ឧក្រិដ្ឋជនបំផ្លាញព្រៃឈើឈ្មោះ(ហេង គឿង)អាងខ្លួនជាមន្ត្រីយោធា រកស៊ីបើករោងម៉ាស៊ីនរ៉ៃ មួយថ្ងៃៗឈូសជ្រៀកឈើដូចព្យុះ !!!

ដោយៈ Siem Reap ខេត្តឧត្ដរមានជ័យ ថ្ងៃទី 04 ខែ 10 ឆ្នាំ 2021 វេលាម៉ោង 04:03 នាទី ចំនួនអានៈ 2161

ខេត្តឧត្តរមានជ័យ៖ ថ្ងៃអាទិត្យ ទី០៣ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង ០៩ និង ៣០ នាទីព្រឹក រោងម៉ាស៊ីនរ៉ៃឈូសជ្រៀកឈើប្រណិតអត់ច្បាប់ដ៏ធំមួយកន្លែង ដែលត្រូវបានគេស្គាល់ថាជាកន្លែងរបស់បុរសជើងខ្លាំងឈ្មោះ(ហេង គឿង)ដែលមានតួនាទីជាទាហានកងពលលេខ(០៦)ផង និងជាមេឈ្មួញរកស៊ីបើករោងម៉ាស៊ីនរ៉ៃឈូសជ្រៀកឈើប្រណិតផង ដែលមានទីតាំងស្ថិតនៅគៀនខាងក្រោយហ្គារ៉ាសសាំងផ្ទះរបស់មេឈ្មួញរូបនេះផ្ទាល់ ចូលទៅតាមផ្លូវលំគៀនផ្ទះចម្ងាយប្រហែលជាងពីររយម៉ែត្របត់ឆ្វេងហាសិបម៉ែត្រ ក្នុងភូមិព្រៃស្អាក ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។

ជាក់ស្ដែងសារព័ត៌មានយើងបានចុះទៅដល់ទីកន្លែងរោងម៉ាស៊ីនរ៉ៃ នោះផ្ទាល់ និងបានថតផ្ដិតយករូបភាពគំនរឈើប្រណិតជាច្រើនគំនរ ដោយមួយថ្ងៃៗគេឃើញមានរថយន្តជាច្រើនគ្រឿង និងគោយន្តកន្រ្តៃ ដឹកជញ្ជូនឈើចេញចូលយ៉ាងអនាធិបតេយ្យ ក្នុងមួយថ្ងៃៗ រាប់ម៉ែត្រគីបគ្មាន អាជ្ញាធរ សមត្ថកិច្ច និងមន្ដ្រីជំនាញ នៅក្នុងមូលដ្ឋាននោះបើកភ្នែកមើលឃើញ និងធ្វើការចាប់បង្ក្រាបឡើយ បណ្ដោយឲ្យបុរសមេឈ្មួញឈ្មោះ(ហេង គឿង)ដ៏ល្បីល្បាញខាងបំផ្លាញព្រៃឈើរូបនេះ រកស៊ីបើករោងម៉ាស៊ីនរ៉ៃឈូសជ្រៀកឈើអត់ច្បាប់បានយ៉ាងរលូនអស់រយៈពេលជាច្រើនឆ្នាំកន្លងមកហើយ។

សូមបញ្ជាក់ផងដែរថាៈ ជារៀងរាល់ថ្ងៃមេឈ្មួញជើងខ្លាំងរូបនេះ តែងតែធ្វើសកម្មភាពឈូសជ្រៀកឈើយ៉ាងសកម្ម ដោយមិនគិតពីភាពវិនាសសកម្មរលាយហិនហោចព្រៃឈើធនធានធម្មជាតិរបស់រដ្ឋ ដែលជាសម្បត្តិរួម និងមិនគិតពីហានិភ័យនៃគ្រោះមហន្តរាយកើតឡើងពីគ្រោះធម្មជាតិដោយសារតែការអស់ព្រៃឈើឡើយ។

ប្រជាពលរដ្ឋស្លូតត្រង់ក៏ដូចជាមហាជនជាច្រើន បានធ្វើការអំពាវនាវទៅដល់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និង ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន សូម ឯកឧត្តម មានចំណាត់ការណ៍ក្ដៅចំពោះ មន្ត្រីជំនាញក្រោមឱវាទ ឲ្យធើ្វការចុះចាប់បង្ក្រាបទីតាំងរោងម៉ាស៊ីនរ៉ៃអត់ច្បាប់របស់ជនបំផ្លាញព្រៃឈើឈ្មោះ(ហេង គឿង) ដែលជាទាហាននៅក្នុងកងពលលេខ(០៦)ផងទាន ហើយជាពិសេសសូមជួយដុសក្អែល លោក ជៀល សុផល នាយសង្កាត់រដ្ឋាភិបាលព្រៃឈើស្រុកត្រពាំងប្រាសាទចេញផង ព្រោះលោកមេព្រៃរូបនេះមិនសូវយកចិត្តទុកដាក់ធ្វើការចាប់បង្ក្រាបបទល្មើសព្រៃឈើនោះទេ ថែមទាំងបណ្ដោយឲ្យកើតមានសារាចរណ៍មានដូចជា រោងម៉ាស៊ីនរ៉ៃឈូសជ្រៀកឈើ និងរោងសិប្បកម្មកែឆ្នៃផលអនុផលព្រៃឈើអត់ច្បាប់ ជាច្រើនរាប់សិបន្លែង យ៉ាងអនាធិបតេយ្យក្នុងស្រុកត្រពាំងប្រាសាទ ខេត្តឧត្ដរមានជ័យ បើកធ្វើតាមតែអំពើចិត្តទៀតផង៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  បទល្មើស 

ព័ត៌មានដែលមានទំទាក់ទំទង

លោក សៅ សុគន់ និងលោកស្រី ឆេង ឈត់ ត្រូវបានគេចោទថា ក្លែងឯកសារយកដីគេ   អាន666ដង ឃ្លាំងស្តុកឈើដ៏ធំរបស់ ចែស្រី មន្រ្តីរដ្ឋបាលព្រៃឈើមិនហ៊ានបង្រ្កាប    អាន1571ដង ស្ត្រីវ័យចំណាស់ម្នាក់ត្រូវរថយន្តដន្លងថយក្រោយបុកស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ   អាន2286ដង CCHR បង្ហាញ​ការ​ព្រួយ​បារម្ភ​ពី​សុវត្ថិភាព​អ្នក​សារ​ព័ត៌មាន   អាន1748ដង រថយន្តសានយ៉ុងដឹកស៊ុមទ្វារបង្កប់ឈើប្រណិតមួយគ្រឿងត្រូវបានសមត្ថកិច្ចបង្ក្រាបកាលពីយប់មេ?...    អាន2093ដង ប្រុសស្រីវ័យក្មេង១គូជាប់ជុងប៉ូលីសពីបទប្រើស្រាសគ្រឿងញៀន   អាន1927ដង កម្មវិធីទទួលទានអាហារជាមួយសម្តេចនាយករដ្ឋមន្ត្រី ហ៊ុនសែន   អាន1694ដង លោក​ សឹង្ហ​ សំរិទ្ធិ អនុប្រធានសមាគមចលនាយុវជនកម្ពុជា(ក្រុម១៥៧) សាខាខេត្តសៀមរាប ​តំណាង លោក​...    អាន2022ដង សូមតុលាការខេត្តសៀមរាបជួយផ្តល់យុត្តិធម៌ដល់ខ្ញុំបាទ និង ផ្តន្ទាទោសជនត្រូវចោទផង   អាន1732ដង លោក​ទេព-ពុំសែន​អធិការ​ស្រុកពួក​បាន​បញ្ជូន​សំណុំ​រឿង​គ្រោះ​ថ្នាក់ចរាចរណ៍​កាល​ថ្ងៃទី​២?...    អាន1720ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ជល់មាន់ យូគី បៀអាប៉ោងបើកលេងជាចំហរនៅក្នុងកាស៊ីណូកំពង់សោម ស៊ីធី សេចក្ដីរាយការណ៏បាន​ឲ្យដឹងថាកាលពីថ្មីៗនេះអគ្គស្នងការដ្ឋាននគរបាល​ជាតិ បានចេញសេចក្ដីប្រកាស​ជា​សាធា​រណៈដល់ម្ចាស់​កាស៊ីណូនានាដែលបានបើកឲ្យពលរដ្ឋខ្មែ​រចូលទៅលេងល្បែងស៊ី​សងនៅក្នុងកាស៊ីណូរប​ស់ខ្លួន ម្ចាស់កាស៊ីណ...Read more
របាយការណ៍សមត្ថកិច្ច៖ មនុស្ស​១០៣នាក់ស្លាប់ និង៤៥៦នាក់រងរបួស ដោយ​គ្រោះថ្នាក់ចរាចរណ៍រយៈពេល១ឆ្នាំ យោង​តាម​របាយការណ៍​​​នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំ​បហ​បាន​អោយ​ដឹង​ថា យ៉ាង​ហោច​ណាស់​មាន​មនុស្ស​ប្រុស​ស្រី​ចំ​នួន​១០៣​នាក់ បាន​ស្លាប់ និង​៤៥៦នាក់​ផ្សេង​​ទៀត​បាន​​រង​របួស​ធ្ងន់​ស្រាល​ក្នុង​ករ​ណី​គ្រោះថ្...Read more
ពលរដ្ឋសាទរចំពោះ ក្រុមហ៊ុនស៊ូជីង និងក្រុមហ៊ុនស៊ីផេក ត្រូវបានសម្តេចហ៊ុនសែនចេញលិខិតបញ្ជាអោយបិតការលក់សំបុត្រអោយភ្ញៀវទេសចរណ៍តាមច្រកនានានៃបឹងទន្លេសាប ប្រ​ជា​ពល​រដ្ឋ​ខេត្ត​សៀម​រាប​បាន​សាទរ​ចំ​ពោះ លោក ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានបញ្ជាឲ្យ ក្រុមហ៊ុនស៊ូជីង (Sou Ching Port Investment) និងក្រុមហ៊ុនស៊ីផេក(Sea Pac Investment) បិទ​រ...Read more
នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចចុះត្រួតពិនិត្យរថយន្តដឹកឈើលើសទម្ងន់ ក្រុមនគរបាល ប្រឆាំង បទល្មើស សេដ្ឋកិច្ច នៃស្នងការ នគរបាល ខេត្តសៀមរាប ដឹកនាំ ដោយ លោកវរសេនីយ៍ឯក សឿនសេន នាយការិយាល័យ ប្រឆាំង បទល្មើស សេដ្ឋកិច្ចខេត្ត ដែលដឹកនាំ បញ្ជារ ផ្ទាល់ដោយ លោកជួន សុបញ្ញា ព្រះរាជអាជ្ញា...Read more
ទទួលទានផ្លែឈើ៣ប្រភេទ អាចជួយកម្ចាត់ខ្លាញ់ក្បាលពោះរបស់អ្នក មនុស្ស​យើង​គ្រប់រូប​ តែង​តែ​ចង់​អោយ​មាន​សុខ​ភាពល្អ មាន​រូប​រាង​ស្អាតសង្ហា មាន​ប្រាជ្ញាវៀងវៃ មាន​ទ្រព្យ​សម្បត្តិស្តុកស្តម្ភ មាន​លុយ​កាក់​ច្រើន​ ចង់​ទទួល​ទាន​អាហារ​ឆ្ងាញៗ។ តែ​នាពេល​បច្ចុប្បន្ន មាន​ម្ហូប...Read more
សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃសម័យ​ប្រជុំលើក​ទី៦ព្រឹទ្ធសភានីតិកាលទី៣ថ្ងៃទី២៣មីនាឆ្នាំ២០១៥ សូមចុចលើរូបភាពខាងក្រោម​ដើម្បីអាច​ព័ត៌មាន​លំអិត។...Read more
ក្រុមប៉ូលីសរបស់​រដ្ឋា​ភិបាល​បាន​ប្រើ​គ្រាប់​បែក​ផ្សែង ឡានបាញ់ទឹក និង​ប្រើ​អំ​ពើ​ហឹង្សា​លើ​បាតុករ ក្រុម​ប៉ូលីស​របស់​រដ្ឋា​ភិបាល​ដែល​ដឹក​នាំ​ដោយ​លោក​ ជួន​សុវណ្ណ​ ស្នង​ការ​រាជ​ធា​នី ភ្នំ​ពេញ​ បាន​ប្រើ​គ្រាប់​បែក​ផ្សែង ឡាន​បាញ់​ទឹក​ និង​ប្រើ​អំ​ពើ​ហឹង្សា ក្នុង​ការ​បង្ក្រាប​ហ្វូង​បាតុករ កាល​ពី​ថ្ងៃ​ទី...Read more
ទឹកស៊ុបមកពីយួនកំពុងពេញនិយមនៅខេត្តសៀមរាបមន្រ្តីជំនាញមើលមិនឃើញ (មានវីដេអូ) បើ​យើង​សង្កេត​តាម​ដាន​មើល​អោយ​បាន​ដិត​ដល់​អំ​ពីជីវភាព​ និង​ជីវិត​របស់​ប្រ​ជា​ជន​ខ្មែរ​តាំង​ពី​យូរ​លុង​ណាស់​មក​ហើយ​ រហូត​មក​ទល់​កំលុង​ប្រហែល​ជាង​១០​ឆ្នាំមុននោះ គេ​ឃើញ​ថា ប្រ​ជាជន​ខ្មែរ​មាន​សុខ​ភាព​ល្អ​...Read more
មេព្រៃឃុំស្រែណូយមិនចាត់ការដេប៉ូលក់ឈើឈ្មោះ ស្រែណួយ បើទោះបីជាដឹងថាលោក ឆាយ ថៅកែដេប៉ូទិញឈើខុសច្បាប់ក៏ដោយ ដេប៉ូលក់​ឈើ​មួយកក្លែងឈ្មោះ ស្រែណូយ ស្ថិត​នៅ​ឃុំ​ស្រែ​ណូយ​ ស្រុក​វ៉ារិន ខេត្ត​សៀមរាប ដែល​ត្រូវ​បាន​គេ​ស្គាល់ថា ម្ចាស់ដេប៉ូខាងលើ​នេះមាន​ឈ្មោះ ឆាយ ភេទ​ប្រុស​អាយុ​ប្រហែល​ជាង​៣០​ឆ្នាំ បាន​ប្រ​មូល​ទិញ​ឈើ​ខុ...Read more
លោក នាយករដ្ឋមន្ត្រី ហ៊ុនសែន ប្រកាសដកការលក់សំបុត្រអង្គរពីក្រុមហ៊ុនលោក សុខគង់ មកជាសម្បត្តិរដ្ឋវិញ យោងតាមប្រ​ភព​ព័ត៌មាន​ពី​ក្រុង​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃទី០៦ ខែវិច្ឆកា ឆ្នាំ២០១៥​នេះ ​បាន​អោយ​ដឹងថា លោកនាយក​រដ្ឋ​មន្ត្រី​ ហ៊ុនសែន បាន​ប្រកាសក្នុង​អង្គប្រ​ជុំប្រចាំ​សបា្ដហ៍​របស់​ខ្លួន​នៅ​ទីស្ដីការគណ​រដ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      15510នាក់
ម្សិលមិញ    43933នាក់
សប្ដាហ៍នេះ    101785នាក់
ខែនេះ    249058នាក់
ឆ្នាំនេះ   2993362នាក់
សរុប   56592258នាក់
ថ្ងៃទី 07 ខែ 05 ឆ្នាំ 2025 ម៉ោង 04:25