ផ្ទុះអាវុធ​បាញ់​គ្រាប់​ពិត​លើ​ក្រុម​បាតុករ​នៅ​សួន​កាណ​ឌី​យ៉ា ស្លាប់ និង​របួស​

ដោយៈ លាង ផាន់ណារ៉ា និង ជាង សុខា ភ្នំពេញ ថ្ងៃទី 03 ខែ 01 ឆ្នាំ 2014 វេលាម៉ោង 07:05 នាទី ចំនួនអានៈ 1698

ការតវ៉ា​របស់​បាតុករ​នៅមុខ​សួន​កាណាឌីយ៉ា តាំងពីព្រឹក​ម្សិលមិញ រហូតមកដល់​ថ្ងៃត្រង់​ថ្ងៃ​សុក្រ ទី ៣ មករា​នេះ បាន​ឈានដល់​ការផ្ទុះ​ហិង្សា​សារ​ជាថ្មីទៀត ក្រោយពី​បាន​ផ្ទុះ​​​កាលពី​យប់​រំលង​អា​ធ្រា​ត្រ ដែល​បាន​បណ្តាល​ឲ្យ​រងរបួស​ទាំង​កម្លាំងចម្រុះ និង​កម្មករ​មួយចំនួន ក្នុងនោះ​ក៏មាន​ការឃាត់ខ្លួន​កម្ម​ករ ២ នាក់​ផងដែរ។

ការផ្ទុះ​ហិង្សា​ជាថ្មីនៅថ្ងៃទី ៣ មករា ដែល​ឈានដល់​ការបាញ់​គ្រាប់​ពិត លើ​ក្រុមបាតុករ ដែល​បាន​បន្ត​ការ​បិទ​ផ្លូវ​​មុខ​សួន​​ឧស្សាហកម្ម កាណា​ឌីយ៉ា លើ​កំណាត់​ផ្លូវ​វេ​ង​ស្រេង ដោយ​សារ​កម្មករ​ជា​ច្រើន​រយ​នាក់​ បាន​ឈរ​តវ៉ា​មុខ​រោង​ចក្រ​រៀងៗ​ខ្លួន ទាម​ទារ​​ការ​ដំឡើង​ប្រាក់​ឈ្មួល​អប្បរមា​ចំនួន ១៦០​ដុល្លារ​ក្នុង​មួយ​ខែ ប៉ុន្តែ​ខាងកម្លាំងសមត្ថកិច្ច ចោទថា ក្រុម​កម្មករ បាន​វាយ​កម្ទេច​ទ្រព្យ​សម្បត្តិ​រោង​ចក្រ ដុត​ម៉ូតូ និង​ឡាន ទើប​សមត្ថកិច្ច​បើក​ប្រតិបត្តិ​ការ​បំបែក។

ប្រតិបត្តិការបង្រ្កាប​នៅ​ម៉ោង​ជិត ថ្ងៃ​ត្រង់​នេះ លោក ជួន ណារិន ស្នង​ការ​រង​រាជធានី​ភ្នំពេញ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា តាម​ការ​ឲ្យ​ដឹង​ជា​បណ្តោះ​អាសន្ន ថា មាន​អ្នក​ស្លាប់ ចំនួន ៣ នាក់ និង​អ្នក​របួស​ចំនួន ២​នាក់។

បើ​តាម​សេចក្តី​រាយ​ការណ៍​ពី​កន្លែង​កើត​ហេតុ ផ្ទះ​ពលរដ្ឋ និង​មន្ទីរ​ពេទ្យ​មួយ​ត្រូវ​បាន​ក្រុម​បាតុករ​វាយ​កម្ទេច ដោយ​ខាង​បាតុករ អះ​អាង​ថា មន្ទីរ​ពេទ្យ​នេះ មិន​ព្រម​ព្យាបាល​អ្នក​របួស​ដែល​ត្រូវ​គ្រាប់​កាំភ្លើង​បាញ់​ដោយ​កង​កម្លាំង​សមត្ថកិច្ច​ឡើយ។

ស្ថាន​ការណ៍​នៅ​តាម​បណ្តោយ​ផ្លូវ​វេង​ស្រេង​នៅ​ថ្ងៃ​ត្រង់​នេះ ដែល​ជា​តំបន់​សំបូរ​រោង​ចក្រ នៅ​តែ​មាន​កម្តៅ​នៅ​ឡើយ ខណៈ​ប្រជាពលរដ្ឋ​រស់​នៅ​តាម​បណ្តោយ​ផ្លូវ​​នោះ នាំ​គ្នា​រត់​គេច​ចេញ​ពី​ផ្ទះ​រៀងៗ​ខ្លួន។

គណបក្ស​សង្គ្រោះ​ជាតិ​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​មួយ​ភ្លាមៗ នៅ​ថ្ងៃ​ទី៣ មករា​នេះ ដោយ​ថ្កោល​ទោស ចំពោះ​ការ​ប្រើ​ប្រាស់​កង​កម្លាំង​ប្រដាប់​អាវុធ បាញ់​បង្រ្កាប​មក​កម្មករ កម្មការិនី​ខ្មែរ និង​ប្រជាពលរដ្ឋ​ស្លូត​ត្រង់ ដែល​កំពុង​ធ្វើ​បាតុកម្ម​ដោយ​អហិង្សា។

គណបក្ស​នេះ​បាន​អំពាវនាវ សូម​ឲ្យ​អាជ្ញាធរ​មាន​សមត្ថកិច្ច ក្រោម​ការ​ដឹក​នាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា បញ្ឈប់​ជា​បន្ទាន់​នូវ​ការ​ប្រើ​អំពើ​ឃោរ​ឃៅ បង្រ្កាប​មក​កម្មករ កម្មការិនី​ខ្មែរ និង​ប្រជាពលរដ្ឋ​ស្លូត​ត្រង់ និង​បាន​ស្នើ​ឲ្យ​សហគមន៍​អន្តរជាតិ​ជួយ​តាម​ដាន និង​ឃ្លាំមើល។

ដោយឡែកនៅព្រឹកថ្ងៃសុក្រនេះ ក្រុមកម្មករ​​រោងចក្រ​កាត់ដេរ និង​ស្បែកជើង​រាប់រយ​នាក់ បាន​ប្រមូល​ផ្តុំគ្នា នៅមុខ​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ ​បាតុកម្ម​តវ៉ា​បិទផ្លូវ​ជាតិ​លេខ​៤ សាជាថ្មី​ម្តងទៀត។ ការបិទផ្លូវ​ជាតិ​លេខ​៤នេះ បាន​បណ្តាល​ឲ្យ​មានការ​កកស្ទះ​ចរាចរណ៍​យ៉ាង​ខ្លាំង​​។

កម្លាំង​សមត្ថកិច្ច​បង្ក្រាប​បាតុកម្ម រាប់រយ​នាក់ ត្រូវបាន​ដាក់ពង្រាយនៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ​៕ ប្រភពដើមពី ភ្នំពេញប៉ុស្តិ

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

យុវជនគួរយកពេលទំនេរពីការសិក្សារ មកលែងកីឡាប្រសើរជាងការដើរលេងនាំឲ្យធ្លាក់ក្នុងអំពើរអបាយ?...    អាន2913ដង ព្យាករណ៍កម្ពស់​ទឹក​ជំនន់ថ្ងៃទី៣០​ខែតុលា​ឆ្នាំ២០១២   អាន1660ដង អង្គភាពប្រឆាំងអំពើពុករលួយគួរ ស៊ើបអង្កេតប្រធានមន្ទីរ សាធារណការខេត្តកំពង់ចាម   អាន1736ដង ឃាត់ខ្លួនជនសង្ស័យដាក់ថ្នាំយកម៉ូតូបញ្ជូនទៅតុលាការ   អាន1839ដង លោក ធឹម ធឿន មេប៉ុស្តិ៍ ឃុំ២ធ្នូជាអ្នកឃុបឃិតឲ្យឈ្មួញដឹកឈើខុសច្បាប់ទាំងថ្ងៃទាំងយប់ទៅលក់ស?...    អាន2202ដង រថយន្តទាហ៊ានដឹក​ឈើ​បើក​បុក​មនុស្ស​ស្លាប់​៣​នាក់​គួរ​អោយ​រន្ធត់   អាន1727ដង លោក ហុង មន្រ្តីប៉េអឹមរកស៊ីដឹកឈើក្រញូងជិត១០ឆ្នាំសមត្ថកិច្ចទើបតែចាប់បាន   អាន1817ដង ពលរដ្ឋសហគមន៍កាណូតទេសចរណ៍ឃុំកំពង់ភ្លុគលើកគ្នាមកតវ៉ាថា ក្រុមហ៊ុនស៊ូជីងនៅតែមិនគោរព សជណ រ?...    អាន2372ដង ជំនន់ទឹកពីថៃលិចភូមិខ្មែរ៥ភូមិឃុំអូរបីជាន់    អាន1708ដង វគ្គបណ្តុះបណ្តាលស្តីពី ការរាយការណ៍ព័ត៌មានអំពីការប្រែប្រួលអាកាសធាតុ   អាន1734ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
តើ ដួងចិត្តស្រ្តី គឺជាអ្វី? ​       ដួងចិត្តស្រ្តី ១០យ៉ាង ស្រ្តីមានចរិតចូលចិត្តធ្វើការមិនចេះស្ងៀមទេ ស្រ្តីមានការយកចិតទុកដាក់ទៅលើការងារលើសពួកបុរស ស្រ្តីមានចិត្តអត់ធ្មត់ជាងបុរស ស្រ្តីយកពេលទំនេដើម្បីធ្វើក...Read more
Apple iPhone 6 official sales kick off in a number of countries Apple’s second wave of iPhone 6 sales has just kicked off with customers in New Zealand getting access to the device through retail stores and online as we roll into the morning o...Read more
រឿងទុំទាវ (មានវីដេអូ) ខ្សែភាពយន្តរឿងទុំទាវគឺជាកម្រងរឿងប្រវត្តិសាស្រ្តដែលដក់ជាប់ក្នុងក្រអៅបេះដូងកូនខ្មែរមិនអាចបំភ្លេចបានគ្រប់ៗជំនាន់ ធ្វើអោយអ្នកអាន អ្នកទស្សនា ស្រក់ទឹកភ្នែកដោយមិនដឹងខ្លួន ហើយថែមទាំងមានការកោដសរសើរតៗគ្នាមិនដាច...Read more
កុមារជាង ១៣០០០ នាក់ កើតមានជំងឺ​ទឹកនោមផ្អែមនៅអាមេរីក អ្នក​មិន​ឯកោ​ទេប្រសិន​បើ​លោក​អ្នក​មាន​បុត្រ​ធីតា​ធ្វើ​រោគវិនិច្ឆ័យ​ទៅ​កើត​មាន​នូវ​ជំងឺ ទឹកនោម​ផ្អែម​។ ជា​រៀងរាល់ឆ្នាំ នៅ​សហរដ្ឋអាមេរិក មាន​កុមារ​ប្រមាណ​ជាង ១៣០០០ នាក់ កើត​មាន​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​...Read more
ដីភ្នំធំនៅខេត្តបន្ទាយមានជ័យប្រឈរមុខរលាយហិនហោចបើសិនជាអជ្ញាធរពាក់ពន្ឋ័នៅតែធូរលុង ដី​ភ្នំ​នៅ​ស្រុក​មង្គលបូរីខេត្ត​បន្ទាយមានជ័យជាច្រើន​កន្លែង​កំពុង​ប្រឈម​នឹង​ការ​ឈូសឆាយ កាយ​យក​អាច​ម៏​ដី​លក់​យ៉ាង​អណាធិបតេយ្យ បំភ្លេច​បំផ្លាញ​ភ្នំ​ធម្មជាតិ ពី​សំណាក់​ក្រុម​ជនខិលខូច ដោយ​គេ​ពុំ​ដឹង​ថា ការ...Read more
លោក ដោ ប៉ូ មេឈ្មួញរកស៊ីដឹកឈើធំជាងគេនៅខេត្តសៀមរាបគ្មានអ្នកហ៊ានបង្រ្កាប លោក ដោ ប៉ូ មេឈ្មួញ​រក​ស៊ី​ដឹក​ឈើ​ដុះ​ស្លែ​ធំមួយ​រូប​ ដែល​នរណា​ៗក៏គេ​ធ្លាប់​ស្គាល់​ឈ្មោះនោះ​បន្ទាប់​ពី​ធ្លាក់​ខ្លួន​ក្រ​កាលពី​ប៉ុន្មាន​ឆ្នាំមុននេះ​ ឥឡូវ​ឡើង​មាន​បាន​ដោយ​សារ​រក​ស៊ី​ដឹក​ឈើ​លើស​ច្បាប់​កំណ...Read more
និស្សិតប្រកាសធ្វើបដិវត្តន៍ពណ៌ក្នុងហ្វេកប៊ុកដែលត្រូវសមត្ថកិច្ចចាប់ខ្លួនបដិសេធមិនផ្តល់ចម្លើយ យោង​តាម​ប្រ​ភព​ព័ត៌​មាន​បាន​អោយ​ដឹងថា យុវជន​​​ក្លាហាន​ជា​និស្សិត​សកល វិទ្យា​ល័យ​ខេមរៈ ម្នាក់​កំពុង​ជាប់ពន្ធនាគារ​ព្រៃ​ស រឿង​ប្រកាស​ធ្វើ​បដិវត្តន៍​ពណ៌​ក្នុង​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ក​ប៊ុ​ក បដិសេធ​...Read more
ចេងដារ៉ាវវុធ៖ សូមសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីជាទីគោរពដ៏ខ្ពង់ខ្ពស់! មេត្តាផ្ដល់យុត្តិធម៌អំពីការដកតួនាទីនិងតវ៉ាលុបឈ្មោះពីមន្ត្រីរាជការរបស់ក្រសួងសង្គមកិច្ច សូមសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីជាទីគោរពដ៏ខ្ពង់ខ្ពស់! មេត្តាផ្ដល់យុត្តិធម៌អំពីការដកតួនាទីនិងតវ៉ាលុបឈ្មោះពីមន្ត្រីរាជការរបស់ក្រសួងសង្គមកិច្ច ...Read more
ជនសង្ស័យ២នាក់ត្រូវបាន កម្លាំងកងរាជអាវុធឃាត់ខ្លួនពាក់ពន្ធ័ករណីជួញដូរគ្រឿងញៀនយ៉ាម៉ា១១គ្រាប់ ជនសង្ស័យ​២​នាក់​ត្រូវបាន​កំលាំង​កង​រាជ​អាវុធ​ឃាត់ខ្លួន​ករណី​ជួញដូរ​គ្រឿងញៀន​ប្រភេទ​យ៉ាម៉ា​១១​គ្រាប់​ត្រូវបាន​កសាង​សំណុំរឿង​បញ្ជូ​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័​យ​នា​ព្រឹក​ថ្ងៃ​ទី​១០​កញ្ញា​២០១៤​។​ លោ...Read more
មើលវីដេអូ៖ កាហ្វេផ្សំពីមេសាប៊ូ ប្រេងបាទ និងមេខាប់ យោងតាម​បណ្តាញ​សង្គម Facebook មួយបានអោយដឹង​តាម​រយៈវីដេអូគ្លីបថា មាន​កាហ្វេ​មួយចំនួនដែល​ចរាចរណ៍​នៅ​លើ​ទីផ្សាបច្ចុប្បន្ន​មិន​មែន​ជាកាហ្វេ​ដែល​មាន​គុណភាពល្អទេ គឺដើម្បី​កេងចំណេញច្រើន ក្រុម​អ្នក​ផលិតកា​ហ្វេ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      34471នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    76804នាក់
ខែនេះ    224077នាក់
ឆ្នាំនេះ   2968381នាក់
សរុប   56567277នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 18:08