រថយន្តដឹកម្នាង​សិលា​បង្កប់ឈើក្រញូងលោតមិនផុតពីភ្នែកសមត្ថកិច្ច

ដោយៈ ផ្លុងរ៉េត សៀមរាប ថ្ងៃទី 27 ខែ 02 ឆ្នាំ 2013 វេលាម៉ោង 01:58 នាទី ចំនួនអានៈ 1536

រថ​យន្ត​ម៉ាកហ៊ីយុនដាយប្រ​ភេទ​យីឌុបពណ៍ខៀវ ពាក់ស្លាកលេខ បាត់ដំបង 3A-0715 ​គ្រប​តង់​ពណ៍​ប្រ​ផេះ ដឹក​ម្នាងសិលា ពី​ខេត្ត​ឧត្តរ​មាន​ជ័យ​ឆ្លង​កាត់​ខេត្ត​សៀម​រាប ​ដល់​ចំ​ណុច ខាង​កើត​ខ្លោង​ទ្វារវត្ត​ប្រាសាទប្រ​ហែល​១រយម៉ែត្រ​ ក្នុង​​ភូមិប្រាសាទ​ឃុំ​ប្រាសាទ ស្រុក​ពួក ​ត្រូវ​បាន​កំលាំង​សមត្ថ​កិច្ច​ចំ​រុះចុះ​ឆែក​ឆេ​ឃើញ​មាន​បង្កប់​ឈើ​ក្រញូង​ តៃ​កុង​និង​ព្រូរត​បាត់​ស្រ​មោល​។

លោក អ៊ំអមរា ស្នង​ការ​រង​ទទួល​បន្ទុក​បង្ក្រាប​បទ​ល្មើស​​បាន​មាន​ប្រ​សាសន៍​តាម​ទូរស័ព្ទ​នៅ​ព្រឹក​ថ្ងៃ​ទី​២៧​គុម្ភៈឆ្នាំ២០១៣​នេះ​ថា នៅ​យប់​ថ្ងៃទី​២៧ទាប​ភ្លឺ​លោក​បាន​ចុះ​ធ្វើការ​តាម​ដង​ផ្លូវ​​ជា​មួយ​លោក​ ទី​សុវិនថាល់​ ព្រះ​រាជ​អាជ្ញាសាលា​ដំ​បូង​ខេត្ត​សៀម​រាប ស​ហ​ការ​ជា​មួយ​លោក​ ម៉ែន​វុទ្ធី (ហៅឡយ) ​មន្ត្រី​រដ្ឋ​បាល​ព្រៃ​ឈើខេត្ត​សៀម​រាប ហើយបាន​ឃាត់​រថ​យន្ត​ដឹក​​ម្នាង​សិលា​១គ្រឿង​ដែល​មាន​បង្កប់​ឈើ​ក្រញូង​ចំនួន​១៨០​ដុំ ដែល​មាន​មុខ​ធំៗ។

លោក​ស្នង​ការ​រង​បាន​បន្ត​ថា ដំ​បូង​លោក​ឡយ បាន​​សុំ​បើ​កកៅ​ស៊ូ​ប៉ា​តង់មើល​ខាង​ក្រោយ​​​​រថ​យន្ត​ដឹក​ម្នាង​សិលា​ខាង​លើ មិន​មាន​ឃើញ​អ្វី​ទាំង​អស់ ដោយ​នៅ​មាន​ការ​សង្ស័យ​មិន​អស់​ចិត្ត​ ទើប​លោក​ព្រះ​រាជ​អាជ្ញា​សុំ​អោយ​តៃ​កុង​រថ​យន្ត​បើ​ក​ខាង​មុខ​ម្តង ស្រាប់​តែ​ភ្លាម​នោះ​តៃ​កុង​រថ​យន្ត​និង​ព្រូ​រត​បាទ​​ជើង​សព្រាត​តែ​ម្តង។ លោក​ស្នង​ការ​រង​បន្តទៀត​ថា នៅ​ពេល​តៃ​កុង​រថ​យន្ត​ និង​ព្រូរត​បាត់​ ​មន្ត្រី​រដ្ឋ​បាល​ព្រៃ​ឈើ​បាន​បើក​កៅ​ស៊ូ​ប៉ាតង់​​​មួយ​កំ​ណាត់ខាង​​មុខ​ឃើញ​មាន​​ឈើ​ក្រញូង​ប្រ​ហែល​ជាង​១ម៉ែត្រ​គូប​។

បើ​តាម​ព័ត៌​មាន​ពី​មន្ត្រី​រដ្ឋ​បាល​ព្រៃ​ឈើ​ខាង​លើ​បាន​អោយ​ដឹង​នៅ​ព្រឹក​ដដែល​នេះថា ខាង​មន្រ្តី​ជំ​នាញកំ​ពុង​រៀប​ចំ​គ្រប​ប៉ាង់​វិញ​ និង​អូស​យក​រថ​យន្ត​ខាង​លើ​មក​រក្សា​ទុក​នៅ​ខណ្ឌ​រដ្ឋ​បាល​ព្រៃ​ឈើ​ខេត្ត​សៀមរាប​ដើម្បី​ចាត់​ការ​ទៅ​តាម​ផ្លូវ​ច្បាប។

គេសង្កេត​ឃើញ​ថា ក្រុម​ឈ្មួញ​រក​ស៊ី​ដឹក​ឈើ​ក្រ​ញូង​ខុស​ច្បាប់​ ប្រើ​គ្រប់​ល្បិច​កល​ក្នុង​ការ​ដឹក​ជញ្ជូន​ឈើ​ដ៏មាន​តំ​លៃមហាសាល​នេះ តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​បើ​ហ៊ាន​លោត​ឆ័ត្រ មិន​បង់​លុយ​អោយ​មន្ត្រី​ជំ​នាញ​តាម​ដង​ផ្លូវ​ទេ ទោះជា​រថ​យន្ត​ដឹក​ឈើ​ក្រ​ញូង​ទាំង​នោះ​ដាក់​ស្លាប​ហោះ​ដូច​យន្ត​ហោះ​ ក៏​ហោះ​មិន​រួច​ដែរ។ ម្យ៉ាង​វិញ​ទៀត​រយៈពេល​កន្លង​ទៅ​គេ​មិន​សូវ​ឃើញ​មន្ត្រី​ជំនាញ​ចាប់​បាន​រថ​យន្ត​ដឹក​ឈើ​ទេ​នៅ​ខេត្ត​សៀម​រាប ឃើញ​តែ​សមត្ថ​កិច្ច​ផ្សេង​ៗ​តែ​ប៉ុណ្ណោះ៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ពលរដ្ឋរិះគន់ហើយចង់សើច អំពីរបកគំហើញថ្មីនៃការធ្វើថ្នល់របស់មន្ទីរសាធារណការណ៍ខេត្តសៀមរាប   អាន1871ដង កម្មករនាំគ្នាមកកូដកម្មមុខក្រសួងសង្គមកិច្ច ក្រោយពីនយោជករើសអើងសហជីព   អាន1768ដង ព្យាករណ៍កម្ពស់ទឹកជំនន់ សំរាប់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១២   អាន1703ដង អនាគតពលរដ្ឋដែលបានទិញអចលនទ្រព្យមួយចំនួននឹងមានផលប៉ះពាល់ធ្ងន់ធ្ងរ   អាន1670ដង ពលរដ្ឋច្រើនគ្រួសារថាសាលាដំបូងដោះលែងជនដៃ ដល់វាយអ្នកភូមិជារឿងមិនប្រក្រតី   អាន1571ដង ផ្ទះប៉ូលិសក្រុងសៀមរាបម្នាក់បើកល្បែងស៊ីសង ត្រូវបានកម្លាំងព្រហ្មទណ្ឌខេត្តបង្ក្រាបឃាត់ខ?...    អាន2066ដង សម្តេច ជា ស៊ីម ទទួលមរណៈភាពនៅរសៀលថ្ងៃទី៨នេះ   អាន3243ដង លោកណុប វី៖សារព័ត៌មាន ឬអ្នកព័ត៌មានមិនអនុវត្តតាមវិជ្ជាជីវៈ និងក្រមសីលធម៌នឹងបាត់បង់ការគា?...    អាន1709ដង លោកសម​រង្ស៊ីសុំ​ព្រះ​រាជ​​អន្ត​រាគមន៍​​ចូល​​រួម​គោ​រព​​ព្រះ​វិញ្ញា​ណក្ខន្ធ​ព្រះ​​មហ?...    អាន1585ដង សេចក្តីថ្លែងការ ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា   អាន1580ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ហេតុអ្វីលោក ស៊ុនចាន់ថុល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មមិនចាត់ការលើប្រធានមន្ទីរពាណិជ្ជកម្មខេត្តកំពង់ស្ពឺដែលប្រព្រឹត្តអំពើពុករលួយជាប្រព័ន្ធ? យោង​តាម​ប្រភពពី​មន្ត្រីរាជការ​នៃ​ មន្ទី​រ​ពាណិជ្ជកម្ម​​ខេត្តកំពង់ស្ពឺ​បាន​​ឲ្យ​ដឹងថា​រ  កន្លង​ទៅនេះ​លោក ញិ​ល សំបូរ និង​បក្ខពួក ​ប្រព្រឹត្ត​អំពើពុករលួយ​កេង ប្រវ័ញ្ច​ថវិការដ្ឋ​ ក្នុង​មួយឆ្នាំៗ​យ៉ាង...Read more
មន្ត្រី និងសកម្មជនគណបក្សសង្គ្រោះជាតិ៥រូបត្រូវបានតុលាការដោះលែងនៅថ្ងៃនេះ មន្ត្រី​និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​៥​រូប ត្រូវបាន​លោក លឹម មករ​ន្ទ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែ​មេសា ឆ្នាំ​២០១៥ ដោះ​លែងឲ្យ​នៅ​ក្រៅ​ឃុំ...Read more
គ្រូពេទ្យឡើងតណ្ហាដល់កំរិត ចាក់ថ្នាំរំលោភប្រពន្ធអ្នកជំងឺបានសម្រេច រឿងដ៏​ចម្លែក​ដែល​ពុំ​ដែល​ធ្លាប់​លឺមួយ​បាន​កើត​ឡើងដោយ​ គ្រូពេទ្យ​​បង្អែក​ ​ផ្នែក​វះកាត់​​ម្នាក់​​បាន​រត់គេច​ខ្លួន​ពី​​មន្ទីរពេទ្យ​បង្អែក​ខេត្តក្រចេះនៅ​​​ព្រឹក​ថ្ងៃ​ទី​១៨​ ខែកក្កដា​ ឆ្នាំ​២០១៥​នេះ​ បន្ទ...Read more
ចេងដារ៉ាវវុធ៖ សូមសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីជាទីគោរពដ៏ខ្ពង់ខ្ពស់! មេត្តាផ្ដល់យុត្តិធម៌អំពីការដកតួនាទីនិងតវ៉ាលុបឈ្មោះពីមន្ត្រីរាជការរបស់ក្រសួងសង្គមកិច្ច សូមសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីជាទីគោរពដ៏ខ្ពង់ខ្ពស់! មេត្តាផ្ដល់យុត្តិធម៌អំពីការដកតួនាទីនិងតវ៉ាលុបឈ្មោះពីមន្ត្រីរាជការរបស់ក្រសួងសង្គមកិច្ច ...Read more
ឈើក្រញូងជិត២តោនត្រូវបានស្ថាប័ណតុលាការបញ្ជាអោយជំនាញរឹបអូសតាមផ្លូវច្បាប់ ឈើ​ក្រ​ញូង​ខុស​ច្បាប់​ជិត​២តោន ត្រូវ​បាន​លោក សំរិទ្ធសុខុន ព្រះ​រាជ​អាជ្ញា​រង​អម​សាលា​ដំ​បូង​តំ​ណាង​អយ្យ​ការ បញ្ជា​អោយ​កម្លាំង​រដ្ឋ​បាល​ព្រៃ​ឈើ​ខេត្ត​សៀម​រាប​រឹប​អូស​ទៅ​តាម​ផ្លូវ​ច្បាប់​ នៅ​រសៀល​ថ្ងៃទី...Read more
អ្នកកាសែត២រូបក្នុងចំណោម៤រូប ត្រូវគេដេញកាប់សម្លាប់ និងបោកកម្ទេចកាមេរ៉ាថតរូបចោល ភ្នាក់ងារ​ទូរទស្សន៍​២​ស្ថាប័ន​គឺ​លោក ផូ ប៊ុនថន ភ្នាក់ងារ​ហង្ស​មាស និង​លោក កែ វុទ្ធី ភ្នាក់ងារ ទូរទស្សន៍ប៉ុស្តិ៍​លេខ​៥ ត្រូវបាន​ជន​ស៊ីវិល​ម្នាក់​ចេញពី​ប៉ុស្តិនគរបាល​ការពារ​ព្រំដែន​ចំបក់​នៃ​វ​រះ​៨១៥​ដេញ...Read more
ក្រុមក្មេងទំនើងពីរក្រុម មើលមុខឌឺដងកាប់គ្នារបួសធ្ងន់ពីរនាក់ ក្រុម​ក្មេងទំនើង​ពីរ​ក្រុម បាន​បើកឆាក​ប្រយុទ្ធ​គ្នា​យ៉ាង​ស៊ីសាច់​ហុតឈាម បន្ទាប់ពី​មាន​ការ​ឌឺដង​ដាក់គ្នា​ទៅវិញទៅមក បណ្តាល​ឲ្យ​អ្នកចាញ់​២​នាក់ របួស​ធ្ងន់ធ្ងរ ត្រូវ​បញ្ជូន​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។ ចំណែក...Read more
បទវិភាគ៖ អ្នកមានលុយមកធ្វើនយោបាយ និងអ្នកមកធ្វើនយោបាយដើម្បីលុយ នៅ​ក្នុង​ប្រ​ទេស​នីមួយៗ​ មាន​មនុស្ស​រស់​នៅ​ចំរុះ​ជាតិសាសន មាន​អ្នក​ក្រ​មាន​អ្នក​មាន​ អ្នក​តូច​អ្នក​ធំ​ អ្នក​ខ្ពស់​អ្នក​ទាប មាន​អ្នក​ចេះ​មាន​អ្នក​ល្ងង់ មាន​អ្នក​ស្នេហាជាតិ​មាន​អ្នក​បំផ្លាញជាតិ មាន​អ្នក...Read more
មន្ត្រីពន្ធដាខេត្តរតនគីរីម្នាក់ ត្រូវនគរបាលឃាត់ខ្លួន ពីបទចាប់រំលោភអ្នកអនាម័យ យោង​សេចក្តីរាយការណ៍​ពី​ខេត្ត​រតនគីរី បានឲ្យដឹងថា លោក ប្រាក់ សា​វ័ន្ត មន្ត្រី​ពន្ធដា​ខេត្ត​រតន​គី​រី មាន​តួនាទី​ជា​ប្រធាន​ផ្នែក​បំណុល ត្រូវ​នគរបាល​ក្រុង​បាន​លុង​ចាប់ខ្លួន ពី​បទ​ចាប់រំលោភ​​​ស្ត្រី ជា​​អ...Read more
សម្តេច ជា ស៊ីម ទទួលមរណៈភាពនៅរសៀលថ្ងៃទី៨នេះ សម្តេច ជា ស៊ីម បានទទួលមរណៈភាព នៅម៉ោង៣និង៤៥នាទី ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៥នេះ ក្នុងជន្មាយុ ៨៣ ឆ្នាំ ដោយរោគាពាធនៅគេហដ្ឋាន ឯរាជធានីភ្នំពេញ។...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      39402នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    81735នាក់
ខែនេះ    229008នាក់
ឆ្នាំនេះ   2973312នាក់
សរុប   56572208នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 21:07