ឪពុកម្ដាយក្មេងពស់ចឹកព្រមទទួលប្រាក់ជំងឺចិត្ត ១៧លានរៀលតែគ្រូពេទ្យនៅជាប់បណ្តឹងអាជ្ញា

ដោយៈ សៀ វិចិត្រ បន្ទាយ​មាន​ជ័យ ថ្ងៃទី 06 ខែ 12 ឆ្នាំ 2012 វេលាម៉ោង 11:10 នាទី ចំនួនអានៈ 1533

នៅ​ក្នុង​ពិធី​ប្រកាស​តែងតាំង​ប្រធាន​មន្ទីរពេទ្យ​បង្អែក​ថ្មពួកថ្មីនី​ថ្ងៃ​ទី​៥ ខែ​ធ្នូ ឆ្នាំ២០១២​​ គ្រូពេទ្យ​នៅ​មន្ទីរ​ពេទ្យ​​បង្អែក​ស្រុក​ថ្មពួក បាន​សម្រេច​ចិត្ត​សង​ប្រាក់​ជំងឺ​ចិត្ត​ចំនួន ១៧​លាន​រៀល ដើម្បី​បញ្ចប់​សំណុំ​រឿង​រដ្ឋប្បវេណី​ជាមួយ​ឪពុក​ម្ដាយ​ក្មេង​ប្រុស​រងគ្រោះ ​ដែល​ស្លាប់​ដោយ​សារ​គ្រូពេទ្យ​មិន​ផ្ដល់​ថ្នាំ​ពស់​ចឹក ជួយ​សង្គ្រោះ​អាយុ​ជីវិត ប៉ុន្តែ​គ្រូ​ពេទ្យ​នៅ​តែ​ជា​ប់​បណ្តឹង​អាជ្ញា​នៅឡើយ។

ពាក់​ព័ន្ធ​ទៅ​និង​ករ​ណី​ក្មេង​ប្រុស​ម្នាក់​ស្លាប់​ដោយ​សា​ពស់​ចឹក​ខាង​លើ​នេះ​ ក្រសួង​សុខាភិបាល​បាន​ដក​គ្រូពេទ្យ​​២នាក់​ចេញ​ពី​មន្ទីរពេទ្យ​បង្អែក​ស្រុក​ថ្មពួក ទៅ​ដាក់​ជា​បុគ្គលិក​ធម្មតា នៅ​មន្ទីរ​សុខាភិបាល​ម្នាក់ និង​នៅ​មណ្ឌល​សុខភាព​ស្វាយចេក ម្នាក់ ក្រោម​ហេតុផល​ថា​គ្រូពេទ្យ​ទាំង​ពីរ​នាក់​នោះ​ធ្វើ​ឲ្យ​ក្មេង​ប្រុស​រងគ្រោះ​ដោយ​សារ​ពស់​វែក​ចឹក​ស្លាប់មិន​ព្រម​ផ្តល់​ថ្នាំ​ព្យា​បាល។

យោង​តាម​គេ​ហទំ​ព័រ​មួយ​បាន​ដក​ស្រង់​សម្តី លោក ប៉ែនសុនសម័យ ជា​មេធាវី​របស់​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ទីប្រឹក្សា​លោក ជាស៊ីម លោក​ពន្យល់​ថា ” ករណី​គ្រូពេទ្យ​ផ្ដល់​ប្រាក់​ចំនួន ១៧​លាន​រៀល ទៅ​ឪពុក​ម្ដាយ​ក្មេង​រង​គ្រោះ​នោះ គ្រាន់​តែ​ជា​សំណង​រដ្ឋប្បវេណី ប៉ុន្តែ​ដើម​បណ្ដឹង​អាជ្ញា​មិន​អាច​រំលត់​សំណុំ​រឿង​បាន​ទេ។ ដូច្នេះ តំណាង​អយ្យការ​តុលាការ​ខេត្ត​បន្ទាយមានជ័យ អាច​កសាង​សំណុំ​រឿង​ចោទ​ប្រកាន់​ទៅ​គ្រូពេទ្យ បន្ទាប់​មក​បញ្ជូន​សំណុំ​រឿង​ទៅ​ឲ្យ​ចៅក្រម​ស៊ើប​សួរ ដើម្បី​បើក​ការ​ស៊ើប​អង្កេត​បន្ត​តាម​នីតិវិធី​ច្បាប់ “ ។

លោក​វេជ្ជបណ្ឌិត ឡេចាន់សង្វាត អនុប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​បន្ទាយមានជ័យ បាន​ថ្លែង​ថា គ្រូពេទ្យ​ត្រូវ​តែ​គោរព​ក្រម​សីលធម៌ និង​គោរព​វិជ្ជាជីវៈ​ឲ្យ​បាន​ត្រឹមត្រូវ។ ការ​ស្លាប់​របស់​ក្មេង​ប្រុស ដោយ​សារ​គ្រូ​ពេទ្យ​​មិន​ព្រម​ផ្ដល់​ថ្នាំ​បន្សាប​ពិស​ព្យាបាល ហើយ​នេះ​ជា​ការ​ទទួល​ខុស​ត្រូវ​របស់​មន្ទីរពេទ្យ​ថ្មពួក។ លោក​បាន​បន្ថែម​ថា សូម​កុំ​អោយ​មាន​ករណី​បែប​នេះ​កើត​ឡើង​ជា​បន្ត​ទៅ​ទៀត​ ត្រូវ​ចេះ​យក​ចិត្ត​ទុក​ដាក់​ចំ​ពោះ​អ្នក​ជំ​ងឺ​ មិនថា​អ្នក​មាន​ ឬ​អ្នក​ក្រនោះទេ ជី​វិត​សុទ្ធ​តែ​មាន​តំលៃ​ទាំង​អស់​ ចុះ​បើ​ក្មេង​នោះ​ជា​កូ​ន​របស់​អ្នក​រាល់​គ្នា​វិញ​ តើអ្នក​ឈឺ​ចាប់​ទេ?????៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ប៉េអឹមព្រះសីហនុសីុមិនឆ្អែត   អាន1459ដង បទល្មើសអួននេសាទខុសច្បាប់ កើតមានគគ្រឹកគគ្រេងក្នុងស្រុកបរិបូរណ៍ មន្ត្រីជលផលគ្មានការបង្ក...    អាន2167ដង លោកជំទាវ លី អ៊ុំអេង ត្រូវបានតុលាការក្រុងភ្នំពេញសម្រេចក្តីហើយ   អាន1502ដង ភាពសិចស៊ីធ្វើអោយ ឆៃលីដាឡែន ធ្លាក់កូដ   អាន1660ដង រាប់ពាន់នាក់ផ្លាស់ទីជម្រកដោយសារភាពវឹកវរនៅមីយ៉ាន់ម៉ា   អាន1635ដង នាង Ling Chi Ling តារាល្បី​បានបឺតមាត់ Huang Bo ផ្អើលពេញលើឆាក   អាន1572ដង សមត្ថកិច្ចចោទប្រកាន់មនុស្សពីរនាក់ថាបំប៉ោងព័ត៌មាន   អាន1448ដង ខ្សឹបដាក់មេក្រូៈ ការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យានៃស្នងការដ្ឋានខេត្តសៀមរាបគួរតែរំ?...    អាន1790ដង នាង​ក្រ​មុំ​ជិះ​ម៉ូតូ​អាយ​ខណ​ឈប់​អោយ​ចោរ​ប្លន់​យក​ម៉ូតូ​ដោយ​ជោគជ័យ   អាន1605ដង ផ្ទះសំណាក់អង្គរតូចត្រូវភ្លើងឆេះភ្ញៀវរត់បាតជើងសព្រាត   អាន2459ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
សេចក្តីជូនដំណឹង យើង​ខ្ញុំ​ចាង​ហ្វាង​សារព័ត៌មាន កម្ពុជា​សុវណ្ណភូមិ មាន​កិត្តិយស​សូម​​ជំ​រាបជូន​ដំ​ណឹង​ដល់​សា​ធា​រ​ណជន អាជ្ញាធរដែនដី និង​មន្ត្រី​រាជ​ការ​គ្រប់​ជាន់​ថ្នាក់​អោយ​បាន​ជ្រាប​ថា អង្គភាព​សារព័ត៌មាន ​កម្ពុជា​សុ...Read more
គេវាយ​ស្តូបអដ្ឋិធាតុអ្នកស្នេហាជាតិក្នុងស្រុកថ្មពួក​យកដីលក់ ​ពលរដ្ឋសុំអោយរដ្ឋាភិបាល​ជួយ​ចាត់វិធានការផង ក្នុង​វេទិកាសេរី​កាលពី​ថ្ងៃ​ទី​១៨​ខែវិច្ឆិកា ឆ្នាំ​២០១៤​កន្លងទៅ នៅក្នុង​ស្រុក​ថ្មពួក​លោក​គោ​សុំ​សារឿ​ត អភិបាល​ខេត្ត​បន្ទាយមានជ័យ​បាន​លើកឡើង​ថា ​អាជ្ញាធរ​ចាំតែ​សម្រួល​តាម​ក្រោយ​ទេ​ចំពោះ​ដី​ស្តូប​ដែល​ដា...Read more
លោក ស៊ីមសំអាត មេប៉ូលិសអន្តោប្រវេសន៍ច្រកទ្វារប៉ោយប៉ែតគាបយកលុយពីពលករឆ្លងដែនខុសច្បាប់តាមអំពើចិត្ត ក្រុម​ប្រជាពលរដ្ឋ​បាន​និយាយ​រិះគន់ខ្លាំងៗថាបន្ទាប់ពី​លោក ស៊ឹមសំអាត ត្រូវបានតែងតាំង ជា​មេ​ប៉ូលិសអន្តោប្រវេសន៍ ប្រចាំ​ច្រក​ទ្វារ​អន្តរជាតិ  ប៉ោយ​ប៉ែតជំនួស​លោក សៅ ប៊ុន​រិទ្ធ ដែល​ត្រូវ...Read more
ឆេះក្លឹបកម្សាន្តហីបហបស្លាប់មនុ្ស៥នាក់គ្រាន់ជាព័ត៌មានបឋម អគ្គីភ័យមួយបានលេប​ត្រ​បាក់​ក្លឹប​កម្សាន្ត​ហីបហប​នៅ​រំលង​អាធ្រាត្រ​ថ្ងៃទី១៧​ឈានចូល​ថ្ងៃទី១៨​ខែ​វិច្ឆកា​ឆ្នាំ២០១៤ ​​ស្ថិត​ក្នុង​ភូមិ​វត្ត​ដំណាក់ សង្កាត់​សាលាកំរើក ​ក្រុង​សៀម​រាប​ ដែល​បណ្តាល​អោយ​មនុស្ស​ប...Read more
ថ្នាំញៀនសន្ធឹកសន្ធាប់ និងស្ត្រីវៀតណាមម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ស្ត្រី​ជនជាតិ​យួន វ័យ​៦០​ឆ្នាំ​ម្នាក់ ត្រូវបាន​កម្លាំង​នគរបាល​មន្ទីរ​ប្រឆាំង​គ្រឿងញៀន នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ សហការ​ជាមួយ​កម្លាំង​នគរបាល​មូលដ្ឋាន ធ្វើ​ការឃាត់ខ្លួន​ភ្លាមៗ ក្រោយពី​ធ្វើការ​ឆែកឆ...Read more
ក្បួនរថយន្តរបស់សម្តេចក្រុមព្រះ ត្រូវរថយន្តដឹកដីបើគៀរបណ្តាលអោយមនុស្ស៦នាក់រងរបួស ក្បួន​រថ​យន្ដ​របស់​សម្ដេច​ក្រុម​​ព្រះ​ដែល​កំ​ពុង​ធ្វើដំ​ណើរ​ត្រឡប់​ទៅទីក្រុង​ភ្នំ​ពេញ​វិញ ត្រូវបានរថ​យន្ដ​ដឹក​ដី​មួយ​គ្រឿង​បាន​បើក​ចូលក្បួនរថ​យន្ត​របស់ព្រះអង្គ ហើយ​​គៀរ​រថ​យន្ដ​របស់​ព្រះ​អង្គបណ្តាល​អោ...Read more
ក្រុមហ៊ុន ម៉េងឌីលែន ត្រាវកុដ្ធិ បើកលក់ហើយ ប្រមូសិនពិសេស ក្រុមហ៊ុន ម៉េងឌីលែន ត្រាវកុដ្ធិ បើកលក់ហើយ! ១-គម្រោងដីឡូតិ៍ ២-ផ្ទះល្វែងអាជីវកម្ម ៣-ផ្ទះវីឡាលំហែបែបថៃ សូមអានព័ត៌មានលម្អិតដែលមាននៅក្នុងខិតប័ណផ្សព្វផ្សាយខាងក្រោម និងទំនាក់ទំនងសាកសួរព័ត៌មានលម្អ...Read more
ខ្សឹបដាក់ពាង៖ សមត្ថកិច្ចខេត្តបន្ទាយមានជ័យកំពុងបើកដៃអោយឈ្មួញនាំម៉ូតូគេចពន្ធចូលស្រុកខ្មែរ ក្រុម​​ឈ្មួញ​បាន​ឃុបឃិតគ្នា​​ជាមួយ​សមត្ថកិច្ច​តាម​ព្រំដែន ​​នាំ​ចូល​ម៉ូតូគេច​ពន្ធ​​​ពីប្រ​ទេស​​ថៃចូល​​មកប្រ​ទេស​​កម្ពុជា តាម​ច្រករបៀង ​​ពី​មួយ​ថ្ងៃ​ទៅ​​មួយ​ថ្ងៃ មាន​ការនាំ ចូល​ម៉ូតូ​គេច​ពន្ធ​ទាំងនោះ ម...Read more
សំលេងម៉ាស៊ីនភ្លើងលាន់លឺកងរំពងនៅមុខប្រាសាទអង្គរវត្ត (មានវីដេអូ) តំ​បន់​រម្យ​ណី​យ​ដ្ឋាន​វប្ប​ធម៌​ធម្ម​ជាតិ​អង្គរ​វត្ត​ ដែល​ជាកន្លែង​​គោរព​បូរ​ជា​ និង​ជា​ទីកម្សាន្ត​របស់​ភ្ញៀវ​​ទេស​ចរណ៍ជាតិ​ និង​អន្ត​រជាតិ ត្រូវ​បាន​គេ​រំ​ខាង​ដោយ​សូរ​សំ​លេង​ម៉ាស៊ីន​ភ្លើង​លាន់​លឺ​កង​...Read more
ក្មេងស្រីម្នាក់ស្លាប់ ក្រោយពីហូបនំកញ្ចប់«Vong Na Tra» របស់យួន ក្មេងស្រីអាយុ៦ឆ្នាំម្នាក់ បានស្លាប់បាត់បង់ជីវិត ក្រោយពីហូបនំកញ្ចប់ យីហោ «Vong Na Ta» ដែលជាផលិតផលប្រទេសយួន បង្កឲ្យមានការភ្ញាក់ ដល់ប្រជាពលរដ្ឋ ។ករណីនេះ បានកើតឡើង កាលពីវេលាម៉ោង ៨ព្រឹកថ្ងៃទី១៥...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      14037នាក់
ម្សិលមិញ    4401នាក់
សប្ដាហ៍នេះ    30917នាក់
ខែនេះ    214508នាក់
ឆ្នាំនេះ   2672411នាក់
សរុប   52032337នាក់
ថ្ងៃទី 23 ខែ 05 ឆ្នាំ 2024 ម៉ោង 20:49