ដើមរាំងទឹកនៅជុំវិញបឹងទន្លេសាបប្រឈមនឹងការលួចកាប់យកទៅលក់ក្រៅប្រទេស

ដោយៈ ប៊ុន រដ្ឋា ខេត្តសៀមរាប ថ្ងៃទី 06 ខែ 01 ឆ្នាំ 2015 វេលាម៉ោង 12:15 នាទី ចំនួនអានៈ 2902

ប្រជាពលរដ្ឋ​ខ្មែរ​ជាច្រើន​ជំនាន់ សុទ្ធតែ​បាន​ស្គាល់​ពី​គុណប្រយោជន៍​នៃ​ដើម​រាំង​ទឹក ដែល​ភាគច្រើន​ដុះ​នៅជុំវិញ​​បឹង​ទន្លេសាប និង​ដុះ​នៅតាម​បឹង អូរ ត្រពាំង តែ​បច្ចុប្បន្ន​ដើម​រាំង គឺជា​មុន​ស្នេហ៍​ទាក់ទាញ​ភ្ញៀវ​ទេស​ចរណ៍​​ជាច្រើន​មក​កម្សាន្ត​ទិដ្ឋភាព​ដ៏​ស្រស់ស្អាត នៃ​បឹង​ទន្លេសាប ក្នុងនោះ​ផ្ទៃ​ទឹកទន្លេ​សាប រួមទាំង​ដើម​រាំង​ទឹក​រាប់ម៉ឺន​រាប់សែន​ដើម ដែល​ដុះ​ត្រៀបត្រា​ជា​ជួរ​ក្នុង​ផ្ទៃ​ទឹក បានបង្ហាញ​ឲ្យ​ឃើញ​ពណ៌​ចម្រុះ ប​ញ្ជេ​ញ​នូវ​រស្មី​ចាំង​ភ្លេ​តៗ​ពី​ស្លឹក​រាំង ដែលមាន​ខ្លះ​ស្លឹក​ខ្ចី ខ្លះ​ស្លឹក​ចាស់​។

​មិនតែប៉ុណ្ណោះ​ទិដ្ឋភាព​បឹង​ទន្លេសាប ដែល​ប្រកបដោយ​ដើម​រុក្ខជាតិ​ជាច្រើន ដែល​បាន​ដុះ​នៅក្នុង​ទឹក ហើយ​កំពុងតែ​ធ្វើ​ឲ្យ​ភ្ញៀវ​ជាតិ និង​ភ្ញៀវ​អន្តរជាតិ មាន​ចំណាប់អារម្មណ៍​ចង់ឃើញ​ចង់​ស្គាល់ ពី​គុណប្រយោជន៍​របស់​ដើម​រាំង​ទឹក ដែល​ប្រជាពលរដ្ឋ​ខ្មែរ តែងតែ​យកត្រួយរាំងមក​ហូបជាមួយ​ម្ហូបអាហារ ពិសា​ជាមួយ​នំ​បញ្ចុក ទឹកគ្រឿង នំ​បាញ់ឆែវ ដែលមាន​រស់ជាតិ​ឆ្ងាញ់ ដែល​ត្រូវបាន​គេ​ដឹងថា ជា​ឱសថ​បុរាណ​ជួយ​ដល់​អ្នក​កើតរោគ​ក្រពះ និង​អ្នកមាន​ជំងឺរាក់​រូស​ទៀតផង​។

​លោក ចាន់ ធី ជា​អ្នកនេសាទ​ស្ថិតនៅ​ក្នុងភូមិ​ចុង​ឃ្នៀ​ស សង្កាត់​សៀមរាប ក្រុង​សៀមរាប ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា ដើម​រាំង​ទឹក មាន​មុខងារ​សំខាន់​ណាស់​ក្នុង​ការជួយ​ជា​ជម្រក​របស់​ម​ឆ្ឆា​ជាតិ​ក្នុងការ​បន្ត​ពូជ​ពង​កូន ហើយ​កម្រ​នឹង​ឃើញ​មាន​ដុះ​នៅ​ផ្នែក​ខាងលើ​នៃ​វាល​ភ្នំ តែ​បច្ចុប្បន្ន​ដើម​រាំង ត្រូវបាន​គំរាមកំហែង​ប្រឈមមុខ​នឹង​ហិច​ហោច ដោយសារតែ​នៅ​រដូវប្រាំង​មាន​អ្នកនេសាទ​ដុត​ព្រៃ​លិច​ទឹក​ចាប់​សត្វ​អណ្តើក សត្វ​ពស់ និង​ការកាប់​ព្រៃ​ទម្លាក់​ទុក​ឲ្យ​ងាប់ រួច​យកមក​ធ្វើជា​អុស​។ មិនតែប៉ុណ្ណោះ​ដើម​រាំង​ទឹក បច្ចុប្បន្ន​កំពុងតែ​ប្រឈម​នឹង​ការ​គាស់​យក​ទាំង​ឫស​ដឹកចេញទៅ​លក់​នៅក្រៅ​ប្រទេស ដោយសារ​មានការ​លបលួច និង​ឃុបឃិត​គ្នា​ពី​សំណាក់​អ្នកមានអំណាច​។

​ប្រជាពលរដ្ឋ​បាន​សំណូមពរ​ឲ្យ ឯកឧត្តម ណៅ ធួ​ក ប្រធាន​រដ្ឋបាល​ជលផល មេត្តាជួយ​ទប់ស្កាត់​នូវ​ទង្វើ​ដូចខាងក្រោម ដើម្បី​ថែរក្សា​ព្រៃ​លិច​ទឹក សម្រាប់​ការបន្ត​ពូជ​របស់​ម​ឆ្ឆា​ជាតិ ក៏ដូចជា​ការថែរក្សា​អភិរក្ស​ដើម​រាំង​ទឹក សម្រាប់​លម្អ​សោភ័ណភាព​នៃ​បឹង​ទន្លេសាប ក្នុងការ​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​មក​កម្សាន្ត​កាន់តែច្រើន​៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

ផ្នែករដ្ឋបាលព្រៃឈើជីក្រែងតែងមានភាពអាថ៌កំបាំងរាល់ពេលបង្រ្កាបបទល្មើស   អាន1797ដង អគ្គីភ័យទ្រង់ទ្រាយធំបានឆាបឆេះផ្ទះជួល១កន្លែងក្នុងក្រុងសៀមរាប   អាន1809ដង មនុស្ស​ម្នាក់​ទៀត​ហើយ​ស្លាប់ក្នុង​ គ្លីនិកផ្សារ​អគ្គ​   អាន1614ដង គ្រួសារស្មៀនឃុំមានគ្នាបីនាក់ត្រូវគេសម្លាប់ដុតទាំងមនុស្សដុតទាំងផ្ទះដើម្បីបំផ្លាញភស្ត?...    អាន2161ដង ពលរដ្ឋ​មួយ​ចំនួន​នៅ​ស្រុក​ពួក​ជម្លៀស​ចេញ​ពី​លំនៅ​ដោយសារ​ទឹក​ជំនន់    អាន1774ដង សមត្ថកិច្ចច្រកទ្វារអន្តរជាតិព្រំកំពុងជំរិតទារប្រាក់ក្រោមតុ​ពីអ្នកដឹកដំណាំកសិផល   អាន2395ដង ឯកឧត្តម សោម រតនា លើកទឹកចិត្តដល់អ្នកសារព័ត៌មានក្នុងការជួយផ្សព្វផ្សាយព្រឹត្តិការណ៍អង្គរ?...    អាន1748ដង ប្រជាពលរដ្ឋជាង៦៦០គ្រួសារ នៅសង្កាត់ជ្រាវទឹកភ្នែករហេករហាមព្រោះតែអាជ្ញាធរអប្សរា   អាន1752ដង យិន-ថាវ អាងខ្លួនជាប៉ូលីស និងស្គាល់អ្នកធំច្រើនរកស៊ីដឹកឈើដោយរលួន   អាន1615ដង ចៅសង្កាត់ជ្រាវ គ្រោងប្តឹងបុគ្គល៣នាក់ ដែលញុះញង់ប្រជាពលរដ្ឋ អោយរារាំងការស្តារត្រពាំងបុរ?...    អាន1760ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ហេតុ៧ប្រការដែលបុរសស្រ្តីយល់ដឹង ហេតុ៧ប្រការដែលបុរសស្រ្តីយល់ដឹងគឺ៖ ១- ស្គាល់ហេតុ        ២- ស្គាល់ផល់       ៣- ស្គាល់ប្រពន្ធ        &nb...Read more
ជល់មាន់ យូគី បៀអាប៉ោងបើកលេងជាចំហរនៅក្នុងកាស៊ីណូកំពង់សោម ស៊ីធី សេចក្ដីរាយការណ៏បាន​ឲ្យដឹងថាកាលពីថ្មីៗនេះអគ្គស្នងការដ្ឋាននគរបាល​ជាតិ បានចេញសេចក្ដីប្រកាស​ជា​សាធា​រណៈដល់ម្ចាស់​កាស៊ីណូនានាដែលបានបើកឲ្យពលរដ្ឋខ្មែ​រចូលទៅលេងល្បែងស៊ី​សងនៅក្នុងកាស៊ីណូរប​ស់ខ្លួន ម្ចាស់កាស៊ីណ...Read more
ក្រុមក្មេងទំនើងពីរក្រុម មើលមុខឌឺដងកាប់គ្នារបួសធ្ងន់ពីរនាក់ ក្រុម​ក្មេងទំនើង​ពីរ​ក្រុម បាន​បើកឆាក​ប្រយុទ្ធ​គ្នា​យ៉ាង​ស៊ីសាច់​ហុតឈាម បន្ទាប់ពី​មាន​ការ​ឌឺដង​ដាក់គ្នា​ទៅវិញទៅមក បណ្តាល​ឲ្យ​អ្នកចាញ់​២​នាក់ របួស​ធ្ងន់ធ្ងរ ត្រូវ​បញ្ជូន​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។ ចំណែក...Read more
លោកអធិការរងក្រុងកោះហៅមន្ត្រីព្រហ្មទណ្ឌទាំង១៣ប៉ុស្តិ៍អោយចូលរួមរៀនបន្ថែមពីនិតិវិធីព្រហ្មទណ្ឌ នៅ​ព្រឹក​ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៥នេះ លោកអនុសេនីយ៍ឯក​ នួន សក្តិចំរើនរិទ្ធិ អធីការ​រង​ក្រុង​ទទួល​បន្ទុក​ផ្នែក​ព្រហ្ម​ទណ្ឌ និង​លោកអនុសេនីយ៍ឯក​ ជឹង ម៉ារ៉ា នាយ​ផ្នែក​ព្រហ្មទណ្ឌ បាន​កោះហៅ​មន្រ្តី​នគរបាល​ព្...Read more
ចាប់រំលោភមិនបានសម្រេចវៃសន្លប់រួចអូសទន្លាក់ទឹកស្ទឹង សមត្ថកិច្ច​កំពុងសួរចម្លើយជនល្មើស យោងតាម​ប្រ​ភព​ព័ត៌មាន​បាន​អោយ​ដឹងថា នៅ​ព្រឹក​ថ្ងៃទី១២​ ខែវិច្ឆកា ឆ្នាំ២០១៥នេះ សមត្ថ​កិច្ច​ក្រុង​បាត់​ដំ​បង​​​ចាប់​បាន​ជន​សង្ស័យ ​​​ដែលបាន​​ចាប់​ខ្លួន​នាង​ក្រមុំ​អាយុ​១៨ឆ្នាំ ​កំពុង​លាង​សណ្តែកនៅ​​ផ្ទះ​...Read more
លោកមេគយ ឈួន ហៃប្រធានស្តីទីស្នាក់ការគយ និង លោក យិន ផល្លី កំពុងប្រព្រឺត្តអំពើពុករលូយពេញទំហឹង ក្រោយ​ពី​មា​នការ​រិះគន់​និង​កាសែ​ត​ ក្នុង​ស្រុក​មួយ​ចំនួនចុះ​ផ្សាយ​ពី​ភា​ពពុករ​លួយ ​របស់​ម​ន្ត្រីគ​យ​នៅ​ច្រក​ទ្វារ​អ​ន្តរជាតិ​​ប៉ោយប៉ែ​តខេត្ត​បន្ទាយមាន​ជ័យ ​ ដែល​បាន​​បើក​ដៃ​ឲ្យ​ឈ្មួញ​តូ​ចធំនាំចូ​ល​ទំ...Read more
លោក ព្រីនសាលី ប្រធានសាខាពន្ធដារខេត្តបន្ទាយមានជ័យ ត្រូវអង្គភាពប្រឆាំងអំពើពុករលួយ ព្រមានជាលើកទី២រឿងប្រព្រឹត្តអំពើពុករលួយ បែកធ្លាយរឿងអាស្រូវស្អុយបញ្ច្រាស់ខ្សល់មួយ ពីមន្ត្រីសាលាខេត្តថា អង្គភាព​ប្រឆាំង​អំពើពុករលួយ​ដែលមានលោក ឱម យិនទៀង ជាប្រធាន បានចេញលិខិតព្រមាន​ប្រធាន​សាខា​ពន្ធដារ​នៅ​ខេត្ត​បន្ទាយមានជ័យជាលើកទី២ ឲ្យ​បញ្ឈប់​កា...Read more
មើលវីដេអូ៖ កាហ្វេផ្សំពីមេសាប៊ូ ប្រេងបាទ និងមេខាប់ យោងតាម​បណ្តាញ​សង្គម Facebook មួយបានអោយដឹង​តាម​រយៈវីដេអូគ្លីបថា មាន​កាហ្វេ​មួយចំនួនដែល​ចរាចរណ៍​នៅ​លើ​ទីផ្សាបច្ចុប្បន្ន​មិន​មែន​ជាកាហ្វេ​ដែល​មាន​គុណភាពល្អទេ គឺដើម្បី​កេងចំណេញច្រើន ក្រុម​អ្នក​ផលិតកា​ហ្វេ...Read more
ក្បួនរថយន្តរបស់សម្តេចក្រុមព្រះ ត្រូវរថយន្តដឹកដីបើគៀរបណ្តាលអោយមនុស្ស៦នាក់រងរបួស ក្បួន​រថ​យន្ដ​របស់​សម្ដេច​ក្រុម​​ព្រះ​ដែល​កំ​ពុង​ធ្វើដំ​ណើរ​ត្រឡប់​ទៅទីក្រុង​ភ្នំ​ពេញ​វិញ ត្រូវបានរថ​យន្ដ​ដឹក​ដី​មួយ​គ្រឿង​បាន​បើក​ចូលក្បួនរថ​យន្ត​របស់ព្រះអង្គ ហើយ​​គៀរ​រថ​យន្ដ​របស់​ព្រះ​អង្គបណ្តាល​អោ...Read more
វិបត្តិរដ្ឋអ៊ីស្លាម: លោកអូបាម៉ាបាននិយាយថាការគំរាមកំហែងរបស់សហរដ្ឋអាមេរិកមិនអាចប៉ាន់ស្មានបានឡើយ លោកប្រធានាធិបតីបារ៉ាក់អូបាម៉ាបានទទួលស្គាល់ថាទីភ្នាក់ងារសហរដ្ឋអាមេរិកមិនអាចប៉ាន់ស្មានបានឡើយពីការគំរាមកំហែងដែលបានចោទដោយក្រុមបះបោរអ៊ីស្លាមក្នុងប្រទេសស៊ីរីនោះទេ។ នៅក្នុងបទសម្ភាសទូរទស្សន៍ស្មោះត្រង់គាត់បានន...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      32871នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    75204នាក់
ខែនេះ    222477នាក់
ឆ្នាំនេះ   2966781នាក់
សរុប   56565677នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 17:02