អៀឆៃយិន អួតថារកស៊ីដឹកឈើក្រញូងដើម្បីចិញ្ចឹមសមត្ថកិច្ចខេត្តសៀមរាប

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 21 ខែ 05 ឆ្នាំ 2015 វេលាម៉ោង 09:19 នាទី ចំនួនអានៈ 1576

ការ​ប្រ​កប​របរ​ដឹក​ជញ្ជូនឈើ​ក្រ​ញូង​ខុស​ច្បាប់​របស់​មេ​ឈ្មួញ​ដុះ​ស្លែ​ម្នាក់​ឈ្មោះ​ អៀ-ឆៃ​យិន កាន់​តែ​រីក​រាល​ដាល​ធំ​ឡើង​ៗ ដោយ​គ្មាន​សមត្ថ​កិច្ច​ មន្រ្តី​ជំ​នាញ ឬអាជ្ញា​ធរដែន​ដី​ណា​ម្នាក់​ធ្វើ​ដឹង​ធ្វើ​លឺ​នោះ​ទេ ហើយ​មេ​ឈ្មួញ​រូប​នេះ​ថែម​ទាំង​អួត​អាង​ថា បាន​បង់​លុយ​អោយ​សមត្ថ​កិច្ច​គ្រប់​លំ​ដាប់​ថ្នាក់​ក្នុង​ខេត្ត​សៀម​រាប​តាំង​ពី​លើ​ដល់​ក្រោម​អស់​ហើយ។

ប្រ​ភព​ព័ត៌មាន​បាន​អោយ​ដឹង​ថា លោក អៀ-ឆៃ​យិន មាន​អាយុ​ប្រ​ហែល​៤០​ឆ្នាំ រស់​នៅ​ភូមិចំបក់ហែ ឃុំពួក ​ស្រុកពួក ខេត្ត​សៀម​រាប។ ប្រ​ភព​បន្ត​ថា កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន​លោក​យិន​គឺ​ជា​អ្នក​រត​តាក់​ស៊ី​ពី​ក្រុង​សៀម​រាប ទៅ​ស្រុក​វារិន​ ស្រុក​ក្រញាញ់ ស្រុក​អង្គរ​ជុំ​ ក្នុង​ខេត្ត​សៀម​រាប ដោយ​មិន​មាន​ទ្រព្យ​ធុន​អ្វី​ធំ​ដុំ​នោះ​ទេ តែ​រយៈ​ពេល​ប្រ​ហែល​៥​ឆ្នាំ​ចុង​ក្រោយ​នេះ លោក​យិន​បាន​ចូល​ប្រ​ឡូក​វិស័យ​ដឹក​ឈើ​ក្រ​ញូង​ក្បត់​ជាតិ ទើប​មាប​លុយ​មាន​ឡាន មាន​ផ្ទះ​ស្ទើ​ប៉ុន​សណ្ឋាគារ បើ​គិត​ជា​ទឹក​ប្រាក់​សរុប​ប្រ​ហែល​រាប់​លាន​ដុល្លារ​អាមេរីក​កាំង។

ប្រ​ភព​ច្បាស់​ការ​ពី​​ប្រ​ជា​ពល​រដ្ឋ​រស់​នៅ​ក្នុង​ស្រុក​ពួក​ ​ខេត្ត​សៀម​រាប​ជា​ច្រើន​នាក់​បាន​អះ​អាង​ថា កាល​ពី​ឆ្នាំ​២០១២ លោក​យិន​ហាក់​យី​អ៊ុន​ដាក់​ ត្រូវអ្នក​កាសែ​ហៅ​​សមត្ថ​កិច្ច​ចាប់​រថ​យន្ត​ដឹក​ឈើ​ក្រញូង​អស់​៣​គ្រឿង​នៅ​ក្នុង​ស្រុក​ពួក​ ដែល​រថ​យ្ត​ទាំង​នោះ​មាន​ម៉ាក​ដូច​ជា កាមរីបាឡែន លុចស៊ីស​៣០០ និង​កាមរីសេរីឆ្នាំ៩៥ ដែល​ផ្ទុក​ឈើ​ក្រ​ញូង​ពេញៗ បើ​សរុប​ជា​ទឹក​ប្រាក់​លោក​យិន​ខាត​បង់​ប្រ​ហែល​ជាង​១០​ម៉ឺ​ន​ដុល្លារ​។ ពល​រដ្ឋ​បន្ត​ថា រហូត​មក​ដល់​ថ្ងៃ​នេះ​លោក​យិន​នៅ​តែ​ដឹក​ឈើ​ក្រ​ញូង​ស្ទើ​បាក់​ថ្នល់​ជា​រៀង​រាល់​យប់​បាន​ដោយ​រលូនដដែល​។

ពល​​រដ្ឋ​អ្នក​តាម​ដាន​ហេតុ​ការណ៍​ខាង​លើ​ងឿង​ឆ្ងល់​ថា ហេតុ​អ្វី​សមត្ថ​កិច្ច​ និង​តុលាការ​ខេត្ត​សៀម​រាប មិន​ចាប់​ខ្លួន​លោក យិន​ ផ្តន្ទាទោស​ទៅ​តាម​ផ្លូវ​ច្បាប់? ព្រោះ​សមត្ថ​កិច្ច​និង​តុលាការ​ដឹង​ថា ម្ចាស់​រថ​យន្ត​ដឹក​ឈើ​ក្រ​ញូង​ខាង​លើ​ជា​របស់​លោក​ យិន​ ច្បាស់​ណាស់​ទៅ​ហើយ។​

តាម​ធម្មតា​លោក​ យិន​ ដឹក​ឈើ​ចេញ​ពី​ស្រុក​អន្លង់​វែង ខេត្ត​ឧត្តរ​មាន​ជ័យ​ តាម​ដង​ផ្លូវ​លេខ​៦៧ រួច​កាត់​ចូល​ផ្លូវ​ដី​ក្រ​ហម​នៅ​ចំ​នុច​ភូមិ​វត្ត ឃុំ​ស្រែណូយ ស្រុក​វារិន​ ខេត្ត​សៀមរាប សំ​ដៅ​យក​ទៅ​ស្តុ​ទុក​នៅ​ស្រុក​ពួក​ក្បែ​គេហ​ដ្ឋាន​ដ៏ស្គឹម​ស្គៃដែល​បាន​​មក​ពី​រក​ស៊ីដឹក​ឈើ​ក្រ​ញូង​​ក្បត់​ជាតិរបស់គាត់។​

ជាក់​ស្តែង​​នៅ​វេលា​ម៉ោង​ជា​ង​១១យប់​ថ្ងៃទី​១៩ឈាន​ចូល​ថ្ងៃទី​២០ ខែ​តុលា ឆ្នាំ២០១៣នេះ លោក​យិន​បាន​ប្រើ​រថ​យន្ត​ម៉ាក​បាឡែន​ពណ៍​ស្ករ​២គ្រឿង​ដឹក​ឈើ​ក្រ​ញូង​ពេញ​ៗ តាម​ដង​ផ្លូវ​ខាង​លើ។ នៅ​យប់​ដដែល​នេះ​មាន​រថ​យន្ត​អ្នក​សារ​ព័ត៌មាន​២គ្រឿង​បាន​ដេញ​ប្រ​ម៉ាញ់​យក​ព័ត៌មាន​ពី​ក្រោយ​រថ​យន្ត​ដឹក​ឈើ​ក្រញូង​នោះ​ ក៏​ស្រាប់​តែ​លោក​ យិន បានបើក​​រថ​យន្ត​ម៉ាក​ធុន​ត្រា ពាក់​ស្លាកលេខ​ ភ្នំពេញ2S-4149 មក​ពាំង​ពី​មុខ​រថ​យន្ត​អ្នក​កាសែត​ ក្នុង​គោល​បំ​ណង​រំដោះ​រថ​យន្ត​ដឹក​ក្រ​ញូអ​របស់​ខ្លួនអោយ​រតគេចបាត់ទៅ។

អ្នក​យក​ព័ត៌​មាន​ទាំង​នោះ​បាន​អោយ​ដឹងនៅ​ព្រឹក​ថ្ងៃទី២០​នេះ​​ថា លោក​យិន​បាន​ចុះ​ពី​លើ​រថ​យន្ត​កាន់​កំ​ប៉ុង​ស្រា​ អាបេសេ ផឹក​បណ្តើរ​ និយាយ​ផ្លែ​ផ្កា​អួត​អាន​បណ្តើរថា ˝ដឹង​ថារថ​យន្ត​ យិន​ ហើយ​ខំ​ដេញ​ធ្វើ​អី ? អ្នក​ណា​មិន​ស្គាល់​យិន តាំង​ពី​មេ​ព្រៃ​ ទាំង​ប៉ូលីស​ប៉េអឹម ចៅ​ហ្វាយ​ខេត្ត​ចៅហ្វាយ​ស្រុក​ ក្នុង​ខេត្ត​សៀម​រាប​នេះ ហើយ​មិញ​ហ្នឹង​ទើប​តែ​មក​ពី​ផឹក​ជា​មួយ​បង​ ញឹមសិលា រង​ប៉េ​អឹម​ខេត្តទៀត​ផង មិន​បាច់​អ្នក​កាសែត​ឯង​ញេញៃ​ច្រើន​ទេ យក​២រយ​ដុល្លារ​ទៅ​ចាយ​ទៅ​សំ​រាប់​គ្នា​៦​នាក់ ឡាន​២គ្រឿងហ្នឹងនោះ បើ​មិន​យក​លុយ​មាន​តែ​អត់ ចង់​ខល​ទៅ​ប្តឹង​សមត្ថ​កិច្ច​ណាក៏​ប្តឹង​ទៅ​ អោយ​តែ​មាន​អ្នក​ចាប់​ឡាន​យិន​បាន​ យិន​ថែម​លុយ​អោយ​ទៀត រឿង​កាសែត​ទូរ​ទស្សន៍បន់​អោយ​តែ​ចុះ​ផ្សាយ​ អោយ​ខ្ញុំ​ឆាប់​បាន​ល្បី យិន​អត់​ខ្ចី​ព្រឺ  អ្នក​កាសែត​ទាំង​នោះ​បាន​បន្ថែម​ថា ពួក​គេ​មិន​បាន​ទទួល​យក​លុយ​ដែល​ដ៏​ថោក​ទាប​នោះ​ទេ ហើយ​ពួក​គេ​និង​ព្យា​យាម​ចុះ​ផ្សាយ​ទៅ​តាម​គេហទំ​ព័រ​ និង​កាសែត​មួយ​ចំ​នួន​ ជា​ពិសេស​ពួក​គេ​មាន​ឧត្តម​គតិ​ថា និង​ស្វែង​រក​សមត្ថ​កិច្ច​ណា​ដែល​ពុំ​ទាន់​បាន​ទទួល​លាភ​សការៈពី​ក្រុម​​ឈ្មួញ​ដឹក​ឈើ​ក្រ​ញូងរូប​នេះ​ដើម្បី​សហការ​ក្នុង​ការ​ទប់​ស្កាក់​ និង​បង្រ្កាប​ការ​ចរាចរណ៍​ឈើ​ក្រញូង​ខុស​ច្បាប់​ខាង​លើ​អោយ​បាន​ជោគជ័យ ជាការ​ជួយ​រាជ​រដ្ឋាភិបាល​ក្នុង​ការ​បង្ក្រាប​បទល្មើស​ព្រៃឈើ​។

ពលរដ្ឋ​និង​អ្នក​សារ​ព័ត៌មាន​ខេត្ត​សៀម​រាប សូម​សំ​នូម​ពរ​ទៅ​​សមត្ថ​កិច្ច​ មន្រ្តី​ជំ​នាញ ជា​ពិសេស​តុលាការ​ខេត្ត​សៀម​រាប​គ្រប់​លំ​ដាប់​ថ្នាក់​មេត្ត​បើក​នេត្រាមើ​ល​ការ​រក​ស៊ី​ដឹក​ឈើ​ក្រ​ញូង​ខុស​ច្បាប់​រាល់​យប់​របស់​​លោក អៀ-ឆៃ​យិន​ផង​ទាន៕ ដោយ៖ ផ្លុង-រ៉េត

ចំណាំៈ នេះជាអត្ថបទចាស់ តែយកមកចុះផ្សាយសាឡើងវិញ

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ពលរដ្ឋ៖ រាជរដ្ឋាភិបាល និងក្រសួងទេសចរណ៍ គួរតែបញ្ឈប់អាជីវកម្មជួលកង់ជួលម៉ូតូអោយភ្ញៀវទេសច?...    អាន3668ដង រដ្ឋាភិ​បាល​ចេញ​សារាច​រស្តី​ពី​ការ​តាំង​​ព្រះ​ឆាយា​លក្ខ័ណ៍   អាន1527ដង អង្គការលីកាដូ បន្ទោសអាជ្ញាធរថាប្រើកងទ័ពដែលមិនមានជំនាញទៅបង្ក្រាបករណីវិវាទដីធ្លី និងស្ន...    អាន2296ដង អនុប្រធានមន្ទីរបរិស្ថានចុះស្រាវជ្រាវបង្ក្រាបបទល្មើសព្រៃឈើ បែជាត្រូវបន្ត្រីបរិស្ថានចោ?...    អាន1568ដង ព្រះគ្រូសិរីភិធម្ម ឬ ព្រះភិក្ខុ សន់ សារិទ្ធ ហៅ លោកតា បារាំង ជាព្រះចៅអធិការវត្តព្រិន បានយក ?...    អាន1785ដង ពលរដ្ឋ​ថា ទឹកលិចស្រុកអង្គរធំដោយសាអាជ្ញាធរអប្សរា   អាន1732ដង សមត្ថកិច្ចចំរុះចុះរឹបអូសឈើក្រញូងបានជាង៣តោននិងរថយន្ត២គ្រឿង   អាន1745ដង មេគយខេត្ដបន្ទាយមានជ័យបើកដៃឱ្យទំនិញគេចពន្ធហូរចូលពីសៀមតាមអំពើចិត្ដ   អាន1550ដង កូនប្រុសនាយសង្កាត់រដ្ឋបាលព្រៃឈើស្រុកស្វាយលើត្រូវបានគេរាយការណ៍ថាកំពុងដឹកឈើយ៉ាងអាណាធិ?...    អាន245ដង តំណាងរាស្ត្រ​បក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​សៀម​រាម ប្រាប់លោក​​ហ៊ុន ម៉ា​នី​​ ​ឲ្យដូរ​​ខ្លោង?...    អាន3030ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
សមត្ថកិច្ចឃាត់រថយន្តមួយគ្រឿង និងមនុស្សម្នាក់ពាក់ព័ន្ធឈើក្រញូងនិងគ្រឿងញៀន លោក​​ ឯម មុន្នី​ នាយរង​​រដ្ឋបាលព្រៃឈើ​ខាងជើងបឹង​ទន្លេសាប ក្រោម​ការ​ដឹក​នាំរបស់​លោក សំ​រិទ្ធ​សុខុន ព្រះ​រាជអាជ្ញា​រង​តំ​ណាង​អយ្យការ​សាលា​ដំ​បូង​ខេត្ត​សៀម​រាប បាន​ចាប់​​រថយន្តឡិចស៊ិសដឹក​ឈើ​ក្រញូង​ ១គ្រឿ...Read more
ម្ចាស់ម៉ាស៊ីនកិនស្រូវ សង់កន្លែងជញ្ជីងថ្លឹងរថយន្តរំលោភមកលើចិញ្ចើមផ្លូវសាធារណៈ ស្នើសុំសមត្ថកិច្ច និងមន្ទីរជំនាញជួយទប់ស្កាត់ផង ចិញ្ចើមផ្លូវកៅស៊ូលេខ៥៣មួយកន្លែង ត្រូវបានម្ចាស់ម៉ាស៊ីនកិនស្រូវម្នាក់ចាក់​ដីរំលោភយកធ្វើជាផ្លូវខ្ពស់ជាងផ្លូវជាតិ ដើម្បីសាងសង់កន្លែងជញ្ជីងថ្លឹងរថយន្តដឹកស្រូវជា ផលប្រយោជន៍​របស់ខ្លួន ជាហេតុអាចធ្វើអោយស្ទះចរន...Read more
ប៉ូលិសស័ក្ក២ សឹនសៅ ត្រូវបានពលរដ្ឋចោទថា ឆបោកលុយ ១៧០០ដុល្លា រួចរតគេចខ្លួនបាត់ស្រម៉ោល ប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលជាជនរងគ្រោះ​ម្នាក់ក្នុងចំណោមប្រជាពលរដ្ឋ​ដែលជាជនរងគ្រោះជាច្រើននាក់ទៀតរស់នៅក្នុងភូមិថ្នល់បែកកើត ឃុំស្វាយទៀប ស្រុកចំការលើ ខេត្តកំពង់ចាម បាននិយាយរៀបរាប់ទាំងមិនអស់ចិត្តថា​អស់រយៈ...Read more
កង្វល់១០ប្រការរបស់មនុស្សលោក 1.កង្វល់គ្រប់គ្រងផ្ទះ ២.កង្វល់គ្រប់គ្រង និងតត្រកូល ៣.កង្វល់ចង់បានលាភ ៤.កង្វល់ក្នុងការបង្រៀន ៥.កង្វល់ក្នុងការងារ ៦.កង្វល់ក្នុងការធ្វើដំណើផ្លូវឆ្ងាយ ៧.កង្វល់ដោយការថែរក្សាជម្ងឺញាតិ ៨...Read more
តើអ្វីទៅជា អាថ៍កំបាំងស្រ្តី? តើអ្វីទៅជា អាថ៍កំបាំងស្រ្តី? ស្រ្តីខឹងក៏នៅតែសើច គឺស្រ្តីឆ្លាត ចរិយាសម្បត្តិល្អបំផុតរបស់នារីគឺភាពទន់ភ្លន់​ ស្លូតបូត វិធីរក្សារព្រហ្មចារីល្អបំផុត​គឺរក្សាភាពម៉ឺាងម៉ាត់ ទឹកភ្នែកអាចកាត់បន្...Read more
ពលរដ្ឋសាទរចំពោះ ក្រុមហ៊ុនស៊ូជីង និងក្រុមហ៊ុនស៊ីផេក ត្រូវបានសម្តេចហ៊ុនសែនចេញលិខិតបញ្ជាអោយបិតការលក់សំបុត្រអោយភ្ញៀវទេសចរណ៍តាមច្រកនានានៃបឹងទន្លេសាប ប្រ​ជា​ពល​រដ្ឋ​ខេត្ត​សៀម​រាប​បាន​សាទរ​ចំ​ពោះ លោក ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានបញ្ជាឲ្យ ក្រុមហ៊ុនស៊ូជីង (Sou Ching Port Investment) និងក្រុមហ៊ុនស៊ីផេក(Sea Pac Investment) បិទ​រ...Read more
សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំលើកទី៦ព្រឹទ្ធសភា នីតិកាលទី៣ថ្ងៃទី៣០ខែធ្នូឆ្នាំ២០១៤ សូមអានព័ត៌មានលំអិតដោយចុច​លើ​រូបភាពខាងក្រោម៖...Read more
សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃសម័យ​ប្រជុំលើក​ទី៧ព្រឹទ្ធសភា​នីតិកាលទី៣ ថ្ងៃសុក្រ​ទី១៧ ខែកក្កដា ឆ្នាំ២០១៥ សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃសម័យ​ប្រជុំលើក​ទី៧ព្រឹទ្ធសភា​នីតិកាលទី៣ ថ្ងៃសុក្រ​ទី១៧ ខែកក្កដា ឆ្នាំ២០១៥។ សូមចុចលើ​រូប​ភាព​ខាង​ក្រោម ដើម្បីអានព័ត៌មាន​លំអិត...Read more
លោកសង្ឃយួន១អង្គដើរបិណ្ឌបាទផ្តេសផ្ទាស ត្រូវបានសមត្ថកិច្ចហៅមកធ្វើកិច្ចសន្យា នគរបាល​ការិយាល័យ​អន្តោរប្រវេសន៍​នៃស្នងការខេត្តសៀមរាប​បានធ្វើការ​ហៅសង្សជនជាតិយួន១អង្គរ មកធ្វើកិច្ច​បញ្ឈប់លែង​អោយ​ដើរបិណ្ឌបាត​បន្តទៅទៀតនេះ​បើ​យោង​តាម​ការ​អោយ​ដឹង​ពី​សមត្ថ​កិច្ច។ មន្ត្រីនគរបាល ការិយាល...Read more
ក្រុមហ៊ុន ម៉េងឌីលែន ត្រាវកុដ្ធិ បើកលក់ហើយ ប្រមូសិនពិសេស ក្រុមហ៊ុន ម៉េងឌីលែន ត្រាវកុដ្ធិ បើកលក់ហើយ! ១-គម្រោងដីឡូតិ៍ ២-ផ្ទះល្វែងអាជីវកម្ម ៣-ផ្ទះវីឡាលំហែបែបថៃ សូមអានព័ត៌មានលម្អិតដែលមាននៅក្នុងខិតប័ណផ្សព្វផ្សាយខាងក្រោម និងទំនាក់ទំនងសាកសួរព័ត៌មានលម្អ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      35562នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    77895នាក់
ខែនេះ    225168នាក់
ឆ្នាំនេះ   2969472នាក់
សរុប   56568368នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 18:52