បុរសអាយុ៦៩ឆ្នាំម្នាក់ត្រូវអធិការនគរបាលស្រុកអន្លង់វែងចាប់ខ្លួនដោយមិនដឹងមូលហេតុ

ដោយៈ ខេត្តឧត្តរ​មាន​ជ័យ ថ្ងៃទី 28 ខែ 06 ឆ្នាំ 2013 វេលាម៉ោង 11:01 នាទី ចំនួនអានៈ 1755

តាម​សេច​ក្តី​រាយ​ការណ៍​នៅ​រសៀល​ថ្ងៃ​ទី​២៨​នេះ​បាន​អោយ​ដឹង​ថា អធិការ​នគរ​បាល​ស្រុក​អន្លង់​វែង​ បាន​ចាប់​ខ្លួន​បុរស​វ័យ​៦៩​ឆ្នាំ​ម្នាក់ នៅ​វេលា​ម៉ោង​ប្រ​ហែល​១២ ​ថ្ងៃ​ត្រង់​ ដោយ​មិន​ដឹង​ពី​មូល​ហេតុ​ពិត​ប្រា​កដនៅ​ឡើយ​ទេ រហូត​មក​ដល់​​លា្ងចថ្ងៃដដែល​នេះ។

ប្រ​ភព​បាន​អោយ​ដឹង​ថា បុរស់​ដែល​ត្រូវ​បាន​សមត្ថ​កិច្ច​ចាប់​ខ្លួន​នោះ មាន​ឈ្មោះ មុត-អឹមឬ(មុត-អៀម)​ អាយុ​៦៩​ឆ្នាំ​ បច្ចុប្ប​ន្នរស់​នៅ​ ភូមិ​អូរ​អំ​បិល ឃុំ​អន្លង់​វែង ស្រុក​អន្លង់​វែង ខេត្ត​ឧត្ត​រមាន​ជ័យ​។ ប្រ​ភព​បន្ត​ថា នៅ​ព្រឹក​កើត​ហេតុ​នេះ គេ​សង្កេត​ឃើញ​មាន​រថ​យន្ត​ប៉ូលីស​បើក​តាម​ដង់​ផ្លូវ​ ភូមិ​អូរ​អំបិលហើយ​បាន​ឈប់​នៅ​មុខ​ផ្ទះ​របស់​លោក​ មុត​អឹម​ ហើយ​គេ​ឃើញ​លោក​អឹម​ចេញ​មក​ជួប​ប៉ូលីស​ក៏ត្រូវ​បាន​ប៉ូលីស​ចាប់​ដាក់​រថ​យន្ត​ដោយ​មិន​បាន​​ដឹង​ពី​មូល​ហេតុ​ពិត​ប្រាកដ​យ៉ាង​ណា​នោះ​ទេ។

នៅ​ម៉ោង​៥និង​១២​នាទី​ល្ងាច​ដដែល​នេះ អ្នក​យក​ព័ត៌​មាន​យើង​បាន​ទទួល​ទូរ​ស័ព្ទ​ពី​ភរិយា​របស់​លោក​ មុត​-អឹម ដោយ​លោក​ស្រី​បាន​រៀប​រាប់ទាំង​សម្លេង​យំ​​ក្តុក​ក្តួល​អួល​ដើម​ករ​ថា កាល​ពី​ព្រឹក​មិញ​ប្តី​របស់​លោក​ស្រី​បាន​ទទួល​បញ្ជា​ពី​ថ្នាក់​លើ​ដែលជា​អ្នក​នៅ​រាជ​ធានី​ភ្នំ​ពេញ​ អោយ​ប្តី​លោក​ស្រី​ដើរ​ថត​រូប​ប្រ​ជា​ពល​រដ្ឋ​ដើម្បី​យក​ទៅ​ធ្វើ​កាត​សមា​ជិក​គណបក្ស​ប្រ​ជា​ជន​កម្ពុជា តែ​រហូត​ដល់​ម៉ោង​១២​ថ្ងៃ​ត្រង់​ស្រាប់​តែ​ប៉ូលីស​មក​ចាប់​ប្តី​លោក​ស្រី​ ដោយចោទ​ថា ប្តី​លោក​ស្រី​ដើរ​ថត​រូច​ប្រ​ជា​ពល​រដ្ឋ​មិន​មាន​ការ​អនុញ្ញាតិ​ពី​អាជ្ញាធរ​ដែន​ដី​។

លោក​ស្រី​បន្ត​ថា ប្តី​របស់​គាត់​មិន​មាន​ទួនាទី​អ្វី​ក្នុង​ជួរ​រដ្ឋា​ភិបាល​នោះ​ទេ តែ​ដោយ​មាន​អ្នក​ធំ​នៅ​ភ្នំ​ពេញ​គេ​ដឹង​ថា ប្រ​ជា​ពល​រដ្ឋ​នៅ​ភូមិ​អូរ​អំ​បិល​នេះ គាំ​ទ្រ​គណបក្ស​ប្រជា​ជន​ទើប​មាន​គេ​ប្រើ​គាត់​អោយ​ជួយ​ថត​រូប​ពល​រដ្ឋ​ជាង​៣រយ​គ្រួសារ​ខាង​លើ​បើម្បី​ធ្វើ​កាត​ចូល​ជា​សមាជិក​បក្ស។

លោក​ស្រី​ សាមុតរ៉ា បាន​បង្ហើប​បន្ថែមថា កាល​ពី​ពេល​ថ្មីៗ​កន្លង​ទៅ​នេះ ពួក​គាត់​បាន​លើក​ស្លាក​គណ​បក្ស​ប្រ​ជាជន​កម្ពុជា​នៅ​ភូមិ​អូរ​អំ​បិល តែ​ត្រូវ​បាន​បុរស់​ម្នាក់​ឈ្មោះ រត​នា​វង្ស​ នាំគ្នា​មក​វាយ​ទំ​លាក់​ចោល​ ហើយ​ថែម​ទាំ​ង​គំ​រាម​កំ​ហែង​ដល់​ប្រ​ជា​ពល​រដ្ឋ​នៅ​ទី​នោះ​មិន​អោយ​លើក​ស្លាក​គណបក្ស​ប្រ​ជា​ជន​ទៀត​ទេ។ លោក​ស្រី​បន្ថែម​ថា ប្តី​របស់​គាត់​ត្រូវ​យក​​ឈ្មោះ​និង​រូប​ថត​ប្រ​ជា​ពល​រដ្ឋ​ទៅ​រាជ​ធានី​ភ្នំ​ពេញ​នៅ​ថ្ងៃ​ទី​២៩​ស្អែក​នេះ​ តែ​មិន​ទាន់​បាន​យក​ទៅ​ផង​ត្រូវ​ប៉ូលីស​ចាប់​ខ្លួន​បាត់​ទៅ​ហើយ។

ភរិយា​របស់​លោក​ មុត-អឹម (ឬមុត​-អៀម) និង​ប្រ​ជា​ពលរដ្ឋ​ភូមិ​អូរ​អំ​បិល​ជាង​៣​រយ​គ្រួសារ​សូម​សំនូម​ពរ​ទៅ​សម្តេច​ ហ៊ុន​-សែន​ មេត្តា​ជួយ​ប្តី​គាត់​ផងព្រោះ​ប្តី​គាត់​អត់​មាន​ធ្វើ​អី​ខុស​ទេ​ ជា​ពិសេស​ប្រ​ជាពលរដ្ឋ​ក្រី​ក្រ​ទាំង​ជាង​៣រយ​គ្រួសារ​ ដែល​រស់​ក្រោម​គំ​នាប​អ្នក​មាន​អំណាច​ក្នុង​ស្រុក​អន្លង់​វែង។

អ្នក​យក​ព័ត៌មាន​យើង​ពុំ​ទាន់ អាច​សុំ​ការ​បំ​ភ្លឺ​ពី​អធិការ​នគរ​បាល​ស្រុក​អន្លង់​វែង​បាន​ទេ នៅ​ល្ងាច​ថ្ងៃ​ទី​២៨​ដដែល​នេះ៕ដោយ​៖ ផ្លុង-រ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

អគ្គរាជទូត​អង់គ្លេស និង​CEOP​ ​ផ្ដល់​ប័ណ្ណ​សរសើរ​ជូន​អគ្គស្នងការ​នគរបាល​ជាតិ   អាន1771ដង អ្នក​ភូមិ​មួយ ក្នុង​តំបន់​ក្រហម នាំ​គ្នា​តវ៉ា​សុំ​ជំនួយ​​បន្ទាន់ ដោយ​សរសេរ​ថា ​«​ភូមិ​?...    អាន1742ដង លោកឈាងវុន ខលទូរស័ព្ទមកចាងហ្វាងកម្ពុជាសុវណ្ណភូមិសុំអោយបកស្រាយរឿងប្រវត្តិថា ជាចោរលួចឡាន...    អាន3715ដង ទាហ៊ាន២នាក់ប្រើឈ្មោះកងពលលេខ៦ និងរថយន្តពណ៍ត្រេអ៊ី រកស៊ីដឹកឈើប្រណិតខុសច្បាប់   អាន1735ដង បរិយាយថ្ងៃនេះ៖ អតីតព្រៃស្អាក បច្ចុប្បន្តក្លាយជាព្រៃស្អាត   អាន1760ដង អង្គភាពប្រឆាំងអំពើពុករលួយ និង​តុលាការ គួរស៊ើបអង្កេតបន្ថែមរកអ្នកដែលទទួលផលជាមួយលោក រឹមស?...    អាន1866ដង កុមារ​ពីរ​នាក់​បង​ប្អូន​នៅ​ខេត្ត​សៀមរាប​រង​ការ​ធ្វើ​បាប​ធ្ងន់ធ្ងរ​ពី​ឪពុក​បង្កើត   អាន1756ដង រឹមសំអុនបើកដៃអោយក្រុមជនល្មើសរុញស៊ីបពេញឃុំកំពុងឃ្លាំង   អាន1690ដង បទល្មើសនេសាទកើតមានពេញបន្ទុកនៅស្រុកសំបូរគ្មានសមត្ថកិច្ចបង្ក្រាប   អាន2332ដង បរិយាយថ្ងៃនេះ៖ អាជ្ញាធរគួរតែចុះនែនាំប្រជាពលរដ្ឋអោយយល់ដឹង​ អំពីរបៀបបង្កាទឹកជំនន់ឆ្នាំន...    អាន1760ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ប៉េអឹមស័ក្ត២ម្នាក់វៃស្រីម៉ាស្សា និងបង្កអោយខូចខាតទ្រព្យសម្បត្តិ តែគ្មានសមត្ថកិច្ចណាហ៊ានឃាត់ខ្លួនឡើយ នៅ​ម៉ោង​ប្រ​ហែល​១១​យប់​ថ្ងៃទី២០ ខែវិច្ឆកា ឆ្នាំ២០១៥ មាន​ប៉េអឹម​​ស័ក្ត២ម្នាក់​​​ឈ្មោះ មិត្តសៅ អត្តលេខ ០៥១០៦៩ បាន​ប្រើ​អំ​ពើ​ហឹង្សា​ទៅ​លើ​ស្ត្រី​ម៉ាស្សា​ ដែល​ហាង​មាន​យី​ហោ ម៉ារ៉ាឌីម៉ាស្សា ស្ថិត​នៅ​ភូមិត...Read more
បញ្ជូនថៅកែផ្ទះសំណាក់ និងបក្ខពួកទៅតុលាការពាក់ព័ន្ទទទួលផលចោរកម្ម និងផ្ដល់ទីតាំងប្រើប្រាស់គ្រឿងញៀន មន្ត្រីអាវុធហត្ថខេត្តបានឲ្យដឹងថា  ម្ចាស់ផ្ទះសំណាក់​យីហោ (ធួក ប៊ុនថុន)​ និង​មនុស្សប្រុស​ស្រី​ចំនួន១៧នាក់ទៀត ត្រូវបានសមត្ថកិច្ច​បញ្ជូនទៅតុលាការ នៅ​ថ្ងៃ​ទី​១០ ខែ​ឧសភា ​ឆ្នាំ២០១៥​នេះ បន្ទាប់ពីរធ្វើកា...Read more
ដីភ្នំធំនៅខេត្តបន្ទាយមានជ័យប្រឈរមុខរលាយហិនហោចបើសិនជាអជ្ញាធរពាក់ពន្ឋ័នៅតែធូរលុង ដី​ភ្នំ​នៅ​ស្រុក​មង្គលបូរីខេត្ត​បន្ទាយមានជ័យជាច្រើន​កន្លែង​កំពុង​ប្រឈម​នឹង​ការ​ឈូសឆាយ កាយ​យក​អាច​ម៏​ដី​លក់​យ៉ាង​អណាធិបតេយ្យ បំភ្លេច​បំផ្លាញ​ភ្នំ​ធម្មជាតិ ពី​សំណាក់​ក្រុម​ជនខិលខូច ដោយ​គេ​ពុំ​ដឹង​ថា ការ...Read more
លោក ធឹម ធឿន មេប៉ុស្តិ៍ ឃុំ២ធ្នូជាអ្នកឃុបឃិតឲ្យឈ្មួញដឹកឈើខុសច្បាប់ទាំងថ្ងៃទាំងយប់ទៅលក់ស្រុកយួនដោយសេរី ប្រភពព័ត៌មាន​​បានអោយដឹងថា មន្ត្រី​ពាក់​ព័ន្ធ​មួយ​ចំ​នួន​កំពុងតែ​ធ្វើ​ព្យុះភ្លៀង នៅ​ម្ដុំ​ផ្សារ ការ​បី  ដែលមាន​ទីតាំង ស្ថិតក្នុង​ឃុំ​ធ្នូ ស្រុក​ស្នួល ខេត្តក្រចេះ ដែល​សកម្មភាព​ទាំងនេះ បានធ្វើឱ្យ​ប្...Read more
ឧញ្ញាសេះហោះម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លូនបញ្ជូនទៅតុលាការ ចៅ​ក្រមសាលាដំបូងខេត្តរតនគិរី លោក ស្រីជ័យ មាលា បានចេញដីការ​ឃាត់ខ្លួន​បុរស​ម្នាក់​ដែល​តាំង​ខ្លួន​ជា​ឧកញ៉ា។​ ការឃាត់ខ្លួនជន​សង្ស័យនេះដោយកម្លាំងកងរាជ​អាវុធហត្ថមូល​ដ្ឋាន​ក្រុង​បាន​លុង នៅ​...Read more
ប្រជាពលរដ្ឋរាប់ម៉ឺននាក់នៅទីលានប្រជាធិបតេយ្យនៅម៉ោង៧:១៥នាទីព្រឹកនេះ យោងតាម​បណ្តាញ​សង្គម​ Facebook បាន​អោយ​ដឹង​ថា ប្រជា​ពលរដ្ឋ​រាប់ម៉ឺននាក់ប្រ​មូល​ផ្តុំ​ជួប​ជុំ​គ្នា​នៅ​ទី​លាន​ប្រ​ជា​ធិប​តេយ្យនៅ​ម៉ោង​៧:១៥នាទីព្រឹកនេះ ក្នុង​ការ​ធ្វើ​មហា​បាតុ​កម្ម​អហឹង្សា។ ...Read more
សមត្ថកិច្ចឃាត់រថយន្តមួយគ្រឿង និងមនុស្សម្នាក់ពាក់ព័ន្ធឈើក្រញូងនិងគ្រឿងញៀន លោក​​ ឯម មុន្នី​ នាយរង​​រដ្ឋបាលព្រៃឈើ​ខាងជើងបឹង​ទន្លេសាប ក្រោម​ការ​ដឹក​នាំរបស់​លោក សំ​រិទ្ធ​សុខុន ព្រះ​រាជអាជ្ញា​រង​តំ​ណាង​អយ្យការ​សាលា​ដំ​បូង​ខេត្ត​សៀម​រាប បាន​ចាប់​​រថយន្តឡិចស៊ិសដឹក​ឈើ​ក្រញូង​ ១គ្រឿ...Read more
លោក ហ៊ុយសុជាតិ មេគយក្រុមងប៉ោយប៉ែត ត្រូវបានពលរដ្ឋចោទថាប្រព្រឹត្តអំពើពុករលួយលើសលោក ឈួន ហៃ មេគយចាស់ទៅទៀត ប្រ​ជា​ពល​រដ្ឋ ​មន្ត្រី​គយ និង​ឈ្មួញ​ធំតូច មួយចំនួនបាន​​​រអ៊ួរទាំ​ថា ចរិក​គយ​គឺ​ដូចៗ​តែ​គ្នា​ហ្នឹង​ឯង ! គឺគេ​ប្រើ​​ស្ទីល​គោះ​ថ្លៃ​បាយ ក្នុង​ការ​​ច​ចារ​ស្គាល់​គ្នា​ជា​ដំបូង​ តំលៃ​ថ្លៃ​បាយ​ទឹក​គឺ​ខ្ពស់​...Read more
សេចក្តីជូនដំណឹងរបស់ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា​ នាថ្ងៃសុក្រទី១០ ខែតុលាឆ្នាំ២០១៤ វេលាម៉ោង៨ព្រឹកព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា និងបើកសម័យ​ប្រ​ជុំវិសមញ្ញព្រឹទ្ធសភានីតិកាលទី៣ (​ស...Read more
សហភាពអឺរ៉ុបព្រមានថា បន្លែពីវៀតណាម មានបាក់តេរីអាចបង្កគ្រោះថ្នាក់ដល់សុខភាព សហភាព​អឺរ៉ុប (EU) បាន​ព្រមាន​ជា​បន្តទៀត សម្រាប់​បន្លែ​របស់​វៀត​ណា​ម​ដែល​នាំចូល​ទៅក្នុង​តំបន់​របស់ខ្លួន​ដោយសារតែ EU រកឃើញថា​មាន​បាក់តេរី​ដែល​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​អ្នកប្រើប្រាស់​នៅក្នុង​បន្លែ​ទាំ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      39923នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    82256នាក់
ខែនេះ    229529នាក់
ឆ្នាំនេះ   2973833នាក់
សរុប   56572729នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 21:25