ជនរងគ្រោះបានលើកឡើងថាៈ បុគ្គលឈ្មោះ ស្តើង សុខុម ជាមន្ត្រីមានចរិតថោក?

ដោយៈ ផ្លុង រ៉េត ខេត្តសៀមរាប ថ្ងៃទី 01 ខែ 12 ឆ្នាំ 2022 វេលាម៉ោង 06:32 នាទី ចំនួនអានៈ 1065

ជនរងគ្រោះក្នុងរឿងវិវាទដីធ្លីមួយរូប បានសរសេរលិខិតសុំឲ្យអ្នកសារព័ត៌មាន ជួយផ្សព្វផ្សាយ អំពីទង្វើដ៏អាក្រក់ និង ចរិតមិនទៀងត្រង់ ក្បត់កិច្ចសន្យា មិនរក្សាការព្រមព្រៀង របស់បុគ្គលឈ្មោះ ស្តើង សុខុម ដែលមានតួនាទី ជានាយកសាលាផង និង ជាអនុរដ្ឋលេខធិការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុផង។ ខាងក្រោមនេះជាសំណេរទាំងស្រុករបស់ជនរងគ្រោះឈ្មោះ ហ៊ុយ ពិសិដ្ឋ៖

“ មានមុខងារជានាយកសាលា C.U.S សាខាខេត្តសៀមរាប និង ខេត្តកំពង់ធំ ព្រមទាំងមានឋានៈជអនុរដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៃព្រះរាជាណាចក្រកម្ពុជា បែរជាមានចរិតថោកទាប មិនថ្លៃថ្នូរ មិនសមនឹងតួនាទី និង ឋានៈរបស់ខ្លួនទេ ដោយហេតុថា កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នំា២០២១ លោក ស្តើង សុខុម បានលក់ដីស្រែមួយកន្លែង​នៅ ភូមិបល្លង្គលិច សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ដែលដីនោះមានទំហំ ៤០១៧ ម៉ែត្រការ៉េ ទៅឲ្យលោក ហ៊ុយ ពិសិដ្ឋ ដែលមានតម្លៃ $2500 (ពីរពាន់ប្រាំរយដុល្លារ) ក្នុងមួយម៉ែត្រដើរ ហើយដីនោះមានក្បាលប្រវែង ៣៩.៨៨ម៉ែត្រ ដែលមានទឹកប្រាក់សុបចំនួន $៩៩៧០០(ប្រាំបួនម៉ឺនប្រាំបួនពាន់ប្រាំពីររយដុល្លារ)។ លោក ហ៊ុន ពិសិដ្ឋ បានកក់ប្រាក់​ឲ្យលោក ស្តើង សុខុម និង ប្រពន្ធឈ្មោះ ស ឃុនដារ៉ា អស់ចំនួន $40,000 (បួនម៉ឺនដុល្លារ) ស្មើនឹង ៤០% នៃប្រាក់​សរុបរួចរាល់ហើយ ដោយឈ្មោះ ស្តើង សុខុម សន្យារត់ការកាត់ឈ្មោះផ្ទេរកម្មសិទ្ធិយ៉ាងយូរពីរខែរមកឲ្យលោក ហ៊ុយ ពិសិដ្ឋ ពេលបានប្លង់ហើយទើបលោក ហ៊ុយ ពិសិដ្ឋ ប្រគល់ប្រាក់បង្គ្រប់ទៅឲ្យលោកស្តើសុខុម។

ប៉ុន្តែកន្លងមកអស់រយៈពេលជាងមួយឆ្នាំមកហើយ លោក ស្តើង សុខុម ពុំបានអនុវត្តតាមកិច្ចព្រមព្រៀងទេ គឺគាត់គេចកែទៅជាមិនព្រមលក់ដីទៅវិញ។ យោងតាមប្រភពមិនផ្លូវការនិយាយថា លោក ស្តើង សុខុម មានគម្រោងលក់ដីនេះឲ្យទៅអតិថិជនថ្មីក្នុងតម្លៃ $3500 (បីពាន់ប្រាំរយដុល្លារ) ក្នុងមួយម៉េត្រដើរ ដូច្នេះហើយទើបគាត់ត្រឡប់ត្រឡិន បាយបិណ្ឌជាបាយបាតមិនគោរពតាមកិច្ចសន្យា ទិញ-លក់ ដែលខ្លួនបានព្រមព្រៀងដោយឆន្ទៈ។

ប៉ុន្តែគម្រៀងការរបស់គាត់ត្រូវបរាជ័យ ដោយហេតុថា ដីនោះត្រូវបានសាលាដំបូងខេត្តកំពង់ធំ បង្កកទុកមិនឲ្យលោក ស្តើង សុខុម ធ្វើការលក់ដូរ ជួលបញ្ចាំ បានឡើយ នេះបើតាមដីកាសម្រេចលេខៈ៨៨ ចុះថ្ងៃទី០២ ខែវិច្ឆកា ឆ្នាំ២០២១ និង លេខៈ៧៤ ចុះថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២២ របស់សាលាដំបូងខេត្តកំពង់ធំ។

នៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២២ លោក ស្តើង​សុខុម បានមកសុំចរចាប្រគល់ប្រាក់កក់ចំនួន $40000 (បួនម៉ឺនដុល្លារ) មកឲ្យអ្នកទិញវិញ គឺលោក ហ៊ុយ ពិសិដ្ឋ តែលោក ហ៊ុយ ពិសិដ្ឋ មិនព្រម ព្រោះវាខុសពីលក្ខខណ្ឌនៃកិច្ចព្រមព្រៀង (កិច្ចសន្យា ទិញ-លក់) ដែលបានចែងនៅក្នុងប្រាការ ៦-២ ថា “ប្រសិនបើអ្នកលក់ ត្រឡប់ជាមិនលក់ដីវិញ ត្រូវគុណពីរដងនៃប្រាក់កក់ គឺស្មើ $40000X2=$80000 (ប្រាំបីម៉ឺនដុល្លារ)។ មហាជនរងចាំតាមដានមើលថា តើអនាគត បុគ្គលមានចរិតមិនថ្លៃថ្នូរឈ្មោះ ស្តើង សុខុម នេះនឹងត្រូវប្រឈមយ៉ាងណាចំពោះមុខច្បាប់៕ ”

យោងតាមក្រមរដ្ឋប្បវេណី ឆ្នាំ២០០៧ នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ញត្តិអំពី ការលក់ទិញ ក្នុងមាត្រាដូចខាងក្រោម៖

មានត្រា ៥១៥-និយមន័យនៃការលក់ទិញ

          ការលក់ទិញសំដៅទៅលើកិច្ចសន្យមួយដែលភាគីម្ខាងហៅថា អ្នកលក់មានករណីកិច្ចត្រូវផ្ទេរកម្មសិទ្ធិ ឬ សិទ្ធិផ្សេង​ទៀតលើទ្រព្យសម្បត្តិ ឲ្យទៅភាគីម្ខាងទៀតហៅថា អ្នកទិញ ហើយអ្នកទិញមានករណីកិច្ចត្រូវចេញថ្លៃ​ជាប្រាក់ឲ្យអ្នកលក់។

មាត្រា ៥១៦-ការបង្កើតកិច្ចសន្យាលក់ទិញ

          កិច្ចសន្យាលក់ទិញអាចត្រូវបានបង្កើតឡើង ដោយមានការព្រមព្រៀងគ្នារវាងភាគីទាំងសងខាងតែប៉ុណ្ណោះ លើកលែងតែក្នុងករណីដែលមានបញ្ញត្តិពិសេសក្នុងច្បាប់។ ប៉ុន្តែភាគីអាចកំណត់ធ្វើលិខិតយថាភូត ឬ លិខិតឯកជន ជាល័ក្ខខ័ណ្ឌសម្រាប់ការបង្កើតកិច្ចសន្យាបាន។

មាត្រា ៥១៨-ប្រាក់កក់

          បើអ្នកទិញបានបង់ប្រាក់កក់ឲ្យទៅអ្នកលក់ អ្នកទិញអាចរំលាយកិច្ចសន្យាលក់ទិញ ដោយបោះបង់ចោលប្រាក់កក់នោះបាន រីឯអ្នកលក់អាចរំលាយកិច្ចសន្យលក់ទិញ ដោយសងប្រាក់ស្មើនឹងពីរដងនៃប្រាក់កក់នោះមកវិញបានដែរ។​ ប៉ុន្តែភាគីមិនអាចរំលាយកិច្ចសន្យាបានឡើយ ក្រោយពេលភាគីម្ចាងទៀតបានចាប់ផ្តើមអនុវត្តកិច្ចសន្យាហើយ។

ជនរងគ្រោះឈ្មោះ ហ៊ុយ ពិសិដ្ឋ ដែលជាអ្នកទិញដី (ហៅថាជាភាគីខ) ស្នើសុំឲ្យលោក ស្តើង​ សុខុម និងលោកស្រី ស ឃុនដារ៉ា (ហៅថាភាគី ក) មេត្តាអនុវត្តទៅតាមកិច្ចសន្យាលក់ទិញ ដែលបានធ្វើឡើងកាលពីថ្ងៃទី ២០ ខែកក្កា ឆ្នាំ២០២១ ដោយការព្រមព្រៀងគ្នាដោយឆន្ទៈ ហើយលោកក៏ស្នើសុំទៅតុលាការខេត្តកំពង់ធំ មេត្តាផ្តល់ភាពយុត្តិធម៌ដល់រូបលោកផងព្រោះលោកខាតបង់ទាំងពេលវាលា ខាតបង់ទាំងទ្រព្យសម្បត្តិ ដោយសារការមិនគោរពកិច្ចសន្យាលិកទិញរបស់បុគ្គលឈ្មោះ ស្តើង សុខុម និង លោកស្រី ស ឃុនដារ៉ា។

អ្នកយកព័ត៌មានយើងពុំអាចសុំការពន្យល់អំពីលោក ស្តើង សុខុម និង លោកស្រី ស ឃុនដារ៉ា បានទេ ព្រោះគ្មានលេខទូរស័ព្ទសម្រាប់ធ្វើការទំនាក់ទំនង៕ ដោយ៖ ផ្លុងរ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ហេតុ៧ប្រការដែលបុរសស្រ្តីយល់ដឹង   អាន2863ដង លោកណុប វី៖សារព័ត៌មាន ឬអ្នកព័ត៌មានមិនអនុវត្តតាមវិជ្ជាជីវៈ និងក្រមសីលធម៌នឹងបាត់បង់ការគា?...    អាន1709ដង បុគ្គលិកហាងឌឹប៊្លូផាំឃីនកំពុងធ្វើកូដកម្មនៅមុខហាងនាព្រឹកនេះ   អាន1803ដង តំណាង​ជនជាតិដើម​ភាគតិច នៅ​កម្ពុជា ជួប​អ្នកកាសែត បង្ហាញ​ពី​ប្រវត្តិ​ជនជាតិដើម​   អាន1553ដង គ្រាន់តែភ្លៀងធ្លាក់ប៉ុន្មានមេធ្វើអោយផ្លូវថ្នល់១ចំនួនធ្វើដំណើរលែងរួច    អាន1712ដង តើអ្នកត្រូវដឹងអ្វីខ្លះពីពិធីចូលឆ្នាំខ្មែរ?   អាន3333ដង រទេះដឹកឈើខុសច្បាប់ចំនួន១៥ត្រូវរដ្ឋបាលព្រៃឈើចាប់ទាំងបង្ខំចិត្ត   អាន2382ដង រថយន្ត​ដឹកឈើ​ក្រញូង​ដេញ​ថ្លៃពី​ខណ្ឌ​រដ្ឋបាល​ព្រៃ​ឈើ​ខេត្ត​សៀម​រាប​ត្រៀម​ចេញ​ដំ​ណើរ​   អាន1632ដង សមត្ថកិច្ចចាប់រថយន្តយីឌុបដឹកឈើធ្នង់២គ្រឿងរបស់អតីតអភិបាលរងខេត្តកំពង់ចាម   អាន2354ដង អាជីវករផ្សារខ្នល់ទទឹងថា ក្រុមហ៊ុនAZមានភាពមិនប្រក្រតីក្នុងការបណ្តេញពួកគាត់   អាន1824ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លោក ធឹម ធឿន មេប៉ុស្តិ៍ ឃុំ២ធ្នូជាអ្នកឃុបឃិតឲ្យឈ្មួញដឹកឈើខុសច្បាប់ទាំងថ្ងៃទាំងយប់ទៅលក់ស្រុកយួនដោយសេរី ប្រភពព័ត៌មាន​​បានអោយដឹងថា មន្ត្រី​ពាក់​ព័ន្ធ​មួយ​ចំ​នួន​កំពុងតែ​ធ្វើ​ព្យុះភ្លៀង នៅ​ម្ដុំ​ផ្សារ ការ​បី  ដែលមាន​ទីតាំង ស្ថិតក្នុង​ឃុំ​ធ្នូ ស្រុក​ស្នួល ខេត្តក្រចេះ ដែល​សកម្មភាព​ទាំងនេះ បានធ្វើឱ្យ​ប្...Read more
ស៊ើបអង្កេត៖ ពលរដ្ឋមានការសង្ស័យថា មនុស្សស្លាប់ក្នុងក្លឹបកម្សាន្ត ហ៊ីបហប់ អាចច្រើនជាង៥នាក់ តាំង​ពី​យម់​ថ្ងៃ១៧ឈានចូល​ទី១៨ ខែវិច្ឆការ ឆ្នាំ២០១៤ ដែល​អគ្គីភ័យ​បាន​ឆាប​​ឆេះ​ក្លឹប​កម្សាន្ត​ ហ៊ីបហប់ រហូត​មក​ដល់​ព្រឹក​ថ្ងៃទី​១៩នេះ ក្រុម​ប្រ​ជា​ពល​រដ្ឋ​នៅ​ខេត្តសៀមរាប​ នៅ​តែ​មាន​ការ​មន្ទិល​សង្ស័យថា ម...Read more
១៤គុម្ភៈទិវានៃក្តីស្រលាញ់ឆ្នាំនេះមាននារីប៉ុន្មាននាក់ យកព្រហ្មចារីទៅប្តូរជាមួយផ្កា១ទង? កាភ្លើត​ភ្លើន​ ការ​ជ្រុល​និយម ការ​គាំទ្រតែ​វប្បធម៌បរទេស ការ​ត្រេក​ត្រអាលនិង​កាម​តណ្ហា​ស្នេហា​ដូរ​ផ្កា​១ទងនៅ​ថ្ងៃ​ទិវ​នៃ​ក្តី​ស្រ​លាញ់​ ឬហៅ​ថា Valentine’s Day របស់​​យុវជន​យុវតី នា​សម័យ​កាល​បច្ចុប្បន្ន​...Read more
លោក ដោ ប៉ូ មេឈ្មួញរកស៊ីដឹកឈើធំជាងគេនៅខេត្តសៀមរាបគ្មានអ្នកហ៊ានបង្រ្កាប លោក ដោ ប៉ូ មេឈ្មួញ​រក​ស៊ី​ដឹក​ឈើ​ដុះ​ស្លែ​ធំមួយ​រូប​ ដែល​នរណា​ៗក៏គេ​ធ្លាប់​ស្គាល់​ឈ្មោះនោះ​បន្ទាប់​ពី​ធ្លាក់​ខ្លួន​ក្រ​កាលពី​ប៉ុន្មាន​ឆ្នាំមុននេះ​ ឥឡូវ​ឡើង​មាន​បាន​ដោយ​សារ​រក​ស៊ី​ដឹក​ឈើ​លើស​ច្បាប់​កំណ...Read more
លោក ស៊ីមសំអាត មេប៉ូលិសអន្តោប្រវេសន៍ច្រកទ្វារប៉ោយប៉ែតគាបយកលុយពីពលករឆ្លងដែនខុសច្បាប់តាមអំពើចិត្ត ក្រុម​ប្រជាពលរដ្ឋ​បាន​និយាយ​រិះគន់ខ្លាំងៗថាបន្ទាប់ពី​លោក ស៊ឹមសំអាត ត្រូវបានតែងតាំង ជា​មេ​ប៉ូលិសអន្តោប្រវេសន៍ ប្រចាំ​ច្រក​ទ្វារ​អន្តរជាតិ  ប៉ោយ​ប៉ែតជំនួស​លោក សៅ ប៊ុន​រិទ្ធ ដែល​ត្រូវ...Read more
Apple iPhone 6 official sales kick off in a number of countries Apple’s second wave of iPhone 6 sales has just kicked off with customers in New Zealand getting access to the device through retail stores and online as we roll into the morning o...Read more
សូវិបុល ប៉េអឹមដឹកឈើក្រញូងខុសច្បាប់ដែលចាប់ខ្លូនកាលថ្ងៃទី៨ខែសីហាត្រូវបានតុលាការដោះលែងពីពន្ធនាគារ យោង​តាម​ប្រ​ភព​ព័ត៌មាន​ពី​មន្រ្តី​រាជការ​ម្នាក់​បាន​អោយ​ដឹង​ថា ជន​ល្មើស​រក​ស៊ី​ដឹក​ឈើ​ក្រញូង​ខុស​ច្បាប់​ឈ្មោះ​ សូវិបុល ដែលជា​មន្រ្តីប៉េអឹម​នៅ​ខេត្ត​ឧត្តរមាន​ជ័យ​ ត្រូវ​បាន​សមត្ថ​កិច្ច​ចាប់​ខ្លួន​បញ្ជួ...Read more
ឆេះក្លឹបកម្សាន្តហីបហបស្លាប់មនុ្ស៥នាក់គ្រាន់ជាព័ត៌មានបឋម អគ្គីភ័យមួយបានលេប​ត្រ​បាក់​ក្លឹប​កម្សាន្ត​ហីបហប​នៅ​រំលង​អាធ្រាត្រ​ថ្ងៃទី១៧​ឈានចូល​ថ្ងៃទី១៨​ខែ​វិច្ឆកា​ឆ្នាំ២០១៤ ​​ស្ថិត​ក្នុង​ភូមិ​វត្ត​ដំណាក់ សង្កាត់​សាលាកំរើក ​ក្រុង​សៀម​រាប​ ដែល​បណ្តាល​អោយ​មនុស្ស​ប...Read more
យុត្តិសាស្ត្រខ្លះៗរបស់ខ្មោច ហូជីម៉ីញ(Ho Chi Minh) និងពលរដ្ឋយួន ដើម្បីបន្តលេបយកទឹកដីខ្មែរ និងទ្បាវ យុត្តិសាស្ត្រ ទី១. "ដាក់ថ្នាំបន្ទន់ឆ្អឹង រួចលេបទាំងមូល និងពង្វក់ឲ្យខ្មែរមានគំនិតអាត្មានិយម សក់​អា​ណា​ក្បាល​អា​ហ្នឹង" អា​ជ្រឹម​កំ​ពុង​ធ្វើការ​ងារ​នេះ​រាល់​ថ្ងៃ។ យុត្តិសាស្ត្រ ទី២. "ដា...Read more
អង្ករប្លាស្ទិកកំពុងចរាចរណ៍លើទីផ្សារអាស៊ី សូមអ្នកទទួលទានប្រុងប្រយ័ត្ន! យោង​តាម​បណ្តាញសង្គម (Face book) បានបង្ហោះតៗគ្នាថា អង្ករដែឡ​បាន​ផលិតចេញពីប្លាស្ទិក (Plastic Rice) ពេលនេះកំពុងតែ​ចរាចរណ៍​នៅ​ទី​ផ្សា​អាស៊ី​យើង​នេះ ដូច​ជា​មាន​នៅ​ក្នុង​ប្រ​ទេស​ ចិន និងកំពុងបោះជំហានចូលមកកា...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      38652នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    80985នាក់
ខែនេះ    228258នាក់
ឆ្នាំនេះ   2972562នាក់
សរុប   56571458នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 20:44