ទន្ទឹមនឹងការខឹងសម្បា និងថ្កោលទោសរបស់ប្រជាជនខ្មែរ ចំពោះពិធីការិនីស្ត្រីដែលគេសន្មតថាជាជនជាតិថៃក្រោយពីលេចចេញរូបភាស្ត្រីនោះជាន់រូបព្រះឆាយាល័ក្ខណ៍សម្ដេចតាខណៈនាងកំពុងធ្វើអត្ថាធិប្បាយ ថ្មីៗនេះនៅកម្ពុជានៅលើបណ្ដាញក៏ឃើញមានរូបអ្នកយកព័ត៌មានរូបនេះ សម្ដែងការសូមទោសចំពោះការធ្វេសប្រហែសនេះ។
នៅក្នុងរូបបង្ហាញថាពិធីការិនីរូបនោះបានសំពះសូមទោសជាសាធារណៈ នៅចំពោះមុខព្រះបរមសពសម្ដេចតា ដែលទង្វើកន្លងមកនេះ ត្រូវបានមហាជន អ្នកប្រើប្រាស់បណ្ដាញ facebook បានឃើញរូបនោះយល់ថាជាទង្វើមិនសមគួរ និង មិនអាចទទួលយកបាន។ តែ អ្វីដែលនាងបានធ្វើកន្លងមកគឺជាកំហុសដោយអចេតនា ពោលគឺនាងមិនបានដឹងថារូបព្រះឆាយាល័ក្ខណ៍ បានធ្លាក់ទៅក្រោមខណៈដែលនាងកំពុងធ្វើសេចក្ដីរាយការណ៍។
យោយតាមគេហទំព័រ Bangkokpost ដែលបានចុះផ្សាយ ថ្ងៃទី ១៧ តុលា វេលាម៉ោង ១៩ និង៣៤នាទី និយាយពីការសូមទោសរបស់អ្នករាយការណ៍ព័ត៌មានរូបនោះក៏បានបញ្ជាក់ដែរថា នាងពិតជាមានកាសោកស្ដាយចំពោះកំហុសអចេតនានោះ និងសូមកុំឲ្យក្រុមគ្រួសាររាជវង្ស និង ប្រជាជនខ្មែរទាំងអស់យល់ច្រឡំ និងខឹងសម្បាចំពោះរូបនាង។ ព្រោះខណៈ ធ្វើការអត្ថាធិប្បាយនោះ រូបនាងតម្រូវទុកដាក់សម្ភារៈ ដែលមានជាប់ខ្លួននៅមួយកន្លែងសិន ហើយ ដោយឡែករូបព្រះឆាយាល័ក្ខណ៍សម្ដេចតាដែលបានឃើញនៅក្នុងរូបនៅក្បែរជើងរបស់នាង គឺហើរមកដោយចៃដន្យយ៉ាងពិតប្រាកដ។ អ្នកយកព័ត៌មានរូបនេះ សូមទោស និងសង្ឃឹមថាកំហុសដែលកើតឡើងដោយមអចេនតានេះ នឹងមិនធ្វើឲ្យមានផលប៉ះពាល់ដល់ទំនាក់ទំនងរវាងខ្មែរនិងថៃឡើយ។
ទោះបីរូបភាពនោះបានធ្វើឲ្យប្រជាជនខ្មែរ យុវវ័យអ្នកប្រើប្រាស់បណ្ដាញសង្គម facebook ជាច្រើនស្ងប់អារម្មណ៍ និងលែងបន្តការប្រើប្រាស់ពាក្យពេចន៍មិនសមរម្យ តបតនឹងទង្វើរបស់ស្ត្រីថៃរូបនោះ ក៏ដោយ ក៏នៅមានយុវវ័យមួយចំនួននៅតែមិនអស់ចិត្ត ដោយទាមទារចង់ឲ្យស្ត្រីថៃរូបនោះមកធ្វើការបកស្រាយ និងសូមទោសជាផ្លូវការ និងសាធារណៈនៅចំពោះមុខប្រជាជនខ្មែរ៕ ប្រភព សប្បាយ
ថ្ងៃនេះ | 2037 | នាក់ |
ម្សិលមិញ | 9504 | នាក់ |
សប្ដាហ៍នេះ | 30325 | នាក់ |
ខែនេះ | 2037 | នាក់ |
ឆ្នាំនេះ | 3584697 | នាក់ |
សរុប | 52944623 | នាក់ |
ថ្ងៃទី 01 ខែ 11 ឆ្នាំ 2024 ម៉ោង 05:50 |
Copyright © 2024 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net