លោក ភោគវីរៈ បើកដៃអោយ​រទេះដឹកឈើ​ហែកឋិនទាន

ដោយៈ សៀមរាប ថ្ងៃទី 14 ខែ 05 ឆ្នាំ 2013 វេលាម៉ោង 07:48 នាទី ចំនួនអានៈ 1708

ក្បួន​រទេះ​ដឹកឈើ​បានធ្វើ​សកម្មភាព​យ៉ាង​កក្រើក​ដី ដោយ​មិន​ខ្ចី​អើពើ​ពី​សំណាក់ អស់ លោក​មាន​សមត្ថកិច្ច ក្នុងការ​បង្ក្រាប​នឹង​ទប់ស្កាត់ បទល្មើស​នោះឡើយ​ថែមទាំង​បណ្តែត បណ្តោយ ឲ្យ​មានការ ដឹកជញ្ជូន​ឈើ​រាប់សិប​រទេះ​ក្នុង​មួយថ្ងៃ។

​ជាក់ស្តែង​កាលពី​ថ្ងៃទី ១០ ខែ ឧសភា ឆ្នាំ ២០១៣ កន្លងទៅ​ថ្មីៗ​នេះ សកម្មភាព​ក្បួន​រទេះ​ឈើ បាន​ដង្ហែរ​គ្នា​ដឹកឈើ​ខុសច្បាប់ ចេញពី​ព្រៃ នៅវេលា​ម៉ោង ៥.៣០​នាទី​ល្ងាច ចំនុច​ចុងស្ពាន​ភូមិ​ខ្វាវ ឃុំ ខ្វាវ ស្រុក​ជីក្រែង ខេត្តសៀមរាប  ដែល​សកម្មភាព​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​នេះ​មិន​ត្រូវបាន​សមត្ថកិច្ច​ណា​ម្នាក់​ធ្វើការ​ហាមឃាត់ នឹង​ចាប់​បង្ក្រាប​នោះឡើយ តែ​ផ្ទុយទៅវិញ​គឺ​មានតែ​សមត្ថកិច្ច​ដែល​មក​អង្គុយចាំ​ទទួល​លុយ​ពី​អ្នកដឹកឈើ​ទាំងនោះ​ទៅវិញ។

​នៅក្នុង​សកម្មភាព​នោះ គេ​សង្កេតឃើញ​មាន​បុរស​ម្នាក់ ដែល​ត្រូវបាន​គេ​ស្គាល់ឈ្មោះ សេង ណែ​ត ដែល​តាំងខ្លួន​ជា​អ្នកកាង​បទល្មើស នឹង​ជូន រទេះ​ឈើ ដែល​ពុំ​ត្រូវបាន​គេ​ដឹងថា លោក សេង ណែ​ត នៅ​អង្គភាព​ណា​នោះទេ តែ​បែរជា​បានធ្វើ​សកម្មភាព ជូន​បទល្មើស​គ្មាន​ញញើត​ច្បាប់​បន្តិច​ឡើយ។

​​ពាក់​ព័​ន្ឋ​ទៅនឹង​ការដឹកជញ្ជូន​បទល្មើស​នេះ អ្នកឃ្លាំមើល​បទល្មើស​បាន​ទូរស័ព្ទ​សុំ​អន្តរាគមន៍​ពី​លោក ភោក វីរៈ នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ ខ្វាវ តែ​លោក​បាន​ប្រាប់ថា ចាំ​ឲ្យ​មន្ត្រី​របស់លោក​មក​មើល ហើយ​នាំយក​រទេះ​ទាំង​នោះមក​រក្សាទុក​។ ក្រោយមក​ក៏បាន​ឃើញ​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ពី​នាក់ មកដល់​ចំនុច ក្បួន​កឋិន​រទេះ​ដឹកឈើ​មែន តែ​មិន​បានធ្វើ​ការឃាត់​រទេះដឹក​ឈើ​នោះទេ បែរជា​ត្រូវ​ថ្នាំ​សណ្តំ​របស់ មេ​ឈ្មួញ​ឈ្មោះ សេង ណែ​ត  ក្រោយមក ក៏​ស្រាប់តែ ក្បួន​រទេះ​ឈើ​បានធ្វើ​ដំណើរ​បន្ត​ទៅដោយ​រលូន​។​

​ចំពោះ​បញ្ហារ​ក្បួន​រទេះ​ដឹកឈើ​យ៉ាង គគ្រឹក គគ្រេង​យ៉ាង​អាណា​ធិ​ប​ត្យេ​នេះ ត្រូវបាន​គេ​រិះគន់ថា លោក ភោគ វីរៈ នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ គ្មាន​ឥទ្ធិពល​ទឹកមាត់​សាប​គ្មាន​ចំណាត់ការ វង្វេង​នឹង​សំណែន ខ្វះ​ការបង្ក្រាប បទល្មើស បណ្តែតបណ្តោយ​ឲ្យ​បទល្មើស​ដឹក​ជា​ហូរហែរ។ ​ក្នុងនោះដែរប្រជាពលរដ្ឋ​​ក៏បាន​ការ រិះគន់​យ៉ាង​ចាស់ដៃ ពី​សំណាក់​ប្រជាពលរដ្ឋ​ថា លោក ភោគ វីរៈ​ប្រហែលជា លោក ទា គឹម​សុទ្ធ នាយខ​ណ្ទ​រដ្ឋបាល​ព្រៃឈើ​សៀមរាប ដាក់​ឲ្យ​ប្រមូល​លុយ​ឲ្យ​មេ​ទេ​ដឹង បានជា​បទល្មើស​ដឹក​ចេញ​យ៉ាង​គគ្រឹក​គ្មាន​ការទប់ស្កាត់​បង្ក្រាប​យ៉ាងនេះ​។ 

ជាមួយគ្នានេះ​ប្រជាពលរដ្ឋ​បាន​សំណូមពរ​ដល់​លោក ច័ន្ទ សារុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម  និង​លោក ឆេង គឹម​ស៊ុន មេត្តា ជួយ​មើល​មន្ត្រីក្រោមឱវាទ​ដែល​មិនបាន​អនុវត្ត​វិធានការ​បង្ក្រាប​បទល្មើស ថែមទាំង​បើកភ្លើង​ខៀវ​ឲ្យ​ឈ្មួញ​ដឹក​ជា​ហូរហែរ​ទៅវិញ​៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

សំណង់ក្រុមហ៊ុនបាលីរីសតជិត១០០បន្ទប់ត្រូវ អគ្គិភ័យឆេះទាំងស្រុង   អាន1582ដង លោ​ក ​ឈាង​ តុលា​ នាយ​ខណ្ឌ​រដ្ឋ​បាល​ព្រៃ​ឈើ​ខេត្ត​ស្ទឹង​ត្រែង​ប្រមូល​លុយ​ស្រង់​ដើម​ ?   អាន1630ដង ព្រៃឈើកោះរុង រងការកាប់បំផ្លាញជិតរលាយអស់ហើយ   អាន1694ដង អាងខ្លួនជា​ប្អូន​ម្ចាស់​ហាង​អា​ប៉ូ​ឡូ​ផ្លា​ស្សា​បើកឡាន​ដេញបុកអ្នករត់រឺម៉កសំលាប់   អាន1561ដង ចាប់រំលោភមិនបានសម្រេចវៃសន្លប់រួចអូសទន្លាក់ទឹកស្ទឹង សមត្ថកិច្ច​កំពុងសួរចម្លើយជនល្មើស   អាន3689ដង ជនរងគ្រោះបានលើកឡើងថាៈ បុគ្គលឈ្មោះ ស្តើង សុខុម ជាមន្ត្រីមានចរិតថោក?   អាន1065ដង ដក កឹមវិក្រា និងឡៅសារឿន ដាក់ឡាយម៉ារីវ៉ូ ឡើងជាអគ្គនាយកទូរគមនាគមន៏កម្ពុជំនួសជាប្រព្រឹត្ត?...    អាន1828ដង លោក ​ឯម​ ​សុវ​ណ្ណា​រ៉ា ​នាំរ​ថយ​ន្ត​ថៃច​ង្កូ​តស្តាំ​ចូល​ម​កក​ម្ពុ​ជាបា​ត់​ពន្ធ​រដ្ឋ   អាន1751ដង លោក ហមសំបូរ អ្នកយកព័ត៌មានកាសែតកម្ពុជាថ្មីបានទទួលមរណភាព   អាន1718ដង មេព្រៃ សង្កាត់បាកានដេកលើអង្រឹងចាំយកលុយ ពី រថយន្តដឹកអុសគូប និងធ្យូងយ៉ាងសប្បាយដៃ    អាន1685ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
បទល្មើសអួននេសាទខុសច្បាប់ កើតមានគគ្រឹកគគ្រេងក្នុងស្រុកបរិបូរណ៍ មន្ត្រីជលផលគ្មានការបង្ក្រាបមានតែអ្នកដាក់ខែ នៅឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូរណ៍ ខេត្តកំពង់ឆ្នាំង បទល្មើស​នេសាទ​ខុសច្បាប់អូសអួន​ទ្រង់ទ្រាយ​ធំ​ បាន​​ធ្វើ​សកម្មភាព​​យ៉ាង​គគ្រឹក​គ​គ្រេង​នៅ​ដែន​​នេសាទ ជា​រៀងរាល់​ថ្ងៃបាន ម៉ាសេរី ហើយ​បទ​ល្មើស​ទាំង​នេះមាន​ភ...Read more
ភ្ញៀវទេសចរណ៍ថៃជាង១៥០០នាក់ ចូលមកទស្សនាប្រាសាទអង្គរវត្ត និងពង្រីកពាណិជ្ជកម្មរបស់ខ្លួននៅកម្ពុជា ភ្ញៀវ​ទេសចរណ៍​ថៃ ដែល​ត្រូវបាន​គេ​ដឹងថា ជា​អាជីវករ​ចំនួន​១៥៦៦​នាក់ បានធ្វើ​ដំណើរ​មក​ទស្ស​នា និង​សិក្សា​ពី​ការធ្វើ​ពាណិជ្ជកម្ម​នៅ​ទឹកដី​កម្ពុជា ខណៈ​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​ជិត​ចូល​មកដល់​នាពេល​ឆាប់ៗ​ខាង...Read more
ជីវប្រវត្តិរូបសង្ខេប បទពិសោធការងារ និងសញ្ញាប័ត្ររបស់លោកឈាងវុន (ចុចអានបានដឹងច្បាស់) នៅវេលាម៉ោង១១និង១០នាទី ព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៦នេះលោក ឈាងវុន បានទូរស័ព្ទមក​លោក ផ្លុងរ៉េត ចាងហ្វាង​សារព័ត៌មាន កម្ពុជាសុវណ្ណភូមិ សាជាថ្មីម្តងទៀតសុំអោយដកស្រង់ឯកសារពីគណនីបណ្តាញសង្គមរបស់លោក ដែល​លោក​បា...Read more
លោក ហុកចិត្រា ប៉ូលីសសេដ្ឋកិច្ច បកស្រាយថាខ្លួនមិនបានប្រព្រឹត្តិអំពើពុករលួយដូចការចោទប្រកាន់នោះទេ ពាក់​ព័ន្ធ​ទៅ​នឹង​ការ​ចុះ​ផ្សាយ​ខាង​ក្រោម នៅ​រសៀល​ថ្ងៃទី២២ ខែ​តុលា ឆ្នាំ២០១៤​នេះ លោកហុកចិត្រា ប៉ូលីស​សេដ្ឋ​កិច្ច​ប្រ​ចាំខេត្ត​បន្ទាយ​មាន​ជ័យ​បាន​​ទូរស័ព្ទ​មក​អង្គភាព​សារ​ព័ត៌មាន ​កម្ពុជា​សុវណ្ណភូមិ​ថា...Read more
ខ្សឹបដាក់ពាង៖ ពាក្យថា កេងចំណេញនយោបាយ និង ជនអគតិ កំពុងតែពេញនិយមសំរាប់អ្នកគាំទ្របក្សកាន់អំណាច អ្នក​នយោ​បាយ​នៅ​កម្ពុជា​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ធ្វើ​នយោបាយ​ដើម្បី​តែ​អំ​ណាច​ផ្ទាល់​ខ្លួន អំ​ណាច​ប្រ​មូល​ផ្តុំ​ បក្ខ​ពួក​និយម ទាំង​គណបក្ស​កាន់​អំ​ណាច​ និង​គណបក្ស​ប្រ​ឆាំង​គេ​ច​មិន​ផុត​ពី​ការ​តែង​តាំង​...Read more
សេចក្តីជូនដំណឹង យើង​ខ្ញុំ​ចាង​ហ្វាង​សារព័ត៌មាន កម្ពុជា​សុវណ្ណភូមិ មាន​កិត្តិយស​សូម​​ជំ​រាបជូន​ដំ​ណឹង​ដល់​សា​ធា​រ​ណជន អាជ្ញាធរដែនដី និង​មន្ត្រី​រាជ​ការ​គ្រប់​ជាន់​ថ្នាក់​អោយ​បាន​ជ្រាប​ថា អង្គភាព​សារព័ត៌មាន ​កម្ពុជា​សុ...Read more
លោក រ័ត្នចាន់ណា មេបញ្ជាការរងប៉េអឹមខេត្តត្បូងឃ្មុំ ជាឈ្មួញជួញដូរឈើប្រណិតយ៉ាងសកម្ម មានសេក្តីរាយ​ករាណ៍មកថា មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្ត​ត្បូងឃ្មុំ​ឈ្មោះ រ័ត្ន​ចាន់ណា មិនបាន​​អនុវត្តន៍​ឱ្យបាន​ត្រឹមត្រូវ តាម​តួនាទី​និង​ភារកិច្ច​របស់​ខ្លួន​នោះទេ​ តែ​ផ្ទុយ​ទៅ​វិញ​លោក រ័ត្នចាន់ណា កំព...Read more
មេព្រៃឃុំស្រែណូយមិនចាត់ការដេប៉ូលក់ឈើឈ្មោះ ស្រែណួយ បើទោះបីជាដឹងថាលោក ឆាយ ថៅកែដេប៉ូទិញឈើខុសច្បាប់ក៏ដោយ ដេប៉ូលក់​ឈើ​មួយកក្លែងឈ្មោះ ស្រែណូយ ស្ថិត​នៅ​ឃុំ​ស្រែ​ណូយ​ ស្រុក​វ៉ារិន ខេត្ត​សៀមរាប ដែល​ត្រូវ​បាន​គេ​ស្គាល់ថា ម្ចាស់ដេប៉ូខាងលើ​នេះមាន​ឈ្មោះ ឆាយ ភេទ​ប្រុស​អាយុ​ប្រហែល​ជាង​៣០​ឆ្នាំ បាន​ប្រ​មូល​ទិញ​ឈើ​ខុ...Read more
គណៈប្រតិភូបញ្ជាការដ្ឋានអង្គរក្ស អញ្ជើញគោរពវិញ្ញាណក្ខ័ន្ត លោក ប៊ួយ គឹមលៀង នៅរសៀលថ្ងៃទី​២៤ មិថុនា ឆ្នាំ២០១៥​នេះ គណៈប្រតិភូបញ្ជាការដ្ឋានអង្គរក្ស ដឹកនាំដោយឯកឧត្តម ឧត្តមសេនីយ៍ទោ គង់ ប៊ុនលី នាយរងសេនាធិការដ្ឋានអង្គរក្ស និង លោកជំទាវបណ្ឌិតឧកញ៉ា លី អ៊ុំអេង ព្រមទាំង ស្វាមី ​តំណាងដ៏ ខ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      39833នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    82166នាក់
ខែនេះ    229439នាក់
ឆ្នាំនេះ   2973743នាក់
សរុប   56572639នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 21:19