ក្រុមនិស្សិបាតផ្សាមួយក្រុម បានប៉ះទង្គិចជាមួយក្រុមអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ?

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 07 ខែ 05 ឆ្នាំ 2016 វេលាម៉ោង 01:56 នាទី ចំនួនអានៈ 1716

ក្រុម​និស្សិតស្រី​ចំ​រើន ​ដែល​តែង​តែដើរ​បង្ក​ចលាចល​ក្នុង​សង្គមស្ទើរ​តែ​​គ្រប់​ខេត្ត​ក្រុង​នោះ​ នៅ​ព្រឹក​ថ្ងៃសៅរ៍ទី​០៧ ខែឧសភា ឆ្នាំ២០១៦នេះ​ បាន​ប៉ះ​ទង្គិច​គ្នា​ដោយ​ពាក្យ​សម្តី​ជា​មួយ​អ្នក​គាំ​ទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ខណៈពេល​ដែល​លោក កឹម​ សុខា ប្រធានស្តីទីគណបក្ស​សង្គ្រោះជាតិកំពុងចូលរួម​វេទិកាគណ​បក្ស​។

តាមការសង្កេតឃើញជាក់ស្ដែង មនុស្សមួយក្រុមប្រហែល១០នាក់ ដឹកនាំដោយឈ្មោះស្រីចំរើន បាន​ស្រែ​កតាម​ឧបករណ៍បំពងសំលេង ដោយចោទលោក ​កឹម សុខា ថា​ជាមនុស្សកំសាក ​ហើយ​ទាមទារឲ្យប្រធានស្ដី​ទី​គណ​បក្សសង្គ្រោះជាតិរូបនោះ បំភ្លឺខ្សែអាត់សំលេង​ដែលគេចោទថាមានស្នេហាលួចលាក់ជាមួយនាង ខុម ចាន់តារា​ទី (ហៅស្រីមុំ)។ ក្រុមយុវជនអាណាធិប្បតេយ្យ​ ដែល​ដឹកនាំ​ដោយ​ឈ្មោះ ស្រី​ចំ​រើន​បាន​រុញ​ច្រាន​ក្រុម​អ្នក​គាំទ្រគណបក្សប្រ​ឆាំង ខណៈដែលពួកគេចូ​ល​រាប់​រយ​នាក់​ចូល​រួម​វេទិកាសា​ធារណៈ​របស់គណ​បក្សសង្គ្រោះ​ជាតិ ស្ថិតនៅសង្កាត់គោកចក ក្រុង​សៀម​រា​ប។ ប៉ុន្ដែទោះជាយ៉ាងណាក៏ដោយ​ ការប៉ះទង្គិច​គ្នានេះមិនមាន​ហឹង្សាកើតឡើងនោះទេ ដោយគ្រាន់តែប៉ះពាល់​ពាក្យ​សំដីខ្លាំងៗដាក់គ្នាប៉ុណ្ណោះ។

ក្រោយពីមានការប្រឈមមុខដាក់គ្នាយ៉ាងតឹងសសៃករួចមក នៅម៉ោងប្រហែល៩ព្រឹកថ្ងៃដដែល កម្លាំ​ង​សមត្ថកិច្ចប៉ូលីសប្រហែល៣០នាក់ បាន​ធ្វើអន្ដរាគមន៍រារាំង​មិន​ឲ្យក្រុមឈ្មោះស្រីចំរើនទាំង​នោះ ចូល​អុក​ឡុករំខានការថ្លែងសន្ទរកថារបស់លោក កឹម សុខា នៅក្នុងវេទិកាសាធារណៈរបស់បក្ស​ប្រឆាំង​នោះ​ឡើយ។​ ប៉ុន្ដែ​ក្រុម​យុវ​​ជនមួយក្ដាប់តូចនេះមិនខ្លាចកម្លាំងសមត្ថកិច្ចនោះឡើយ ថែម​ទាំងរុញ​ច្រាន​កម្លាំង​ការពារ​ថែមទៀត​​ផង។

កម្ពុជាសុវណ្ណភូមិ មិនអាចទាក់ទងស្នងការនគរបាលខេត្ដសៀមរាបលោក សត ណាឌី ដើម្បីសាក​សួរពីក្រុម​ស្រី​ចំរើន ថាតើមានច្បាប់អនុញ្ញាតឲ្យធ្វើការតវ៉ារំខានការធ្វើវេទិការបស់គណបក្សសង្រ្គោះជាតិ បាននៅ​ឡើយ​ទេ។

ទោះជាយ៉ាងណា វេទិកាសាធារណៈនោះបានបញ្ចប់ដូចការព្រៀងទុក បើទោះបីមានភាពរញ៉េរញ៉ាយ​នៅ​ខាង​ក្រៅវេទិកានោះ ពីសំណាក់ក្រុមឈ្មោះស្រីចំរើនក៍ដោយ។

សូមរំលឹក​ផង​ដែរថា កាលពីថ្ងៃទី០៦​ម្សិលមិញ ក្រុមយុវជនដែលដឹកនាំដោយឈ្មោះស្រីចំរើននោះ បានប៉ះទង្គិចគ្នាមួយប្រាវដែរ ជាមួយក្រុមអ្នកគាំទ្របក្សប្រឆាំង ខណៈព្យាយាមរំខានការ​ថ្លែងរបស់ប្រធានស្ដី​លោក កឹម​សុខា ក្នុងវេទិកា​សា​ធារណៈរបស់គណបក្សសង្គ្រោះជាតិ​នៅខេត្ដកំពង់ធំ ។ក្នុងការប៉ះទង្គិចនោះ ឈ្មោះ ស្រី ចំរើន បានសរ​សេរ​​នៅលើ​ហ្វេសប៊ុកថា ក្រុមខ្លួនរង​របួស៦នាក់ហើយថាខ្លួនបានរៀប​ចំដាក់​​​ពាក្យប្តឹងលោកកឹមសុខា ដោយ​ចោទ​ថា បណ្តោយឲ្យអង្គរក្សរារាំង រុញច្រាននិងប្រើអំពើហិង្សាទៅ​ក្រុម​ខ្លួន។

ប្រ​ជាពល​រដ្ឋ​ខេត្តសៀមរាប​រិះគន់ធ្ងន់ៗថា ក្រុម​ស្រី​ចំរើន​តាំង​ខ្លួន​ជាក្រុម​និស្សិត​ដើរអុកឡុក​​ បង្កចលាចល​ក្នុង​សង្គម​បែបនេះ​ មិន​មែនជា​ទង្វើ​ល្អទេ អាចហៅ​បាន​ថា ជាក្រុម​មនុស្សបាតផ្សាតែប៉ុណ្ណោះ មិនមែន​​ជានិស្សិត​ដែល​រៀន​ចេះ​ដឹងនោះទេ។ ពល​រដ្ឋ​បន្តថា រឿង​ឯកជនរបស់​លោក​ កឹម​សុខា ទុក​អោយ​ច្បាប់​ជាអ្នក​ដោះស្រាយទៅ​បាន​ហើយ វាមិន​ចាំ​បាច់ក្រុម​និស្សិត​ក្រៅ​ថ្នាក់​ មកបង្កចលាចលក្នុង​ក្នុង​សង្គមនោះទេ ឬមួយ​ប្រ​ទេស​កម្ពុជាគ្មានច្បាប់? ដូច​ពាក្យ​ស្លោក​មួយពោលថា ចេះ​ឯង​អោយ​ក្រែងចេះគេ៕ ដោយ​៖ ផ្លុងរ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

យិន-ថាវ អាងខ្លួនជាប៉ូលីស និងស្គាល់អ្នកធំច្រើនបានរកស៊ីដឹកឈើហើយគំរាមអ្នកកាសែត   អាន1600ដង ឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបកស្រាយចំពោះការចុះផ្?...    អាន1600ដង សមត្ថិកិច្ច​ប៉ះ​ទង្គិច​នឹង​យុវជន​សម រង្ស៊ី​ពេល​ហែ​ក្បួន   អាន1620ដង សមត្ថកិច្ចបង្ហើបប្រាប់ពីមូលហេតុ ក្រុមគ្រួសារនាយរងប៉ុស្តិ៍សង្កាត់សៀមរាបត្រូវថ្នាំពុល   អាន2790ដង សមត្ថកិច្ចចំរុះ ចុះបង្រ្កាបទីតាំងស្កុកឈើរបស់ជនជាតិយួន២កន្លែងធំៗនៅក្រុងបានលុង   អាន2495ដង ពលរដ្ឋ និង​បុគ្គលិកសាលាខេត្ត​សាទរពេល​លឺថា សាលាខេត្តប្តូរមកក្នុងខេត្តវិញ   អាន1661ដង មន្ទីរសំរាកព្យាបាលពន្លឺជ័យត្រូវបានប្រជាពលរដ្ឋគាំទ្រយ៉ាងពេញទំហឹង    អាន1703ដង តំបន់ទេសចរណ៍ធម្មជាតិចំបក់ត្រូវបានអភិរក្សដោយប្រជាជន    អាន1546ដង លោ​ក ​សា​រ៉ាក់ ​ខាន់ ​ប​ង្កើត​ឲ្យ​មាន​អំ​ពើ​ពុ​ករ​លួយ​និង​បក្ខ​ពួក​និ​មយ   អាន1746ដង អង្ករប្លាស្ទិកកំពុងចរាចរណ៍លើទីផ្សារអាស៊ី សូមអ្នកទទួលទានប្រុងប្រយ័ត្ន!   អាន2734ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លោក លឹមសម្បត្តិ មេគយច្រកអន្តរជាតិព្រំខេត្តប៉ៃលិនប្រព្រឹត្តអំពើពុករលួយយ៉ាងគឃ្លើន មាន​សេចក្តី​រាយ​ការ​ពី​រឿងអាស្រូវ​របស់លោក លឹម សម្បត្តិ ប្រធានការិយាល័យ​គយ​និង​រដ្ឋាករ​ច្រក​អន្តរជាតិ​ព្រំ​ក្នុង​ខេត្ត​ប៉ៃលិន​បានធ្វើ​ឲ្យ​មន្ត្រី​គយ​ទូទាំងប្រទេស​មានការ​ចាប់​អារម្មណ៍​យ៉ាងខ្លាំង​ ដោយហេត...Read more
ក្មេងស្រីម្នាក់ស្លាប់ ក្រោយពីហូបនំកញ្ចប់«Vong Na Tra» របស់យួន ក្មេងស្រីអាយុ៦ឆ្នាំម្នាក់ បានស្លាប់បាត់បង់ជីវិត ក្រោយពីហូបនំកញ្ចប់ យីហោ «Vong Na Ta» ដែលជាផលិតផលប្រទេសយួន បង្កឲ្យមានការភ្ញាក់ ដល់ប្រជាពលរដ្ឋ ។ករណីនេះ បានកើតឡើង កាលពីវេលាម៉ោង ៨ព្រឹកថ្ងៃទី១៥...Read more
វិបត្តិរដ្ឋអ៊ីស្លាម: លោកអូបាម៉ាបាននិយាយថាការគំរាមកំហែងរបស់សហរដ្ឋអាមេរិកមិនអាចប៉ាន់ស្មានបានឡើយ លោកប្រធានាធិបតីបារ៉ាក់អូបាម៉ាបានទទួលស្គាល់ថាទីភ្នាក់ងារសហរដ្ឋអាមេរិកមិនអាចប៉ាន់ស្មានបានឡើយពីការគំរាមកំហែងដែលបានចោទដោយក្រុមបះបោរអ៊ីស្លាមក្នុងប្រទេសស៊ីរីនោះទេ។ នៅក្នុងបទសម្ភាសទូរទស្សន៍ស្មោះត្រង់គាត់បានន...Read more
លោក ចេង ដារ៉ាវុធ (អតីត) ប្រធានស្តីទីនាយកដ្ឋានសុខុមាលភាពមនុស្សចាស់ រងភាពអយុត្តិធម៌ លោក ចេង ដារ៉ាវុធ (អតីត) ប្រធានស្តីទីនាយកដ្ឋានសុខុមាលភាពមនុស្សចាស់នៃក្រសួងសង្គមកិច្ចគឺបន្ទាប់ពី រងភាពអយុត្តិធម៌ អំពីការតែងតាំងក៏ប្រតិកម្មស្នើសុំ ឯ/ឧនាយកខុទ្ទការល័យរដ្ឋមន្ត្រីជួយសម្របសម្រួល ប៉ុន្តែមិនទទ...Read more
ចាងហ្វាងសារព័ត៌មាន ព្រះច័ន្ទកម្ពុជា ត្រូវបានតុលាការកោះហៅពីបទ បរិហាកេរ្តិ៍តាមសារព័ត៌មាន លោក ប៉ាតសុខ ភេទប្រុស អាយុ៤៤ឆ្នាំ រស់នៅ​ភូមិវាល សង្កាត់ជ្រាវ ក្រុង​សៀមរាប ខេត្តសៀមរាប ត្រូវ​បាន​លោក សំរិទ្ធ សុខុន ព្រះរាជ​អាជ្ញា​រង​អម​សាលាដំបូងខេត្ត​សៀមរាប ចេញ​ដីការ​កោះ​ហៅអោយ​ចូល​បំ​ភ្លឺនៅ​ថ្ងៃទី១៩ ខ...Read more
លោក ធឹម ធឿន មេប៉ុស្តិ៍ ឃុំ២ធ្នូជាអ្នកឃុបឃិតឲ្យឈ្មួញដឹកឈើខុសច្បាប់ទាំងថ្ងៃទាំងយប់ទៅលក់ស្រុកយួនដោយសេរី ប្រភពព័ត៌មាន​​បានអោយដឹងថា មន្ត្រី​ពាក់​ព័ន្ធ​មួយ​ចំ​នួន​កំពុងតែ​ធ្វើ​ព្យុះភ្លៀង នៅ​ម្ដុំ​ផ្សារ ការ​បី  ដែលមាន​ទីតាំង ស្ថិតក្នុង​ឃុំ​ធ្នូ ស្រុក​ស្នួល ខេត្តក្រចេះ ដែល​សកម្មភាព​ទាំងនេះ បានធ្វើឱ្យ​ប្...Read more
ប្រជាពលរដ្ឋបានរិះគន់គ្រូពេទ្យនៅមន្ទីរពេទ្យបង្អែកខេត្តថា ប្រព្រឹត្តិអំពើពុករលួយ បើ​ទោះ​ជា​រដ្ឋា​ភិបាល​កម្ពុជា និង​ក្រសួងសុខា​ភិបាល​បាន​ប្រ​កាស​​​អោយ​ក្រុម​គ្រូពេទ្យ​នៅ​តាម​មន្ទីរ​ពេទ្យ​នានា​មិន​អោយ​ប្រ​ព្រឹត្តិ​អំ​ពើ​ពុក​រលួយ​ក្តែងៗ​យ៉ា​ង​ណា​ក៏ដោយ ក៏​ទង្វើ​របស់​ក្រុម​​គ្រូ​ពេទ្យ​...Read more
តើ ដួងចិត្តស្រ្តី គឺជាអ្វី? ​       ដួងចិត្តស្រ្តី ១០យ៉ាង ស្រ្តីមានចរិតចូលចិត្តធ្វើការមិនចេះស្ងៀមទេ ស្រ្តីមានការយកចិតទុកដាក់ទៅលើការងារលើសពួកបុរស ស្រ្តីមានចិត្តអត់ធ្មត់ជាងបុរស ស្រ្តីយកពេលទំនេដើម្បីធ្វើក...Read more
លោក អ៊ំសំអាន សរសេរលិខិតសុំទោសលោក ហេងសំរិត ប្រធានរដ្ឋសភា លោក អ៊ំសំអាន ​តំណាង​រាស្រ្ត​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ មណ្ឌល​ខេត្ត​សៀមរាប​បាន​សរសេរ​លិខិត​សុំ​ការ​អធ្យ​ស្រ័យ​ពី​លោក ហេង​សំ​រិន ប្រ​ធាន​រដ្ឋ​សភាកម្ពុជាកាល​ពី​ថ្ងៃ​ទី​២៤ ខែកក្កដា ឆ្នាំ២០១៥​ម្សិល​មិញ។ ...Read more
ពលរដ្ឋសាទរចំពោះ ក្រុមហ៊ុនស៊ូជីង និងក្រុមហ៊ុនស៊ីផេក ត្រូវបានសម្តេចហ៊ុនសែនចេញលិខិតបញ្ជាអោយបិតការលក់សំបុត្រអោយភ្ញៀវទេសចរណ៍តាមច្រកនានានៃបឹងទន្លេសាប ប្រ​ជា​ពល​រដ្ឋ​ខេត្ត​សៀម​រាប​បាន​សាទរ​ចំ​ពោះ លោក ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានបញ្ជាឲ្យ ក្រុមហ៊ុនស៊ូជីង (Sou Ching Port Investment) និងក្រុមហ៊ុនស៊ីផេក(Sea Pac Investment) បិទ​រ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      39833នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    82166នាក់
ខែនេះ    229439នាក់
ឆ្នាំនេះ   2973743នាក់
សរុប   56572639នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 21:19