មានព្រះសង្ឃរាប់ពាន់អង្គ និងប្រជាពលរដ្ឋរាប់ម៉ឺននាក់ មកជួបជុំគ្នានៅខាងមុខព្រះបរមរាជវាំង នាល្ងាចថ្ងៃទី២០តុលា ដើម្បីឧទ្ទិសកុសលថ្វាយព្រះមហាវីរក្សត្រសម្តេច នរោត្តមសីហនុ។
ព្រះសង្ឃពីគ្រប់ឋានានុក្រមជាង ៥.០០០អង្គ និងពុទ្ធបរិស័ទរាប់ម៉ឺននាក់ បានសូត្រធម៌តាមបែបព្រះពុទ្ធសាសនា បួងសួងសុំឲ្យទេវតានាំយកកងការមហាកុសលថ្វាយព្រះបរមសព ព្រះមហាវីរក្សត្រ។ នៅក្នុងពិធីនោះ ព្រះសង្ឃគង់ជាជួរៗ តាំងសមាធិរយៈពេល ៣០នាទី បន្ទាប់មកសូត្រធម៌បង្សុកូលថ្វាយទៅព្រះបរមសពព្រះករុណា។
រដ្ឋមន្ត្រីព្រះបរមរាជវាំង លោក គង់ សំអុល ឡើងអានសាររំលែកទុក្ខថ្វាយព្រះមហាក្សត្រ និងព្រះវររាជបិតាជាតិខ្មែរ។
ចំណែកមហាជនជាច្រើនម៉ឺននាក់ លើកដៃប្រណមបួងសួងឲ្យទេវតានាំព្រះមហាកុសលថ្វាយទៅព្រះវិញ្ញាណក្ខន្ធ ព្រះវររាជបិតាជាតិ បានទទួលនូវមហាមគ្គផលទាំងអស់នេះ។
នេះជាពិធីជួបជុំរបស់ព្រះសង្ឃ និងពុទ្ធបរិស័ទដ៏ធំលើកទី១ហើយ នៅក្នុងប្រវត្តិសាស្ត្រនៃប្រទេសកម្ពុជា រយៈពេលមួយសតវត្សចុងក្រោយនេះ៕
ថ្ងៃនេះ | 2230 | នាក់ |
ម្សិលមិញ | 9504 | នាក់ |
សប្ដាហ៍នេះ | 30518 | នាក់ |
ខែនេះ | 2230 | នាក់ |
ឆ្នាំនេះ | 3584890 | នាក់ |
សរុប | 52944816 | នាក់ |
ថ្ងៃទី 01 ខែ 11 ឆ្នាំ 2024 ម៉ោង 06:06 |
Copyright © 2024 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net