2844ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
កាប់៥ពូថៅប្លន់សំលាប់យកម៉ូតូដោយសុវត្តិភាព ប្លន់សំលាប់កាប់៥ពូថៅ ជនរងគ្រោះដេកស្លាប់ក្នុងថ្លុកឈាម​ជនល្មើសឆក់យកម៉ូតូ​គេចខ្លួន​ដោយ​សុវត្តិភាព​ សមត្ថកិច្ច ដុតដៃដុតជើង​ស្រាវជ្រាវមុខសញ្ញាចោរប្លន់​ ផ្អើលកក្រើកខេត្តកំពង់ធំ កាលពីព្រឹក​ថ្ងៃទី០២ខែធ្នូឆ្នា...Read more
លោកព្រះរាជអាជ្ញារង លី សុផាណា ពុំទាន់សម្រេចចោទ ឬ មិនចោទប្រកាន់ លោក កឹម សុខា នៅ ឡើយទេ តុលាការ​បាន​ចំណាយពេល​ជាង​៥​ម៉ោង ពោល​គឺ​ចាប់ពី​ម៉ោង​៨​និង​៣០​នាទី ក្នុង​ការសាកសួ​រលោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​សំណុំរឿង ញុះញង់​ឱ្យ ប្រព្រឹត្ត​បទ​ឧក្រឹដ្ឋ ឬ ប្រព្រឹត្ត​អំពើ​បង្កឱ្យម...Read more
ប៉ូលីសសេដ្ឋកិច្ចខេត្តចុះបង្ក្រាបរថយន្តដឹកឈើប្រណិតខុសច្បាប់ជំនួសមន្រ្តីជំនាញនៅក្នុងតំបន់បទល្មើស ក្រុម​ឈ្មួញ​កំ​ពុង​ធ្វើ​សកម្ម​ភាព​សម្រុក​ដឹក​ជញ្ជូន​ឈើ​យ៉ាង​អា​ណា​ធិប​តេយ្យ​ទៅ​លក់​នៅ​ប្រ​ទេស​វៀណាម​ តាម​ច្រក​របៀង​ព្រំ​ដែន​ស្រុក​អណ្តូង​មាស​ ហើយ​ការ​ធ្វើអា​ជីវកម្ម​ដោយ​ពុំ​ស្រប​ច្បាប់​នោះ​ម...Read more
ការរចនាថ្មីបានបង្ហាញខ្លូន បន្ទាប់ពីខ្យល់បក់ធ្វើអោយខួច ខ្លោងទ្វារអង្គរសង្គ្រាន ក្រោយពីមានការរិះគន់ខ្លាំងៗ ពីសំណាក់មហាជន​​ និងអ្នកប្រើប្រាស់បណ្ដាញសង្គម Facebook ពីការរចនាក្លោងទ្វារអង្គរសង្គ្រានដែលត្រូវបានគេចោទថាមិនមែនជារចនាបទរបស់ខ្មែរ ហើយជារចនាបទរបស់យួន និងចិននោះនាថ្ងៃទី ០៦ ...Read more
ក្រុមហ៊ុនដឹកអ្នកដំណើរចំនួន០៨ ផ្ដិតមេដៃប្ដឹងទៅចៅហ្វាយខេត្តសៀមរាប ឲ្យលុបបំបាត់កុងត្រូលជជុះចាំយកលុយនៅមុខបុរីសៀងណាំ តំណាង ក្រុមហ៊ុន ដឹកជញ្ជូនអ្នក ដំណើរចំនួន ៨ក្រុមហ៊ុន បាននាំគ្នា ផ្តិតមេដៃប្តឹង ទៅ​លោក​ ឃឹម​ ប៊ុន​សុង​ អភិបាល ខេត្តសៀមរាប អំពីបញ្ហា មានកុងត្រូល ជជុះ​មួយ​កន្លែង​ស្ថិត​នៅ​មុខ​បុ​រ...Read more
លោកតឿ មន្ត្រីយោធាកងពលធំអន្តរាគមន៍លេខ២ ដឹកឈើក្រញូងយ៉ាងសកម្មជាប់អន្ទាក់សមត្ថកិច្ច ជាយូរ​ណាស់​មកហើយ​ដែល​ឈ្មួញឈើ​ក្រញូងដ៏ល្បី​​ល្បាញ​​ម្នាក់​ឈ្មោះ តឿ បានធ្វើ​​សកម្ម​ភាព​​ដឹក​ជញ្ជូន​ឈើ​ក្រញូង​ចេញពី​ស្រុក​អន្លង់​វែង ឆ្លងកាត់​ខេត្តសៀមរាបយក​ទៅលក់​នៅ​ព្រំ​ដែន​ប្រទេស​វៀត​ណាម​យ៉ាង​សកម្ម​បំផ...Read more
លោក ឡុងស៊ីថា ព្រះរាជអាជ្ញារងខេត្តព្រះវិហារចាប់អ្នកកាសែត២នាក់ដាក់គុគ គេសង្ស័យថាព្រោះតែគំនុំ លោក ឡុងស៊ីថា ព្រះរាជអាជ្ញារង​ខេត្តព្រះវិហារ​ ត្រូវបាន​គេ​សង្កេតឃើញថា ធ្វើការ​ដោយ​គ្មាន​ភាព​ទទួលខុសត្រូវ​​បាយបិណ្ឌ​ជា​បាយ​បាទ​ដូច​ក្មេង​បៀ​ប​ដៃ អនុវត្តន៍​ការងារ​ក្នុង​តុលាការ​ឆ្លើយ​ដាក់គ្នា​ទៅវិញទៅមក ម...Read more
តំណាងរាស្ត្រ​បក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​សៀម​រាម ប្រាប់លោក​​ហ៊ុន ម៉ា​នី​​ ​ឲ្យដូរ​​ខ្លោងទ្វារ​​អង្គ​រ​សង្ក្រាន​​ចេញ អ្នក​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​សៀម​រាម លោក​ អ៊ុំ សំអាន បានប្រាប់ ឲ្យលោក​ ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និងជាអ្នកតំណាងរាស្ត្រគណបក្ស ប្រជា ជនកម្ពុជា នឹងជា កូនប្រ...Read more
សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃសម័យ​ប្រជុំលើក​ទី៧ព្រឹទ្ធសភា​នីតិកាលទី៣ ថ្ងៃសុក្រ​ទី១៧ ខែកក្កដា ឆ្នាំ២០១៥ សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃសម័យ​ប្រជុំលើក​ទី៧ព្រឹទ្ធសភា​នីតិកាលទី៣ ថ្ងៃសុក្រ​ទី១៧ ខែកក្កដា ឆ្នាំ២០១៥។ សូមចុចលើ​រូប​ភាព​ខាង​ក្រោម ដើម្បីអានព័ត៌មាន​លំអិត...Read more
ប៉ាន់មរកត និង ភួងស្រៀវ កំពុងសំងំប្រមូលលុយពីឈ្មួញឈើប្រណិតក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់? មេ​បរិស្ថាន​ឧទ្យាន​ជាតិ​កំពង់ឆ្នាំង និង​ពោធិ៍សាត់ ប៉ាន់ មរកត ត្រូវ​គេ​សង្ស័យថា ជា​អ្នកបញ្ជា​ឱ្យ​កូនចៅ​ឈ្មោះ ភួង ស្រៀវ អង្គុយ​ប្រមូល​លុយ​ពី ឈ្មួញ​រកស៊ី​ឈើ​ប្រណីត​ក្នុង​ដែន​ចម្រក​សត្វ​ព្រៃភ្នំ ឱ​រាល់​ខេ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      2270នាក់
ម្សិលមិញ    9504នាក់
សប្ដាហ៍នេះ    30558នាក់
ខែនេះ    2270នាក់
ឆ្នាំនេះ   3584930នាក់
សរុប   52944856នាក់
ថ្ងៃទី 01 ខែ 11 ឆ្នាំ 2024 ម៉ោង 06:07