ព្រៃលិចទឹកតំបន់ហាមឃាត់ត្រូវបានជនមិនស្គាល់មុខឈូសឆាយរលាយហិនហោច

ដោយៈ ផ្លុងរ៉េត ខេត្តសៀមរាប ថ្ងៃទី 05 ខែ 05 ឆ្នាំ 2021 វេលាម៉ោង 02:14 នាទី ចំនួនអានៈ 1655

ព្រៃលិចទឹកតំបន់​ហាម​ឃាត់​ ជម្រកត្រីពងកូន​នៅរដូវ​វស្សា ប្រហែល​០១​ហិច​តា​ស្ថិត​​ក្នុង ​ភូមិ​គោគធ្លក ឃុំកណ្តែក ស្រុក​ប្រាសាទ​បាគង ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​ប្រើ​គ្រឿង​ចក្រ​ឈូស​ឆាយរាបដល់ដី​ក្នុង​គោល​បំណង​យក​ធ្វើ​ជាកម្ម​សិទ្ធិផ្ទាល់ខ្លួន។

កាលពីរសៀលថ្ងៃច័ន្ធទី៣ ខែឧសភា ឆ្នាំ២០២១ កាសែតកម្ពុជាសុវណ្ណភូមិ បាន​ទទួល​ទូរស័ព្ទ​ពី​ពលរដ្ឋ ដែលពួកគាត់​​បាន​រាយការណ៍​មក​ថា នៅចំណុចខាងកើតកន្ត្រប់ ខាងកើត​ផ្លូវ​ព្រំប្រទល់​ភូមិ​បុស្សក្រឡាញ់ សង្កាត់ជ្រាវ និង ភូមិគោគធ្លក ឃុំកណ្តែកមាន​ការ​ឈូសឆាយព្រៃលិច​ទឹក​តំបន់បីដែល​ជា​តំបន់​ហាមឃាត់ការ​ពារសម្រាប់ជម្រក​ត្រីពងកូននៅរដូវ​វស្សា ត្រូវ​បាន​ជន​មិន​​ស្គាល់មុខ​ឈួសឆាយព្រៃរាប​ស្មើ​ដល់ដីអស់​ប្រហែល​មួយ​ហិចតា។ ខណ:នោះ​ក្រុម​ការ​ងារ​ ការសែត​កម្ពុជាសុវណ្ណភូមិ បាន​ចុះ​ទៅ​ដល់​កន្លែងឈូសឆាយដើម្បី​ថតយក​រូបភាពជាក់​ស្តែង។

នៅថ្ងៃដដែលនេះ លោក ជាម៉ូវ មេភូមិ​គោគធ្លក បានប្រាប់តាម​ទូរស័ព្ទថា លោក​ពុំបាន​ដឹង​រឿង​ឈូស​ព្រៃលិចទឹក​ខាងលើ​នេះទេ ព្រោះ​តាំង​ពី​លោក​ច្រូតស្រូវ​រួច លោក​ពុំដែល​បាន​ចុះ​ទៅ​វាល​ក្រោក​ទៀតឡើយ។ ចំណែកឯលោកស្រី មិល សុគង្គា មេឃុំកណ្តែក ក៏បាន​ប្រាប់​តាម​ទូរស័ព្ទ​ផង​ដែរថា លោកស្រីពុំបាន​ដឹងរឿង​ឈូសព្រៃលិចទឹកនេះដែរ ព្រោះ​មួយរយ:នេះ​រវល់​តែ​ពី​រឿង​កូវីដ១៩។ លោកស្រីមេឃុំបានបន្ថែមថា ចាំអោយក្រុម​ការងារគេចុះទៅមើល កន្លែងឈូសឆាយ​ព្រៃលិចទឹកនោះ។

ប្រជាពលរដ្ឋ​នៅ​ឃុំ​កណ្តែកមួយចំនួន​បាន​លួច​បង្ហើប​អោយ​ដឹងថា ការកាប់​រុក​រាន​ទន្ទ្រាន​ដីព្រៃ​ដែល​​ជា​សម្បត្តិរដ្ឋ និងឈូសឆាយព្រៃ​លិច​ទឹក ​នៅ​ឃុំ​កណ្តែក​នេះ​មិន​មែន​ទើប​តែកើត​ឡើង​​នោះ ទេ គឺ​វាកើត​ឡើង​ដដែលៗ​ជា​យូរ​ឆ្នាំណាស់មក​ហើយ ម្យ៉ាង​វិញ​ទៀត​បើទោះ​ជាមេភូមិ​មេឃុំ​គេដឹង​ក៏គេ​មិន​ប្រាប់​អ្នក​ណាដែរ អ្វីៗវា​កើត​ឡើង​ជាប្រព័ន្ធអស់​ទៅ​ហើយ សម្រាប់​អ្នក​មាន​លុយ មាន​បក្សពួក​ មាន​ខ្សែ មាន​ខ្នងបង្អែក។

ពលរដ្ឋ​បាន​រិះគន់ថា បើធ្វើ​មេភូមិ​ មេឃុំ ការ​ពារធនធានធម្មជាតិនៅ​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន​មិន​បាន​ ហើយ​ឆ្លើយ​ថាមិន​ដឹង​យក​រួច​ខ្លួន​អញ្ចឹង ខំប្រឹង​ធ្វើ​មេភូមិ​មេឃុំធ្វើ​អី?​ ម្តេច​មិន​សុំ​ថ្នាក់​លើ​លាលែងពី​ដំណែងទៅ ទុក​អោយ​អ្នក​មានសមត្ថភាព​គេ​ធ្វើ​ម្តង ក្រែងវាគង់វង់បានខ្លះ។

ពលរដ្ឋ​នៅឃុំ​កណ្តែក ស្នើសុំទៅលោក សូ ផ្លាតុង អភិបាល​ស្រុក​ប្រាសាទបាគង លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម​រុក្ខាប្រមាញ់ និង នេសាទ និង ជាពិសេស ឯកឧត្តម​ ទៀ សីហា អភិបាល គណអភិបាលខេត្តសៀមរាប មេត្តាចាត់វិធានការ​រឹតបន្តឹង និង ដាក់ទោសទណ្ឌតាម​ច្បាប់ ចំពោះ​ជន​ខិល​ខូច​ដែល​តែង​តែ​បំផ្លិច​បំផ្លាញ​ធនធានធម្មជាតិ ដូច​ជាករណីកាប់បំផ្លាញ​ព្រៃឈើ ឈូសឆាយព្រៃព្រៃលិចទឹក​ខាងលើ​នេះជាដើម៕ ដោយ៖ ផ្លុង រ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ក្រុមហ៊ុនធ្វើអាជីកម្មឈើនៅស្រុកជាំក្សាន្ដដឹកជញ្ជូនឈើអត់ច្បាប់រត់ការបង់លុយក្រោមតុបីខេ?...    អាន1615ដង លោក​ម៉ម សុណង់​ដូ​ធ្លាក់​ខ្លួន​ឈឺ​ក្នុង​ពន្ធនាគារ​ជាលើក​ទីពីរ    អាន1599ដង លោកស្រី ឌិនថាណារ៉ា ភរិយាលោក ម៉មសូណង់ដូ បន្តប្ដឹងទៅតុលាការកំពូល   អាន1560ដង ឯកឧត្តម គឹមឆៃហៀង ជួបប្រជុំពង្រឹងពីដំណើរ ការអភិរក្ស និងការអភិវឌ្ឈន៍បឹងពាររាំង   អាន1606ដង កូនប្រុសនាយសង្កាត់រដ្ឋបាលព្រៃឈើស្រុកស្វាយលើត្រូវបានគេរាយការណ៍ថាកំពុងដឹកឈើយ៉ាងអាណាធិ?...    អាន245ដង ក្រុមហ៊ុនដឹកដីរបស់លោក ចាំង តេងភាវ កំពុងបង្កភាពក្តៅក្រហាយដល់ប្រជាពលរដ្ឋ អាជ្ញាធរគ្មានវិ?...    អាន2290ដង អគ្គីភ័យឆាប​ឆេះផ្ទះប្រជាពលរដ្ឋ៤០-​៥០ខ្នងបណ្តាល​អោយ​មនុស្ស៧នាក់រង​របួស   អាន1747ដង ការពារខ្លួនឯង_ស្មើនឹងការពារក្រុមគ្រួសាររបស់លោកអ្នក    អាន2445ដង ម្តាយបង្កើតនិងឳពុកចុងគ្មានព្រហ្មវិហ៊ារធម៌វាយកូនអាយុ៥ឆ្នាំជិតស្លាប់    អាន1658ដង ជនពាក់​ព័ន្ទគ្រឿង​ញៀន​៧នាក់​ក្នុង​ចំណោម​៣៩​នាក់​ចេះសីល្ប៍​ហែក​គុគ​រត់​បាត់?   អាន1709ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
មន្ត្រីពន្ធដាខេត្តរតនគីរីម្នាក់ ត្រូវនគរបាលឃាត់ខ្លួន ពីបទចាប់រំលោភអ្នកអនាម័យ យោង​សេចក្តីរាយការណ៍​ពី​ខេត្ត​រតនគីរី បានឲ្យដឹងថា លោក ប្រាក់ សា​វ័ន្ត មន្ត្រី​ពន្ធដា​ខេត្ត​រតន​គី​រី មាន​តួនាទី​ជា​ប្រធាន​ផ្នែក​បំណុល ត្រូវ​នគរបាល​ក្រុង​បាន​លុង​ចាប់ខ្លួន ពី​បទ​ចាប់រំលោភ​​​ស្ត្រី ជា​​អ...Read more
សេចក្តីជូនដំណឹងរបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា អគ្គលេខា​ធិការ​ដ្ឋាន​ព្រឹទ្ធ​សភា មាន​កិត្តិ​យស​សូម​ជម្រាប​ជូន​សាធារ​ជន​ជ្រាប​ថា នាថ្ងៃ​ច័ន្ទ​ទី​០៨ ខែ​ធ្នូ ឆ្នាំ២០១៤​ វេលា​ម៉ោង​០៨:០០​ព្រឹក ព្រឹទ្ធ​សភា...Read more
បញ្ជូនថៅកែផ្ទះសំណាក់ និងបក្ខពួកទៅតុលាការពាក់ព័ន្ទទទួលផលចោរកម្ម និងផ្ដល់ទីតាំងប្រើប្រាស់គ្រឿងញៀន មន្ត្រីអាវុធហត្ថខេត្តបានឲ្យដឹងថា  ម្ចាស់ផ្ទះសំណាក់​យីហោ (ធួក ប៊ុនថុន)​ និង​មនុស្សប្រុស​ស្រី​ចំនួន១៧នាក់ទៀត ត្រូវបានសមត្ថកិច្ច​បញ្ជូនទៅតុលាការ នៅ​ថ្ងៃ​ទី​១០ ខែ​ឧសភា ​ឆ្នាំ២០១៥​នេះ បន្ទាប់ពីរធ្វើកា...Read more
កប៉ាល់ ២គ្រឿងនៅវៀតណាមត្រូវបានលិច ស្លាប់ម្នាក់បាត់ខ្លួន ១០នាក់ យោង​តាម​សេចក្តីរាយការណ៍ពី​សារ​ព័ត៌មាន​វៀត​ណាម​បានអោយ​ដឹងថា ទូកវៀតណាមពីរគ្រឿង បានលិចនៅចុងសប្ដាហ៍នេះ បណ្តាល​អោយ​មនុស្ស​ម្នាក់បាន​ស្លាប់​ និង១០នាក់​ទៀត​បានបាត់ខ្លួន​ដោយនាវិក​ប្រាំបីនាក់នៅលើនាវា Xuan Phuc...Read more
ជនសង្ស័យ២នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បញ្ជូនទៅតុលាការពាក់ព័ន្ធគ្រឿងញៀន ជនសង្ស័យ​២​នាក់​ត្រូវ​នគរបាល​ចាប់ខ្លួន ពាក់​ពន្ធ័​ករណី​ជួញដូរ​គ្រឿងញៀន ដកហូត បាន​ថ្នាំញៀន​មួយចំនួនធំ នៅលើ​ផ្ទះសំណាក់​ហ្គោដ​ឡាក់ ក្នុង​ភូមិ​ក្បាលស្ពាន​២ សង្កាត់​/​ក្រុង​ប៉ោយ ប៉ែត ខេត្ត​បន្ទាយមានជ័យ កាល...Read more
ទិដ្ឋភាពគណបក្សសង្គ្រោះជាតិ​ធ្វើ​បាតុកម្ម​អហឹង្សាថ្ងៃទី១៥ សូមមើល​ រូបភាព និង​វីដេអូ សកម្មភាព​គណបក្ស​សង្គ្រោះ​ជាតិ​ដង្ហែ​ក្បួន​បាតុកម្ម​អហឹង្សា ថ្ងៃទី​១៥​នៅ​រាជ​ធានី​ភ្នំពេញ។ ...Read more
ឯកឧត្តម នួននៅ នាយរង​ភូមិ​ភាគ៤ គ្រោះ​ថ្នាក់ចរាចរណ៍​ស្លាប់​នៅ​ច្រក​ជាំសាងាំ ឯកឧត្តម​ឧត្តមសេនី​យ៍​ទោ នួន នៅ ប្រធាន​គណបញ្ជាការ​ឯកភាព​ទិស​ទី​២ នៃ​ភូមិភាគ​ទី​៤ បាន​ជួប​ឧបទ្ទវហេតុ​គ្រោះថ្នាក់​ចរាចរ​ស្លាប់​បាត់បង់​ជីវិត នៅពេល​បំពេញ​ភារកិច្ច​ណាត់​ជួប​ប្រជុំ​ជាមួយ​ថៃ អំពី​កិច្ច​ទំនាក...Read more
ចំណុចដែលបុរស់មិនចូលចិត្តស្រ្តី -ចរិតប្ញកពារដូចប្រុស -ចាត់ចែងក្នុងគ្រប់រឿង -ប្រកែកយកឈ្នះគ្មានហេតុផល -ចូលចិត្តប្រើហិង្សា -ចូលចិត្តយកឈ្នះដោយគ្មានហេតុ -អួតអាងក្រអឺក ក្រទម -ចំណាយពេលវេលាឥតមានប្រយោជន៍ -គ្មានការងារធ្វើច្បាស់លាស់ -ម...Read more
លោក រ័ត្នចាន់ណា មេបញ្ជាការរងប៉េអឹមខេត្តត្បូងឃ្មុំ ជាឈ្មួញជួញដូរឈើប្រណិតយ៉ាងសកម្ម មានសេក្តីរាយ​ករាណ៍មកថា មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្ត​ត្បូងឃ្មុំ​ឈ្មោះ រ័ត្ន​ចាន់ណា មិនបាន​​អនុវត្តន៍​ឱ្យបាន​ត្រឹមត្រូវ តាម​តួនាទី​និង​ភារកិច្ច​របស់​ខ្លួន​នោះទេ​ តែ​ផ្ទុយ​ទៅ​វិញ​លោក រ័ត្នចាន់ណា កំព...Read more
លោក សុខសុវណ្ណ ប្រធានក្រុមប្រឹក្សាសារព័ត៌មានកម្ពុជា ប្រតិកម្មចំពោះស្ថាប័នអយ្យការ និង តុលាការខេត្តកោះកុងថា មានភាពលំអៀង ក្នុងជំនួប​មួយ​ដែលមាន​ការចូលរួមរ​វាង​អ្នកសារព័ត៌មាន​នៅ​ព្រឹក​ថ្ងៃទី​២៩ មិថុនា នេះ ឯ​ក្រុង​ខេមរភូមិន្ទ លោក សុខ សុវណ្ណ ប្រធាន​ក្រុមប្រឹក្សា​អ្នកសារព័ត៌មាន​កម្ពុជា បាន​សម្តែង​ប្រតិកម្ម​ចំពោះ​ស្ថាប័ន អយ្យ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      35211នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    77544នាក់
ខែនេះ    224817នាក់
ឆ្នាំនេះ   2969121នាក់
សរុប   56568017នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 18:39