សៀមរាប ផ្ទះប្រជាពលរដ្ឋចំនួន ០២ខ្នង ត្រូវបានអគ្គីភ័យឆាបឆេះ

ដោយៈ សៀ វិចិត្រ សៀមរាប ថ្ងៃទី 25 ខែ 04 ឆ្នាំ 2016 វេលាម៉ោង 03:57 នាទី ចំនួនអានៈ 1937

ផ្ទះប្រជាពលរដ្ឋចំនួន ០២ខ្នង ស្ថិតនៅក្រុមទី០៨ ភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុង-ខេត្តសៀមរាប ត្រូវបានអគ្គីភ័យឆាមឆេះយ៉ាងសន្ធោសន្ធៅ ធ្វើអោយផ្ទះប្រជាពលរដ្ឋ ០១ខ្នង ខូចខាតទាំងស្រុង និងផ្ទះប្រជាពលរដ្ឋ០១ខ្នងទៀតខូចខាតប្រហែល ៥០%។ 
ករណីអគ្គីភ័យនេះ បង្កឡើងដោយសារផ្ទុះសេខ្សែភ្លើង នៅវេលាម៉ោង ១០:១៥នាទី ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៦ ហេតុការអគ្គីភ័យខាងលើនេះមានការជួយអន្តរាគមន៍បាញ់ទឹកពន្លត់ពីកម្លាំងកងរាជអាវុធហត្ថខេត្ត កម្លាំងការិយាល័យនគរបាលពន្លត់អគ្គីភ័យ នៃស្នងការដ្ឋាននគរបាលខេត្ត កម្លាំងអធិការដ្ឋាននគរបាលក្រុងសៀមរាប កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ស្លក្រាម រួមទាំងបងប្អូនប្រជាពលរដ្ឋជាច្រើននាក់ទៀត។

តាមការឲ្យដឹងពីសមត្ថកិច្ចនៅកន្លែងកើតហេតុបានឲ្យដឹងថា ផ្ទះទី១ សង់ពីឈើលើ ថ្មក្រោម ប្រក់ស័ង្កសី មានទំហំ ៧ម៉ែត្រ គុណ ៩ម៉ែត្រ ខូចខាតទាំងស្រុងដែលមានម្ចាស់ផ្ទះ ឈ្មោះ នួន យក់នី ភេទស្រី អាយុ៦៨ឆ្នាំ មុខរបរគ្រូបង្រៀន។ ផ្ទះទី២ សង់ពីថ្មប្រក់ស័ង្កសី មានទំហំ ៦ម៉ែត្រ គុណ ១៥ម៉ែត្រ ខូចខាតប្រហែល៥០% ដែលមានម្ចាស់ផ្ទះ ឈ្មោះ សេង ពៅ ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរដឹកភ្ញៀវ ត្រូវជាកូនប្រសារ ឈ្មោះ នួន យក់នី។ 
សមត្ថកិច្ចដ៏ដែលបានបន្តឲ្យដឹងទៀតថា ភូមិសាស្រ្តនៅទីនោះមានលក្ខណៈតូច ចង្អៀត ធ្វើអោយកម្លាំងសមត្ថកិច្ចយើងពិបាកក្នុងការជួយអន្តរាគមន៍អោយបានទាន់ពេលវេលា តែកម្លាំងសមត្ថកិច្ចយើងនៅតែខិតខំរកវិធីសាស្រ្ត ដើម្បីជួយទប់ស្កាត់មិនអោយអគ្គីភ័យនេះ រាលដាលដល់ផ្ទះបងប្អូនប្រជាពលរដ្ឋផ្សេងទៀតបានឡើយ។ 
ក្នុងការពន្លត់អគ្គីភ័យនេះ កម្លាំងសមត្ថកិច្ចចម្រុះបានប្រើប្រាស់ឡានទឹកចំនួន ០៣គ្រឿង ក្នុងនោះឡានកងរាជអាវុធហត្ថចំនួន ០២គ្រឿង និងឡានរបស់ស្នងការដ្ឋាននគរបាលខេត្តសៀមរាបចំនួន ០១គ្រឿង ហើយប្រើប្រាស់ទឹកបាញ់ពន្លត់អស់ចំនួន ០៤ឡាន ទើបធ្វើអោយអគ្គីភ័យរលត់ទៅវិញទាំងស្រុងនៅវេលាម៉ោង ១១:៤៦នាទី ករណីអគ្គីភ័យខាងលើនេះកម្លាំងសមត្ថកិច្ចយើងមិនទាន់អាចកំណត់ពីទំហំនៃ ការខូចខាតថា អស់ទឹកប្រាក់ប៉ុន្មាននោះទេ ហើយក៏មិនមានអ្នកណាម្នាក់រងរបួសនោះដែរ។
ដោយ: រើត សុធី

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

លោក ឡាយសុភ័ណ្ឌ ហៅបងនាគ ទំលាយវីដេអូគ្លីបគយចល័យយកលុយគាត់មួយខែជាង១០លានរៀល   អាន12169ដង ប៉េអឹមខេត្តបញ្ជូនខ្លួនជនដៃដល់៧នាក់ជាកម្មកររោងម៉ាស៊ីនទឹកកកឈូករដ្ឋ ពីបទហឹង្សាដោយចេតនាទ?...    អាន1725ដង មនុស្សប្រុសស្រីតែងរឮកគ្នាដោយហេតុ ៦យ៉ាង   អាន2234ដង ខេត្ត​កំពង់​ឆ្នាំនាំមុខ​ក្នុង​ការ​បង្ក្រាប​ការ​ចិញ្ចឹត្រីឆ្តោខុសច្បាប់   អាន1641ដង ក្រុ​ម​ហ៊ុ​ន​ឧក​ញ៉ា ​ទ្រី ​ភា​ព រ​ង​ការ​ចោទ​ប្រ​កាន់​ថាបាន​រំលោភ​ដីធ្លី​ប្រ​ជា​ពលរ​ដ្?...    អាន1817ដង លោក សំសុខា ​មេគ​យបំ​ផ្លាញ​ចំណូ​លថវិកា​ជាតិ   អាន1513ដង លោក ហោ ណាំហុង នឹងទៅ​ចូល​រួម​មហា​សន្និ​បាត​អង្គ​ការ​សហ​ប្រជា​ជាតិក្នុង​ទីក្រុងញូវ​យ៉កស?...    អាន1567ដង នារីយុវសិស្សម្នាក់ចុះងូតទឹកបឹងយក្សឡោមមិនពាក់អាវពោងត្រូវបានលង់ទឹកស្លាប់   អាន3320ដង មេឧក្រិដ្ឋជនព្រៃឈើពីររូបជាមេបញ្ជាការរងយោធាសឹករងស្រុកអន្លង់វែង   អាន1640ដង លោក សៅ សុគន់ និងលោកស្រី ឆេង ឈត់ ត្រូវបានគេចោទថា ក្លែងឯកសារយកដីគេ   អាន662ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
សមត្ថកិច្ចឃាត់រថយន្តមួយគ្រឿង និងមនុស្សម្នាក់ពាក់ព័ន្ធឈើក្រញូងនិងគ្រឿងញៀន លោក​​ ឯម មុន្នី​ នាយរង​​រដ្ឋបាលព្រៃឈើ​ខាងជើងបឹង​ទន្លេសាប ក្រោម​ការ​ដឹក​នាំរបស់​លោក សំ​រិទ្ធ​សុខុន ព្រះ​រាជអាជ្ញា​រង​តំ​ណាង​អយ្យការ​សាលា​ដំ​បូង​ខេត្ត​សៀម​រាប បាន​ចាប់​​រថយន្តឡិចស៊ិសដឹក​ឈើ​ក្រញូង​ ១គ្រឿ...Read more
ម៉ូតូបុកម៉ូតូខ្ទាតទៅកណ្តាលផ្លូវត្រូវយីឌុបកិនពីលើបន្ត បណ្តាលឲ្យស្លាប់ម្នាក់ របួសម្នាក់ មនុស្សម្នាក់ត្រូវបានស្លាប់ និងម្នាក់ទៀតបានរង របួសធ្ងន់ត្រូវគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យទាំងយប់ ក្រោយពីជួបគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូបុកជាមួយម៉ូតូ ហើយត្រូវរថយន្តយីឌុបកិនពីលើបន្ថែមទៀត កាលពីវេលាម៉ោង៦...Read more
ក្រុមហ៊ុនដឹកអ្នកដំណើរចំនួន០៨ ផ្ដិតមេដៃប្ដឹងទៅចៅហ្វាយខេត្តសៀមរាប ឲ្យលុបបំបាត់កុងត្រូលជជុះចាំយកលុយនៅមុខបុរីសៀងណាំ តំណាង ក្រុមហ៊ុន ដឹកជញ្ជូនអ្នក ដំណើរចំនួន ៨ក្រុមហ៊ុន បាននាំគ្នា ផ្តិតមេដៃប្តឹង ទៅ​លោក​ ឃឹម​ ប៊ុន​សុង​ អភិបាល ខេត្តសៀមរាប អំពីបញ្ហា មានកុងត្រូល ជជុះ​មួយ​កន្លែង​ស្ថិត​នៅ​មុខ​បុ​រ...Read more
សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃសម័យ​ប្រជុំលើក​ទី៦ព្រឹទ្ធសភានីតិកាលទី៣ថ្ងៃទី២៣មីនាឆ្នាំ២០១៥ សូមចុចលើរូបភាពខាងក្រោម​ដើម្បីអាច​ព័ត៌មាន​លំអិត។...Read more
តំណាងសហគមន៍៧ស្រុក ហែញត្តិពាក់ព័ន្ធរឿងទំនាស់ដីធ្លី ទៅដាក់ជូនអភិបាលខេត្តមិនបានសម្រេច នៅ​ព្រឹក​ថ្ងៃទី​២២ ខែឧសភា ឆ្នាំ២០១៥នេះ មាន​ប្រ​ជាពល​រដ្ឋ​តំ​ណាង​សហគមន៍​ចំនួន​៧​ស្រុក​ផ្សេង​ៗគ្នា មាន​បំ​ណង​​ហែញត្តិ​ ដាក់​ជូន​អភិបាល​ខេត្ត​សៀមរាប ពាក់​ព័ន្ទ​និង​រឿង​ជម្លោះ​ដី​ធ្លី​របស់​ពួកគាត់ តែ​ត្រូ...Read more
ម្តាយបង្កើតរបស់តារាចម្រៀងល្បីឈ្មោះ សុគន្ឋនីសា ត្រូវបានសមត្ថកិច្ចចាប់ខ្លួនពីបទឆបោក ស្ត្រី​ម្នាក់វ័យ​ចំណាស់​ម្នាក់​​ដែល​គេ​អះអាងថា​ជា​ម្តាយបង្កើតរបស់​​តារាចម្រៀង​ល្បីឈ្មោះ សុគ​ន្ឋ នីសា ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​យោងតាម​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន​របស់លោក អ៊ុំ សុភ​ក្តិ ព្រះរាជអាជ្ញារង​...Read more
លោក ចេង ដារ៉ាវុធ (អតីត) ប្រធានស្តីទីនាយកដ្ឋានសុខុមាលភាពមនុស្សចាស់ រងភាពអយុត្តិធម៌ លោក ចេង ដារ៉ាវុធ (អតីត) ប្រធានស្តីទីនាយកដ្ឋានសុខុមាលភាពមនុស្សចាស់នៃក្រសួងសង្គមកិច្ចគឺបន្ទាប់ពី រងភាពអយុត្តិធម៌ អំពីការតែងតាំងក៏ប្រតិកម្មស្នើសុំ ឯ/ឧនាយកខុទ្ទការល័យរដ្ឋមន្ត្រីជួយសម្របសម្រួល ប៉ុន្តែមិនទទ...Read more
ក្មេងស្រីម្នាក់ស្លាប់ ក្រោយពីហូបនំកញ្ចប់«Vong Na Tra» របស់យួន ក្មេងស្រីអាយុ៦ឆ្នាំម្នាក់ បានស្លាប់បាត់បង់ជីវិត ក្រោយពីហូបនំកញ្ចប់ យីហោ «Vong Na Ta» ដែលជាផលិតផលប្រទេសយួន បង្កឲ្យមានការភ្ញាក់ ដល់ប្រជាពលរដ្ឋ ។ករណីនេះ បានកើតឡើង កាលពីវេលាម៉ោង ៨ព្រឹកថ្ងៃទី១៥...Read more
ម្ចាស់ម៉ាស៊ីនកិនស្រូវ សង់កន្លែងជញ្ជីងថ្លឹងរថយន្តរំលោភមកលើចិញ្ចើមផ្លូវសាធារណៈ ស្នើសុំសមត្ថកិច្ច និងមន្ទីរជំនាញជួយទប់ស្កាត់ផង ចិញ្ចើមផ្លូវកៅស៊ូលេខ៥៣មួយកន្លែង ត្រូវបានម្ចាស់ម៉ាស៊ីនកិនស្រូវម្នាក់ចាក់​ដីរំលោភយកធ្វើជាផ្លូវខ្ពស់ជាងផ្លូវជាតិ ដើម្បីសាងសង់កន្លែងជញ្ជីងថ្លឹងរថយន្តដឹកស្រូវជា ផលប្រយោជន៍​របស់ខ្លួន ជាហេតុអាចធ្វើអោយស្ទះចរន...Read more
សេចក្តីជូនដំណឹងស្តីពី លទ្ធផលនៃកិច្ចប្រជុំគណកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភានៃថ្ងៃទី០៩ខែតុលាឆ្នាំ២០១៤ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា​ នាថ្ងៃព្រហស្បត៍ទី០៩ខែតុលាឆ្នាំ២០១៤ (សូមចុចលើ​រូបភាពខាងក្រោម ដើម្បីអានបន្ត)...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      32242នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    74575នាក់
ខែនេះ    221848នាក់
ឆ្នាំនេះ   2966152នាក់
សរុប   56565048នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 16:39