ជំនួញឈើប្រណិតប្រភេទធ្នុងកំពុងសម្រុកដឹកជញ្ជូនទៅលក់នៅប្រទេសវៀតណាម តាមច្រកទ្វារព្រំដែនស្រុកអូរយ៉ាដាវ ឡេថាញ់

ដោយៈ ឡុង សៅ ខេត្តសៀមរាប ថ្ងៃទី 27 ខែ 05 ឆ្នាំ 2015 វេលាម៉ោង 08:29 នាទី ចំនួនអានៈ 2329

ជំនួញឈើប្រណិតប្រភេទធ្នុងកំពុងសម្រុកដឹកជញ្ជូនយ៉ាងគំហុកអាណាធិបតេយ្យទៅប្រទេសវៀតណាមតាមរយៈរថយន្តសាំយ៉ុង និងរថយន្តស៊េរីទំនើបដូចជា លុច្សស៊ីស បាឡែន ធុនត្រា ឡង់គ្រីស័រ ហាយឡែនដ័រជាដើម​ ដឹកចេញពីក្រុងបានលុង ខេត្តរតនគិរីឆ្ពោះទៅតាមផ្លូវជាតិលេខ៧៨  ច្រកទ្វារ​អន្តរ​ជាតិ​ព្រំដែន​អូរ​យ៉ាដាវ ​ដើម្បីលក់នៅប្រទេសវៀតណាម ដោយមិនស្របច្បាប់។

ប្រភពពីឈ្មួញម្នាក់សុំមិនបញ្ចេញឈ្មោះបានអោយដឹងថា រថយន្តសាំយ៉ុងដឹកឈើប្រណិតចេញទៅច្រកព្រំដែនអូរយ៉ាដាវគឺមានដឹកឈើ និងខ្លះទៀតបង្កប់ឈើប្រណិតដោយកែបាតរថយន្តលាក់ទុកឈើប្រណិតនៅខាងក្រោមកៅអីរថយន្ត និងឈើប្រណិតទាំងនោះលាក់នៅជញ្ជាំងសង់ខាងរថយន្ត កែដំបូលរថយន្តសាំយ៉ុងខាងលើដើម្បីដាក់ផ្ទុកឈើប្រណិតទាំងអស់នោះ។ 

ឈ្មួញដែលរកស៊ីដឹកជញ្ជូនឈើក៏បានបង្ហើបប្រាប់អ្នកយកពត៌មាន​យើង​ថា​ ដោយ​សារ​តែ​ខ្លួន​ខឹង​ដល់​ពួក​មន្ត្រី ​នគរបាល​​​សមត្ថ​កិច្ច​ នៅតាមផ្លូវដែល​ ឈរចាំយក​លុយបង់​អោយគ្រប់​ជំនាញ​សមត្ថកិច្ច​នៅទីនោះ ​ដោយរូប​គេ​ដឹក​ជញ្ជូនឈើ​ប្រណិតតាម​រថយន្ត​សាំយ៉ុង ពីក្រុងបាន​លុងឆ្ពោះទៅព្រំ​ដែនអូរយ៉ា​ដាវ ទៅលក់​នៅប្រទេសវៀត​ណាម បើគិត​ជាប្រាក់ចំណេញ​ស្ទើរមិនចង់រួច​ដើមផងនោះ។

គួរបញ្ជាក់ផងដែរថា ឈើប្រណិតប្រភេទធ្នង់ដែលកំពុងដឹកជញ្ជូនតាមរយៈម៉ូតូពីព្រៃចូលមកក្នុងក្រុងបានលុងតាមផ្លូវស្រុកអូរជុំ និងផ្លូវភូមិតឺន ដើម្បីដឹកជញ្ជូនមកអោយក្រុមឈ្មួញ ឡានសាំយ៉ុង និងរថយន្តស៊េរីទំនើបខាងលើ។ រថយន្តដឹកឈើប្រណិតសាំយ៉ុង និងប្រភេទរថយន្តស៊េរីទំនើបដែលកំពុងដឹកជញ្ជូនឈើប្រណិតយ៉ាងគគ្រឹកគគ្រេងអាណាធិបតេយ្យនោះត្រូវគេឃើញថា នៅក្នុងមួយថ្ងៃដឹកជញ្ចូនឈើប្រណិតយ៉ាងតិចពីរជើង ឯរថយន្តស៊េរីទំនើបមួយគ្រឿងវិញនោះដឹកជញ្ជូនឈើប្រណិត ដឹកបាន៤ទៅ៥ជើងក្នុងរយៈពេល១ថ្ងៃ។

ជុំវិញករណីខាងលើនេះផងដែរ មានមន្ត្រីមួយរូប​បានខ្សឹប​ប្រាប់អ្នកសារពត៌​មានយើងអោយ​ដឹងថា រថយន្ត​​ដែលដឹក​ឈើប្រណិត​ខុសច្បាប់​ទាំងអស់​នោះ គេបានរត់ការ​បង់លុយ​ទៅអោយខាង​មន្ត្រីជំនាញ​ក្នុង​​ខេត្ត​និងនៅតាម​ដងផ្លូវជាតិ​លេខ៧៨​ទាំងនោះអស់​ទៅហើយ។​ គេដឹកឈើបទល្មើសតាម​រថយន្តខាង​លើ​ ទើបគេមិនបង្ក្រាប។  រីឯសមត្ថកិច្ចច្រក​ទ្វារព្រំដែនអន្តរ​ជាតិអូរ​យ៉ាដាវ-ឡេថាញ់​សុទ្ធតែ​ត្រូវរ៉ូវគ្នា​​អស់​​ទៅ​ហើយ​ដែរ ទើប​គេបើក​ភ្លើងខៀវ​អោយឈ្មួញ​រក​ស៊ីដឹក​ជញ្ជូន​ឈើខុសច្បាប់​ឆ្លងកាត់​ មិនបង្ក្រាប​ដូច្នេះ​​ អ្នករកស៊ី​​ដឹកជញ្ជួន​ឈើប្រណិតល្មើស​ច្បាប់ មិនខ្លាច​ក្រុមអ្នកសារពត៌មានចុះផ្សាយ​ឡើយ​ ព្រោះគេ​​បានបង់​លុយអោយ​សមត្ថកិច្ចក្នុងក្រុង​ ក្រៅក្រុងរហូតទៅដល់​ព្រំដែនប្រទេសវៀត​ណាមថ្នាក់ធំ​ ថ្នាក់តូច ​តាមតួនាទី​អស់ទៅ​ហើយ ទើបពួក​គេមិនខ្លាចក្រុមអ្នក​សារពត៌មានចុះ​ផ្សព្វផ្សាយនោះទេ។

ពួក​ក្រុម​ឈ្មួញរក​ស៊ី​ដឹក​ឈើ​ខុស​ច្បាប់​ខាង​លើនេះ ពួគគេ​បាន​ដើរ​អួត​អាង​ថា គ្មាន​អ្នក​ណា​ចាប់​ឈើ​របស់​ពួកគេ​ទេ ព្រោះ​ថ្នាក់ដឹក​នាំ​បាន​ត្រូវ​រូវ​គ្នា​ ដោយ​វប្បធម៌សន្ទា រវាង​គណបក្ស​ប្រ​ជាជន​ និង​គណ​បក្ស​សង្គ្រោះ​ជាតិ​កាល​ពី​ពេល​កន្លង​ទៅ​ថ្មីៗនេះ។ ពួក​គេ​បន្ថែមថា ឥលូវ​មេដឹក​នាំត្រូវ​គ្នា មាន​អ្នក​ណា​រិះ​គន់​ទៀត ដូច្នេះទាន់​ឱកាសល្អគិតតែពីដឹកទៅ មាន​លុយ​ជួលខ្មោច​អោយ​កិន​ម្សៅក៏បានដែរ ម្យ៉ាង​ទៀត​អ្នក​ដឹក​ខុស​ច្បាប់​មាន​ដែល​ឃើញជាប់​គុគឯណា៕​ ឡុង សារ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

លោក នួន ពុធ្ធារ៉ា អភិបាលក្រុងសៀមរាប មិនយកចិត្តទុកដាក់រឿងបរិស្ថាន   អាន1814ដង លោក ទីសុគន្ធ​ បើកឡាន​​បុក​បុរស​ម្នាក់​បាក់​ជើង​ម្ខាង   អាន1867ដង លោក ហោ ណាំហុង នឹងទៅ​ចូល​រួម​មហា​សន្និ​បាត​អង្គ​ការ​សហ​ប្រជា​ជាតិក្នុង​ទីក្រុងញូវ​យ៉កស?...    អាន1567ដង អគ្គីភ័យបានបំផ្លាញផ្ទះពលរដ្ឋជាច្រើនខ្នងក្នុងភូមិឬស្សីក្នុងខណ្ឌមានជ័យ   អាន1578ដង មនុស្ស​ម្នាក់​ទៀត​ហើយ​ស្លាប់ក្នុង​ គ្លីនិកផ្សារ​អគ្គ​   អាន1614ដង ពីរនាក់បងប្អូនត្រូវទាហ៊ានថៃបាញ់សម្លាប់នៅលើខ្នងភ្នំ   អាន1700ដង លោកអេងឆៃអៀង៖ សមត្ថកិច្ច​បានសំរុកចូលស្នាកការកណ្តាលរបស់គណបក្សសង្គ្រោះជាតិហើយ   អាន1706ដង បាឡុងហោះរបស់ក្រុមហ៊ុនចិនធ្លាក់នៅសៀមរាបបណ្តាល អោយភ្ញៀវបរទេសរងរបួសជាទម្ងន់   អាន1676ដង លោក ភោគវីរៈ បើកដៃអោយ​រទេះដឹកឈើ​ហែកឋិនទាន   អាន1707ដង លោក សមរង្ស៊ី មកដល់ភ្នំពេញ អាមេរិកស្នើឲ្យចរចា   អាន1561ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ទទួលទានផ្លែឈើ៣ប្រភេទ អាចជួយកម្ចាត់ខ្លាញ់ក្បាលពោះរបស់អ្នក មនុស្ស​យើង​គ្រប់រូប​ តែង​តែ​ចង់​អោយ​មាន​សុខ​ភាពល្អ មាន​រូប​រាង​ស្អាតសង្ហា មាន​ប្រាជ្ញាវៀងវៃ មាន​ទ្រព្យ​សម្បត្តិស្តុកស្តម្ភ មាន​លុយ​កាក់​ច្រើន​ ចង់​ទទួល​ទាន​អាហារ​ឆ្ងាញៗ។ តែ​នាពេល​បច្ចុប្បន្ន មាន​ម្ហូប...Read more
អ្នកកាសែតភ្នំពេញប៉ុស្តិ៍ម្នាក់ បើកសាលាបង្រៀនភាសាអង់គ្លេសនិងកុំព្យូទ័រមិនយកប្រាក់ លោក ម៉ៃ ទិត្យថារ៉ា ជា​អ្នក​កាសែតពីរភាសា (ភាសាខ្មែរ និង​ភាសាអង់គ្លេស) ធ្វើ​ការ​នៅ​សារព័ត៌មាន​​ភ្នំពេញ​ប៉ុស្តិ៍​ ​បាន​បង្កើត​​សាលា​បង្រៀន​​ភាសាអង់គ្លេស និង​កុំព្យូទ័រ មិន​យក​ប្រាក់​មួយ នៅ​ស្រុក​កំណើត រប...Read more
លិខិតពលទាហ៊ានសរសេរដាក់ក្នុងហឹបឆ្នោតជូន សម្តេចហ៊ុនសែន ទាហ៊ាន​កងពលលេខ៨​បានសរសេ​លិខិត​ដាក់ក្នុង​ហឹប​ឆ្នោត ដែល​នៅ​ក្នុង​លិខិត​នោះ​គេ​បាន​លើក​យក​ចំណុច​មិន​ល្អ​៧​ចំ​ណុច​ ដែល​នាយ​ទាហ៊ាន​ធំៗ​របស់​គេ​បាន​ប្រ​ព្រឹត្តិ​កន្លង​ទៅ ក្នុង​គោល​បំ​ណង​រាយ​ការណ៍​ជូន​ថ្នាក់...Read more
លោក សុខប៊ុន បានត្រឡប់មកដល់កម្ពុជានៅព្រឹកថ្ងៃទី១៨នេះ ដើម្បីចូលខ្លួនបំភ្លឺរឿងប្រើអំពើហឹង្សាលើកញ្ញា សាសា យោង​តាម​ប្រ​ភពព័ត៌​មាន​ច្បាស់​ការ​បាន​អោយ​ដឹងថា លោក​សុខ​ប៊ុន​បាន​ត្រ​ឡប់​មក​ដល់​ទី​ក្រុង​ភ្នំ​ពេញ​វិញ​ហើយ​នៅ​ព្រឹក​ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ​២០១៥នេះ ដើម្បី​ចូល​បំ​ភ្លឺ​ក្នុង​សំ​ណុំ​រឿង​ប្រើ​អំ​ពើ​ហឹង្សា...Read more
ខ្យល់កន្ត្រាក់មួយពព្រិចភ្នែកធ្វើអោយផ្ទះ៧៦ខ្នងរលំខ្ទិចខ្ទី និងបំផ្លាញផលដំណាំមួយចំនួន តែមួយពព្រិចភ្នែកផ្ទះជាង៧០ខ្នង ព្រមទាំងដំណាំកៅស៊ូ ចន្ទីត្រូវរងការខូចខាត និងមនុស្សប្រុស​ស្រី​ចំ​នួ​ន​៥នាក់រងរបួសធ្ងន់ស្រាល ក្នុងករណីខ្យល់កន្ត្រាក់ដ៏ធំ ​គ្របដណ្ដប់លើ​៣ឃុំ ក្...Read more
ព្រះរាជអាជ្ញារ ព្រមានចាត់វិធានការលើអាជីវកម្ម ព្យាបាលមាត់ធ្មេញ ក្រោយរកឃើញថាអាជីវកម្មនេះ ភាគច្រើនគ្មានច្បាប់ លោក ជា សុភ័ក្ត្រ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​រតនគីរី បាន​ដឹកនាំ​កម្លាំង​គណៈកម្មការ​សុខាភិបាល​ថ្នាក់​ខេត្ត ចុះ​ត្រួតពិនិត្យ​ច្បាប់​កន្លែង​ធ្វើ​អាជីវកម្ម ព្យាបាល​ដាក់​ធ្មេញ និង​ធ្វើ​ការផ្អាក ធ្វើ​អ...Read more
សេចក្ដីជូនដំណឹង ស្ដីពី លទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា នាថ្ងៃព្រហស្បតិ៍ ទី១៨ ខែកញ្ញា ឆ្នាំ២០១៤ វេលាម៉ោង ០៨:០០ព្រឹក គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានបន្តកិច្ចប្រជុំ កោមអធិបតីភាពដ៏ខ្ពង់...Read more
អង្ករប្លាស្ទិកកំពុងចរាចរណ៍លើទីផ្សារអាស៊ី សូមអ្នកទទួលទានប្រុងប្រយ័ត្ន! យោង​តាម​បណ្តាញសង្គម (Face book) បានបង្ហោះតៗគ្នាថា អង្ករដែឡ​បាន​ផលិតចេញពីប្លាស្ទិក (Plastic Rice) ពេលនេះកំពុងតែ​ចរាចរណ៍​នៅ​ទី​ផ្សា​អាស៊ី​យើង​នេះ ដូច​ជា​មាន​នៅ​ក្នុង​ប្រ​ទេស​ ចិន និងកំពុងបោះជំហានចូលមកកា...Read more
លោក នាយករដ្ឋមន្ត្រី ហ៊ុនសែន ប្រកាសដកការលក់សំបុត្រអង្គរពីក្រុមហ៊ុនលោក សុខគង់ មកជាសម្បត្តិរដ្ឋវិញ យោងតាមប្រ​ភព​ព័ត៌មាន​ពី​ក្រុង​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃទី០៦ ខែវិច្ឆកា ឆ្នាំ២០១៥​នេះ ​បាន​អោយ​ដឹងថា លោកនាយក​រដ្ឋ​មន្ត្រី​ ហ៊ុនសែន បាន​ប្រកាសក្នុង​អង្គប្រ​ជុំប្រចាំ​សបា្ដហ៍​របស់​ខ្លួន​នៅ​ទីស្ដីការគណ​រដ...Read more
ស្ត្រីវ័យចំណាស់ម្នាក់ត្រូវរថយន្តដន្លងថយក្រោយបុកស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ស្ត្រីវ័យចំណាស់អាយុ៧៣ឆ្នាំម្នាក់ ត្រូវ​បាត់​បង់​ជី​វិត​ភ្លាម​ៗ​គួរ​អោយ​រន្ធត់​ក្នុង​ករ​ណី​គ្រោះ​ថ្នាក់​ច​រា​ចរណ៍ដោយ​​រថ​យន្តដន្លង​របស់​ខ្លួន​​​ថយ​​ក្រោយ​​បុក​​ពេញ​ទំ​ហឹង​​នៅ​​វេ​លា​ម៉ោង​១១​និង​៤៥​នា​ទ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      34800នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    77133នាក់
ខែនេះ    224406នាក់
ឆ្នាំនេះ   2968710នាក់
សរុប   56567606នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 18:19