ព្រះរាជអាជ្ញារ ព្រមានចាត់វិធានការលើអាជីវកម្ម ព្យាបាលមាត់ធ្មេញ ក្រោយរកឃើញថាអាជីវកម្មនេះ ភាគច្រើនគ្មានច្បាប់

ដោយៈ សហការី ខេត្តរតនគីរី ថ្ងៃទី 30 ខែ 04 ឆ្នាំ 2015 វេលាម៉ោង 03:05 នាទី ចំនួនអានៈ 2466

លោក ជា សុភ័ក្ត្រ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​រតនគីរី បាន​ដឹកនាំ​កម្លាំង​គណៈកម្មការ​សុខាភិបាល​ថ្នាក់​ខេត្ត ចុះ​ត្រួតពិនិត្យ​ច្បាប់​កន្លែង​ធ្វើ​អាជីវកម្ម ព្យាបាល​ដាក់​ធ្មេញ និង​ធ្វើ​ការផ្អាក ធ្វើ​អាជីវកម្ម​បណ្ដោះ​អា​សន្ត រយៈពេល​១៥​ថ្ងៃ ដើម្បី អោយ​ម្ចាស់​អាជីវកម្ម បំពេញ​សំណុំ​បែបបទ សុំច្បាប់ អោយបាន​ស្រប​ទៅ​និង​សេចក្ដីណែនាំ​របស់​រាជរដ្ឋាភិបាល​។

សកម្មភាព​នេះ​បាន​ធ្វើឡើង នៅ​ថ្ងៃ​ទី​២៩ ខែ​មេសា ឆ្នាំ​២០១៥ តាម​ទីតាំង ធ្វើ​អាជីវកម្ម ព្យា​បាល​ និង ដាក់​ធ្មេញ ជាច្រើន​កន្លែង នៅ​ជុំវិញ​ផ្សារ​ក្រុង​បាន​លុង ខេត្ត​រតនគីរី​។​

សកម្មភាព​ចុះ​ត្រួតពិនិត្យ​នេះ គេ​សង្កេតឃើញថា ផ្ទះ​ធ្វើ​អាជីវកម្ម​ជា​ច្រើន​កន្លែង ដែល​មិនមាន​ច្បាប់​អនុញ្ញាតិ  ហើយ​មួយចំនួន ក្រោយពេល​ដឹងថា មាន​ការចុះ​ត្រួតពិនិត្យ​ច្បាប់​ធ្វើ​អាជីវកម្ម ពី​ក្រុម​គណៈកម្មការ ម្ចាស់​អាជីវកម្ម​ខ្លះ​បាន​បិទទ្វារ មិន​សហកា​រណ៍​អោយ​គណៈកម្មការ​ត្រួតពិនិត្យ​នោះទេ​។​

ករណី​បិទទ្វារ​មិន​អោយ​ត្រួតពិនិត្យ​នេះ លោក ជា សុភ័ក្ត្រ ព្រះរាជអាជ្ញារង បាន​មានប្រ​សាសន៍​ថា បើ​ម្ចាស់​អាជីវកម្ម​បិទទ្វារ បានន័យថា​ពួកគាត់​មិន​សហកា​រណ៍​ជាមួយ​សមត្ថកិច្ច ដូច្នេះ​រយៈពេល​១៥​ថ្ងៃ​ដែល​អាជ្ញា​ធរមាន​សមត្ថកិច្ច ធ្វើការ​ផ្អាក​លើ​អាជីវកម្ម ដើម្បី​អោយ​រត់​ច្បាប់​នោះ ក៏​ត្រូវ​ផ្អាក​បើកទ្វារ​ធ្វើ​អាជីវកម្ម ដូច​កន្លែង​ដ៏​ទៃ​ដែរ ហើយ​ផុតកំណត់​រយៈពេល​១៥​ថ្ងៃ ពួកគាត់​មិន​បាន​បំពេញ​សំណុំ​បែបបទ​អោយបាន​ស្រប​ច្បាប់​ទេ គណៈកម្មការ​និង​និង​មាន​វិធានការ​តាម​ផ្លូវច្បាប់​។​

លោក នូវ ដា​រ៉ា នាយការិយាល័យ នគ​ប​បាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ស្នងការ​ខេត្ត​ថា ការចុះ​ត្រួត្យពិនិត្យ និង​ពន្យល់​ណែនាំ​នេះ គឺ​ក្រុម​គណៈកម្មការ តម្រូវ​អោយ​ពួកគាត់ មាន​ច្បាប់​ធ្វើ​អាជីវកម្ម​ត្រឹមត្រូវ មាន​គ្រូពេទ្យ​ជំនាញ និង​មាន​សញ្ញាប័ត្រ​ត្រឹមត្រូវ ដោយឡែក កន្លងមក កន្លែង​អាជីវកម្ម ព្យាបាល ដាក់​ធ្មេញ​ខ្លះ ពុំមាន​ច្បាប់ ហើយ​មាន​សញ្ញាប័ត្រ ព្យួរ​នៅលើ​ជញ្ជាំង​ឬ​មុខផ្ទះ ចំណែក​គ្រូពេទ្យ​ដែល​ជា​ម្ចាស់​សញ្ញាប័ត្រ​នោះ មិន​បាន​នៅ​ព្យាបាល​ទេ​។​

លោក អ៊ុង រតនា ប្រធាម​ន្ទីរ​សុខាភិបាល​ខេត្ត​រតនគីរី បានបញ្ជាក់​ថា បន្ទប់​ពិគ្រោះ ព្យាបាល​មាត់​ធ្មេញ នៅក្នុង​ក្រុង​បាន​លុង​មាន​ទាំងអស់​១៩​កន្លែង ចុះ​អនុវត្ត​ពេល​ព្រឹក​បាន​១៤​កន្លែង ល្ងាច​លោក​និង​អនុវត្ត​បន្ត​ចំនួន​៥​កន្លែង​ទៀត ហើយ​ការចុះ​ត្រួតពិនិត្យ​នេះ​ឃើញថា កន្លែង​ព្យាបាល​មាត់​ធ្មេញ​និង​ដាក់​ធ្មេញ​មានច្បាប់ មួយកន្លែង មួយកន្លែង​ទៀត​កំពង់រ​ត់​ច្បាប់ ក្រៅពី​នោះ​អត់​ច្បាប់​ទាំងអស់​។

ប្រជាពលរដ្ឋ​រិះគន់ថា ការ​បើក​អាជីវកម្មគ្មាន​ច្បាប់នេះប្រហែលជាបណ្តាលមកពីមន្ទីរសុខាភិបាល​មិន​បានយកចិត្តទុកដាក់​ចំ​ពោះ​តួនាទីរបស់ខ្លួន ឬអាច​បើក​ភ្នែក​ម្ខាង​ បិតភ្នែកម្ខាង​ក៏ថាបានដែរ ទើប​អ្នក​បើក​ព្យាបាលមាត់​ធ្មេញហ៊ានបើក ហើយដាក់ស្លាកយីហោធំៗដូច​មាន​ច្បាប់ត្រឹមត្រូវ​អញ្ចឹង៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

ម្តាយបង្កើតនិងឳពុកចុងគ្មានព្រហ្មវិហ៊ារធម៌វាយកូនអាយុ៥ឆ្នាំជិតស្លាប់    អាន1658ដង ឃាត់ខ្លួនមេខ្យល់នាំស្ត្រីខ្មែរទៅរៀបការប្តីនៅប្រទេសចិន   អាន670ដង ទាហ៊ាន២នាក់ប្រើឈ្មោះកងពលលេខ៦ និងរថយន្តពណ៍ត្រេអ៊ី រកស៊ីដឹកឈើប្រណិតខុសច្បាប់   អាន1735ដង លោក សមរង្ស៊ី និងលោក ម៉មសូណង់ដូ គ្មានឈ្មោះក្នុងបញ្ជីដោះលែងទេ   អាន1572ដង ជនរងគ្រោះបានលើកឡើងថាៈ បុគ្គលឈ្មោះ ស្តើង សុខុម ជាមន្ត្រីមានចរិតថោក?   អាន1064ដង អ្នកកាសែតរងគ្រោះដែលជនដៃដល់មួយក្រុមប៉ុនប៉ងវៃសម្លាប់មិនទាន់ទទួលបានយុត្តិធម៌ទេ   អាន2160ដង យកកូនទាហ៊ានអោយទៅយាមក្រុមហ៊ុនឯកជន ហើយធ្វើទារុណកម្មដូចសត្វធាតុ   អាន2066ដង លោក កែមលី អ្នកវិភាគឯករាជត្រូវបានឃាត្តករបាញ់សម្លាប់នៅម៉ោងជាង៩ព្រឹកនេះ   អាន1941ដង លោក​សមរង្ស៊ី​ ពុំទាន់បាន​ទទួល​ព្រះរាជអន្តរាគមន៍ចូលគោរពព្រះវិញ្ញាណក្ខន្ធ   អាន1756ដង គណបក្សប្រឆាំង​បង្វែការធើ្វបាតុកម្ម​ថ្ងៃ២៣​តុលាទៅជាការគោរពវិញ្ញាណក្ខន្ធ   អាន1916ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ផ្អើលពលរដ្ឋរាប់ពាន់នាក់ទៅមើលខ្មោចស្លាប់ហើយរស់ឡើងវិញ ក្រុម​ប្រ​ជា​ពល​រដ្ឋ​រាប់​ពាន់​នាក់​បាន​ផ្អើល​ឈូឆរ​ទាំង​ប្រុស​ទាំ​ង​ស្រី ភ្លូក​ទឹក​ភ្លូកដី នាំ​គ្នា​ទៅ​មើល​សាក​​សព​ស្រ្តី​ម្នាក់ឈ្មោះ ចាន់ធាន អាយុ២៣ឆ្នាំ ដែល​បាន​​ស្លាប់នៅ​មន្ទី​ពេទ្យ​ខេត្ត​កាល​ពី​ថ្ង...Read more
ករណីវាយទូរ ATMនៅក្នុង ផ្សារទំនើបឡាក់គីម៉ល យកលុយរាប់ម៉ឺនដុល្លាប៉ូលិសឃាត់ខ្លួនសន្តិសុខ២នាក់ សួរនាំ ខេត្តសៀមរាប៖ ទូរដកលុយរបស់ធនាគារចំនួន២របស់ធនាគារកាណាឌីយ៉ានិងធនាគារANZ Royal ដែលដាក់នៅក្នុងផ្សារទំនើបឡាក់គីម៉លត្រូវបានគេវាយកំទេចយកលុយអស់រាប់ម៉ឺនដុល្លា បច្ចុប្បន្នសមត្ថកិច្ចធ្វើការឃាត់ខ្លួនសន្តិសុខចំនួន២...Read more
លោកសង្ឃយួន១អង្គដើរបិណ្ឌបាទផ្តេសផ្ទាស ត្រូវបានសមត្ថកិច្ចហៅមកធ្វើកិច្ចសន្យា នគរបាល​ការិយាល័យ​អន្តោរប្រវេសន៍​នៃស្នងការខេត្តសៀមរាប​បានធ្វើការ​ហៅសង្សជនជាតិយួន១អង្គរ មកធ្វើកិច្ច​បញ្ឈប់លែង​អោយ​ដើរបិណ្ឌបាត​បន្តទៅទៀតនេះ​បើ​យោង​តាម​ការ​អោយ​ដឹង​ពី​សមត្ថ​កិច្ច។ មន្ត្រីនគរបាល ការិយាល...Read more
សមត្ថកិច្ចចំរុះបង្ក្រាបរបាំងសាច់៣៧០០ម៉ែត្រលបលូ៣២មាត់ និងឃាត់ខ្លួនមនុស្ស៥នាក់ លបលូសាច់អួនទំនើប៣២មាត់ និងរបាំងសាច់អួន៧កន្លែង ប្រវែង៣៧០០ម៉ែត្រ ឡុកមួយចំនួន​ទៀត ត្រូវបានលោក ឯក ស៊ុនរស្មី ដឹកនាំសមត្ថកិច្ចចម្រុះ និងប្រជាពលរដ្ឋស្ម័គ្រចិត្តនៅក្នុងសហគមន៍​នេសាទ​ចុះ​បង្រាបបទ​ល្មើសដាក់របាំង...Read more
ជនសង្ស័យ២នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បញ្ជូនទៅតុលាការពាក់ព័ន្ធគ្រឿងញៀន ជនសង្ស័យ​២​នាក់​ត្រូវ​នគរបាល​ចាប់ខ្លួន ពាក់​ពន្ធ័​ករណី​ជួញដូរ​គ្រឿងញៀន ដកហូត បាន​ថ្នាំញៀន​មួយចំនួនធំ នៅលើ​ផ្ទះសំណាក់​ហ្គោដ​ឡាក់ ក្នុង​ភូមិ​ក្បាលស្ពាន​២ សង្កាត់​/​ក្រុង​ប៉ោយ ប៉ែត ខេត្ត​បន្ទាយមានជ័យ កាល...Read more
បញ្ជូនថៅកែផ្ទះសំណាក់ និងបក្ខពួកទៅតុលាការពាក់ព័ន្ទទទួលផលចោរកម្ម និងផ្ដល់ទីតាំងប្រើប្រាស់គ្រឿងញៀន មន្ត្រីអាវុធហត្ថខេត្តបានឲ្យដឹងថា  ម្ចាស់ផ្ទះសំណាក់​យីហោ (ធួក ប៊ុនថុន)​ និង​មនុស្សប្រុស​ស្រី​ចំនួន១៧នាក់ទៀត ត្រូវបានសមត្ថកិច្ច​បញ្ជូនទៅតុលាការ នៅ​ថ្ងៃ​ទី​១០ ខែ​ឧសភា ​ឆ្នាំ២០១៥​នេះ បន្ទាប់ពីរធ្វើកា...Read more
មនុស្សមិនត្រូវលក្ខណះ ៣២ចំណុច មនុស្សកំបុតដៃ កំបុតជើង កំបុតទាំងដៃកំបុតទាំងជើង   មនុស្សកំបុតត្រចៀក  មនុសកំបុតច្រមុះ មនុស្សកំបុតទាំងត្រចៀកនិងច្រមុះ   មនុស្សកំបុតម្រាមដៃ មនុស្សកំបុតម្រាមដៃម្រា...Read more
ការរចនាថ្មីបានបង្ហាញខ្លូន បន្ទាប់ពីខ្យល់បក់ធ្វើអោយខួច ខ្លោងទ្វារអង្គរសង្គ្រាន ក្រោយពីមានការរិះគន់ខ្លាំងៗ ពីសំណាក់មហាជន​​ និងអ្នកប្រើប្រាស់បណ្ដាញសង្គម Facebook ពីការរចនាក្លោងទ្វារអង្គរសង្គ្រានដែលត្រូវបានគេចោទថាមិនមែនជារចនាបទរបស់ខ្មែរ ហើយជារចនាបទរបស់យួន និងចិននោះនាថ្ងៃទី ០៦ ...Read more
បរិយាយថ្ងៃនេះ៖ ពលរដ្ឋនៅខេត្តសៀមរាបចង់អោយរដ្ឋាភិបាលដកប្រាសាទអង្គរវត្តពីក្រុមហ៊ុនឯកជនមកជាសម្បត្តិរដ្ឋវិញ នៅ​គ្រប់​ទិសទីក្នុង​ទឹក​ដី​ខេត្ត​សៀមរាប​គេ​សង្កេត​ឃើញ​ថា មាន​ប្រ​ជា​ពល​រដ្ឋ​ខ្មែរ​ភាគ​ច្រើន​មាន​ការ​រអូ​រទាំ​រិះគន់​​ដល់​រាជ​រដ្ឋា​ភិបាលកម្ពុជា​​ថា មិន​គួរ​យក​ប្រាសាទ​អង្គរ​វត្ត​ដែល​មាន​ចំ​ណូល​ក្រាស​ក...Read more
ព្រៃឈើនៅដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ប្រឈមនឹងការបំផ្លាញពីពួកជនល្មើសដែលឃុបឃិតជាមួយមន្ត្រីបរិស្ថាន បើយោងតាម​សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​ក្នុង​ឃុំរ​កាត និង​ឃុំ​ស​ន្ទ្រែ ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់ បាន​ឲ្យ​ដឹងថា រយៈពេល​ប៉ុន្មាន​ខែ​កន្លងទៅនេះ​បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​ ព្រៃ​ក្នុង​ត...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      35523នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    77856នាក់
ខែនេះ    225129នាក់
ឆ្នាំនេះ   2969433នាក់
សរុប   56568329នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 18:50