ឧកញ៉ា សឹង សំអុលបញ្ចាឲកូនចៅបើកឡានបុកឡានអ្នកកាសែតខូចខ្ទេចមួយចំហៀង

ដោយៈ រ៉េត ខេត្តត្បូងឃ្មុំ ថ្ងៃទី 21 ខែ 01 ឆ្នាំ 2015 វេលាម៉ោង 03:54 នាទី ចំនួនអានៈ 2360

ប្រភភពី​ស្រុក​មេមត់ ​ឲ្យ​ដឹងថារថយន្ត ​ប្រភេទ​យី​ឌុប១ ​គ្រឿងក្បាល​ពណ៌​ ក្រហម​លា​យសពាក់ ​ស្លាក​លេខ ​កំពង់ចាម 3A-3461ផ្ទុក​ឈើ​លេខ​ ១​ប្រភេទ​សុ​ក្រំដែល មាន​មុខកាត់​ធំៗ​ ពេញប្រៀបចំណុះ ​ផ្ទុក​មិន​ក្រោម​ ៤០​ម៉ែត្រ គុប​ឡើយ ​ចេញពី​ស្រុក​ស្នួលខេត្ត ក្រចេះហើយ​បាន​ បើក​គេច​ចូល​ជ្រក​ក្នុង ​បរិវេណ​វត្ត​ជាំ​ខ្យងភូមិ ​ជាំ​ខ្យងឃុំ​មេ​ម៉​ង ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំកាល ពី​រសៀលថ្ងៃទី​១៦ ខែមករាឆ្នាំ​២០១៥  ដើម្បីគេចពី​ការ តាមប្រមាញ់​ពី​ ក្រុម​អ្នកសារព័ត៌  ​។​នៅវេលា​ម៉ោងជាង​៤​រសៀល​ថ្ងៃ​ទី១៦មករា ក្រុម​អ្នកសារព័ត៌មាន​បាន​រាយ​ការណ៍​ជូន​លោកអែម សុ​គុណនាយផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្រុក​មេមត់ដើម្បី​ឲ្យចុះមក​ត្រួតពិនិត្យ​។ជាង​១​ម៉ោង​ក្រោយមក រថយន្ត​សង្ស័យ​នោះបាន​បើក​ចេញពី​កន្លែង​លាក់ខ្លួន​ក្នុង​បរិវេណ​វត្ត​ជាំ​ខ្យងតាមផ្លូវ​ជាតិ​លេខ​៧ ចេញ​ឆ្ងាយ​ទៅហើយ ទើប​គេ​ឃើញ​ឡាន​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ចំនួន​១​គ្រឿង​មកដល់​។​

​ឡាន​មន្ត្រីរដ្ឋបាល​ព្រៃឈើ​នោះគេឃើញបាន​បើក​បន្តកន្ទុយ​គ្នា​ពីក្រោយ​ឡាន​យី​ឌុប​ដឹក​នោះ​ដោយ​ពុំបាន​ស្ទាក់​ឃាត់​សួរនាំ​អ្វី​ទេតែ​បែជាបើករថយន្ត​ពាំងដែលជា​ការរារាំង​រថ​យន្ត​អ្នកកាសែតមិនឲ្យ​តាម​ថតរូបទៅវិញ​។ រហូតមកដល់​វេលា​ម៉ោង ៥និង​៣០នាទីល្ងាច​ថ្ងៃ​ដដែល ​ទៅដល់​ចំណុច​ឆ្កែ​អើត ឡាន​មេព្រៃ​បានដកខ្លួន​ចេញ ខណៈនោះ​ដៃជើង​របស់ ឧកញ៉ា សឹង សំអុល ឈ្មោះ​ឌឿ​ន ហៅ​ឌឿ​ន ខ្សែកាប បើករថយន្ត​វី​ហ្គោ​មក​បញ្ច្រាសទិស​ឡាន​ដឹកឈើ មក​បំ​បុក​ឡាន​អ្នកកាសែត​ប្រចាំ​ស្រុក​មេមត់ ម៉ាក​កាមរី គូទ​ហើម​សេរី​៩៥ ពណ៌​សំបក​ឪឡឹក ខ្ទេច​មួយ​ចំហៀង​ផ្នែក​ខាងឆ្វេង ដើម្បី​បន្លាច និង​ព្រមាន​ដល់​ក្រុមអ្នកកាសែត​ដទៃ ដែល​កំពុង​តាម​ប្រមាញ់​ថតរូប​នោះ​។

កា​លពីថ្ងៃទី១៦មករា​ឆ្នាំ២០១៥នៅ​ចំណុចឆ្កែ​អើតក្នុងអាណា​ចក្រស្រុក​មេមត់រថ​យន្ត​អ្នកកា​សែត​ប្រ​ចាំ​ស្រុក​មេ​មត់ម៉ាក​កា​មរីគូ​ទ​ហើ​ម​សេ​រី​៩៥​ពណ៌​សំបក​ឪឡឹកត្រូវបាន​ដៃជើង​របស់ ឧកញ៉ាសឹងសំអុលឈ្មោះ​ឌឿ​នហៅ​ឌឿ​នខ្សែកាបបើ​កឡាន​មាកវី​ហ្គោមកកៀ​បណ្តាល​ឲ្យខូច ខ្ទេច​មួយ​ចំហៀង​ផ្នែក​ខាងឆ្វេងដើម្បី​បន្លាចនិង​ព្រមាន​ដល់​ក្រុមអ្នកកាសែត​ដទៃកំឲ្យតាម​តាម​ប្រមាញ់​ថតរូប​រថយន្តដែល​ដឹកឈើរបស់ឧក​ញ៉ាសឹងសអុលក្នុងគោលដៅចេញទោស្រុកយួន។

​ប្រភព​បាន​បញ្ចា​ក់ថា បន្ទាប់ពី​កើតហេតុ​​ក​ម្លាំ​របស់ លោក អែម សុ​គុណ បាន​ថែម​កម្លាំង ចំនួន ៣​រថយន្ត​ទៀត​ដើម្បី​ជូន​ដំណើរ​រថយន្ត​ដឹកឈើ​របស់​ឧកញ៉ា សឹង សំអុល តាម​ច្រក​ចាន់​មូល​ទៅដល់​បា​រ៉ា​ស់ ព្រំដែន ឆ្លង​ចូល​ដី​វៀតណាម​បាន​យ៉ាង​រលូន ដែល​ទង្វើ​នេះ​គេ​អាច​ចាត់ទុកថា ជាការ​ឃុបឃិត​គ្នា​ជា​ប្រព័ន្ធ​របស់​សមត្ថកិច្ច​ខេត្ត​ត្បូងឃ្មុំ​។ ករណីនេះ​លោក អែម សុ​គុណ នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្រុក​មេមត់ បាន​ប្រាប់​កាសែត​ ​ថា តាម​បញ្ជា​របស់​ថ្នាក់លើ លោក​បាន​ចាត់​កម្លាំង​៤​រថយន្ត​ប្រដេញ​ឡាន​ដឹកឈើ​របស់​ឧកញ៉ាសឹងសំអុលនោះតែ​តាម​មិនទាន់​ផ្លូវ​តូចចង្អៀតឡាន​ដឹកឈើ​នោះបាន​បើក​បុក​បា​រ៉ា​ស់ប៉ុ​ស្តិ៍​ច្រក​ចាន់​មូលចេញទៅ​ដី​វៀតណាម​បាត់ទៅហើយ​លោក​ថា​នឹង​បន្តធ្វើ​ការស្រាវជ្រាវ​រឿង​នោះ​។ស៊ិក។​

​សូមបញ្ជាក់ថាឧកញ៉ាសឹងសំអុលត្រូវបានគេស្គាល់ថាជា​ឈ្មួញ​រកស៊ី​កាប់​ឈើធំជាងគេ៤ខេត្តយកទៅលក់​ស្រុកយូនហើយ​បច្ចុប្បន្ន​ជា​ដៃគូ​ការកាប់​ប្រមូលផល​អនុផល​ព្រៃឈើ របស់​ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច ឈ្មោះ ប៊ិ​ញ ហ្វឿ​ក​១ របស់​កងទ័ព​វៀតណាម មាន​ទីតាំងនៅ​ឃុំ​ព្រះ​ឈូក​ស្រុក​កែវ​សីមា ប៉ុន្តែ​ក្នុង​ដី​ក្រុមហ៊ុន​នោះ​អស់​ឈើ​លេខ​១ ឬ​ឈើ​ប្រណីត​កាប់​ទៅហើយ​។ឧកញ៉ាសឹងអុលបានកាប់​ប្រមូល​ផល​អនុផល​ព្រៃឈើ​ក្រៅ​ដី​របស់ខ្លួន​ទូទាំង​ស្រុក​កែវ​សីមាប្រមូល​ចូលក្នុង​ក្រុមហ៊ុនអារច្រៀក​ដឹក​បន្ត​តាម​រថយន្ត​ធំៗចេញ​ជាច្រើន​ឆ្នាំ​មកហើយមិន​ថា​រដូវប្រាំងឬ​វស្សា​នោះទេដោយ​គេ​យក​ច្បាប់​វិ​រិ​យោគ​ដី​សម្បទាន​សេដ្ឋកិច្ច​ធ្វើជា​លេសដើរ​ប្រមូល​ទិញ​ឈើ​ប្រណីត​មកពី​ក្នុង​ឃុំ​ស្រែ​ឈូកស្រែ​ព្រះចុង​ផ្លាស់មេ​ម​ងនឹង​គ្រប់​ទិសទី​ក្នុងស្រុក​កែវ​សីមា ដែល​សុទ្ធសឹងតែ​ទីតាំង​ខាងលើ​ស្ថិតក្នុង​តំបន់​អភិរក្ស​ជីវៈចំរុះ​សីមា នឹង​ដែន​ជំរក​សត្វ​ព្រៃភ្នំ​ព្រិច​។​

បញ្ហា​នេះ​ឧកញ៉ា សឹង អុល បាន​ដឹកឈើចេញទៅ​វៀតណាម តាម​​ច្រករបៀង​នានា​ក្នុងភូមិ​សាស្ត្រ​ខេត្ត​ត្បូងឃ្មុំ​មាន​ច្រករបៀងទន្លេ​ចាម​,​ចាន់​មូល​,បឹង​ជ្រោង​ ៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

រដ្ឋាភិ​បាល​ចេញ​សារាច​រស្តី​ពី​ការ​តាំង​​ព្រះ​ឆាយា​លក្ខ័ណ៍   អាន1527ដង លោក ទិត្យណារ៉ុង ស្នងការខេត្តសៀមរាបគ្មានសមត្ថភាពបញ្ឈប់ភ្ញៀវទេសចរណ៍បរទេសជួលម៉ូតូជិះដោយខ...    អាន1822ដង អ្នក​ភូមិ​មួយ ក្នុង​តំបន់​ក្រហម នាំ​គ្នា​តវ៉ា​សុំ​ជំនួយ​​បន្ទាន់ ដោយ​សរសេរ​ថា ​«​ភូមិ​?...    អាន1741ដង កោះសង្សារ ឋានសួគ៌នៃ ទេសចរ​ស្នេហា​ធម្មជាតិ   អាន1784ដង សមត្ថកិច្ចឃាត់ខ្លួនក្រុមអ្នកជួញដូរ ចាត់ចែងនិងសម្រួលអោយប្រើប្រាស់ដោយខុសច្បាប់នូវសារធា?...    អាន1612ដង លោក ធឹម ធឿន មេប៉ុស្តិ៍ ឃុំ២ធ្នូជាអ្នកឃុបឃិតឲ្យឈ្មួញដឹកឈើខុសច្បាប់ទាំងថ្ងៃទាំងយប់ទៅលក់ស?...    អាន2202ដង ដំណឹងផ្លាស់ប្តូរតំណែងលោក​ទូច​ណា​រ៉ុថស្នងការរាជធានីភ្នំពេញ   អាន1798ដង ព្រះរាជអាជ្ញារ ព្រមានចាត់វិធានការលើអាជីវកម្ម ព្យាបាលមាត់ធ្មេញ ក្រោយរកឃើញថាអាជីវកម្មនេ?...    អាន2465ដង សេង មង្គល ជីកដីគ្មានច្បាប់ពីរ៉ែថាមពល ហើយដឹកបំផ្លាញផ្លូវពលរដ្ឋក្នុងភូមិ   អាន10750ដង ល​ក់​ភូមិ​គ្រឹះ​របស់​លោក ​ដាប ​ឈួន​ទៀត​ហើយ​នៅក្រុង​សៀមរាប   អាន1691ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
សេចក្តីជូនដំណឹង យើង​ខ្ញុំ​ចាង​ហ្វាង​សារព័ត៌មាន កម្ពុជា​សុវណ្ណភូមិ មាន​កិត្តិយស​សូម​​ជំ​រាបជូន​ដំ​ណឹង​ដល់​សា​ធា​រ​ណជន អាជ្ញាធរដែនដី និង​មន្ត្រី​រាជ​ការ​គ្រប់​ជាន់​ថ្នាក់​អោយ​បាន​ជ្រាប​ថា អង្គភាព​សារព័ត៌មាន ​កម្ពុជា​សុ...Read more
ចូរស្តាប់ ទឹកភ្នែកម៉ែខ្ញុំ ទឹកភ្នែកម៉ែខ្ញុំយំព្រោះបាត់ដី រាស្រ្ត​ខ្មែរក្រក្រីយំសោកបោកប្រាណ ព្រោះចោរចង្រៃពូជចោរតេរិច្ឆាន ចិត្តកាចសាមានរំលោភបំពាន។ ...Read more
មិនទាន់ទាំងបានចេញការចរនាបទថ្មីផង អាខ្លោងទ្វារចាស់ត្រូវបានឆេះគ្មានសល់ផេះ ដោយសារតែការខឹងសម្បារបស់ព្រលឹងដូនតាខ្មែរ ពីការធ្វើខ្លោងទ្វារដូចខ្លោងទ្វារយួន កាលពីវេលាម៉ោង ៣ទៀបភ្លឺ ថ្ងៃទី ០៧ ខែមេសា ឆ្នាំ២០១៥ ក្លោងទ្វារអង្គរសង្គ្រាន ខាងលិចប្រាសាទអង្គរវត្តត្រូវបានឆេះគ្មានសល...Read more
លោក ធឹម ធឿន មេប៉ុស្តិ៍ ឃុំ២ធ្នូជាអ្នកឃុបឃិតឲ្យឈ្មួញដឹកឈើខុសច្បាប់ទាំងថ្ងៃទាំងយប់ទៅលក់ស្រុកយួនដោយសេរី ប្រភពព័ត៌មាន​​បានអោយដឹងថា មន្ត្រី​ពាក់​ព័ន្ធ​មួយ​ចំ​នួន​កំពុងតែ​ធ្វើ​ព្យុះភ្លៀង នៅ​ម្ដុំ​ផ្សារ ការ​បី  ដែលមាន​ទីតាំង ស្ថិតក្នុង​ឃុំ​ធ្នូ ស្រុក​ស្នួល ខេត្តក្រចេះ ដែល​សកម្មភាព​ទាំងនេះ បានធ្វើឱ្យ​ប្...Read more
តាអាយុ៦៧ឆ្នាំ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពីបទទិញពេស្យាចារកុមារ សមត្ថកិច្ច​នគរបាល​ស្រុក​កោះធំ ចាប់ខ្លួន​បុរស​វ័យ​ចំណាស់​ម្នាក់ តាម​ពាក្យបណ្តឹង​របស់​ឪពុក​ម្តាយ​នារី​រងគ្រោះ ពាក់ព័ន្ធ​ករណី​ទិញ​ពេស្យាចារ​កុមារ តាំងពី​អំឡុង​ខែ​មេសា ឆ្នាំ​២០១៣ រហូត​ដល់​ថ្ងៃ​ទី​៨ ខែ​កញ្...Read more
លោក សុខប៊ុន បានត្រឡប់មកដល់កម្ពុជានៅព្រឹកថ្ងៃទី១៨នេះ ដើម្បីចូលខ្លួនបំភ្លឺរឿងប្រើអំពើហឹង្សាលើកញ្ញា សាសា យោង​តាម​ប្រ​ភពព័ត៌​មាន​ច្បាស់​ការ​បាន​អោយ​ដឹងថា លោក​សុខ​ប៊ុន​បាន​ត្រ​ឡប់​មក​ដល់​ទី​ក្រុង​ភ្នំ​ពេញ​វិញ​ហើយ​នៅ​ព្រឹក​ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ​២០១៥នេះ ដើម្បី​ចូល​បំ​ភ្លឺ​ក្នុង​សំ​ណុំ​រឿង​ប្រើ​អំ​ពើ​ហឹង្សា...Read more
ការរចនាថ្មីបានបង្ហាញខ្លូន បន្ទាប់ពីខ្យល់បក់ធ្វើអោយខួច ខ្លោងទ្វារអង្គរសង្គ្រាន ក្រោយពីមានការរិះគន់ខ្លាំងៗ ពីសំណាក់មហាជន​​ និងអ្នកប្រើប្រាស់បណ្ដាញសង្គម Facebook ពីការរចនាក្លោងទ្វារអង្គរសង្គ្រានដែលត្រូវបានគេចោទថាមិនមែនជារចនាបទរបស់ខ្មែរ ហើយជារចនាបទរបស់យួន និងចិននោះនាថ្ងៃទី ០៦ ...Read more
ប្រជាពលរដ្ឋរាប់ម៉ឺននាក់នៅទីលានប្រជាធិបតេយ្យនៅម៉ោង៧:១៥នាទីព្រឹកនេះ យោងតាម​បណ្តាញ​សង្គម​ Facebook បាន​អោយ​ដឹង​ថា ប្រជា​ពលរដ្ឋ​រាប់ម៉ឺននាក់ប្រ​មូល​ផ្តុំ​ជួប​ជុំ​គ្នា​នៅ​ទី​លាន​ប្រ​ជា​ធិប​តេយ្យនៅ​ម៉ោង​៧:១៥នាទីព្រឹកនេះ ក្នុង​ការ​ធ្វើ​មហា​បាតុ​កម្ម​អហឹង្សា។ ...Read more
លោក សខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្រេចផ្ទេរតំណែង និងបង្កើតគណៈកម្មការស្រាវជ្រាវស៊ើបអង្កេតករណីបណ្ដឹងនានាពាក់ព័ន្ធជាមួយលោក ផែងវណ្ណៈ យោង​តាម​ប្រភព​ព័ត៌មាន​ពី​បណ្តាញ​សង្គម (Facebook) ​ដែល​អាច​ជឿង​ទុកចិត្ត​នៅ​ព្រឹក​ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៥នេះ​បាន​អោយ​ដឹងថា លោក សខេង ​ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងម​ហាផ្ទៃ​​បាន​សម្រេច​​​ប...Read more
ក្រុមហ៊ុនដឹកដីរបស់លោក ចាំង តេងភាវ កំពុងបង្កភាពក្តៅក្រហាយដល់ប្រជាពលរដ្ឋ អាជ្ញាធរគ្មានវិធានការទប់ស្កាត់ ប្រជាពលរដ្ឋជាច្រើនរស់នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានត្អូញត្អែថា រាល់ថ្ងៃនេះ នៅតាមផ្លូវក្នុងក្រុង និងផ្លូវក្រវ៉ាត់ក្រុងជាច្រើនខ្សែបានរងការខូចខាតបណ្តើរៗ ពិសេសផ្លូវ ស្តង់តាងួន ផ្លូវនៅដីថ្មី និងផ្លូ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      35496នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    77829នាក់
ខែនេះ    225102នាក់
ឆ្នាំនេះ   2969406នាក់
សរុប   56568302នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 18:49